បរមត្ថប្រយោជន៍ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

បរមត្ថប្រយោជន៍

ចែករំលែកចំណេះដឹង

តើពាក្យ “បរមត្ថ” ញែកចេញជាប៉ុន្មានស័ព្ទ? ស័ព្ទនីមួយៗ ប្រែដូចម្ដេច? រួមស័ព្ទបញ្ចូលគ្នាប្រែដូចម្ដេច? ពាក្យ “បរមត្ថ” សំដៅយកធម៌ប៉ុន្មានប្រការ?
ពាក្យថា បរមត្ថ ញែកចេញជាពីរស័ព្ទគឺ បរម និង អត្ថ, បរម ប្រែថា “ឧត្តម, ខ្ពង់ខ្ពស់, ប្រសើរ, ក្រៃលែង” អត្ថ ប្រែថា “ប្រយោជន៍, អាថ៌, សេចក្តី” រួមស័ព្ទទាំងពីរមកមានន័យថា បរមត្ថ “ប្រយោជន៍ ដ៏ឧត្តម, អាថ៌ដ៏ឧត្តម” ។ សំដៅយកបរមត្ថធម៌ ៤ ប្រការគឺៈ ចិត្តំ ចេតសិកំ រូបំ និព្វានន្តិ ចិត្ត ចេតសិក រូប និព្វាន ទាំងបួននេះហៅថា បរមត្ថ។

 

បរមត្ថប្រយោជន៍
ប្រយោជន៍​គឺព្រះនិព្វាន

និព្វាន គឺជាឈ្មោះនៃ​សេចក្ដី​សុខ​ដ៏​កំពូល​ និង​ចុង​ក្រោយ​បង្អស់ ដែល​សត្វ​លោក​នឹង​ត្រូវ​ជួប​ប្រទះ​ព្រោះ​អាស្រ័យ​ការ​ប្រកប នូវ​ប្រយោជន៍​ថ្នាក់​ក្រោម​និង​ប្រយោជន៍​ថ្នាក់​កណ្ដាល ដែល​បាន​រៀបរាប់​រួច​មក​ហើយ​នោះ​ឯង។

និព្វាន ជា​សេចក្ដី​សុខ​ដែល​មានពិត ដោយ​ប្រាសចាក​ការ​ហួងហែង ប្រាស​ចាក​ការ​កង្វល់ ប្រាស​ចាក​ការ​ភ័យ​តក់ស្លុត​គ្រប់​ប្រការ។

និព្វាន មិនមែន​ជាដែនដីប្រទេស គេហដ្ឋាន វិមាន ឬ​ថា​ជា​ពិភព​របស់​ព្រះអាទិទេព​ណា​ឡើយ។

និព្វាន មិនមែន​ជាឋាន​ដែល​ត្រូវ​មាន​ប្រលឹង​សោយ​សុខ​យ៉ាង​ណា​នី​មួយ ដូច​គំនិត​សត្វ​លោក​ដែល​ជ្រោក​ជ្រាក​ទៅ​ដោយ​កិលេស​គិត​ស្រម័យ​នោះ​ទេ។

និព្វាន មិនមែន​ជាកន្លែង​ដែល​ត្រូវ​ទៅ​ដល់​ដោយ​ការ​ដើរ ដោយ​ការ​ជិះយាន ឬ​ក៏​ដោយ​ការ​ប្រើ​ឫទ្ធិ​ហោះហើរ​ទៅ​ជាដើម​នោះ​ឡើយ។

តែ​ថា​និព្វាន គឺ​សំដៅ​ទៅលើ​ការ​រលត់​យ៉ាងកំពូល គឺសូន្យ​ចាក​កំដៅ សូន្យ​ចាកការដុត សូន្យ​ចាក​ការ​ចាក់ដោត សូន្យ​ចាកសត្វ បុគ្គល តួខ្លួន សូន្យ​ចាក​ការ​ប្រកាន់ សូន្យ​ចាក​ភាព​រឹតរួត សូន្យ​ចាក​ការ​តាក់តែង​របស់​បច្ច័យ​គ្រប់​យ៉ាង។

និព្វាន គឺ​ជា​សភាព​នៃ​សេចក្ដី​រលត់​យ៉ាងកំពូល​នូវ​សេចក្ដី​ទុក្ខ​សោក​គ្រប់​ប្រការ ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​ស្នាដៃ​របស់​កិលេស។ ម្យ៉ាង​ទៀត ចំណង​នៃកិលេស​គឺ​សំយោជនៈ ដែល​ចង​រឹតរួត​ចិត្ត​សន្ដាន​របស់​សត្វ​លោក​អស់​កាល​ជា​អង្វែង​មក ក៏​ត្រូវ​បាន​ដាច់​ជ្រុះ​ចាក​សន្ដាន​ជាបណ្ដើរៗ ចាប់​តាំង​ពី​មគ្គថ្នាក់​ក្រោម​ឡើង​ទៅ​ជាលំដាប់។

ការ​បាន​ដល់​នូវ​ព្រះនិព្វាន មិនមែន​សំដៅ​ទៅ​លើ​តែ​មនុស្ស​មុច្ឆេទមរណៈ ដែល​ជា​សេចក្ដី​ស្លាប់​ចុងក្រោយ​បង្អស់​របស់​ព្រះអរហន្ត​ប៉ុណ្ណោះ​ទេ សូម្បី​លោកកំពុង​រស់​នៅ​ក៏​ឈ្មោះ​ថា លោក​បាន​ដល់​នូវ​ព្រះនិព្វាន​ដែរ​ដូច្នេះ​ទើបព្រះនិព្វាន​មាន២យ៉ាង​គឺ សឧបាទិសេសនិព្វានធាតុ១ និង​អនុបាទិសេសនិព្វានធាតុ១។

ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ
រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ​៥០០០​ឆ្នាំ

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត