សមាធិ ៣ (កិរិយាតាំងមាំនៃចិត្ត, ភាវៈដែលចិត្តស្ងប់នឹង ចាប់នៅក្នុងអារម្មណ៍តែមួយ Samādhi: – concentration) - Business Buddhism


ថ្ងៃ សុក្រ ទី 18 ខែ មេសា ឆ្នាំ 2025

basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
demo-image

សមាធិ ៣ (កិរិយាតាំងមាំនៃចិត្ត, ភាវៈដែលចិត្តស្ងប់នឹង ចាប់នៅក្នុងអារម្មណ៍តែមួយ Samādhi: – concentration)

ចែករំលែកចំណេះដឹង
buddhist%20economics%20%2831%29
buddhist%20economics%20%2851%29
buddhist%20economics%20%2852%29
buddhist%20economics%20%2860%29
buddhist%20economics%20%2861%29

សមាធិ ៣ (កិរិយាតាំងមាំនៃចិត្ត, ភាវៈដែលចិត្តស្ងប់នឹង ចាប់នៅក្នុងអារម្មណ៍តែមួយ Samādhi: – concentration)

១. ខណិកសមាធិ (សមាធិជាខណៈៗ – Khaika-samādhi: momentary concentration)

២. ឧបចារសមាធិ (សមាធិជិតនឹងស៊ប់ – Upacāra-samādhi: access concentration)

៣. អប្បនាសមាធិ (សមាធិស៊ប់ – Appanā-samādhi: attainment concentration)

——————————-

សមាធិ ៣ (កិរិយាតាំងមាំនៃចិត្ត សំដៅយកសមាធិក្នុងវិបស្សនា ឬតួអង្គសមាធិនោះឯង បែងចែកប្រភេទតាមលក្ខណៈការកំណត់ត្រៃលក្ខណ៍ ដែលជា​ធម៌ឱ្យសម្រេចនូវការរួចផុត – Samādhi: – concentration)

១. សុញ្ញតសមាធិ (សមាធិដែលពិចារណាឃើញភាពសោះសូន្យ បានដល់វិបស្សនាដែលឱ្យបានដល់កិរិយារួចផុតដោយការកំណត់អនត្តលក្ខណៈ – Suññata-samādhi: concentration on the void)

២. អនិមិត្តសមាធិ (សមាធិដែលពិចារណាធម៌ដែលគ្មាននិមិត្ត បានដល់វិបស្សនាដែលឱ្យបានដល់កិរិយារួចផុតដោយការកំណត់អនិច្ចលក្ខណៈ – Animitta-samādhi: concentration on the signless)

៣. អប្បណិហិតសមាធិ (សមាធិដែលពិចារណាធម៌ដែលមិនមានទីតាំងប្រាថ្នា បានដល់វិបស្សនាដែលឱ្យបានដល់កិរិយារួចផុតដោយការកំណត់ទុក្ខលក្ខណៈ – Appaihitasamādhi: concentration on the desireless or non-hankering)

——————————–

សេចក្ដីបន្ថែម៖ គប្បីជ្រាបថាក្នុងព្រះត្រៃបិដក បានបែងចែកវិធីបដិបត្តិជា ២ យ៉ាង ហៅថា “ភាវនា” គឺសមថភាវនា(ភាវេតព្វធម៌៑) និងវិបស្សនាភាវនា(វិជ្ជាភាគិយធម៌) ។ យោងតាមភាវនា ២ នេះ សមាធិ ៣ ខាងលើ លោកនិយាយអំពីផលដែលកើតអំពីការបដិបត្តិសមថភាវនា សមាធិ ៣ ខាងក្រោម លោកសំដៅយកសមាធិក្នុងការបដិបត្តិវិបស្សនា ។ ក្នុងឋានៈជាពុទ្ធសាសនិកជន យើងគួរសិក្សាឱ្យយល់ភាពខុសគ្នានៃវិធីបដិបត្តិ ព្រមទាំងផលនៃភាវនាទាំង ២ យ៉ាងនេះឱ្យបានយល់ខ្លះៗ ទើបជាការល្អ ដើម្បីកុំឱ្យយល់ច្របូកច្របល់ យល់សមថភាវនាថាជាវិបស្សនាភាវនា ។Credit By :...watkhmers

 

baddha%20kh
rotator%20BB%20C
chouk-banner-new-blog
high%20reKH
banner%20kh
logo%20kh
head-img99
khmer+culture
904x160-22-slow
khmer-traditional-game
cropped-headerbg16
76B0F5E8-DF8E-4FFD-B8DE-F7770D8C3425_w974
Comment Using!!

No comments:

Post a Comment

Home