ចម្រើនកើតសុភមង្គលក្នុងគ្រួសាររបស់យើងគឺ៖
១- ឧដ្ឋានសម្បទា ដល់ព្រមដោយការព្យាយាម
២- អារក្ខសម្បទា ដល់ព្រមដោយការថែរក្សា
៣- សមជីវិតា ការចិញ្ចឹមជីវិតស្មើ
៤- កល្យាណមិត្តតា សេពគប់មិត្តល្អ
(ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច) ការងារមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរខំបំពេញ អកុសលមាននៅក្នុងខ្លួនគួរលះចេញ ជំនួញមានចំណេញគួរខំជួញ។
ទិដ្ឋធម្មិកធម៌គឺហេតុឲ្យកើតផលប្រយោជន៍ក្នុងពិភពលោកនេះមាន ៤ គឺ ៖
១-ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា
២-ការរក្សានូវទ្រព្យដែលខ្លួលបានរកចេះសន្សំ ចេះរក្សា ចេះទុកដាក់ ចេះការពារទ្រព្យដែលខ្លួនរកបានហើយកុំឱ្យបាត់បង់ដោយហេតុណាមួយ ឈ្មោះថា អារក្ខសម្បទា
៣-ចេះរាប់អានមិត្ត ព្រះពុទ្ធសម្តែងថា សេពគប់បណ្ឌិតរមែងជោគជ័យជាមង្គលដ៏ឧត្តម កុំសេពគប់បុគ្គលពាល ព្រោះពាលមិនដែលនាំមកនូវសេចក្តីចម្រើនឡើយ ឈ្មោះថា កល្យាណមិត្តតា
៤-ការចិញ្ចឹមជីវិតបានត្រឹមត្រូវ រកបានតិច ចាយតិច កុំចាយលើសចំណូល កុំចំណាយទៅលើអំពើអបាយមុខចំណាយទៅលើអ្វីៗត្រូវត្រិះរិះពិចារណា ឈ្មោះថា សមជីវិតា ។ ព្រះពុទ្ធលោកបង្ហាញពីលក្ខណៈធ្វើជំនួញ៣យ៉ាងដើម្បីបានក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ បរិបូរដោយអ្នកស្រឡាញ់រាប់អានច្រើន ដើម្បីបញ្ចៀសទស្សនៈមួយចំនួនដែលថា ព្រះពុទ្ធបង្រៀនមនុស្សតែពីរឿង កម្ម ផល បុណ្យ បាប អ៊ីចឹងហើយបានជាអ្នកដើរតាមភាគច្រើនជាអ្នកក្រ ។
ដើម្បីឱ្យជំនួញរបស់ខ្លួនដើរទៅដោយរលូននោះ សាធុជនគួរអនុវត្តទៅតាមទិសដៅបីចំណុចរបស់ព្រះពុទ្ធដូចតទៅៈ
១-ជាអ្នកមានបញ្ញា គឺភាពវៃឆ្លាតក្នុងការលក់ចេញទិញចូល ដឹងថាធ្វើយ៉ាងណាខាត និងធ្វើយ៉ាងណាឱ្យចំណេញ ស្គាល់កាល ស្គាល់រដូវនៃមុខរបរនីមួយៗ ស្គាល់ទីផ្សារសម្រាប់លក់ដូចជា កន្លែងណាលក់បានថ្លៃ កន្លែងណាលក់បានថោក ស្គាល់សេចក្ដីត្រូវការរបស់មនុស្សក្នុងទីនោះៗ គេត្រូវការទំនិញណាត្រូវយកទំនិញនោះទៅលក់ តាមសេចក្ដីត្រូវការរបស់គេជាដើម ឈ្មោះថា បញ្ញាចក្ខុ ។
២-ប្រឹងប្រែង ព្យាយាម គឺខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ ពោលគឺមិនខ្ជិលច្រអូស មិនទុកបង្អាប់ឲ្យហួសសេចក្ដីត្រូវការរបស់អ្នកទិញ ឈ្មោះថា វីរិយារម្ភៈ ។
៣-ជាអ្នកប៉ិនប្រសប់ក្នុងការទាក់ទងអតិថិជនបានច្រើន ទៅទីណាៗតែងមានគេរាប់អាន មានគេស្រឡាញ់ ចេះធ្វើខ្លួនឲ្យគេស្រឡាញ់រាប់អាន និងជាទីទុកចិត្តរបស់អ្នកដទៃ ជាអ្នករួសរាយរាក់ទាក់ ឈ្មោះថា សនាថោ ។
ធម៌នាំឱ្យកើតប្រយោជន៍៤យ៉ាងនេះកើតមានចំពោះបុគ្គលណា នឹងនាំក្តីចម្រុងចម្រើន នាំជោគជ័យដល់បុគ្គលនោះក្នុងបច្ចុប្បន្នជាតិនេះភ្លាម។
ធម៌ទាំងនេះឯង ជាប្រភព និងជាគ្រឹះយ៉ាងមាំ សម្រាប់បណ្ដុះបណ្ដាល និង ទ្រទ្រង់នូវអង្គការពិភពលោក អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗ ឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។ បើខ្វះធម៌ណាមួយ អង្គការនោះៗ ត្រូវមានវិបត្តិមិនខាន ។ ក្នុងរដ្ឋមួយៗ មានអង្គការជាច្រើន ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ជាដើម។ផ្នែកសេដ្ឋកិច្ច ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម បើអ្នកកាន់ការទាំងឡាយ ក្នុងពិភពលោក ខ្វះធម៌ទី ១ គឺ ឧដ្ឋានសម្បទា កម្ជិលមិនប្រឹងប្រែងចំពោះករណីយកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នា អំពីប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ចមិនត្រូវអមតៈបានឡើយ ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួចប្លន់កេងកិប សូកស៊ីសំណូក ច្របូកច្របល់ក្នុងដំណើរជីវិត ត្រូវសិក្សាបង្កើតថ្នាក់ឲ្យដល់កម្រិតសីលសិក្ខា បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យា ត្រង់ទី ៣ ទី ៤ និងទី ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើនឆ្នាំទៀតដរាប ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធ ដែលហៅថា អរិយចរិយា។
បើមានឧដ្ឋានសម្បទា ហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះតែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស លើបញ្ជីនោះ ផលនៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី ៣ គឺកល្យាណមិត្តតា មានការទាក់ទងជាមួយអ្នកលក់ អ្នកទិញ ជាមនុស្សទុច្ចរិត មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ ឬក៏មានសហការីរបស់ខ្លួន ជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទី ១ ទី ២ ទី ៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី ៤ គឺ សមជីវិតា មានការចំណាយច្រើនជាងចំណូល ដោយការខ្ជះខ្ជាយ ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះប្រើ គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ ៤ ឬ ៥ នាក់ទើបកើត ហើយមិនល្អទៀត ឬទិញរបស់មួយមុខៗ ចូលច្រើនហួស ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់គ្រាន់ ដែលនាំឲ្យរអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
កាលបើសេដ្ឋកិច្ចធ្លាក់ចុះ ព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ ខំតម្លើងតម្លៃទំនិញដើម្បីទប់ទល់នោះ រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិ អ្នកប្រើប្រាស់ថែមទៀត ។ ទិដ្ឋធម្មិកធម៌នេះ មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក ដូចបាននាំកូនចំណុចតូចមួយខាងលើនេះជានិទស្សនៈស្រាប់។https://businessbuddhism.blogspot.com/.../blog-post_14.html
ដោយព្រះសម្មាសម្ពុទ្ធសម្តែងថា៖
ទី ១ បញ្ញាចក្ខុ គឺជាអ្នកមានបញ្ញាឆ្លាតនៅក្នុងការលក់ចេញទិញចូល ដឹងថាធ្វើយ៉ាងណាខាត និងធ្វើយ៉ាងណាឲ្យចំណេញស្គាល់កាលរដូវនៃមុខរបរនីមួយៗ ឬស្គាល់ទីផ្សារសម្រាប់លក់ថាកន្លែងណាលក់បានថ្លៃ ឬកន្លែងណាលក់បានថោក និងស្គាល់សេចក្ដីត្រូវការរបស់មនុស្ស។
ទី ២ វីរិយារម្ភៈ សំដៅសេចក្ដីព្យាយាម គឺការខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ គឺមិនខ្ជិលច្រអូសមិនឲ្យហួសពេលវេលានៃមុខរបរ និងសេចក្ដីត្រូវការរបស់អ្នកទិញ។
ទី ៣ សនាថោ គឺអ្នកមានទីពឹង មានការប៉ិនប្រសប់ទាក់ទងមនុស្ស តែងតែមានគេរាប់អាន ចេះធ្វើខ្លួនឲ្យគេរាប់អាន និងជាទីទុកចិត្តរបស់អ្នកដទៃ៕
វណិជ្ជាសូត្រ ទី៧
[៧៧] ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ យ៉ាងនេះ ឧបាសកមិនគួរធ្វើឡើយ។ ជំនួញ ៥ យ៉ាង តើដូចម្តេច។ គឺការជួញគ្រឿងសស្រា្តវុធ ១ ការជួញមនុស្ស ១ ការជួញ (សត្វដែលគេសម្លាប់យក) សាច់ ១ ការជួញគ្រឿងស្រវឹង ១ ការជួញថ្នាំពិស ១។ ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ ប្រការនេះឯង ឧបាសកមិនគួរធ្វើឡើយ។វណិជ្ជាសូត្រ ទី ៧ ឬ ជំនួញ ៥ យ៉ាងនេះ ឧបាសកមិនគួរធ្វើឡើយ
បិដក ៤៥ ទំព័រ ១៦០ ឃ្នាប ៧៧
Welcome to Buddhism in Cambodia at
wWw.cambodia4world.blogspot.com, Buddhism has existed in Cambodia since
at any rate the fifth century CE. Theravada Buddhism has been the
Cambodian state religion since the thirteenth century CE (beside the
Khmer Rouge period), and is at this time assessed to be the certainty of
95% of the people. The dominant religion in Cambodia is Buddhism.
Buddhism originated in India, sometime between 6 and 4 B.C. There are
two main forms of Buddhism. The older of these forms, Theravada
Buddhism, is practiced extensively in Southeast Asia, particularly
Thailand, Cambodia, Laos, Burma, and Sri Lanka. Theravada ("tradition of
the elders") Buddhism is also sometimes referred to as Hinayana
("little vehicle") Buddhism.Buddha statue The second form, Mahayana
("great vehicle") Buddhism, is the dominant form in Tibet, China,
Vietnam, Korea, and Japan. Jayavarman VII, often regarded as Cambodia's
greatest king, was a Mahayana Buddhist; after about 1300, however,
Theravada Buddhism became the more widely practiced form inside the
Khmer empire.Buddhism is largely as system of ethics aimed at acheiving
enlightenment. Theravada Buddhism places little or no emphasis on
deities; even The Buddha himself did not claim to be divine. The goal of
Buddhism is nirvana, a state of blissful release from worldly
concerns.Essentially, Buddhism is a set of methods aimed at achieving
enlightenment. Cambodian Buddhism stresses a belief in reincarnation,
and one's position in life is believed to derive from actions in one's
past life. Respect for Cambodian royalty is largely rooted in this
belief; the King's high station in life was the believed to be the
result of good deeds in previous lives.
សីលធម៌ ចរិយាធម៌ សុជីវធម៌
(ការធើ្វជាគំរូល្អ)
វត្តល្អគឺវត្តដែលមានព្រះវិហារល្អគឺព្រះវិហារដែលមាន
ព្រះសង្ឃគង់ធើ្វឧបោសថកម្មរៀងរាល់ថៃ្ង
ឧបោសថនិងធើ្វសមាធិធម៌។
វត្តល្អគឺវត្តដែលមានឧបដ្ឋានសាលាល្អឧបដ្ឋានសាលាល្អ
ឧបដ្ឋានសាលាដែលមានពុទ្ធបរិស័ទអញ្ជើញចូលរួមក្នុងថៃ្ង
ឧបោសថសីលរៀងរាល់ថៃ្ងឧបោសថស្តាប់ធម៌ទេសនាមាន
ការអប់រំនិង បំពេញបុញ្ញកម្មផ្សេងៗ ។
វត្តល្អគឺវត្តដែលមានសាលាពុទ្ធិកសិក្សាល្អសាលាពុទ្ធិកសិក្សាល្អ
គឺសាលាពុទ្ធិកសិក្សាដែលមានគ្រូនិង សមណសិស្សរៀនល្អ
បង្រៀនល្អ សីលធម៌ល្អ វិន័យល្អ។
វត្តល្អគឺវត្តដែលមានបណ្ណាល័យល្អបណ្ណាល័យល្អគឺបណ្ណាល័យ
ដែលមានសៀវភៅនិងឯកសារច្រើនប្រភេទនិងមានអ្នកអាន
អ្នកស្រាវជ្រាវច្រើនរូប។
វត្តល្អគឺវត្តដែលមានកុដិល្អកុដិល្អគឺកុដិដែលមានព្រះសង្ឃគង់នៅ
ប្រកបដោយវិន័យល្អអនាម័យល្អ សាមគ្គីភាពល្អ។
វត្តល្អគឺវត្តដែលមានក្លោងទ្វារល្អក្លោងទ្វារល្អគឺក្លោងទ្វារដែលមាន
ពុទ្ធិបរិស័ទចេញចូលឬ ក្នុងសំលៀកបំពាក់វប្បធម៌ពុទ្ធសាសនាជាតិ
មិនមែនស្លៀកពាក់ដូចក្នុងសួនច្បារទីផ្សារឬ រាំបាឡើយ។
វត្តល្អគឺប្រកបដោយសីលធម៌ល្អ ចរិយាធម៌ល្អ មាន
ការដោះមួកដម្លោះឆ័ត្របន្ថយល្បឿនយានជំនេះវត្តដែលមានរចនា
សម្ព័ន្ធគ្រប់គ្រងល្អ។
ទាំងអស់នេះហើយដែលជាប្រភពនៃវត្តល្អ។
សំដីជាឯក. លេខជាទោ. អក្សរជាត្រី
ការមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរបំពេញ អកុសលមាននៅគួរលះចេញ
ជួញមានចំណេញគួរខំជួញ។
គប់ប្រាជ្ញនាំប្រាណឲ្យបានសុខ គប់ពាលនាំស្តុកចិត្តមួហ្មង គប់ប្រាជ្ញនាំឃ្លាតចាកបាបផង
គប់ពាលសៅហ្មងជាប្រក្រតី ។
***************************
គោលនៃជំនឿយោ ច សទ្ទបរិត្តាសី វនេ វាតមិគោ យថា
លហុចិត្តោតិ តំ អាហុ នាស្ស សម្បជ្ជតេ វតំ ។
«បុគ្គលណាភ្ញាក់ផ្អើលសម្លេងដូចឈ្លូសក្នុងព្រៃ បុគ្គលនោះហៅថា មានចិត្តស្រាល កិច្ចការរបស់បុគ្គលនោះរមែងមិនសម្រេច» ។
បុគ្គលដែលភ្ញាក់ផ្អើលសម្លេង ឈ្មោះថាជាអ្នកមានចិត្តស្រាល
ពោលគឺអ្នកមានត្រចៀកសឆាប់ជឿគេងាយនោះឯងខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សម្តែងថា កិច្ចការរបស់បុគ្គលនោះ រមែងមិនសម្រេចជោគជ័យ ។
ក្នុងកាលាមសូត្រនៃអង្គុត្តរនិកាយតិកនិបាត ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងវិធី
បដិបត្តិក្នុងរឿងដែលគួរឲ្យសង្ស័យ ឬគោលការណ៍នៃជំនឿសម្រាប់ជាគ្រឿងពិចារណាដល់អ្នកស្រុកកាលាមៈមុននឹងជឿរឿងណាមួយថា
ពិតឬមិនពិត
កាលាមសូត្រចំនួន ១០ យ៉ាង ដូចតទៅនេះ
១)មា អនុស្សវេន
កុំអាលជឿព្រោះសេចក្តីរាយការណ៍ ។
២)មា បរម្បរាយ
កុំអាលជឿព្រោះទំនៀមទម្លាប់។
៣)មា ឥតិកិរាយ
កុំអាលជឿព្រោះពាក្យចចាមអារ៉ាម ។
៤)មា បិដកសម្បទានេន
កុំអាលជឿព្រោះការអាងក្បួន ឬ គម្ពីរ ។
៥)មា តក្កហេតុ
កុំអាលជឿព្រោះហេតុនៃតក្កវិជ្ជា ។
៦)មា នយហេតុ
កុំអាលជឿព្រោះលំនឹកស្មាន ។
៧)មា អាការបរិវិតកេ្កន
កុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។
៨)មា ទិដ្ឋិនិជ្ឈានក្ខន្តិយា
កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែល ពិនិត្យពិច័យហើយ។
៩)មា ភព្វរូបតាយ
កុំអាលជឿព្រោះឃើញទំនងគួរឲ្យជឿ។
១០)មា សមណោ នោ គរូតិ
កុំអាលជឿព្រោះយល់ថា សមណៈឬបុគ្គលរូប នេះជាគ្រូរបស់យើង ។
បើដូច្នេះ តើយើងគួរជឿដូចម្តេច? ព្រះសម្មាសម្ពុទ្ធជាម្ចាស់បាន ត្រាស់ថា
«លុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថារឿងទាំងអស់នោះជា អកុសលជាកុសល មានទោស មិនមានទោស ជាដើម ហើយទើបគួរលះបង់ចោ
ល ឬ បដិបត្តិតាម ។
គរុទោស ១៦ ប្រការ
១-គរុនិន្ទា ត្មះតិះដៀលស្រដីដើមគ្រូ។
២-វិវាទោ ឈ្លោះទាស់ទែងនិងគ្រូ។
៣-ឧស្សយំ ឬស្យាគ្រូ។
៤-ធនចោកោ លួចទ្រព្យគ្រូ។
៥-សច្ចាសយនំ ដេកខ្ពស់ជាងគ្រូ។
៦-អានាទវិរិយោ មិនអើពើនិងគ្រូ។
៧-វាចាតិក្កន្តា មិនស្តាប់ពាក្យគ្រូប្រដៅ។
៨-គរុវុដ្ឋវុដ្ឋានំ គ្រូក្រោកខ្លួនមិនក្រោក។
៩-ហឹសាចិន្តនំ គិតបៀតបៀននិងគ្រូ។
១០-អញ្ញ សត្ថា ទៅគោរពបូជាគ្រូដទៃក្រៅសាសនា។
១១-នោឧបការំ មិនធើ្វឧបការ:ដល់គ្រូ។
១២-គរុទុក្ខំ ធើ្វឲ្យគ្រូកើតទុក្ខ។
១៣-គរុវិនាសនំ ធើ្វឲ្យគ្រូវិនាស។
១៤-គរុ កុលំ ទ្រុស្តត្រកូលគ្រូ។
១៥-ន បច្ចុគ្គមនំ មិនក្រោកទទួលគ្រូ។
១៦-ន អនុគ្គមនំ មិនជូនដំណើរគ្រូ។
ក្បួនខែ្មរ
ដើរឲ្យមាន៣សំដីឲ្យមាន៤
១-ចេះជំរាបសួរ
២-អរគុណ
៣ -ជំរាបលា
៤ -សុំទោស
(មនោកម្មបី វចីកម្មបួន)
វិន័យជាមហាស្នេហ៍ពូកែផុតក្នុងលោក
ដើរឲ្យមាន៣សំដីឲ្យមាន៤
១-ចេះជំរាបសួរ
២-អរគុណ
៣ -ជំរាបលា
៤ -សុំទោស
(មនោកម្មបី វចីកម្មបួន) |
វិន័យជាមហាស្នេហ៍ពូកែផុតក្នុងលោក
No comments:
Post a Comment