ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច(សព្វេសត្តាអាហារដ្ឋិតិកា​សត្វទាំងឡាយ​រស់បាន​ដោយសារអាហារ) ​ - Business Buddhism

Website

ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច(សព្វេសត្តាអាហារដ្ឋិតិកា​សត្វទាំងឡាយ​រស់បាន​ដោយសារអាហារ) ​

ចែករំលែកចំណេះដឹង

 

ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច


គោលបំណង

.សមណនិស្សិត និស្សិត យកទស្សនៈផ្ទាល់ខ្លួនរូមបញ្ចូលជាមួយ​និង​គោលការណ៍​សេដ្ឋកិច្ចរបស់ព្រះពុទ្ធអង្គបង្កើតយុទ្ធសាស្រ្តមូលដ្ឋាន​ក្នុងការស្វែងរក​ភោគព័ស្តុ([1]) សម្រាប់ដោះស្រាយបញ្ហាសង្គម។   .សមណនិស្សិត និស្សិតធ្វើការឆ្លុះបញ្ចាំងទៅលើសីលធម៌វិជ្ជាជីវៈក្នុង​ការបង្កើត​មុខរបរចិញ្ចឹមជីវិតរបស់ខ្លួន។      .សមណនិស្សិត និស្សិតបញ្ចៀសឲ្យបាននូវភាពអសកម្មទាំងឡាយណាដែល​នាំឲ្យបះពាល់​ដល់ពេលវេលា ទ្រព្យសម្បត្តិ សុខភាពអាយុជីវិតរបស់ខ្លួន​ និង​សុខុមាលភាពសង្គម។
            តាមទស្សនពុទ្ធសាសនា ការព្រឹងសេដ្ឋកិច្ចគគឺជារឿងសំខាន់មិនអាចខ្វះបាន ។(សព្វេ សត្តា អាហារដ្ឋិតិកា​ សត្វទាំងឡាយ​រស់បាន​ដោយសារអាហារ)
            ដូច្នេះ  បុគ្គលម្នាក់ៗ  ត្រូវចេះខិតខំប្រឹងប្រែងភ្ញាក់រលឹក គ្រប់គ្រងនិងប្រើប្រាស់​ពេល​វេលា
របស់ខ្លួនឲ្យមានប្រយោជន៍។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងអំពី (ទិដ្ឋធម្មិកត្ថ​ប្រយោ​ជន៍) ប្រយោជន៍
បច្ចុប្បន្នប្រកបទៅដោយសម្បទាបួនយ៉ាងសំខាន់ដែលជាគោលការណ៍គ្រឹះ។
ពាក់ព័ន្ធ​ទៅនិងសេដ្ឋកិច្ចគ្រប់ខ្នាត ការរកទ្រព្យ រក្សាទ្រព្យ ចាយវាយប្រើប្រាស់ទ្រព្យបុគ្គល​គ្រប់រូប​ត្រូវពឹងផ្អែកទៅលើគោលការណ៍នេះគឺៈ                                                                               
- ឧដ្ឋានសម្បទាៈ​  សង្វាតស្វែងរកទ្រព្យគ្រប់ប្រភេទទាំងមានរូប​ ទាំងគ្មានរូប     
- អារក្ខសម្បទាៈ     ចេះថែរក្សាទុកដាក់ទ្រព្យសម្បត្តិ ឬចេះសន្សំសំចៃ  
- កល្យាណមិត្តតា ចេះសេពគប់នឹងមិត្តសំឡាញ់ មានចរិយាថ្លៃថ្នូរ ឬចេះច្នៃមិត្តអា​ក្រក់
  ឲ្យបាន ជាមិត្តល្អ
- សមជីវិតាៈ ការចេះចាយវាយឲ្យសមគួរ ល្មមដល់ឋានៈនៃទ្រព្យសម្បត្តិ ឬចេះរៀន​
  រស់ក្នុងភាព សន្តោស ឬភាពល្មមគ្រប់ គ្រាន់ជានិច្ច ។
គោលទាំងបួនចំណុចដែលបានលើកឡើងខាងលើនេះ គឺជាមូលដ្ឋានសម្រាប់​ដោះស្រាយ​បញ្ហាសេដ្ឋកិច្ចឆ្ពោះទៅរកវឌ្ឍនភាពសង្គម។ តែវឌ្ឍនភាព​ដែល​អាច​រីកចម្រើនទៅ​បានយ៉ាងឆាប់រហ័សនោះ លុះត្រាតែអ្នកសេដ្ឋកិច្ច ឬអ្នកជំនួញនោះ​ប្រកបផ្សំជាមួយនឹង​លក្ខណៈពិសេសបីយ៉ាងទៀតគឺ
·     បញ្ញាចក្ខុ ជាអ្នកមានបញ្ញា ឈ្លាស់រវាស់រវៃស្គល់ឱកាស ចេះគ្រប់គ្រង​ពេលវេលា ចេះក្បួនសេដ្ឋកិច្ច ពាណិជ្ជកម្មពោលគឺ ការលក់ចេញ និងទិញចូល ធ្វើ​យ៉ាង​ណាឲ្យបានផលកំរៃច្រើន​ ជាងនេះទៅទៀត គឺចេះដឹងប៉ិនប្រសប់ក្នុងរបរជំនួញ ស្គាល់​កាល​វេលាដូចស្គាល់តម្លៃមុខទំនិញនីមួយៗ ស្គាល់មុខទំនិញលក់កន្លែងនេះ​បាន​ថោក​លក់​កន្លែងនោះបានថ្លៃជាដើមត្រូវស្គាល់
របស់ទំនិញចាំបាច់របស់នេះ​លក់​បានថ្លៃគេនិយម​​​ ប្រើប្រាស់ច្រើន (ទំនើបម៉ូតថ្មី) របស់នេះលក់បានថោកមិននិយម​ប្រើប្រាស់ ​(ហួស​សម័យ)​។
·     វិរិយារម្ភៈ  ត្រូវមានសេចក្តីព្យាយាមសង្វាតធ្វើការងារជាមុខរបររបស់ខ្លួន មិនត្រូវបង្អែរ​បង្អង់​​ឲ្យហួសម៉ោងហួសនាទីព្រោះ ពេលវេលាជាមាសប្រាក់ ។ ប្រារព្ធសេចក្ដីព្យាយាម គឺសង្វាតធ្វើការងារដែលខ្លួនកំពុងធ្វើនោះ មិននៅទំនេរ មិនបង្អង់ឳ្យហួសពេលវេលានៃមុខរបរនឹងសេចក្ដីត្រូវការរបស់អ្នកទិញ។                                         
               · សនាថោ   ជាអ្នក​មាន​​គំនិត​ប្រកបដោយបច្ចេក​ទេសខ្ពស់ ទាន់សម័យ​​ទិញថោកលក់​តម្លៃ​សមរម្យ ចេះទំនាក់ទំនងល្អជាមួយ​អតិថិជន​។ ពាក្យសម្តីផ្អែមល្ហែមរួសរាយរាកទាក់ បំរើ​សេវាទៅ តាមតម្រូវការរបស់អតិថិជន។ល។ ធ្វើខ្លួនឲ្យគេចូលចិត្តស្រឡាញ់អាប់អាន មាន​​សច្ចៈភាពស្មោះ ត្រង់​មានសីលធម៌ខ្ជាប់ខ្ជួន។ ជាអ្នកមានទីពឹងច្រើន គឺជាអ្នកបិុនប្រសព្វខាងទំនងជាមួយមនុស្សពូកែទៅកន្លែងណាក៏មានគេរាប់អាន មានគេស្រលាញ់ ចេះធ្វើខ្លួនឳ្យគេនិយមរាប់រក នឹងជាទុកចិត្តរបស់អ្នកដទៃ៕
 
ចេះរស់នៅប្រកបដោយក្រមសីលធម៌ខ្ពស់ប្រាស់ចាកអំពើអបាយមុខមានៈ                 
-ឥត្ថីធុត្ត ប្រព្រឹត្តល្បែងប្រុសស្រី                                                
- សុរាធុត្ត ផឹកសុរានិងមេរ័យ គ្រឿងញៀនគ្រប់យ៉ាង                     
- អក្ខធុត្ត ​​​​ការប្រព្រឹត្តល្បែងភ្នាល់ល្បែងសីសង                                                     
- បាបមិត្ត ​​​ចាកការសេពគប់មនុស្សពាលល្ងង់ខ្លៅ                                      ធម៌ទាំងបួនយ៉ាងនេះ ព្រះអង្គទ្រង់សម្តែងឡើង ដើម្បីប្រដៅមនុស្សឲ្យចេះរវាំង​ប្រុងប្រយ័ត្ន មិនបណ្តែតបណ្តោយខ្លួនឲ្យធ្លាក់ចុះក្នុងហាយនភាព។ ជាទូទៅ មនុស្ស​ម្នាក់ៗ​គ្រប់សញ្ជាតិទោះបីមានទ្រព្យសម្បត្តិយសសក្តិច្រើនយ៉ាងណាក៏ដោយ បើនិយមល្បែងស្រីល្បែងស្រា ​ល្បែងភ្នាល់ និងសេពគប់តែជាមួយនិងមនុស្សពាល បុគ្លលនោះគង់ថ្ងៃណា​មួយ​និងដល់នូវសេចក្តីវិនាសជាក់ជាពុំខានឡើយ ។
ជាតឹកតាំងសម័យថ្ងៃមួយ ព្រះពុទ្ធអង្គបានណែនាំ កូដទន្តព្រាហ្មណ៍​​ ៗ​​បានទូលសួរ​ព្រះពុទ្ធអង្គជុំវិញបញ្ហារបស់គាត់ ដោយបញ្ជាក់ថាខ្លួនគាត់ជាអ្នកមានមុខងារ គ្រប់គ្រង់រក្សា​ពួកព្រាហ្មណ៍ក្នុង​ស្រុកភូមិមានសង្កាត់ច្រើន។ ទួលបង្គំ​​ជាមនុស្សម្នាក់ដែល​ព្រាហ្មណ៍​ទាំងអស់ ទទួលស្គាល់ស្តាប់ឱវាទទូន្មាន តើទូលបង្គំត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យស្រុកភូមិមាន​សុខសន្តិភាព។ ព្រះពុទ្ធអង្គទ្រង់សំដែងថា អ្នកត្រូវ​ចាត់ការសេដ្ឋកិច្ចក្នុងស្រុកនោះឲ្យ​បានត្រឹមត្រូវមានវឌ្ឍនភាព ស្ថេរភាពនឹងហ្ន៎ក្នុងកំរិតល្អប្រសើរ​ជាមុន​សិន មុននិងអ្នក​ធ្វើអ្វីៗ​ដទៃទៀត។ ម្នាលព្រាហ្មណ៍ កម្មវិធីបំរាមចោរកម្ម គេមិនត្រូវធ្វើដោយដាក់ទណ្ឌកម្ម​នានា រហូតដល់ការកាប់សម្លាប់ទេទង្វើទាំងអស់នេះ វាគ្មានប្រសិទ្ធិភាព ព្រោះមានមនុស្ស​ដទៃទៀតមកជំនួស។ ប្រសិនបើគេបានចាត់ការសេដ្ឋកិច្ចល្អ ឲ្យមនុស្ស​មានការងារ​ធ្វើតាមគួរដល់សមត្ថភាពដល់សេចក្តីចេះដឹងរបស់ពួកគេ។ ជាមួយគ្នា​នេះ​គេត្រូវមាន​ផែន​ការ​​ជួយទំនុបបំរុង កសិករ ពាណិជ្ជករ ភ្នាក់ងាររដ្ឋការ ឲ្យរស់ក្នុងជីវភាពសមរម្យនោះ​ស្រុកទេស​របស់អ្នកនឹងបានឋិតនៅក្នុងភាពសុខសាន្ត​​​ចម្រុងចម្រើនជាក់ជាពុំខាន់ឡើយ ។
ទន្ទឹមគ្នានោះដែរ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ហាមប្រាមមិនអោយមនុស្ស គ្រប់រូប​ធើ្វជំនួញឬការចិញ្ចឹមជីវិត ដោយខុស ៥ ប្រការគឺ៖
១.​ ជួញគ្រឿងសាស្រ្តាវុធគឺធើ្វគ្រឿងសាស្រ្តាវុធនោះដោយខ្លូនឯង ឬអោយអ្នកដ៏ទៃ​
    គេធ្វើឲ្យឬបានមកដោយ ហេតុណាមួយ ហើយយកគឿងសាស្រ្តាវុធនោះ ។
២. ជួញមនុស្ស គឺលក់ដូរមនុស្សឲ្យបំរើរកាមគុណ ឬកេងប្រវាញកម្លាំងពលកម្ម​ប្រើ​
     មនុស្សធ្វើការហួសកម្លាំង ជាដើម ។                                                          
៣. ជួញសាច់គឺ ចិញ្ជឹមនូវសត្វទាំងឡាយ មានជ្រូកគោជាដើមលុះដល់សត្វ ទាំង​ឡាយ​​
     នោះចម្រើនធំ ឡើងក៏ សម្លាប់យកសាច់លក់ដូរ ។                                       
៤. ជួញទឹកស្រវឹងគឺផ្សំគ្រឿងស្រវឹងឯណាមួយ ឲ្យកើតឡើងជាទឹកស្រវឹងដោយ
     ខ្លួនផងឬទិញគេយកមកហើយលក់នូវទឹកស្រវឹង នោះធ្វើឲ្យមនុស្សផឹកស្រវឹង​ភ្លេច
     ភ្លាំង​ស្មារតី ដើម្បីបង្កហេតុជាច្រើនដូចជាប្រើអំពើហិង្សាជាដើម ។      
៥. ជួញថ្នាំពិស គឺចាត់ចែងថ្នាំពិសឲ្យកើតឡើងដោយខ្លួនឋង ឬឲ្យគេផ្សំឲ្យ​​​​​​​ ឬបាន​
     ដោយ​ហេតុ​ណា មួយ ហើយយកថ្នាំពិសនោះ ។
            ជំនួញទាំង៥នេះ មនុស្សទាំងឡាយគួរតែវៀកចាកការចិញ្ជឹមជីវិត បែបនេះហើយ​បាន​​ប្រតិបត្តិការចិញ្ជឹមជីវិត ដោយធម៌ ឈ្មោះថាមានអាជីពដោយប្រពៃទើបប្រសើរ។








No comments:

Post a Comment