លក់ចាប់ហួយក៏អាចក្លាយជាអ្នកមាន!មកស្គាល់ក្បួនលក់ចាប់ហួយជនជាតិចិន៣ សល់ទាំងលុយ កើនទាំងភ្ញៀវ
បើនិយាយអំពីរបរចាប់ហួយមានមិនតិចទេនៅក្នុងស្រុកខ្មែរ មិនក្រោមពីរាប់លានតូបទេ នៅតាមបណ្តាខេត្តមួយចំនួន ក៏ព្រោះមនុស្សជាច្រើនយល់ឃើញថាមុខរបរនេះមានទីផ្សារល្អ ហើយមានអ្នកទិញជាប្រចាំថ្ងៃ។ ប៉ុន្តែទន្ទឹមនឹងនេះដែរក៏មានម្ចាស់តូបខ្លះបើកមិនបានយូរប៉ុន្មានផងក៏បិទទៅវិញ ចំណែកអ្នកខ្លះទៀតរកយូរទៅអីវ៉ាន់ក៏អស់លុយក៏អស់។
ទាក់ទងទៅនឹងបញ្ហានេះ ថ្ងៃនេះ Business Cambodia សូមលើកយកក្បួនរកស៊ីរបស់ជនជាតិចិនចំនួនបី អ្នកលក់ចាប់ហួយមិនសូវជួបបញ្ហាទឹកភ្នែក ព្រោះរកមិនសល់លុយ មិនសល់ភ្ញៀវ ហើយអាចរស់បានយ៉ាងធូរធា៖
១. កត់ត្រានៅសកម្មភាពប្រចាំថ្ងៃរបស់យើង
ត្រង់ចំណុចនេះជនជាតិចិនមិនងាយ ដកលុយចាយវាយដោយគ្មានការគត់បញ្ជីត្រឹមត្រូវនោះទេ។ ដូច្នេះហើយប្រសិនបើយើងជាអ្នកលក់ចាប់ហួយត្រូវកត់អីវ៉ាន់ចូលប៉ុន្មាន គេទិញប៉ុន្មាន គេជំពាក់ប៉ុន្មាន ហើយទិញថ្ងៃណា និងសងប៉ុន្មាន? ការធ្វើបែបនេះមិនត្រឹមតែអាចជួយរំលឹកអ្នកថា អីវ៉ាន់នៅក្នុងស្តុកមានចំនួនណានោះទេ វាថែមទាំងដាស់សតិអារម្មណ៏យើងថាចំនួនលុយរបស់អ្នកជំពាក់វាច្រើនហើយ ដូច្នេះការចាត់ចែងលុយរបស់អ្នកកាន់តែខ្លាំង។
២. ដកតែលុយចំណេញ
ជនជាតិខ្មែរភាគច្រើនស្រែកថា ថ្លៃទឹកភ្លើង ចាយវាយប្រចាំថ្ងៃត្រូវការចំណាយលុយ ប្រសិនបើគាត់មិនដកលុយពីការលក់ដូរនេះទេ គាត់យកលុយមកពីណាដើម្បីចាយវាយ ខណៈដែលជនជាតិចិនគេដកតែលុយចំណេញតែប៉ុណ្ណោះសម្រាប់ចាយវាយ។ ជាឧទាហរណ៍ឱ្យងាយស្រួលយល់ ប្រសិនបើមួយថ្ងៃអ្នកលក់អស់ទំនិញ ៧០ភាគរយ មានន័យថាថ្លៃដើម៥០ភាគរយ ចំណេញ២០ភាគរយ នោះអ្នកចាយតែលុយ ២០ភាគរយ (លុយចំណេញ) នោះបានហើយ។
ប៉ុន្តែមានមនុស្សមួយចំនួន គេយកលុយ២០ភាគរយនោះ ទៅវិនិយោគអីវ៉ាន់បន្ថែមទៀត ដូច្នេះហើយលក់យូរទៅអីវ៉ាន់ក៏កើន លុយក៏សល់។
៣.ត្រូវសម្លឹងមើលការលក់ដូរក្នុងតំបន់
ការចេះមើលទីផ្សារគឺជាផ្នែកសំខាន់មួយមុនពេលចេញរកស៊ី ប្រសិនបើតំបន់អ្នកមានមនុស្សត្រឹមតែ១០០នាក់ ហើយបើសម្លឹងមើលតូបចាបហួយវិញមានជាង១០តូប សួរថាបើយើងទៅរកស៊ីដែរ ធ្វើមិចឈ្នះគេ តូបគេមានម៉ូយគេ យើងចូលក្រោយគេទាល់យើងខ្លាំង ឬមានចំណុចពិសេសខុសពីគេ ហើយបើមិនចង់ឱ្យភ្ញៀវជំពាក់ ក៏មិនកើត ភ្ញៀវច្បាស់រត់ទៅទិញកន្លែងណាដែលអាចជំពាក់បានជាពំុខាន។ ម្ល៉ោះហើយ បើអ្នកចង់បើក អ្នកគួរតែសម្លឹងមើលថា ទីតាំងរបស់អ្នកមានប្រជាជនប៉ុន្មាន ហើយមានតូបប៉ុន្មាន បើយើងបើកមួយដែរមានអ្នកទិញដែររឺទេ?
គួរជម្រាប់ផងដែរថា ប្រសិនបើអ្នកកំពុងរកស៊ី ឬចង់រកស៊ីក្នុងវិស័យនេះ អ្នកត្រូវសម្លឹងចំណុចចំនួយ៣ ទី១កត់ត្រានៅសកម្មភាពប្រចាំថ្ងៃរបស់យើង ទី២ ដកតែលុយចំណេញសម្រាប់ការចាយវាយ និងទី៣ ចេះសម្លឹងមើលទីផ្សារ៕https://business-cambodia.com/articles/jack-ma-companies-collectively-lost-850-billion-in-value
No comments:
Post a Comment