ឈាន Jhāna​ (झान) - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ឈាន Jhāna​ (झान)

ឈានក្នុង សូត្រជំនាន់ដើមក្នុងគម្ពីរជំនាន់ដើម ឈានបានត្រូវយកមកបង្រៀនថា ជាភាវៈនៃការស្មឹងស្មាធិ៍សតិ ឲ្យមូលទៅលើកាយទាំងមូល ដែលចិត្តទៅជាមានថាមពលនិងស្ងប់ស្ងៀម ប៉ុន្តែមិនមែនកករឹងឡើយ ហើយក្នុងស្ថានភាពបែបនេះអាចឲ្យគេ ពិនិត្យមើលដំណើរហូរទៅនៃការ ប្រែប្រួល ហើយបញ្ញាក៏កើតឡើង ។ អក្សរសាស្រ្តថេរវាទជំនាន់ក្រោយ ជាពិសេសគម្ពីរព្រះវិសុទ្ធិមគ្គ រាប់រៀបឈានថាជាការជាប់នៅ ដែលអារម្មណ៍ជ្រើសរើសណាមួយ បានស្រូបយកនិងជ្រួតជ្រាប ពេញបរិបូណ៌ទៅក្នុងចិត្ត មានលក្ខណៈជាឯកកត្តា (ចិត្តមូលតែមួយ) ។ ព្រះពុទ្ធខ្លួនព្រះអង្គ ក៏បានចូលកាន់ឈាន ក្នុងការស្វែងរកសម្មាសម្ពោធិញ្ញាណ ដូចបានរៀបរាប់ក្នុងគម្ពីរដើម ហើយក៏គេបានឃើញក្នុងគម្ពីរសុត្តបិដកជារឿយៗ ឲ្យសាវ័កទាំងឡាយចម្រើនឈានជាផ្លូវបតិបត្តិ ដើម្បីការត្រាស់ដឹង និងរំដោះទុក្ខ ។ ចំណុចសំខាន់ នៃការបង្រៀនរបស់ព្រះពុទ្ធ គឺថាអប្បនាសមាធិត្រូវប្រកប ទៅដោយញាណនៃការរំដោះ ។ មុននឹងព្រះអង្គចូលបរិនិព្វាន ព្រះពុទ្ធបានចូលក្នុងឈានតាមវិធី អនុលោមនិងបដិលោម ហើយការរលត់នៃជីវិតរបស់ព្រះអង្គ កើតឡើងបន្ទាប់ពីឈានទី៤ ។ ការប្រៀនប្រដៅដ៏ល្បីរបស់ព្រះពុទ្ធ ចំពោះការបដិបត្តិឲ្យបានសម្រេចឈាន គឺអានាបានស្សតិ ដែលគេរកឃើញក្នុងអានាបានស្សតិសូត្រ និងនៅកន្លែងផ្សេងៗទៀត ។ ជាន់ថ្នាក់នៃឈានក្នុងគម្ពីរបាលី ព្រះពុទ្ធបានសំដែងប្រាប់ អំពីការឡើងកំរឹតនៃឈាន៨ថ្នាក់ ។ ឈាន៤ដំបូងជាសមាធិមានរូប ហៅថារូបជ្ឈាន និងឈាន៤ទៀតជាសមាធិឥតរូប ហៅថាអរូបជ្ឈាន ។ ព្រះពុទ្ធមានព្រះបន្ទូលថា រូបជ្ឈាន ទាក់ទងទៅនឹងការរស់នៅ ដោយរីករាយនិងរួចខ្លួនអំពីទុក្ខ ។ ឈានគឺភាវៈនៃសមាធិ ដែលចិត្តបានរួចចាកនីវរណធម៌៥- កាមច្ឆន្ទ, ព្យាបាទ, ថីនមិទ្ធ, ឧទ្ធច្ចកុក្កុច្ច និងវិចិកិច្ឆា ហើយចាប់តាំងពីទុតិយជ្ឈាន (ឈានទី២) ឡើងទៅ មិនអាចមានគំនិតរាយមាយឡើយ ។

ការចុះស៊ប់ក្នុងឈានអាចតាំងនៅបាន ជាច្រើនម៉ោង ។ ឈានធ្វើឲ្យចិត្តរបស់អ្នកចម្រើន បានរឹងមាំហើយអាចចូលជ្រៅទៅក្នុងធម្មជាតិពិត នៃវត្តមានរបស់ធម៌ ។ នៅមានការសម្រេចឈាន៤ថ្នាក់ទៀត ដែលជ្រៅជាងនេះ គឺបានសម្រេចអរូបភព ជួនកាលគេហៅថាអរូបជ្ឈានដែលខុសគ្នាអំពីរូបជ្ឈាន ។ ក្នុងគម្ពីរពុទ្ធិកៈ ពាក្យឈានមិនបានយកមកប្រើ ដើម្បីសំគាល់ថ្នាក់អរូបជ្ឈានទេ ប៉ុន្តែថ្នាក់អរូបជ្ឈាននិមួយៗ ត្រូវគេរាប់រៀងគ្នាបន្តអំពីរូបជ្ឈាន៤មក។ ការត្រាស់ដឹងចំពោះស្ថានអរូប ទាំងអស់ អាចសម្រេចបានកាលណាគេ ឆ្លងផុតឈានទី៨ ។


រូបជ្ឈានសមាធិជ្រៅដែលហៅថា រូបជ្ឈាន មាន៤ថ្នាក់គឺៈ

១-បឋមជ្ឈាន ឬឈានទី១- នៅក្នុងបឋមជ្ឈានមានអង្គរបស់ឈាន៥គឺ

វិតក្កៈ សេចក្តីត្រិះរិះរលឹកទុកក្នុងអារម្មណ៍
វិចារៈ សេចក្តីពិចារណាដុសខាត់អារម្មណ៍
បីតិ សេចក្តីអំណរមានកម្លាំងខ្លាំងក្លា អាចញ៉ាំងកាយនិងចិត្តឲ្យពេញ
សុខៈ សេចក្តីស្រួលកាយស្រួលចិត្ត
ឯកគ្គតា ភាពរបស់ចិត្តដែលមានអារម្មណ៍មូលតែមួយ ។

នៅមានចេតសិកទាំងនេះទៀតគឺ ផស្សៈ (ការប៉ះ) វេទនា (ការសោយអារម្មណ៍) សញ្ញា (ការចាំ) ចេតនា (ការគិត) វិញ្ញាណ (ការដឹង) ឆន្ទៈ (សេចក្តីពេញចិត្ត) អធិមោក្ខៈ (ការសម្រេចចិត្ត) វិរិយៈ (ការខំ) សតិ (ការរលឹក) ឧបេក្ខា (ចិត្តជាកណ្តាល) និង មនសិការៈ (ការប្រុងប្រយ័ត្ន) ។

២-ទុតិយជ្ឈាន ឬឈានទី២- ក្នុងទុតិយជ្ឈាននេះមានអង្គ៣ គឺ បីតិ សុខៈ ឯកគ្គតា ព្រមទាំងផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។ គ្មានវិតក្កៈវិចារៈ ដែលជាអង្គទី១និងទី២នៃឈានទេ ។

៣-តតិយជ្ឈាន ឬឈានទី៣-ក្នុងតតិយជ្ឈាននេះមានតែ សុខៈប្រកបដោយឧបេក្ខានិងឯកគ្គតា ព្រមជាមួយនឹង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។ គ្មានវិតក្កៈវិចារៈនិងបីតិទេ ។

៤-ចតុត្ថជ្ឈាន ឬឈានទី៤- ក្នុងចតុត្ថជ្ឈានមានតែឯកគ្គតាចិត្ត ឥតសុខឥតទុក្ខ ព្រមជាមួយនឹង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

អរូបជ្ឈានផុតអំពីរូបជ្ឈានទាំង៤នេះ ទៅ មានការសម្រេចឈាន៤ទៀត ដែលគម្ពីរបូរាណហៅថាអរូបដូច្នេះ ហើយសេចក្តីអធិប្បាយពន្យល់ ក៏បានឲ្យឈ្មោះអរូបនេះថា អរូបជ្ឈាន ។ អរូបជ្ឈាន៤ថ្នាក់មានដូចតទៅនេះ៖

១-អាកាសានញ្ចាយតនៈ – ទំហំអាកាសគ្មានទីបំផុត ។ អរូបជ្ឈានទី១នេះមានការដឹងដោយវិញ្ញាណនូវទំហំគ្មានទីបំផុតនៃ អាកាស ព្រមជាមួយឯកគ្គតាចិត្ត នឹង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

២-វិញ្ញាណញ្ចាយតនៈ – ទំហំវិញ្ញាណគ្មានទីបំផុត ។ អរូបជ្ឈានទី២នេះមានការដឹងដោយវិញ្ញាណនូវទំហំគ្មានទីបំផុតនៃ វិញ្ញាណ ព្រមជាមួយឯកគ្គតាចិត្ត នឹង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

៣-អាកិញ្ចញ្ញាយតនៈ – ទំហំនៃចន្លោះទទេ ។ អរូបជ្ឈានទី៣នេះមានការដឹងដោយ វិញ្ញាណនូវទំហំនៃចន្លោះទទេ ព្រមជាមួយឯកគ្គតាចិត្ត នឹង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

៤-នេវសញ្ញានាសញ្ញាយតនៈ – អំពីមុខងាររបស់អរូបជ្ឈានទី៤នេះ គេនិយាយថា គេចេញពីការបានសម្រេចឈាន ប្រកបដោយសតិរលឹក ។ ពេលចេញពីការសម្រេចឈានប្រកបដោយសតិរលឹកមក គេសំគាល់របស់ដែលពីមុន បានផ្លាស់ប្តូរនិងរលត់ទៅថា អើហ្ន៎របស់ដែលគ្មានពីមុន បានកើតឡើងយ៉ាងដូច្នេះ! របស់ដែលកើតឡើងរួចហើយ ក៏រលត់បាត់បង់ទៅវិញយ៉ាងដូច្នេះ! ។ ចំពោះរបស់នោះ គេស្ថិតនៅក្នុងភាពមិនស្រឡាញ់មិនស្អប់ សេរី មិនជាប់ជំពាក់ រួចរំដោះ មិនទាក់ទង និងប្រកបដោយការយល់ដឹងគ្មានឧបសគ្គ ។ គេយល់ដឹងថា នៅមានការរំដោះខ្លួនឆ្ងាយទៀត ហើយការតាមរកឲ្យបានការរំដោះនៅទីនោះ ពិតជាសម្រាប់ខ្លួនរបស់គេ ។

នៅក្នុងសូត្រ អរូបទាំង៤ថ្នាក់នេះ មិនបានរាប់ថាជាឈានទេ ។ តាមគម្ពីរបូរាណថា ព្រះពុទ្ធបានសិក្សាអរូបជ្ឈានទី៣និងទី៤អំពីគ្រូ២អង្គ គឺអាឡារកាឡាមៈមុនដំបូង និង ឧទ្ទករាមបុត្តជាចុងក្រោយ មុនពេលដែលព្រះអង្គ បានសម្រេចការត្រាស់ដឹង ។ គ្រូទាំង២អង្គនេះប្រហែលជាអ្នកបួស ក្នុងប្រពៃណីសាសនាព្រាហ្មណ៍ ។ ទោះយ៉ាងណាក៏ដោយ ព្រះពុទ្ធទ្រង់ជ្រាបថា អាកិញ្ចញ្ញាយតនៈ និងនេវសញ្ញានាសញ្ញាយតនៈ មិននាំផ្លូវទៅកាន់ព្រះនិព្វានឡើយ ហើយព្រះអង្គក៏ចាកចេញ ពីគ្រូទាំង២នោះទៅ ។ ព្រះពុទ្ធមានព្រះបន្ទូល ក្នុងអរិយបរិយេសនសូត្រថាៈ

“គំនិតមួយបានកើតឡើងដល់តថាគតថា ធម៌នេះមិននាំឆ្ពោះទៅកាន់ ការរួចផុតពីជាប់ជំពាក់ ការរួចទុក្ខ ការរំលត់ទុក្ខ សេចក្តីស្ងប់រំងាប់ ការដឹងប្រកដ ការត្រាស់ដឹង និងការរួចពីចំណងទេ ប៉ុន្តែធម៌នេះគ្រាន់តែឲ្យកើតជាថ្មី នៅក្នុងនេវសញ្ញានាសញ្ញាយតនៈប៉ុណ្ណោះ ព្រោះមិនជាការគួរដល់តថាគត តថាគតក៏ចាកចេញទៅ ។”

ការសូន្យទៅនៃវេទនានិងសញ្ញាព្រះ ពុទ្ធបានរកឃើញ ដោយព្រះអង្គឯង ផុតអំពីនេវសញ្ញានាសញ្ញាយតនៈទៅ ការសូន្យទៅនៃវេទនានិងសញ្ញា ដែលសេចក្តីអធិប្បាយពន្យល់ធម៌ និងអក្សរសាស្រ្តរបស់អ្នកសិក្សាបានហៅថា ឈានទី៩ ។ ចំពោះឈានទី៩នេះ មានពាក្យពោលថាៈ ឃើញដោយសេចក្តីយល់ដឹង អាសវៈទាំងឡាយរបស់គាត់ ដល់ទីបំផុតហើយ ។ ពេលចេញពីការសម្រេចឈាន ប្រកបដោយសតិរលឹកមក គេសំគាល់របស់ដែលពីមុន បានផ្លាស់ប្តូរនិងរលត់ទៅថា អើហ្ន៎របស់ដែលគ្មានពីមុនបានកើតឡើងយ៉ាងដូច្នេះ! របស់ដែលកើតឡើងរួចហើយ ក៏រលត់បាត់បង់ទៅវិញយ៉ាងដូច្នេះ! ។ ចំពោះរបស់នោះ គេស្ថិតនៅក្នុងភាពមិនស្រឡាញ់មិនស្អប់ សេរី មិនជាប់ជំពាក់ រួចរំដោះ មិនទាក់ទង និងប្រកបដោយការយល់ដឹងគ្មានឧបស័គ្គ ។ គេយល់ដឹងថា គ្មានការរំដោះខ្លួនឆ្ងាយទៀតទេ ហើយការតាមរកឲ្យបានការរំដោះនៅទីនោះ ពិតជាមិនមែនសម្រាប់ខ្លួនរបស់គេទេ ។ អ្នកដែលបានសម្រេចដល់ថ្នាក់នេះ គឺជាព្រះអនាគាមិ និងព្រះអរហន្ត ។ ក្នុងសេចក្តីដកស្រង់ខាងលើនេះ ព្រះពុទ្ធបានលើកយកមកពន្យល់ថា ព្រះសារីបុត្តបានសម្រេចជាព្រះអរហន្ត ដោយសារឡើងដល់ឈានទី៩នេះ ។

ការប្រើឈានព្រះយោគាវចរប្រើឈាន ដើម្បីពង្រឹងនិងធ្វើចិត្តរបស់គេឲ្យមុតថ្លា ក្នុងការតាមរកមើលធម្មជាតិពិតរបស់បាតុភូត(ធម៌) ព្រមទាំងឲ្យបានការចេះដឹងជ្រៅជ្រះ ។ កាលណាអ្នកចម្រើនឈានស្ថិតនៅក្នុងភាវៈនៃឈាន កាន់តែយូរទៅ ចិត្តរបស់គាត់កាន់តែខ្លាំងក្លា និងមុតថ្លាឡើង ។ ជួនកាលឈានអាចកំចាត់បង់ នីវរណធម៌ ឲ្យសាបសូន្យបានជាច្រើនថ្ងៃ ។ តាមសេចក្តីអធិប្បាយពន្យល់ក្នុងប្រពៃណីថេរវាទជំនាន់ក្រោយដែល ព្រះពុទ្ធឃោសៈ បានគូសបង្ហាញក្នុងគម្ពីរព្រះវិសុទ្ធិមគ្គរបស់ព្រះអង្គ បន្ទាប់ពីចេញចាកឈាន ព្រះយោគាវចរស្ថិតនៅក្នុងឧបចារសមាធិ ដែលចិត្តមានការប្រាកដនិងខ្ជាប់ខ្ជួនបានយូរ ។ នៅពេលនេះហើយដែល ការពិចារណានិងការធ្វើវិភាគ ចំពោះបាតុភូតនៃធម្មជាតិ ត្រូវចាប់ផ្តើមឡើង ហើយដែលជាមួយគ្នានេះ បញ្ញានៃការយល់ដឹងអំពី លក្ខណ៍ អនិច្ចំ ទុក្ខំ អនត្តា ក៏កើតឡើង ។ អ្នកចម្រើនឈានអាចពិសោធន៍ឃើញ នូវសច្ចៈធម៌ទាំង៣នេះបាន ដែលជាបេះដូងនៃ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយការពិសោធន៍ផ្ទាល់ខ្លួន ។ ផ្ទុយគ្នាពីនេះ សូត្រមួយដែលបរិយាយអំពី ការបដិបត្តិឈាន និយាយថា អ្នកចម្រើនឈានមិនចេញចាកឈាន ដើម្បីចម្រើនវិបស្សនាទេ ប៉ុន្តែការចម្រើនបញ្ញាធ្វើឡើង នៅក្នុងឈានទៅវិញ ។ អ្នកចម្រើនឈានត្រូវគេប្រាប់ ឲ្យចូលក្នុងឈានទី៤ ហើយស្ថិតនៅក្នុងឈានទី៤នេះ មុននឹងចាប់ផ្តើមចម្រើនបញ្ញា ដើម្បីឲ្យបានកំចាត់បង់ឫសគល់ នៃកិលេសរបស់ចិត្ត ។ ដោយការលះបង់បីតិនិងសុខៈ ដូចសេចក្តីរីករាយ និងទុក្ខព្រួយពីមុនបានរលត់ទៅ អ្នកចម្រើនចូលទៅកាន់ឈានទី៤ ហើយតាំងនៅក្នុងឧបេក្ខានិងសតិដ៏បរិសុទ្ធ ឥតសុខឥតទុក្ខ ។ ដោយចិត្តតាំងមាំ ក្នុងអារម្មណ៍មូលតែមួយហើយ បរិសុទ្ធនិងភ្លឺស្វាង មិនប្រឡាក់ គ្មានគ្រឿងសៅហ្មង ទន់ ងាយបត់បែន រាបស្មើល្អ ឡើងដល់សភាពស្ងប់ឥតរំភើប ភិក្ខុតំរង់ផ្តេកចិត្តទៅរកការត្រាស់ដឹង នៃការបញ្ចប់នូវ អាសវៈ ។ អ្នកចម្រើនយល់ដឹង តាមការដែលវាកើតឡើង ថានេះជាទុក្ខ នេះជាហេតុឲ្យកើតទុក្ខ នេះជាការរលត់ទៅនៃទុក្ខ នេះជាផ្លូវឲ្យបានដល់ការរលត់ទុក្ខ នេះជាអាសវៈ នេះជាហេតុ កើតឡើងនៃអាសវៈ នេះជាការរលត់ទៅនៃអាសវៈ នេះជាផ្លូវឲ្យបានដល់ការរលត់ អាសវៈ ។ (សមញ្ញផលសុត្ត) ។

ដោយនីវរណធម៌៥សាបសូន្យទៅជាច្រើន ថ្ងៃ បន្ទាប់ពីគេចូលទៅក្នុងឈាន អ្នកចម្រើនឈាននឹងមានអារម្មណ៍ភ្លឺស្វាងល្អ មានសតិរលឹក ពេញទៅដោយមេត្តា សន្តិភាពនិងពន្លឺ ក្រោយពេលដែលគេបាន ចម្រើនឈានរួចហើយ ។ នេះបើតាម អជហ្នព្រហ្ម អាចឲ្យគេយល់ច្រឡំថា គេបានសម្រេចការត្រាស់ដឹងហើយ ។ ភាវៈនៃឈានមិនអាចនាំទៅដល់ការត្រាស់ដឹងបានដោយខ្លួនឯងទេ ព្រោះឈាន គ្រាន់តែកំចាត់បង់នូវកិលេស ។ អ្នកចម្រើនឈានត្រូវប្រើភាវៈនៃឈាន ជាឧបករណ៍ សម្រាប់បណ្តុះបញ្ញា និងប្រើសម្រាប់ចូលជ្រៅទៅក្នុង សេចក្តីពិតនៃបាតុភូតធម្មជាតិ តាមរយៈការយល់ដឹងផ្ទាល់ខ្លួន ដែលនឹងនាំទៅកាន់ការផ្តាច់បង់កិលេស និងសម្រេចព្រះនិព្វាន ។ ជាធម្មតាគេរៀបរាប់អំពីឈាន តាមធម្មជាតិនៃចេតសិក ដែលកើតឡើងក្នុងភាវៈរបស់ ឈានទាំងនេះ៖

១- សកម្មភាពរបស់ចិត្តដែលឡើងកាន់អារម្មណ៍ ( វិតក្កៈ )
២- ចិត្តជាប់នៅក្នុងអារម្មណ៍ ( វិចារៈ )
៣- សេចក្តីរីករាយ ( បីតិ )
៤- សេចក្តីសុខ ( សុខៈ )
៥- ចិត្តកណ្តាលឥតសុខឥតទុក្ខ ( ឧបេក្ខា )
៦- ចិត្តមូលក្នុងអារម្មណ៍តែមួយ ។

ភាវៈនៃឈាន៤ថ្នាក់គឺៈ

១-បឋមជ្ឈាន ( វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ) ។ នីវរណធម៌៥បានសាបសូន្យអស់ទៅ សល់នៅតែបរមសុខដែលរឹងមាំ ។
២-ទុតិយជ្ឈាន ( បីតិ សុខៈ ឯកគ្គតា ) ។ សកម្មភាពនៃចិត្តទាំងឡាយត្រូវឈប់ នៅមានតែបរមសុខតែម៉្យាង ការអាចបង្កើតកុសលចេតនាក៏ត្រូវឈប់ដូចគ្នាដែរ ។
៣-តតិយជ្ឈាន ( សុខៈ ឯកគ្គតា ) ។ បរមសុខក៏រលត់អស់ពាក់កណ្តាល (បីតិ) ។
៤-ចតុត្ថជ្ឈាន ( ឧបេក្ខា ឯកគ្គតា ) ។ បរមសុខពាក់កណ្តាលទៀត (សុខៈ) ក៏រលត់អស់ជាហេតុឲ្យដល់នូវភាវៈឥតសុខឥតទុក្ខ ដែលព្រះពុទ្ធហៅថា សុខុមសុខពិតប្រាកដ (ប្រសើរជាងបីតិនិងសុខៈ) ។

ព្រះពុទ្ធទ្រង់រាប់រៀបអំពីឈានថា ជាជំហ៊ានរបស់ព្រះតថាគត ។ ក្នុងភាវៈនៃឈានទី៤នេះ ដង្ហើមត្រូវឈប់ស្ងៀមជាបណ្តោះអាសន្ន ។ តាមប្រពៃណី គេសំគាល់ចតុត្ថជ្ឈាននេះ ថាជាការចាប់ផ្តើមនៃ អភិញ្ញា Abhiññā។

គម្ពីរធម៌បានពន្យល់ថា គេមិនត្រូវរកឲ្យបានសម្រេចឈានខ្ពស់នោះទេ ប៉ុន្តែគេត្រូវរៀនធ្វើឈានមួយឲ្យបានថ្នឹកសិន ទើបយកឈានបន្ទាប់ទៀត ។ ការថ្នឹកក្នុងឈានគឺ អាចចូលឈានបានតាមបំណង ហើយស្ថិតនៅក្នុងឈាន បានយូរតាមបំណង ចេញអំពីឈានបានដូចចិត្ត ពិសោធន៍ឃើញអង្គឈាននិមួយៗ( វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ) តាមការដែលត្រូវធ្វើ ។ សេចក្តីពន្យល់ទាំងនេះ ហាក់ដូចជាប្រាប់ថា អង្គរបស់ឈានថ្នាក់ក្រោម អាចបង្ហាញខ្លួននៅក្នុងឈានលើៗបាន បើសិនជាគេមិនបាន ចម្រើនឲ្យបានត្រឹមត្រូវ ។ ព្រះពុទ្ធទ្រង់ទូន្មានសាវ័ករបស់ព្រះអង្គ ឲ្យផ្ចឹតផ្ចង់ក្នុងការធ្វើ ឈានឲ្យមានលំនឹងមាំមួនល្អថែមទៀត ។

ភាវៈដំបូងនៃឈានព្រះពុទ្ធទ្រង់បាន ពន្យល់ អំពីសម្មាសមាធិ ក្នុងអរិយអដ្ឋង្គិកមគ្គ ថាជាឈាន៤ខាងដើម ។ តាមសេចក្តីបរិយាយក្នុងគម្ពីរបិដកបាលី មានភាវៈនៃសមាធិខ្លះ ដែលព្រះយោគាវចរ ត្រូវតែធ្វើឲ្យសម្រេចជាមុន មុននឹងចូលទៅកាន់ឈាន ។ ភាវៈនេះគឺឧបចារសមាធិ Upacāra Samādhi ។ ការគ្របសង្កត់បានលើនីវរណធម៌៥ កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ជាការសំគាល់ថាបាន ឧបចារសមាធិហើយ ។ ឧបចារសមាធិនេះ ជាភាវៈដែលមិនទាន់រឹងជំហរនៅឡើយ ពិតមែនតែចិត្តបានមូលលើអារម្មណ៍ ប៉ុន្តែនៅពុំទាន់បានភាវៈជាអប្បនាចិត្ត (ស៊ប់ក្នុងឈាន) នៅឡើយ ។ ភាពខុសគ្នានោះគឺ ក្នុងអប្បនាសមាធិ (ឈាន) អង្គរបស់ឈានខ្លះ មានកំរិតកម្លាំងអាចញ៉ាំងឲ្យចិត្ត កាន់តែបរិសុទ្ធ ហើយចិត្តលែងធ្វើការតាមផស្សៈ ( ការប៉ះនៃអារម្មណ៍ ) ថ្នាក់ធម្មតាទៀតហើយ ។ ឧបចារសមាធិ មិនឃើញមាននៅក្នុង ការប្រៀនប្រដៅរបស់ព្រះពុទ្ធទេ ។ តែយ៉ាងណាក៏ដោយ មានសូត្រជាច្រើននិយាយថា បុគ្គលម្នាក់បាននូវធម្មបញ្ញា ទៅក្នុងព្រះធម៌ ដោយគ្រាន់តែបានស្តាប់ ការបង្រៀនមួយរបស់ព្រះពុទ្ធ ។ ចិត្តរបស់បុគ្គលទាំងនោះ ត្រូវបានគេបរិយាយថា បានរួចផុតអំពីនីវរណធម៌ នៅពេលដែលព្រឹត្តិការណ៍បែបនេះកើតឡើង ហើយខ្លះទៀតសំគាល់ថា ជាបែបនៃឧបចារសមាធិផង ។ នៅភាវៈនៃឧបចារសមាធិ អ្នកចម្រើនសមាធិខ្លះ ពិសោធន៍ឃើញរូបភាព ហៅថានិមិត្ត ដែលភ្លឺច្បាស់ដូចគ្នានឹង ការឃើញដោយភ្នែកដែរ ប៉ុន្តែក្នុងការឃើញនេះ អ្នកចម្រើនដឹងខ្លួននិងភ្ញាក់រលឹកពិតៗ ថាគេកំពុងតែឃើញរូបភាព តាមតែមនោទ្វារ ( ទ្វារចិត្ត ) ប៉ុណ្ណោះ ។ រឿងនេះបានលើកយកមក ពិភាក្សាក្នុងអត្ថបទជំនាន់ដើម ហើយមានកាន់តែច្រើនឡើង ក្នុងធម្មបរិយាយនៃថេរវាទ ។

ព្រះយោគាវចរផ្សេងគ្នា ពិសោធន៍ឃើញនិមិត្តផ្សេងគ្នាដែរ ហើយអ្នកចម្រើនខ្លះមិនឃើញអ្វីទាល់តែសោះ ។ អ្នកចម្រើនម្នាក់ ដែលធ្វើសមាធិច្រើនសារ ក៏អាចឃើញនិមិត្តខុសៗគ្នាក្នុងលើកនិមួយៗ ។ និមិត្តទាំងនោះអាចជាទីសប្បាយ គួរឲ្យភ័យខ្លាច គួរឲ្យស្អប់ គួរឲ្យរន្ធត់ ឬជាធម្មតា ។ ដោយសមាធិមានកំរិតកាន់តែជ្រៅទៅ ការដឹងអំពីដង្ហើមនិងខ្លួនប្រាណ ក៏បាត់អស់រលីង សល់តែការដឹងដោយចិត្តប៉ុណ្ណោះ ។ ក្នុងភាវៈបែបនេះ អ្នកចម្រើនដែលខ្វះការពិសោធន៍ អាចភិតភ័យហើយគិតថា បើគេនៅតែបន្តសមាធិតទៅទៀត គេនឹងស្លាប់មិនខាន ព្រោះគេលែងដឹងអំពីដង្ហើម និងខ្លួនប្រាណ របស់គេទាំងអស់ ។ គេមិនត្រូវភិតភ័យដូច្នេះឡើយ គេត្រូវបន្តសមាធិតទៅទៀត ដើម្បីឲ្យបានសម្រេចឈាន (អប្បនាសមាធិ) ។

ការហាត់ធ្វើឈានឲ្យថ្នឹកយោគាវចរ បន្ទាប់ពីបានឧបចារសមាធិ ត្រូវហាត់ឈានដំបូងឲ្យបានស្ទាត់ល្អ មុននឹងឡើងកាន់ឈានខ្ពស់តទៅទៀត ។ ការហាត់ឲ្យស្ទាត់ជំនាញនេះ មាន៥យ៉ាងគឺៈ

១-ថ្នឹកក្នុងការគិតរកអង្គឈាន បន្ទាប់ពីបានចេញអំពីឈាន នៅទីណា ពេលណាឬយូរយ៉ាងណា តាមតែគេចង់ធ្វើ ។
២-ថ្នឹកក្នុងការសម្រេចឈាន គេអាចចូលឈានបានឆាប់រហ័ស ។
៣-ថ្នឹកក្នុងការរក្សាទុកឈាន គេអាចទប់ឈានឲ្យនៅបានយូរ តាមចិត្តបាន។
៤-ថ្នឹកក្នុងការចេញចាកឈាន គេអាចចេញចាកឈានបានរហ័ស គ្មានការពិបាក ។
៥-ថ្នឹកក្នុងការពិចារណាអំពីឈាន និងអង្គនៃឈាន ដោយដឹងច្បាស់មួយរំពេច ក្រោយពេលដែលគេត្រឡប់ ទៅគិតរកអង្គឈាន ។

សូត្រជំនាន់មុនបាននិយាយថា ភាពល្អបំផុតរបស់ឯកវាសី (អ្នករស់នៅឆ្ងាយពីសង្គម) នៅត្រង់ដែលអាច សម្រេចឈានមួយណាក៏បាន ហើយតស៊ូនឹងឈាន ដោយគ្មានការពិបាក ។ ព្រះអរហន្តប្រភេទនេះ បានរួចរំដោះទាំងពីរផ្លូវ ។ ព្រះអង្គស្ទាត់ជំនាញក្នុងការធ្វើឈាន ហើយក៏យល់ដឹងច្បាស់ អំពីសេចក្តីខកចិត្តចំពោះឈានទាំងនោះនៅ ពេលចុងក្រោយបង្អស់ដែរ បើពុំនោះសោតទេ ព្រះអង្គនឹងធ្លាក់ចុះ ទៅក្នុងបញ្ហាដដែល ដូចគ្នាក្នុងរឿងគ្រូទាំង២ ដែលព្រះពុទ្ធបានរៀនអាកិញ្ចញ្ញាយតនៈឈាន និងនេវសញ្ញានាសញ្ញាយតនៈឈាន ថាជាការសម្រេចចុងក្រោយបង្អស់នោះ ។ បញ្ហានោះស្ថិតនៅ ត្រង់ការឃើញអ្វីៗថាទៀង (និច្ចំ) ចំពោះអ្វីៗដែលមិនទៀងពិត (អនិច្ចំ) ។

ព្រះពុទ្ធនិងឈានព្រះពុទ្ធពុំមែនមិន យល់ព្រមអំពីការសម្រេច ហើយនិងអំពីអរូបជ្ឈានទេ ប៉ុន្តែគឺចំពោះទ្រឹស្តីទាំងមូលរបស់គ្រូព្រះអង្គ ដោយមកពីវាមិនឲ្យសម្រេចព្រះនិព្វាន ។ ពេលនោះព្រះអង្គក៏បានធ្វើទុក្ករកិរិយាយ៉ាងខ្លាំង ដែលក្នុងទីបំផុត ព្រះអង្គនៅតែខកព្រះទ័យដដែល ។ បន្តមកទៀត ព្រះអង្គនឹកឃើញអំពីឈាន ដែលព្រះអង្គបានធ្វើ កាលពីវ័យកុមារ ហើយព្រះអង្គក៏យល់ដឹងថា នេះហើយជាផ្លូវទៅកាន់ការត្រាស់ដឹងដោយពិត ។

តាមមហាសច្ចកសូត្រ ព្រះពុទ្ធទ្រង់នឹកឃើញដល់ ភាវៈនៃឈានដែលព្រះអង្គបានចូលដោយចៃដន កាលពីនៅក្នុងវ័យកុមារ ហើយព្រះអង្គក៏បោះបង់ទុក្ករកិរិយា ដែលព្រះអង្គបានធ្វើនោះចោលទៅ ។ តថាគតបានរលឹកឃើញ ម្តងនោះកាលដែលព្រះវររាជបិតា កំពុងធ្វើពិធីច្រត់ព្រះនង្គ័លតថាគតកំពុងតែអង្គុយ នៅក្រោមម្លប់ដើមព្រីង ពេលនោះឆ្ងាយផុតពីអារម្មណ៍ផ្សេងៗ តថាគតបានចូលកាន់បឋមជ្ឈាន ហើយតាំងនៅក្នុងឈាន បីតិនិងសុខៈកើតឡើងអំពីសេចក្តីស្ងប់ សម្បយុត្តដោយវិតក្កៈនិងវិចារៈ ។ តើឈាននេះអាចជាផ្លូវឲ្យដល់ ការត្រាស់ដឹងឬទេ? ពេលនោះដោយសារការដើរតាម ការចងចាំពីមុន ក៏បានមកនូវការសម្រេចផលៈ “ នេះហើយជាផ្លូវត្រាស់ដឹងដ៏ពិត “ ។ តាមឧប្បក្កិលេសសូត្រ បន្ទាប់ពីរកឃើញហេតុនៃឧបស័គ្គផ្សេងៗហើយគ្របសង្កត់ឧបស័គ្គទាំង នោះបានមក ព្រះពុទ្ធអាចឆ្លងកាត់និមិត្ត ហើយចូលកាន់ឈានទី១ដល់ទី៤ ។ “ តថាគតបានឃើញពន្លឺនិងឃើញរូបទាំង២យ៉ាង ។ រំពេចនោះពេលដែលការឃើញ ពន្លឺនិងរូបបានរលត់ទៅ តថាគតគិតថា តើមានអ្វីជាហេតុជាបច្ច័យ ឲ្យពន្លឺនិងរូបរលត់ទៅ? ហើយចូរអ្នកពិចារណា ដូច្នេះថា សំនួរបានកើតឡើងដល់តថាគត ហើយដោយសារសេចក្តីសង្ស័យ កម្លាំងសមាធិក៏ធ្លាក់ចុះ ហើយកាលណាកម្លាំងសមាធិធ្លាក់ចុះ ពន្លឺនិងរូបក៏រលត់ទៅ ។ តថាគតធ្វើកុំឲ្យសំនួរ កើតឡើងដល់ តថាគតទៀត តថាគតបានទប់ឲ្យនៅក្នុងការប្រឹងប្រែង ខ្លាំងក្លា បានទទួលឃើញនូវពន្លឺនិងរូប ។ រំពេចនោះបន្ទាប់ពីការឃើញ ពន្លឺនិងរូបបានរលត់ទៅ តថាគតគិតថា តើមានអ្វីជាហេតុជាបច្ច័យ ឲ្យពន្លឺ និងរូបរលត់ទៅ? ហើយចូរអ្នកពិចារណាដូច្នេះថា សេចក្តីមិនប្រយ័ត្ន កើតមានដល់តថាគត ព្រោះតែសេចក្តីមិនប្រយ័ត្ន និងការចុះអន់ថយនៃសមាធិចិត្តរបស់តថាគត ពន្លឺនិងរូបក៏រលត់បាត់ទៅ ។ តថាគតត្រូវតែប្រតិបត្តិ តាមវិធីមួយដើម្បីកុំឲ្យ សេចក្តីសង្ស័យនិងការមិនប្រយ័ត្ន កើតឡើងដល់តថាគតម្តងទៀត ។”

តាមរបៀបដូចគ្នានឹងខាងលើនេះ ព្រះពុទ្ធជួបនឹងឧបស័គ្គច្រើនទៀត ដែលជាហេតុឲ្យពន្លឺរលត់ទៅ ហើយព្រះអង្គបានរកឃើញផ្លូវចេញ ពីឧបស័គ្គទាំងនោះបាន ។ ឧបស័គ្គទាំងនោះរាប់បញ្ចូលថីនមិទ្ធៈ ការភិតភ័យ សេចក្តីរីករាយ សេចក្តីរវើយ ការប្រឹងហួស ការប្រឹងខ្វះ រាគៈ ការដឹងអារម្មណ៍ផ្សេងៗ និងសមាធិហួសកំរិតលើវិធី ។ ទីបំផុតព្រះអង្គបានឆ្លងដល់ពន្លឺ ហើយចូលទៅក្នុងឈានបាន ។ សេចក្តីអធិប្បាយក្នុងឧបកិលេសសូត្រ បង្ហាញថែមទៀត នូវការដែលព្រះអង្គរកឃើញផ្លូវទៅដល់ឈាន៤ដំបូង ដែលក្រោយមកព្រះអង្គយល់ថាជា សម្មាសមាធិ ។

“ ម្នាលអនុរុទ្ធ កាលណាតថាគតដឹងថា សេចក្តីសង្ស័យជាភាពមិនបរិសុទ្ធរបស់ចិត្ត តថាគតបោះបង់សេចក្តីសង្ស័យចោល ភាពមិនបរិសុទ្ធរបស់ចិត្ត ។ កាលណាតថាគតដឹងថា សេចក្តីប្រមាទ ថីនមិទ្ធៈ ការភិតភ័យ សេចក្តីរីករាយ សេចក្តីរវើយ ការប្រឹងហួស ការប្រឹងខ្វះ រាគៈ ការដឹងអារម្មណ៍ផ្សេងៗ និងសមាធិហួសកំរិតលើវិធី តថាគតបោះបង់ (ដល់) សមាធិហួសកំរិតលើវិធី ភាពមិនបរិសុទ្ធនៃចិត្ត ។ ម្នាលអនុរុទ្ធ កាលណាតថាគតដឹងថា សេចក្តីសង្ស័យជា ភាពមិនបរិសុទ្ធនៃចិត្ត តថាគតបោះបង់សេចក្តីសង្ស័យចោល ភាពមិនបរិសុទ្ធនៃចិត្ត ។ កាលណាតថាគតដឹងថា សេចក្តីប្រមាទ ថីនមិទ្ធៈ ការភិតភ័យ សេចក្តីរីករាយសេចក្តីរវើយ ការប្រឹងហួស ការប្រឹងខ្វះ រាគៈ ការដឹងអារម្មណ៍ ផ្សេងៗ និងសមាធិហួសកំរិតលើវិធី តថាគតបោះបង់ (ដល់) សមាធិហួសកំរិតលើវិធី ភាពមិនបរិសុទ្ធនៃចិត្ត ដូច្នេះតថាគតគិតថា តថាគតបានបោះបង់ចោល ភាពមិនបរិសុទ្ធនៃចិត្ត ។ ឥឡូវនេះសមាធិនឹងចម្រើន ដោយវិធី៣យ៉ាង…ហើយយ៉ាងដូច្នេះអនុរុទ្ធចម្រើនសមាធិប្រកបដោយ វិតក្កៈនិងវិចារៈ, ចម្រើនសមាធិគ្មានវិតក្កៈ ប៉ុន្តែប្រកបដោយវិចារៈ, ចម្រើនសមាធិគ្មានវិតក្កៈទាំងគ្មានវិចារៈ, ចម្រើនសមាធិប្រកបដោយបីតិ, ចម្រើនសមាធិមិនប្រកបដោយបីតិ, ចម្រើនសមាធិជាមួយសុខៈ, ចម្រើនសមាធិប្រកបដោយឧបេក្ខា…។ ម្នាលអនុរុទ្ធ កាលណាតថាគតចម្រើនសមាធិ ប្រកបដោយវិតក្កៈនិងវិចារៈ ដល់ការចម្រើន…កាលណាសមាធិសម្បយុត្តដោយ ភាពត្រឹមត្រូវ សេចក្តីដឹងពិត ឃើញពិតក៏កើតឡើងចំពោះតថាគត ការរំដោះខ្លួនរបស់តថាគត មិនរង្គោះរង្គើឡើយនេះហើយជាជាតិចុងក្រោយរបស់តថាគត ឥឡូវនេះគ្មានអ្វីគួរជាបច្ច័យទៀតទេ។

ក្នុងសូត្រទាំងឡាយ ការសម្រេចអរូបជ្ឈាន ពុំដែលលើកមក និយាយថាជាឈានទេ ។ ការសម្រេចផ្នែកអរូបនេះ ទាក់ទងច្រើនទៅខាង ការធ្វើឲ្យរីកធំ ចំណែកឯរូបជ្ឈានវិញ ផ្តោតទៅលើការស្មឹងស្មាធិ៍ គឺសមាធិ ។ ពិតមែនតែភាវៈនៃសមាធិ ពុំមែនជាគោលបំណងចុងក្រោយ ប៉ុន្តែវាពិតជាផ្លូវ (ដែលនាំឲ្យទៅដល់គោលបំណងនោះ) ។ សេចក្តី អធិប្បាយ៣នៅក្នុងពោជ្ឈង្គសម្បយុត្ត បានប្រាប់ឲ្យដឹងថា ពួកជនដទៃក្រៅព្រះពុទ្ធសាសនាបានប្រកាសថា ពួកគេក៏បានចម្រើនការស្មឹងស្មាធ បែបដូចការបង្រៀនរបស់ព្រះពុទ្ធ រួមទាំងសមាធិផងដែរ ។ ជនទាំងនោះបានសួរព្រះពុទ្ធថា តើមានការខុសគ្នា ដូចម្តេចរវាងការបង្រៀនរបស់ពួកគេ និងការបង្រៀនរបស់ព្រះអង្គ? ព្រះពុទ្ធមិនឆ្លើយដោយការពន្យល់ ពីសម្មាទិដ្ឋិទេ ប៉ុន្តែព្រះអង្គប្រាប់ជនទាំងនោះថា ពួកគេមិនយល់គ្រប់គ្រាន់ អំពីការបដិបត្តិរបស់សមាធិទេ ។ ពិតមែនតែព្រះពុទ្ធមិនមែនជាអ្នកទី១ ដែលបានសម្រេចអរូបជ្ឈាន ការរៀបចំកំរឹតជាន់ថ្នាក់របស់សមាធិ ជាឈាន៤ ជារបៀបថ្មីរបស់ព្រះពុទ្ធ ។ បន្ទាប់មកគេខ្ចីរបៀបថ្មីនេះក្នុងភាព មិនគ្រប់គ្រាន់ ដាក់ចូលទៅក្នុងមោក្សធម្ម Mokṣadharma ដែលជាផ្នែកមួយនៃមហាភារតៈ Mahābhārata ។ ហាក់ដូចជាក្នុងយោគៈ Yoga របស់ពួកព្រាហ្មណ៍ជំនាន់ដើម អរូបភពអាចសម្រេចបាន ដោយបន្តពីរូបសមាធិ (រូបជ្ឈាន) ទៅ ។ យោគៈនេះបានត្រូវយកមកបង្រៀន តាមតែការរើសយករបស់សិស្សនៅក្នុងអត្ថបទ ផ្នែកពុទ្ធកៈជំនាន់ដើមផងដែរ ។ ម្យ៉ាងទៀតវិធីសំខាន់ ក្នុងការបង្រៀន ដើម្បីការសម្រេចអរូបជ្ឈាន ក្នុងគម្ពីរជំនាន់ចាស់ គឺបន្ទាប់ពីបានសម្រេចឈានទី៤មក គេត្រូវបន្តកិច្ចការរបស់គេ ទៅក្នុងអាកាសានញ្ចាយតនៈទៀត ។

តាមឯកសារផ្សេងទៀត

ឈាន Jhāna​ (झान) ជាពាក្យបាលី ចំណែកភាសាសំស្រ្កឹតគេហៅថា ធ្យាន (Dhyāna, ध्यान) មានន័យថា សមាធិ ឬភាវៈ នៃសមាធិ ។ ក្នុងភាវៈនៃសមាធិ ឈានមានលក្ខណៈសម្គាល់ដោយការតម្កល់ចិត្តជ្រៅក្នុងភាវនាកម្ម និងការស្ងប់អារម្មណ៍ ។ មានការពិភាក្សាអំពីឈាន ក្នុងគម្ពីរបាលីនិង ក្នុងគម្ពីរព្រះពុទ្ធសាសនាថេរវាទ បន្ទាប់ពីមានក្រិតវិន័យ របស់សាសនាមក ។ មកដល់ សព្វថ្ងៃនេះ ពុំមានការពិភាក្សាច្រើន តាមការសិក្សាបែបវិទ្យាសាស្រ្ត អំពីឈាន ទេ ។

ការ​ប្រតិបត្តិ​ឈាន​នៅ​សម័យ​បុរាណ

ក្នុងគម្ពីរជំនាន់ដើម ឈានបានត្រូវយកមកបង្រៀនថា ជាភាវៈនៃការស្មឹងស្មាធិ៍សតិ ឲ្យមូលទៅលើកាយទាំងមូល ដែលចិត្តទៅជាមាន ថាមពលនិងស្ងប់ស្ងៀម ប៉ុន្តែមិនមែនកករឹងឡើយ ហើយក្នុងស្ថានភាពបែបនេះអាចឲ្យគេ​ពិនិត្យមើលដំណើរហូរទៅនៃការ ប្រែប្រួល ហើយបញ្ញាក៏កើតឡើង ។ ស្នាដៃ​អក្សរសិល្ប៍​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទជំនាន់ក្រោយៗ ជាពិសេសគម្ពីរព្រះវិសុទ្ធិមគ្គ រាប់រៀបឈានថាជាការជាប់នៅ ដែលអារម្មណ៍ជ្រើសរើសណាមួយ បានស្រូបយកនិងជ្រួតជ្រាប ពេញបរិបូណ៌ទៅក្នុងចិត្ត មានលក្ខណៈជាឯកគ្គតា (ចិត្តមូលតែមួយ) ។ ព្រះពុទ្ធ​ក៏បានចូលកាន់ឈាន ក្នុង​ការស្វែង​រក​សម្មាសម្ពោធិញ្ញាណ ដូចបានរៀបរាប់ក្នុងគម្ពីរដើម ។ ហើយក៏គេបានឃើញក្នុងគម្ពីរសុត្តន្ត​បិដកជារឿយៗ ឲ្យសាវ័កទាំងឡាយចម្រើនឈានជាផ្លូវបដិបត្តិដើម្បី​ការត្រាស់ដឹងនិងរំដោះទុក្ខ ។ ចំណុចសំខាន់នៃការបង្រៀនរបស់ព្រះពុទ្ធគឺថាអប្បនាសមាធិត្រូវប្រកបទៅដោយញាណនៃការរំដោះ ។

មុននឹងព្រះអង្គចូលបរិនិព្វាន ព្រះពុទ្ធបានចូលក្នុងឈានតាមវិធី អនុលោម និង បដិលោម ហើយការរលត់នៃជីវិតរបស់ព្រះអង្គ កើតឡើងបន្ទាប់ពីឈានទី ៤ ។ ការប្រៀនប្រដៅដ៏ល្បីរបស់ព្រះពុទ្ធ ចំពោះការបដិបត្តិឲ្យបានសម្រេចឈាន គឺអានាបានស្សតិ ដែលគេរកឃើញក្នុងអានាបានស្សតិសូត្រ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត ។

ថ្នាក់នៃឈាន[កែប្រែ​កូដ]

ក្នុងគម្ពីរព្រះត្រៃបិដក​ ព្រះពុទ្ធបានសម្ដែងប្រាប់ អំពីការឡើងកម្រឹតនៃឈាន ៨ ថ្នាក់ ។ ឈាន ៤ ដំបូងជាសមាធិមានរូប ហៅថារូបជ្ឈាន និង​ឈាន​ ៤ ​ទៀត​ជាសមាធិឥតរូប ហៅថាអរូបជ្ឈាន ។ ព្រះពុទ្ធមានព្រះបន្ទូលថា រូបជ្ឈាន ទាក់ទងទៅនឹងការរស់នៅ ដោយរីករាយនិងរួចខ្លួនអំពីទុក្ខ ។ ឈានគឺភាវៈនៃសមាធិ ដែលចិត្តបានរួចចាកនីវរណធម៌ ៥ (កាមច្ឆន្ទ, ព្យាបាទ, ថីនមិទ្ធ, ឧទ្ធច្ចកុក្កុច្ច និងវិចិកិច្ឆា) ហើយចាប់តាំងពីទុតិយជ្ឈាន (ឈានទី ២) ឡើងទៅ មិនអាចមានគំនិតរាយមាយឡើយ ។ ការចុះស៊ប់ក្នុងឈានអាចតាំងនៅបានជាច្រើនម៉ោង ។ ឈានធ្វើឲ្យចិត្តរបស់អ្នកចម្រើន បានរឹងមាំហើយអាចចូលជ្រៅទៅក្នុងធម្មជាតិពិត នៃវត្តមានរបស់ធម៌ ។ នៅមានការសម្រេចឈាន ៤ ថ្នាក់ទៀត ដែលជ្រៅជាងនេះ គឺបានសម្រេចអរូបភព ជួនកាលគេហៅថាអរូបជ្ឈាន​ដែល​ខុសគ្នាអំពីរូបជ្ឈាន ។ ក្នុងគម្ពីរពុទ្ធិកៈ ពាក្យឈានមិនបានយកមកប្រើ​ដើម្បីសំគាល់ថ្នាក់អរូបជ្ឈានទេ ប៉ុន្តែថ្នាក់អរូបជ្ឈាននីមួយៗ ត្រូវគេរាប់រៀងគ្នាបន្តអំពីរូបជ្ឈាន ៤ មក ។ ការត្រាស់ដឹងចំពោះស្ថានអរូប​ទាំងអស់​អាចសម្រេចបានកាលណាគេ​ឆ្លងផុតឈានទី ៨ ។

រូបជ្ឈាន

ផ្តោតទៅលើ​សមាធិ (concentration) ។ សមាធិជ្រៅដែលហៅថា រូបជ្ឈាន (material / meditations of form, rūpa jhāna) មាន ៤ ថ្នាក់ គឺ :

១- បឋមជ្ឈាន ឬ ឈាន ទី ១:[កែប្រែ​កូដ]

បឋមជ្ឈានមានអង្គ ៥ គឺ:

ក- វិតក្កៈ គឺសេចក្តីត្រិះរិះរលឹកទុកក្នុងអារម្មណ៍

ខ- វិចារៈ គឺសេចក្តីពិចារណាដុសខាត់អារម្មណ៍

គ- បីតិ សេចក្ដីឆ្អែតកាយ ឆ្អែតចិត្ត អាចញ៉ាំងកាយនិងចិត្តឲ្យពេញ

ឃ- សុខៈ គឺសេចក្តីស្រួលកាយស្រួលចិត្ត

ង- ឯកគ្គតា គឺភាពរបស់ចិត្តដែលមានអារម្មណ៍មូលតែមួយ ។

២- ទុតិយជ្ឈាន ឬឈាន ទី ២:[កែប្រែ​កូដ]

ទុតិយជ្ឈានមានអង្គ ៣ គឺ:

ក- បីតិ = នៅមាន

ខ- សុខៈ = នៅមាន

គ- ឯកគ្គតា = នៅមាន ។

៣- តតិយជ្ឈាន ឬឈាន ទី ៣:[កែប្រែ​កូដ]

តតិយជ្ឈានមានអង្គ ២​ គឺ:

ក- សុខៈ = នៅមាន

ខ- ឯកគ្គតា = នៅមាន ។

៤- ចតុត្ថជ្ឈាន ឬឈាន ទី ៤:[កែប្រែ​កូដ]

ចតុត្ថជ្ឈានមានតែឯកគ្គតាចិត្ត

ក- ឧបេក្ខា = ចិត្តនៅជាកណ្តាល ​ ។ ​

ខ- ឯកគ្គតា = នៅមាន​

អរូបជ្ឈាន

អរូបជ្ឈាន (immaterial / the formless jhānas, arūpajhānas) មាន ៤ ថ្នាក់ គឺ ៖

អាកាសានញ្ចាយតនៈ (Dimension of Infinite Space)

ទំហ៊ុំអាកាសគ្មានទីបំផុត ។ អរូបជ្ឈានទី១នេះមានការដឹងដោយវិញ្ញាណនូវទំហ៊ុំគ្មានទីបំផុតនៃអាកាស ព្រមជាមួយឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

វិញ្ញាណញ្ចាយតនៈ (Dimension of Infinite Consciousness)

ទំហ៊ុំវិញ្ញាណគ្មានទីបំផុត ។ អរូបជ្ឈានទី២នេះមានការដឹងដោយវិញ្ញាណនូវទំហ៊ុំគ្មានទីបំផុតនៃវិញ្ញាណ ព្រមជាមួយឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

អាកិញ្ចញ្ញាយតនៈ (Dimension of Nothingness)[កែប្រែ​កូដ]

ទំហ៊ុំនៃចន្លោះទទេ ។ អរូបជ្ឈានទី៣នេះមានការដឹងដោយ វិញ្ញាណនូវទំហ៊ុំនៃចន្លោះទទេ ព្រមជាមួយឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

នេវសញ្ញានាសញ្ញាយតនៈ (Dimension of Neither Perception nor Non-Perception)

អំពីមុខងាររបស់អរូបជ្ឈានទី៤នេះ គេនិយាយថា គេចេញពីការបានសម្រេចឈាន ប្រកបដោយសតិរលឹក ។ ពេលចេញពីការសម្រេចឈាន ប្រកបដោយសតិរលឹកមក គេសំគាល់របស់ដែលពីមុន បានផ្លាស់ប្តូរនិងរលត់ទៅថា អើហ្ន៎របស់ដែលគ្មានពីមុន បានកើតឡើងយ៉ាងដូច្នេះ! របស់ដែលកើតឡើងរួចហើយ ក៏រលត់បាត់បង់ទៅវិញយ៉ាងដូច្នេះ! ។ ចំពោះរបស់នោះ គេស្ថិតនៅក្នុងភាពមិនស្រឡាញ់មិនស្អប់ សេរី មិនជាប់ជំពាក់ រួចរំដោះ មិនទាក់ទង និងប្រកបដោយការយល់ដឹងគ្មានឧបសគ្គ ។ គេយល់ដឹងថា នៅមានការរំដោះខ្លួនឆ្ងាយទៀត ហើយការតាមរកឲ្យបានការរំដោះនៅទីនោះ ពិតជាសម្រាប់ខ្លួនរបស់គេ ។

នៅក្នុងសូត្រ អរូបទាំង៤ថ្នាក់នេះ មិនបានរាប់ថាជាឈានទេ ។ តាមគម្ពីរបូរាណថា ព្រះពុទ្ធ បានសិក្សាអរូបជ្ឈាន ទី៣ និង ទី៤ អំពីគ្រូ ២ អង្គ គឺ អាឡារកលម មុនដំបូង និង ឧទ្ទករាមបុត្ត ជាចុងក្រោយ មុនពេលដែលព្រះអង្គ បានសម្រេចការត្រាស់ដឹង ។ គ្រូទាំង២អង្គនេះប្រហែលជាអ្នកបួស ក្នុងប្រពៃណីសាសនាព្រាហ្មណ៍ ។ ទោះយ៉ាងណាក៏ដោយ ព្រះពុទ្ធទ្រង់ជ្រាបថា អាកិញ្ចញ្ញាយតនៈ និង នេវសញ្ញានាសញ្ញាយតនៈ មិននាំផ្លូវទៅកាន់ព្រះនិព្វានឡើយ ហើយព្រះអង្គក៏ចាកចេញ ពីគ្រូទាំង ២ នោះទៅ ។ ព្រះពុទ្ធមានព្រះបន្ទូល ក្នុងអរិយបរិយេសនសូត្រថាៈ

“គំនិតមួយបានកើតឡើងដល់តថាគតថា ធម៌នេះមិននាំឆ្ពោះទៅកាន់ ការរួចផុតពីជាប់ជំពាក់ ការរួចទុក្ខ ការរំលត់ទុក្ខ សេចក្តីស្ងប់រំងាប់ ការដឹងប្រកដ ការត្រាស់ដឹង និងការរួចពីចំណងទេ ប៉ុន្តែធម៌នេះគ្រាន់តែឲ្យកើតជាថ្មី នៅក្នុងនេវសញ្ញានាសញ្ញាយតនៈប៉ុណ្ណោះ ព្រោះមិនជាការគួរដល់តថាគត តថាគតក៏ចាកចេញទៅ ។ “

ការសូន្យទៅនៃវេទនា និង សញ្ញា

ព្រះពុទ្ធបានរកឃើញ ដោយព្រះអង្គឯង ផុតអំពី នេវសញ្ញានាសញ្ញាយតនៈ ទៅការសូន្យទៅនៃ វេទនា និង សញ្ញា ដែលសេចក្តីអធិប្បាយពន្យល់ធម៌ និង អក្សរសាស្រ្តរបស់អ្នកសិក្សាបានហៅថា ឈាន ទី៩ ។ ចំពោះឈាន ទី៩ នេះ មានពាក្យពោលថាៈ ឃើញដោយសេចក្តីយល់ដឹង អាសវៈទាំងឡាយរបស់គាត់ ដល់ទីបំផុតហើយ ។ ពេលចេញពីការសម្រេចឈាន ប្រកបដោយសតិរលឹកមក គេសំគាល់របស់ដែលពីមុនបានផ្លាស់ប្តូរ និង រលត់ទៅថា អើហ្ន៎របស់ដែលគ្មានពីមុន បានកើតឡើងយ៉ាងដូច្នេះ! របស់ដែលកើតឡើងរួចហើយ ក៏រលត់បាត់បង់ទៅវិញយ៉ាងដូច្នេះ! ។ ចំពោះរបស់នោះ គេស្ថិតនៅក្នុងភាពមិនស្រឡាញ់មិនស្អប់ សេរី មិនជាប់ជំពាក់ រួចរំដោះ មិនទាក់ទង និងប្រកបដោយការយល់ដឹងគ្មានឧបសគ្គ ។ គេយល់ដឹងថា គ្មានការរំដោះខ្លួនឆ្ងាយទៀតទេ ហើយការតាមរក ឲ្យបានការរំដោះនៅទីនោះ ពិតជាមិនមែនសម្រាប់ខ្លួនរបស់ គេទេ ។ អ្នកដែលបានសម្រេចដល់ថ្នាក់នេះ គឺជា ព្រះអនាគាមិ និង ព្រះអរហន្ត ។ ក្នុងសេចក្តីដកស្រង់ខាងលើនេះ ព្រះពុទ្ធបានលើកយកមកពន្យល់ថា ព្រះសារីបុត្តបានសម្រេចជាព្រះអរហន្ត ដោយសារឡើងដល់ឈាន ទី៩ នេះ ។

ការប្រើឈាន

ព្រះយោគាវចរប្រើឈាន ដើម្បីពង្រឹងនិងធ្វើចិត្តរបស់គេឲ្យមុតថ្លា ក្នុងការតាមរកមើលធម្មជាតិពិតរបស់បាតុភូត (ធម៌) ព្រមទាំងឲ្យបានការចេះដឹងជ្រៅជ្រះ ។ កាលណាអ្នកចម្រើនឈានស្ថិតនៅ ក្នុងភាវៈនៃឈាន កាន់តែយូរទៅ ចិត្តរបស់គាត់កាន់តែខ្លាំងក្លា និងមុតថ្លាឡើង ។ ជួនកាលឈានអាចកំចាត់បង់ នីវរណធម៌ ឲ្យសានសូន្យបានជា ច្រើនថ្ងៃ ។ តាមសេចក្តីអធិប្បាយពន្យល់ ក្នុងប្រពៃណីថេរវាទជំនាន់ក្រោយ ដែល ព្រះពុទ្ធឃោសៈ បានគូសបង្ហាញ ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គរបស់ព្រះអង្គ បន្ទាប់ពីចេញចាកឈាន ព្រះយោគាវចរស្ថិតនៅក្នុង ឧបចារសមាធិ ដែលចិត្តមានការប្រាកដនិង ខ្ជាប់ខ្ជួនបានយូរ ។ នៅពេលនេះហើយដែល ការពិចារណានិងការធ្វើវិភាគ ចំពោះបាតុ ភូតនៃធម្មជាតិ ត្រូវចាប់ផ្តើមឡើង ហើយដែលជាមួយគ្នានេះ បញ្ញានៃការយល់ដឹងអំពីលក្ខណ៍ អនិច្ចំ ទុក្ខំ អនត្តា ក៏កើតឡើង ។ អ្នកចម្រើនឈានអាចពិសោធន៍ឃើញ នូវសច្ចៈធម៌ទាំង៣នេះបាន ដែលជាបេះដូងនៃ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយការពិសោធន៍ផ្ទាល់ខ្លួន ។ ផ្ទុយគ្នាពីនេះ សូត្រមួយដែលបរិយាយអំពី ការបដិបត្តិឈាន និយាយថា អ្នកចម្រើនឈានមិនចេញចាកឈាន ដើម្បីចម្រើនវិបស្សនាទេ ប៉ុន្តែការចម្រើនបញ្ញាធ្វើឡើង នៅក្នុងឈានទៅវិញ ។ អ្នកចម្រើនឈានត្រូវគេប្រាប់ ឲ្យចូលក្នុងឈានទី៤ ហើយស្ថិតនៅក្នុងឈានទី៤នេះ មុននឹងចាប់ផ្តើមចម្រើនបញ្ញា ដើម្បីឲ្យបានកំចាត់បង់ឫសគល់ នៃកិលេសរបស់ចិត្ត ។ ដោយការលះបង់បីតិនិងសុខៈ ដូចសេចក្តីរីករាយ និងទុក្ខព្រួយពីមុនបានរលត់ទៅ អ្នកចម្រើនចូលទៅកាន់ឈានទី៤ ហើយតាំងនៅ ក្នុងឧបេក្ខានិងសតិដ៏បរិសុទ្ធ ឥតសុខឥតទុក្ខ ។ ដោយចិត្តតាំងមាំ ក្នុងអារម្មណ៍មូលតែមួយហើយ បរិសុទ្ធនិងភ្លឺស្វាង មិនប្រឡាក់ គ្មានគ្រឿងសៅហ្មង ទន់ ងាយបត់បែន រាបស្មើរល្អ ឡើងដល់សភាពស្ងប់ឥតរំភើប ភិក្ខុតំរង់ផ្តេកចិត្តទៅរកការត្រាស់ដឹង នៃការបញ្ចប់នូវ អាសវៈ ។ អ្នកចម្រើនយល់ដឹង តាមការដែលវាកើតឡើង ថានេះជាទុក្ខ នេះជាហេតុឲ្យកើតទុក្ខ នេះជាការរលត់ទៅនៃទុក្ខ នេះជាផ្លូវឲ្យបានដល់ការរលត់ទុក្ខ នេះជាអាសវៈ នេះជាហេតុ កើតឡើងនៃអាសវៈ នេះជាការរលត់ទៅនៃអាសវៈ នេះជាផ្លូវឲ្យបានដល់ការរលត់ អាសវៈ ។ (សាមញ្ញផលសូត្រ) ។

ដោយនីវរណធម៌ ៥ សាបសូន្យទៅជាច្រើនថ្ងៃ បន្ទាប់ពីគេចូលទៅក្នុងឈាន អ្នកចម្រើន ឈាននឹងមានអារម្មណ៍ភ្លឺស្វាងល្អ មានសតិរលឹក ពេញទៅដោយមេត្តា សន្តិភាពនិង ពន្លឺ ក្រោយពេលដែលគេបាន ចម្រើនឈានរួចហើយ ។ នេះបើតាម អជហ្នព្រហ្ម អាចឲ្យគេយល់ច្រឡំថា គេបានសម្រេចការត្រាស់ដឹងហើយ ។ ភាវៈនៃឈានមិនអាចនាំទៅ ដល់ការត្រាស់ដឹងបាន ដោយខ្លួនឯងទេ ព្រោះឈាន​គ្រាន់តែកំចាត់បង់នូវកិលេស ។ អ្នកចម្រើនឈានត្រូវប្រើភាវៈនៃឈាន ជាឧបករណ៍ សម្រាប់បណ្តុះបញ្ញា និងប្រើសម្រាប់ចូលជ្រៅទៅក្នុង សេចក្តីពិតនៃបាតុភូតធម្មជាតិ តាមរយៈការយល់ដឹងផ្ទាល់ខ្លួន ដែលនឹងនាំទៅកាន់ការផ្តាច់បង់កិលេស និងសម្រេចព្រះនិព្វាន ។ ជាធម្មតាគេរៀបរាប់អំពីឈាន តាមធម្មជាតិនៃចេតសិក ដែលកើតឡើងក្នុងភាវៈរបស់ ឈានទាំងនេះ ៖

១- សកម្មភាពរបស់ចិត្តដែលឡើងកាន់អារម្មណ៍ ( វិតក្កៈ )

២- ចិត្តជាប់នៅក្នុងអារម្មណ៍ ( វិចារៈ )

៣- សេចក្តីរីករាយ ( បីតិ )

៤- សេចក្តីសុខ ( សុខៈ )

៥- ចិត្តកណ្តាលឥតសុខឥតទុក្ខ ( ឧបេក្ខា )

៦- ចិត្តមូលក្នុងអារម្មណ៍តែមួយ ។

ភាវៈនៃឈាន៤ថ្នាក់គឺៈ

១- បឋមជ្ឈាន ( វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ) ។ នីវរណធម៌៥បានសាបសូន្យអស់ ទៅ សល់នៅតែបរមសុខដែលរឹងមាំ ។

២- ទុតិយជ្ឈាន ( បីតិ សុខៈ ឯកគ្គតា ) ។ សកម្មភាពនៃចិត្តទាំងឡាយត្រូវឈប់ នៅមានតែបរមសុខតែម៉្យាង ការអាចបង្កើតកុសលចេតនាក៏ត្រូវឈប់ដូចគ្នាដែរ ។

៣- តតិយជ្ឈាន ( សុខៈ ឯកគ្គតា ) ។ បរមសុខក៏រលត់អស់ពាក់កណ្តាល (បីតិ) ។

៤- ចតុត្ថជ្ឈាន ( ឧបេក្ខា ឯកគ្គតា ) ។ បរមសុខពាក់កណ្តាលទៀត (សុខៈ) ក៏រលត់អស់ជាហេតុឲ្យដល់នូវភាវៈឥតសុខឥតទុក្ខ ដែលព្រះពុទ្ធហៅថា សុខុមសុខពិតប្រាកដ (ប្រសើរជាងបីតិនិងសុខៈ) ។

ព្រះពុទ្ធទ្រង់រាប់រៀបអំពីឈានថា ជាជំហ៊ានរបស់ព្រះតថាគត ។ ក្នុងភាវៈនៃឈានទី៤នេះ ដង្ហើមត្រូវឈប់ស្ងៀមជាបណ្តោះអាសន្ន ។ តាមប្រពៃណី គេសំគាល់ចតុត្ថជ្ឈាននេះ ថាជាការចាប់ផ្តើមនៃអភិញ្ញា (Abhiññā) ។

គម្ពីរធម៌បានពន្យល់ថា គេមិនត្រូវរកឲ្យបានសម្រេច ឈានខ្ពស់នោះទេ ប៉ុន្តែគេត្រូវរៀនធ្វើឈានមួយ ឲ្យបានថ្នឹកសិន ទើបយកឈានបន្ទាប់ទៀត ។ ការថ្នឹកក្នុងឈានគឺ អាចចូលឈានបានតាមបំណង ហើយស្ថិតនៅក្នុងឈាន បានយូរតាមបំណង ចេញអំពីឈានបានដូចចិត្ត ពិសោធន៍ឃើញអង្គឈាននិមួយៗ( វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ) តាមការដែលត្រូវធ្វើ ។ សេចក្តីពន្យល់ទាំងនេះ ហាក់ដូចជាប្រាប់ថា អង្គរបស់ឈានថ្នាក់ក្រោម អាចបង្ហាញខ្លួននៅក្នុឈានលើៗបាន បើសិនជាគេមិនបាន ចម្រើនឲ្យបានត្រឹមត្រូវ ។ ព្រះពុទ្ធទ្រង់ទូន្មានសាវ័ករបស់ព្រះអង្គ ឲ្យផ្ចឹតផ្ចង់ក្នុងការធ្វើឈានឲ្យមានលំនឹងមាំមួនល្អ ថែមទៀត ។

ភាវៈដំបូងនៃឈាន

ព្រះពុទ្ធទ្រង់បានពន្យល់ អំពីសម្មាសមាធិ ក្នុងអរិយអដ្ឋង្គិកមគ្គ ថាជាឈាន៤ខាងដើម ។ តាមសេចក្តីបរិយាយក្នុងគម្ពីរបិដកបាលី មានភាវៈនៃសមាធិខ្លះ ដែលព្រះយោគាវចរ ត្រូវតែធ្វើឲ្យសម្រេចជាមុន មុននឹងចូលទៅកាន់ឈាន ។ ភាវៈនេះគឺឧបចារសមាធិ Upacāra Samādhi ។ ការគ្របសង្កត់បានលើនីវរណធម៌៥ កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ជាការសំគាល់ថាបាន ឧបចារសមាធិហើយ ។ ឧបចារសមាធិនេះ ជាភាវៈដែលមិនទាន់រឹងជំហរនៅឡើយ ពិតមែនតែចិត្តបានមូលលើអារម្មណ៍ ប៉ុន្តែនៅពុំទាន់បានភាវៈជាអប្បនាចិត្ត (ស៊ប់ក្នុងឈាន) នៅឡើយ ។ ភាពខុសគ្នានោះគឺ ក្នុងអប្បនាសមាធិ (ឈាន) អង្គរបស់ឈានខ្លះ មានកំរិតកម្លាំងអាចញ៉ាំងឲ្យចិត្ត កាន់តែបរិសុទ្ធ ហើយចិត្តលែងធ្វើការតាមផស្សៈ ( ការប៉ះនៃអារម្មណ៍ ) ថ្នាក់ធម្មតាទៀត ហើយ ។ ឧបចារសមាធិ មិនឃើញមាននៅក្នុង ការប្រៀនប្រដៅរបស់ព្រះពុទ្ធទេ ។ តែយ៉ាងណាក៏ដោយ មានសូត្រជាច្រើននិយាយថា បុគ្គលម្នាក់បាននូវធម្មបញ្ញា ទៅក្នុងព្រះធម៌ ដោយគ្រាន់តែបានស្តាប់ ការបង្រៀនមួយរបស់ព្រះពុទ្ធ ។ ចិត្តរបស់បុគ្គលទាំងនោះ ត្រូវបានគេបរិយាយថា បានរួចផុតអំពីនីវរណធម៌ នៅពេលដែលព្រឹត្តិ ការណ៍បែបនេះកើតឡើង ហើយខ្លះទៀតសំគាល់ថា ជាបែបនៃឧបចារសមាធិផង ។ នៅភាវៈនៃឧបចារសមាធិ អ្នកចម្រើនសមាធិខ្លះ ពិសោធន៍ឃើញរូបភាព ហៅថានិមិត្ត ដែលភ្លឺច្បាស់ដូចគ្នានឹង ការឃើញដោយភ្នែកដែរ ប៉ុន្តែក្នុងការឃើញនេះ អ្នកចម្រើនដឹងខ្លួននិងភ្ញាក់រលឹកពិតៗ ថាគេកំពុងតែឃើញរូបភាព តាមតែមនោទ្វារ ( ទ្វារចិត្ត ) ប៉ុណ្ណោះ ។ រឿងនេះបានលើកយកមក ពិភាក្សាក្នុងអត្ថបទជំនាន់ដើម ហើយមានកាន់តែច្រើនឡើង ក្នុងធម្មបរិយាយនៃថេរវាទ ។

ព្រះយោគាវចរផ្សេងគ្នា ពិសោធន៍ឃើញនិមិត្តផ្សេងគ្នាដែរ ហើយអ្នកចម្រើនខ្លះមិនឃើញអ្វីទាល់តែសោះ ។ អ្នកចម្រើនម្នាក់ ដែលធ្វើសមាធិច្រើនសារ ក៏អាចឃើញនិ មិត្តខុសៗគ្នាក្នុងលើកនិមួយៗ ។ និមិត្តទាំងនោះអាចជាទី សប្បាយ គួរឲ្យភ័យខ្លាច គួរឲ្យស្អប់ គួរឲ្យរន្ធត់ ឬជាធម្មតា ។ ដោយសមាធិមានកំរិតកាន់តែជ្រៅទៅ ការដឹងអំពីដង្ហើមនិងខ្លួនប្រាណ ក៏បាត់អស់រលីង សល់តែការដឹងដោយចិត្ត ប៉ុណ្ណោះ ។ ក្នុងភាវៈបែបនេះ អ្នកចម្រើនដែលខ្វះការពិសោធន៍ អាចភិតភ័យហើយគិតថា បើគេនៅតែបន្តសមាធិតទៅទៀត គេនឹងស្លាប់មិនខាន ព្រោះគេលែងដឹងអំពីដង្ហើម និងខ្លួនប្រាណរបស់គេទាំងអស់ ។ គេមិនត្រូវភិតភ័យដូច្នេះឡើយ គេត្រូវបន្តសមាធិតទៅទៀត ដើម្បីឲ្យបានសម្រេចឈាន (អប្បនាសមាធិ) ។

ការហាត់ធ្វើឈានឲ្យថ្នឹក

យោគាវចរបន្ទាប់ពីបានឧបចារសមាធិ ត្រូវហាត់ឈានដំបូងឲ្យបានស្ទាត់ល្អ មុននឹងឡើងកាន់ឈានខ្ពស់តទៅទៀត ។ ការហាត់ឲ្យស្ទាត់ជំនាញនេះ មាន៥យ៉ាងគឺៈ១- ថ្នឹកក្នុងការគិតរកអង្គឈាន បន្ទាប់ពីបានចេញអំពីឈាន នៅទីណា ពេលណាឬយូរយ៉ាងណា តាមតែគេចង់ធ្វើ ។២- ថ្នឹកក្នុងការសម្រេចឈាន គេអាចចូលឈានបានឆាប់រហ័ស ។៣- ថ្នឹកក្នុងការរក្សាទុកឈាន គេអាចទប់ឈានឲ្យនៅបានយូរ តាមចិត្តបាន ។៤- ថ្នឹកក្នុងការចេញចាកឈាន គេអាចចេញចាកឈានបានរហ័ស គ្មានការពិបាក ។៥- ថ្នឹកក្នុងការពិចារណាអំពីឈាន និងអង្គនៃឈាន ដោយដឹងច្បាស់មួយរំពេច ក្រោយពេលដែលគេត្រឡប់ ទៅគិតរកអង្គឈាន ។

សូត្រជំនាន់មុនបាននិយាយថា ភាពល្អបំផុតរបស់ឯកវាសី (អ្នករស់នៅឆ្ងាយពីសង្គម) នៅត្រង់ដែលអាច សម្រេចឈានមួយណាក៏បាន ហើយតស៊ូរនឹងឈាន ដោយគ្មានការពិបាក ។ ព្រះអរហន្តប្រភេទនេះ បានរួចរំដោះទាំងពីរផ្លូវ ។ ព្រះអង្គស្ទាត់ជំនាញក្នុងការធ្វើឈាន ហើយក៏យល់ដឹងច្បាស់ អំពីសេចក្តីខកចិត្តចំពោះឈានទាំងនោះ នៅ ពេលចុងក្រោយបង្អស់ដែរ បើពុំនោះសោតទេ ព្រះអង្គនឹងធ្លាក់ចុះ ទៅក្នុងបញ្ហាដដែល ដូចគ្នាក្នុងរឿងគ្រូទាំង២ ដែលព្រះពុទ្ធបានរៀនអាកិញ្ចញ្ញាយតនៈឈាន និង នេវសញ្ញានាសញ្ញាយតនៈឈាន ថាជាការសម្រេចចុងក្រោយបង្អស់នោះ ។ បញ្ហានោះស្ថិតនៅត្រង់ការឃើញអ្វីៗថាទៀង (និច្ចំ) ចំពោះអ្វីៗដែលមិនទៀងពិត (អនិច្ចំ) ។

ព្រះពុទ្ធ និង ឈាន

ព្រះពុទ្ធពុំមែនមិនយល់ព្រម អំពីការសម្រេច ហើយនិងអំពីអរូបជ្ឈានទេ ប៉ុន្តែគឺចំពោះទ្រឹស្តីទាំងមូលរបស់គ្រូព្រះអង្គ ដោយមកពីវាមិនឲ្យសម្រេចព្រះនិព្វាន ។ ពេលនោះព្រះអង្គក៏បានធ្វើទុក្ករកិរិយាយ៉ាងខ្លាំង ដែលក្នុងទីបំផុត ព្រះអង្គនៅតែខកព្រះទ័យដដែល ។ បន្តមកទៀត ព្រះអង្គនឹកឃើញអំពីឈាន ដែលព្រះអង្គបានធ្វើ កាលពីវ័យកុមារ ហើយព្រះអង្គក៏យល់ដឹងថា នេះហើយជាផ្លូវ ទៅកាន់ការត្រាស់ដឹង ដោយពិត ។

តាមមហាសច្ចកសូត្រ ព្រះពុទ្ធទ្រង់នឹកឃើញដល់ ភាវៈនៃឈានដែលព្រះអង្គបានចូលដោយចៃដន្យ កាលពីនៅក្នុងវ័យកុមារ ហើយព្រះអង្គក៏បោះបង់ទុក្ករកិរិយា ដែលព្រះអង្គបានធ្វើនោះចោលទៅ ។ តថាគតបានរលឹកឃើញម្តងនោះកាលដែលព្រះវររាជបិតាកំពុងធ្វើពិធីច្រត់ព្រះនង្គ័ល ។ តថាគតកំពុងតែអង្គុយនៅក្រោមម្លប់ដើមព្រីង ពេលនោះ ឆ្ងាយផុតពីអារម្មណ៍ផ្សេងៗ តថាគតបានចូលកាន់បឋមជ្ឈាន ហើយតាំងនៅក្នុងឈាន បីតិ និង សុខៈកើតឡើងអំពីសេចក្តីស្ងប់ សម្បយុត្តដោយវិតក្កៈ និង វិចារៈ ។ តើឈាននេះអាចជាផ្លូវឲ្យដល់ ការត្រាស់ដឹងឬទេ? ពេលនោះដោយសារការដើរតាម ការចងចាំពីមុន ក៏បានមកនូវការសម្រេចផល “ នេះហើយជាផ្លូវត្រាស់ដឹងដ៏ពិត “ ។

តាមឧប្បក្កិលេសសូត្រ បន្ទាប់ពីរកឃើញហេតុនៃឧបសគ្គផ្សេងៗ ហើយគ្របសង្កត់ ឧបសគ្គទាំងនោះបានមក ព្រះពុទ្ធអាចឆ្លងកាត់ និមិត្ត ហើយចូលកាន់ឈាន ទី១ ដល់ ទី ៤ ។

“តថាគតបានឃើញពន្លឺ និង ឃើញរូប ទាំង ២ យ៉ាង ។ រំពេចនោះពេលដែលការឃើញពន្លឺ និង រូប បានរលត់ទៅ តថាគតគិតថា តើមានអ្វីជាហេតុជាបច្ច័យ ឲ្យពន្លឺ និង រូបរលត់ទៅ? ហើយចូរអ្នកពិចារណា ដូច្នេះថា សំណួរបានកើតឡើងដល់តថាគត ហើយដោយសារសេចក្តីសង្ស័យ កម្លាំងសមាធិក៏ធ្លាក់ចុះ ហើយកាលណាកម្លាំងសមាធិធ្លាក់ចុះ ពន្លឺ និង រូបក៏រលត់ទៅ ។ តថាគតធ្វើកុំឲ្យសំណួរកើតឡើងដល់ តថាគតទៀត តថាគតបានទប់ឲ្យនៅក្នុងការប្រឹងប្រែង ខ្លាំងក្លា បានទទួលឃើញនូវពន្លឺ និង រូប ។ រំពេចនោះបន្ទាប់ពីការឃើញពន្លឺ និង រូបបានរលត់ទៅ តថាគតគិតថា តើមានអ្វីជាហេតុជាបច្ច័យ ឲ្យពន្លឺ និង រូបរលត់ទៅ? ហើយចូរអ្នកពិចារណាដូច្នេះថា សេចក្តីមិនប្រយ័ត្ន កើតមានដល់តថាគត ព្រោះតែសេចក្តីមិនប្រយ័ត្ន និង ការចុះអន់ថយ នៃសមាធិចិត្តរបស់តថាគត ពន្លឺ និង រូបក៏រលត់បាត់ទៅ ។ តថាគតត្រូវតែប្រតិបត្តិតាមវិធីមួយដើម្បីកុំឲ្យសេចក្តីសង្ស័យ និង ការមិនប្រយ័ត្នកើតឡើងដល់តថាគតម្តងទៀត ។ “

តាមរបៀបដូចខាងលើនេះ ព្រះពុទ្ធជួបឧបសគ្គច្រើនទៀត ដែលជាហេតុឲ្យពន្លឺរលត់ទៅ ហើយព្រះអង្គបានរកឃើញផ្លូវចេញ ពីឧបសគ្គទាំងនោះបាន ។ ឧបសគ្គទាំងនោះរាប់បញ្ចូលថីនមិទ្ធៈ ការភិតភ័យ សេចក្តីរីករាយ សេចក្តីរវើយ ការប្រឹងហួស ការប្រឹងខ្វះ រាគៈ ការដឹងអារម្មណ៍ផ្សេងៗ និងសមាធិហួសកំរិតលើវិធី ។ ទីបំផុតព្រះ អង្គបានឆ្លងដល់ពន្លឺ ហើយចូលទៅក្នុងឈានបាន ។ សេចក្តីអធិប្បាយក្នុងឧបកិលេសសូត្រ បង្ហាញថែមទៀត នូវការដែលព្រះអង្គរកឃើញផ្លូវទៅដល់ឈាន ៤ ដំបូង ដែលក្រោយមកព្រះអង្គយល់ថាជា សម្មាសមាធិ ។

“ ម្នាលអនុរុទ្ធ កាលណាតថាគតដឹងថា សេចក្តីសង្ស័យជា ភាពមិនបរិសុទ្ធរបស់ចិត្ត តថាគតបោះបង់ សេចក្តីសង្ស័យចោល ភាពមិនបរិសុទ្ធរបស់ចិត្ត ។ កាលណាតថាគតដឹងថា សេចក្តីប្រមាទ ថីនមិទ្ធៈ ការភិតភ័យ សេចក្តីរីករាយ សេចក្តីរវើយ ការប្រឹងហួស ការប្រឹងខ្វះ រាគៈ ការដឹងអារម្មណ៍ផ្សេងៗ និងសមាធិហួសកំរិតលើវិធី តថាគតបោះបង់ (ដល់) សមាធិហួសកំរិតលើវិធី ភាពមិនបរិសុទ្ធនៃចិត្ត ។ ម្នាលអនុរុទ្ធ កាលណាតថាគតដឹងថា សេចក្តីសង្ស័យជា ភាពមិនបរិសុទ្ធនៃចិត្ត តថាគតបោះបង់ សេចក្តីសង្ស័យចោល ភាពមិនបរិសុទ្ធនៃចិត្ត ។ កាលណាតថាគតដឹងថា សេចក្តីប្រមាទ ថីនមិទ្ធៈ ការ ភិតភ័យ សេចក្តីរីករាយ សេចក្តីរវើយ ការប្រឹងហួស ការប្រឹងខ្វះ រាគៈ ការដឹងអារម្មណ៍ ផ្សេងៗ និងសមាធិហួសកំរិតលើវិធី តថាគតបោះបង់ (ដល់) សមាធិហួសកំរិតលើវិធី ភាពមិនបរិសុទ្ធនៃចិត្ត ដូច្នេះតថាគតគិតថា តថាគតបានបោះបង់ចោល ភាពមិនបរិសុទ្ធនៃចិត្ត ។ ឥឡូវនេះសមាធិនឹងចម្រើន ដោយវិធី៣យ៉ាង…ហើយយ៉ាងដូច្នេះអនុរុទ្ធចម្រើនសមាធិប្រកបដោយវិតក្កៈនិងវិចារៈ, ចម្រើនសមាធិគ្មានវិតក្កៈ ប៉ុន្តែប្រកបដោយវិចារៈ, ចម្រើនសមាធិគ្មានវិតក្កៈទាំងគ្មានវិចារៈ, ចម្រើនសមាធិប្រកបដោយបីតិ, ចម្រើនសមាធិមិនប្រកបដោយបីតិ, ចម្រើនសមាធិជាមួយសុខៈ,​ចម្រើនសមាធិប្រកបដោយឧបេក្ខា… ។ ម្នាលអនុរុទ្ធ កាលណាតថាគតចម្រើនសមាធិ ប្រកបដោយវិតក្កៈនិងវិចារៈ​ដល់​ការ​ចម្រើន…កាលណាសមាធិសម្បយុត្តដោយ ភាពត្រឹមត្រូវ សេចក្តីដឹងពិតឃើញពិតក៏កើតឡើងចំពោះតថាគត ការរំដោះខ្លួនរបស់តថាគត មិនរ​ង្គោះរង្គើរ​ឡើយ​នេះ​ហើយជាជាតិចុងក្រោយ របស់តថាគត ឥឡូវនេះគ្មានអ្វីគួរជាបច្ច័យទៀតទេ ។

ក្នុងសូត្រទាំងឡាយ ការសម្រេចអរូបជ្ឈាន ពុំដែលលើកមក និយាយថាជាឈានទេ ។ ការសម្រេចផ្នែកអរូបនេះ ទាក់ទងច្រើនទៅខាង ការធ្វើឲ្យរីកធំ ចំណែកឯរូបជ្ឈានវិញ ផ្តោតទៅលើការស្មឹងស្មាធ គឺសមាធិ ។ ពិតមែនតែភាវៈនៃសមាធិ ពុំមែនជាគោលបំណងចុងក្រោយ ប៉ុន្តែវាពិតជាផ្លូវដែលនាំឲ្យទៅដល់គោលបំណងនោះ ។ សេចក្តីអធិប្បាយ៣នៅក្នុងពោជ្ឈង្គសម្បយុត្ត បានប្រាប់ឲ្យដឹងថា ពួកជនដទៃក្រៅព្រះពុទ្ធសាសនាបានប្រកាសថា ពួកគេក៏បានចម្រើនការស្មឹងស្មាធ បែបដូចការបង្រៀនរបស់ព្រះពុទ្ធ រួមទាំងសមាធិផងដែរ ។ ជនទាំងនោះបានសួរព្រះពុទ្ធថា តើមានការខុសគ្នា ដូចម្តេចរវាងការបង្រៀនរបស់ពួកគេ និងការបង្រៀនរបស់ព្រះអង្គ? ព្រះពុទ្ធមិនឆ្លើយដោយការពន្យល់ ពីសម្មាទិដ្ឋិទេ ប៉ុន្តែព្រះអង្គប្រាប់ជនទាំងនោះថា ពួកគេមិនយល់គ្រប់គ្រាន់ អំពីការបដិបត្តិរបស់ សមាធិទេ ។ ពិតមែនតែព្រះពុទ្ធមិនមែនជាអ្នកទី១ ដែលបានសម្រេចអរូបជ្ឈាន ការរៀបចំកំរឹតជាន់ថ្នាក់ របស់សមាធិ ជាឈាន៤ ជារបៀបថ្មីរបស់ព្រះពុទ្ធ ។ បន្ទាប់មកគេខ្ចីរបៀបថ្មីនេះ ក្នុងភាពមិនគ្រប់គ្រាន់ ដាក់ចូលទៅក្នុងមោក្សធម៌ (Mokṣadharma) ដែលជាផ្នែកមួយនៃមហាភារត (Mahābhārata) ។ ហាក់ដូចជាក្នុងយោគៈ Yoga របស់ពួកព្រាហ្មណ៍ជំនាន់ដើម អរូបភពអាចសម្រេចបានដោយបន្តពីរូបសមាធិ (រូបជ្ឈាន) ទៅ ។ យោគៈនេះបានត្រូវយកមកបង្រៀន តាមតែការរើសយករបស់សិស្ស នៅក្នុងអត្ថបទ ផ្នែកពុទ្ធកៈជំនាន់ដើមផងដែរ ។ ម្យ៉ាងទៀតវិធីសំខាន់ ក្នុងការបង្រៀន ដើម្បីការសម្រេចអរូបជ្ឈាន ក្នុងគម្ពីរជំនាន់ចាស់ គឺបន្ទាប់ពីបានសម្រេចឈានទី៤មក គេត្រូវបន្តកិច្ចការរបស់គេ ទៅក្នុងអាកាសានញ្ចាយតនៈទៀត ។https://km.wikipedia.org/wiki/%E1%9E%93%E1%9E%B8%E1%9E%9C%E1%9E%9A%E1%9E%8E%E1%9E%92%E1%9E%98%E1%9F%8C

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត