ទិដ្ឋធម្មិកត្ថប្រយោជន៍គឺហេតុឲ្យកើតផលប្រយោជន៍បច្ចុប្បន្នក្នុងពិភពលោកនេះមាន ៤ គឺ ៖
១-ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា។
២-ការរក្សានូវទ្រព្យដែលខ្លួលបានរកចេះសន្សំ
ចេះរក្សា ចេះទុកដាក់
ចេះការពារទ្រព្យដែលខ្លួនរកបានហើយកុំឱ្យបាត់បង់ដោយហេតុណាមួយ
ឈ្មោះថា អារក្ខសម្បទា។
ការបែងចែកទ្រព្យសម្បត្តិ
៤ យ៉ាង សម្រាប់មនុស្ស
១. ដោះបំណុលចាស់ សេចក្តីថាយើងគប្បីដឹងប្រាកដក្នុងចិត្តថា
ការដែលយើងទាំងអស់គ្នាមានជីវិតរស់នៅសព្វថ្ងៃ
និងធំធាត់មកដល់ពេលនេះគឺបានមកដោយការផ្តល់កំនើតពីមាតាបិតាយើង
និងការចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូចមក។
វាមិនមែនជារឿងងាយស្រួលនោះទេដែលពួកគាត់បានចិញ្ចឹមយើងមកដល់ពេលនេះ
ត្រូវចំណាយច្រើនណាស់ ចំណាយកម្លាំងកាយ-ចិត្ត ពួកគាត់ហត់នឿយខ្លាំងណាស់។
ហេតុនេះយើងជាកូនត្រូវយកចិត្តទុកដាក់ចិញ្ចឹមថែរក្សាពួកគាត់វិញដូចគ្នា
នេះឈ្មោះថាយើងដោះបំណុលចាស់។
២. បុលបំណុលថ្មី សេចក្តីថា
ការដែលយើងបង្កើតកូនមកហើយត្រូវតែមានទំនួលខុសត្រូវក្នុងនាមជាមាតាបិតា
ត្រូវមានការយកចិត្តទុកដាក់ក្នុងការចិញ្ចឹមថែរក្សាកូនៗរបស់ខ្លួនឱ្យបានល្អ
និងគប្បីរៀបចំអនាគតសម្រាប់កូនៗរបស់យើងឱ្យបានប្រសើរ
ពោលគឺត្រូវបំពេញខ្លួនឱ្យបានត្រឹមត្រូវតាមតួនាទីទាំង៥ដែលមានចែងក្នុងព្រះពុទ្ធសាសនា។
ការបើបានធ្វើល្អដាក់កូនៗបែបនេះ ពេលដែលកូ៣. បោះចូលទៅក្នុងជ្រោះជ្រៅ
សេចក្តីថា ជ្រោះដែលជ្រៅបំផុតដែលបំពេញមិនចេះពេញនោះគឺក្រពះ
រូបកាយយើងប្រៀបបានដូចជាជ្រោះ មាត់របស់យើងប្រៀបបានដូចជាមាត់ជ្រោះ
សេចក្តីនេះលោកចង់ឱ្យយើងទុកទ្រព្យសម្បតិ្តមួយផ្នែកសម្រាប់ចិញ្ចឹមជីវិត
ការចិញ្ចឹមជីវិតនេះទៀតសោតត្រូវចិញ្ចឹមជិវិតប្រកបដោយធម៌
វៀរចាកការចិញ្ចឹមជីវិតខុសដោយការទៅលួច ឆក់
ប្លន់គេជាដើម។នៗធំឡើងពួកគេនិងប្រតិបត្តិមកវិញដូចគ្នាយើងនោះដែរ
នេះឈ្មោះថាបុលបំណុលថ្មី។
៤. កប់ទុកក្នុងធរណី សេចក្តីថា
មានទ្រព្យសម្បត្តិហើយយើងគប្បីយកទ្រព្យទៅទុកដាក់ឱ្យបានល្អ ចៀសពីចោរទាំងឡាយ។
ចោរក្នុងនេះមានពីរ គឺចោរខាងក្រៅ និងចោរខាងក្នុង
ចោរខាងក្រៅសំដៅដល់ចោរគឺអ្នកដទៃមិនមែនខ្លួនឯងដែលមានសេចក្តីប៉ងប្រាថ្នាចង់យករបស់ទ្រព្យអ្នកដទៃ
រឺឯចោរខាងក្នុងសំដៅដល់កិលេសតណ្ហារបស់ខ្លួនឯង
មនុស្សភាគច្រើនជាប់ជំពាក់និងទ្រព្យសម្បត្តិខ្លាំងពេកបានបណ្តាលឱ្យពួកគេក្លាយទៅជាមនុស្សកំណាញ់
មិនមានការលះបង់ជាទាន មិនមានការចែករំលែកដល់សង្គម។
ហេតុនេះត្រូវដឹងថាចោរខាងក្នុងខ្លួនវាបង្កហានិភ័យដល់ខ្លួនខ្លាំងណាស់
វាអាចធ្វើឱ្យយើងក្លាយទៅជាមនុស្សអាក្រក់បានដោយសារទ្រព្យសម្បត្តិ
ដូចនេះត្រូវយកទ្រព្យមួយចំណែកកប់ទៅក្នុងធរណី
គីមានន័យថាយកទៅធ្វើបុណ្យកុសលទុកសម្រាប់ខ្លួនយើងទៅជាតិមុខៗទៀត។ជីវិតរបស់យើងម្នាក់ៗមានតម្លៃណាស់ក្នុងរង្វង់ក្រុមគ្រួសារ
ស្វាមីភរិយាតែងតែត្រូវការភាពស្មោះត្រង់រវាងគ្នា កូនប្រុសស្រី
តែងត្រូវការភាពកក់ក្តៅអំពីឪពុកម្តាយ ចំណែកឯឪពុកម្តាយក៏ត្រូវការភាពឱនលំទោន
និងការស្តាប់បង្គាប់ពីកូនវិញផងដែរ។ ទ្រព្យសម្បត្តិរកបានមកហើយ
មិនមែនថាមិនត្រូវអស់វិញនោះទេ ប៉ុន្តែគួរតែឲ្យអស់ទៅក្នុងហេតុដែលគួរអស់។
ព្រះភិក្ខុវជិរប្បញ្ញោ សានសុជា
នឹងបរិយាយពីតាមពុទ្ធឱវាទដែលបង្រៀនឲ្យមនុស្សចេះបែងចែកទ្រព្យសម្បត្តិមានចំនួន
៤ យ៉ាងក្នុងការប្រើប្រាស់នៃការចំណាយដោយមានហេតុផលត្រឹមត្រូវ។
ព្រះតេជគុណមានសង្ឃដីកាថា៖ «ទ្រព្យសម្បត្តិ ៤ យ៉ាង
សម្រាប់ប្រើប្រាស់មានមូលហេតុត្រឹមត្រូវ ៖ ទី១
សម្រាប់ការចិញ្ចឹមជីវិតខ្លួនឯង មាតាបិតា បុត្រ ភរិយា
ឬទាសកម្មករដែលនៅជាមួយខ្លួន។ ទី ២ ចាយទ្រព្យដើម្បីការពារទ្រព្យ
គឺចាយដោយការវៃឆ្លាត ដើម្បីដោះខ្លួនឯងឲ្យរួចផុតពីសេចក្តីអន្តរាយផ្សេងៗដូចជា
អន្តរាយព្រោះភ្លើង ទឹក ឬក៏ចោរកម្មជាដើម»។ ព្រះភិក្ខុវជិរប្បញ្ញោ សានសុជា
មានសង្ឃដីកាបន្តថា៖ «ទី៣ ចំណាយទ្រព្យចាត់ចែងសម្រាប់ជួយសង្គ្រោះញាតិ
និងទុកសម្រាប់ទទួលភ្ញៀវ ដែលមកអំពីចម្ងាយគឺសំដៅទៅលើពលី ៥ យ៉ាង
គឺមានញាតិពលីជាដើម និងទី ៤ ចាត់ចែងបរិច្ចាគទានទៅសមណព្រាហ្មណ៍
អ្នកមានសីលជាទីស្រឡាញ់»។ការចិញ្ចឹមជីវិតស្មើសំដៅដល់ការដឹងប្រមាណក្នុងការចាយវាយទ្រព្យសម្បត្តិ
មិនខ្ជះខ្ជាយ ឬមិនហ៊ឺហាតាមសម័យពេក
ឬចេះសម្លឹងមើលកាលជាអនាគតព្រោះមនុស្សគ្រប់គ្នា
មានការកើតមកពេញលក្ខណៈជាមនុស្ស។
បើមិនស្លាប់ពីក្មេងទេគង់តែនឹងក្លាយជាអ្នកគ្រប់គ្រងក្រុមគ្រួសារមិនខាន។
អ្នកអាចគ្រប់គ្រងក្រុមគ្រួសារបានល្អគឺជាមនុស្សមិនខ្ជះខ្ជាយ
ខណៈចេះចាយវាយទ្រព្យសម្បត្តិតាមគន្លងធម៌គឺជាពរដ៏ប្រសើរសម្រាប់គ្រប់គ្នា។
ព្រះតេជគុណ សាន សុជា មានសង្ឃដីកាបន្ថែមថា៖ «ការអស់ទ្រព្យសម្បត្តិ
តាមវិធីដែលរៀបរាប់មកនេះ ឈ្មោះថាអស់ទៅដោយប្រពៃមិនគួរឲ្យសោកស្តាយឡើយ។
តែបើអស់ទៅហើយថែមទាំងគួរឲ្យរង្កៀសចិត្តនោះគឺសំដៅការចំណាយប្រាក់ក្នុងអបាយមុខផ្សេងៗដូចជា
ចំណាយក្នុងការដើរលេងស្រី ការផឹកទឹកស្រវឹង និងសេពគ្រឿងញៀនផ្សេងៗ
ការសប្បាយបរិភោគក្នុងនាមជាអ្នកលេងផឹកស៊ី ការលេងល្បែងស៊ីសង
ដើរលេងតាមច្រកល្ហករឿយៗនៅពេលយប់ព្រលប់ ការមើលមហោស្រព ឬល្បែងច្រៀងរាំជារឿយៗ
ឬការប្រកបរឿយៗនូវសេចក្តីខ្ជិលច្រអូស និងសេពគប់បាបមិត្តជាដើមផងដែរ»៕
៣-ចេះរាប់អានមិត្ត ព្រះពុទ្ធសម្តែងថា
សេពគប់បណ្ឌិតរមែងជោគជ័យជាមង្គលដ៏ឧត្តម កុំសេពគប់បុគ្គលពាល
ព្រោះពាលមិនដែលនាំមកនូវសេចក្តីចម្រើនឡើយ ឈ្មោះថា កល្យាណមិត្តតា។
៤-ការចិញ្ចឹមជីវិតបានត្រឹមត្រូវ
រកបានតិច ចាយតិច កុំចាយលើសចំណូល
កុំចំណាយទៅលើអំពើអបាយមុខចំណាយទៅលើអ្វីៗត្រូវត្រិះរិះពិចារណា
ឈ្មោះថា សមជីវិតា ។ ព្រះពុទ្ធលោកបង្ហាញពីលក្ខណៈធ្វើជំនួញ៣យ៉ាងដើម្បីបានក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ
បរិបូរដោយអ្នកស្រឡាញ់រាប់អានច្រើន
ដើម្បីបញ្ចៀសទស្សនៈមួយចំនួនដែលថា ព្រះពុទ្ធបង្រៀនមនុស្សតែពីរឿង
កម្ម ផល បុណ្យ បាប អ៊ីចឹងហើយបានជាអ្នកដើរតាមភាគច្រើនជាអ្នកក្រ ។
ដើម្បីឱ្យជំនួញរបស់ខ្លួនដើរទៅដោយរលូននោះ សាធុជនគួរអនុវត្តទៅតាមទិសដៅបីចំណុចរបស់ព្រះពុទ្ធដូចតទៅៈ
១-ជាអ្នកមានបញ្ញា
គឺភាពវៃឆ្លាតក្នុងការលក់ចេញទិញចូល ដឹងថាធ្វើយ៉ាងណាខាត
និងធ្វើយ៉ាងណាឱ្យចំណេញ ស្គាល់កាល ស្គាល់រដូវនៃមុខរបរនីមួយៗ
ស្គាល់ទីផ្សារសម្រាប់លក់ដូចជា កន្លែងណាលក់បានថ្លៃ
កន្លែងណាលក់បានថោក ស្គាល់សេចក្ដីត្រូវការរបស់មនុស្សក្នុងទីនោះៗ
គេត្រូវការទំនិញណាត្រូវយកទំនិញនោះទៅលក់
តាមសេចក្ដីត្រូវការរបស់គេជាដើម ឈ្មោះថា បញ្ញាចក្ខុ ។
២-ប្រឹងប្រែង
ព្យាយាម គឺខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ
ពោលគឺមិនខ្ជិលច្រអូស
មិនទុកបង្អាប់ឲ្យហួសសេចក្ដីត្រូវការរបស់អ្នកទិញ ឈ្មោះថា វីរិយារម្ភៈ ។
៣-ជាអ្នកប៉ិនប្រសប់ក្នុងការទាក់ទងអតិថិជនបានច្រើន
ទៅទីណាៗតែងមានគេរាប់អាន មានគេស្រឡាញ់
ចេះធ្វើខ្លួនឲ្យគេស្រឡាញ់រាប់អាន និងជាទីទុកចិត្តរបស់អ្នកដទៃ
ជាអ្នករួសរាយរាក់ទាក់ ឈ្មោះថា សនាថោ ។
ធម៌នាំឱ្យកើតប្រយោជន៍៤យ៉ាងនេះកើតមានចំពោះបុគ្គលណា
នឹងនាំក្តីចម្រុងចម្រើន
នាំជោគជ័យដល់បុគ្គលនោះក្នុងបច្ចុប្បន្នជាតិនេះភ្លាម។
ធម៌ទាំងនេះឯង
ជាប្រភព និងជាគ្រឹះយ៉ាងមាំ សម្រាប់បណ្ដុះបណ្ដាល និង
ទ្រទ្រង់នូវអង្គការពិភពលោក អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗ
ឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។ បើខ្វះធម៌ណាមួយ
អង្គការនោះៗ ត្រូវមានវិបត្តិមិនខាន ។ ក្នុងរដ្ឋមួយៗ
មានអង្គការជាច្រើន ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ
ជាដើម។ផ្នែកសេដ្ឋកិច្ច ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម
បើអ្នកកាន់ការទាំងឡាយ ក្នុងពិភពលោក ខ្វះធម៌ទី ១ គឺ ឧដ្ឋានសម្បទា
កម្ជិលមិនប្រឹងប្រែងចំពោះករណីយកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នា
អំពីប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម
និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ
សេដ្ឋកិច្ចមិនត្រូវអមតៈបានឡើយ ព្រោះនៅមានការកុហកបោកប្រាស
នៅមានអំពើពុករលួយ លួចប្លន់កេងកិប សូកស៊ីសំណូក
ច្របូកច្របល់ក្នុងដំណើរជីវិត
ត្រូវសិក្សាបង្កើតថ្នាក់ឲ្យដល់កម្រិតសីលសិក្ខា
បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យា ត្រង់ទី ៣ ទី ៤ និងទី ៥ គឺ
សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើនឆ្នាំទៀតដរាប
ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធ ដែលហៅថា
អរិយចរិយា។
បើមានឧដ្ឋានសម្បទា
ហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ
មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះតែប្រចាំ បណ្ដាក់គ្នា
ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស
លើបញ្ជីនោះ ផលនៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត
សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទាំងពីរនេះហើយ
ប៉ុន្តែខ្វះធម៌ទី ៣ គឺកល្យាណមិត្តតា
មានការទាក់ទងជាមួយអ្នកលក់ អ្នកទិញ ជាមនុស្សទុច្ចរិត
មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ
ឬក៏មានសហការីរបស់ខ្លួន ជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ
ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្មនោះ
សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទី
១ ទី ២ ទី ៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី ៤ គឺ សមជីវិតា
មានការចំណាយច្រើនជាងចំណូល ដោយការខ្ជះខ្ជាយ
ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះប្រើ
គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ ៤ ឬ ៥ នាក់ទើបកើត
ហើយមិនល្អទៀត ឬទិញរបស់មួយមុខៗ ចូលច្រើនហួស
ដើម្បីបានភាគរយអំពីអ្នកលក់
ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់គ្រាន់
ដែលនាំឲ្យរអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ
សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
កាលបើសេដ្ឋកិច្ចធ្លាក់ចុះ
ព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ
ខំតម្លើងតម្លៃទំនិញដើម្បីទប់ទល់នោះ
រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិ អ្នកប្រើប្រាស់ថែមទៀត ។
ទិដ្ឋធម្មិកធម៌នេះ
មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក
ដូចបាននាំកូនចំណុចតូចមួយខាងលើនេះជានិទស្សនៈស្រាប់។
No comments:
Post a Comment