ជីវិតរបស់យើងម្នាក់ៗមានតម្លៃណាស់ក្នុងរង្វង់ក្រុមគ្រួសារ ស្វាមីភរិយាតែងតែត្រូវការភាពស្មោះត្រង់រវាងគ្នា កូនប្រុសស្រី តែងត្រូវការភាពកក់ក្តៅអំពីឪពុកម្តាយ ចំណែកឯឪពុកម្តាយក៏ត្រូវការភាពឱនលំទោន និងការស្តាប់បង្គាប់ពីកូនវិញផងដែរ។ ទ្រព្យសម្បត្តិរកបានមកហើយ មិនមែនថាមិនត្រូវអស់វិញនោះទេ ប៉ុន្តែគួរតែឲ្យអស់ទៅក្នុងហេតុដែលគួរអស់។
ព្រះភិក្ខុវជិរប្បញ្ញោ សានសុជា នឹងបរិយាយពីតាមពុទ្ធឱវាទដែលបង្រៀនឲ្យមនុស្សចេះបែងចែកទ្រព្យសម្បត្តិមានចំនួន ៤ យ៉ាងក្នុងការប្រើប្រាស់នៃការចំណាយដោយមានហេតុផលត្រឹមត្រូវ។
ព្រះតេជគុណមានសង្ឃដីកាថា៖ «ទ្រព្យសម្បត្តិ ៤ យ៉ាង សម្រាប់ប្រើប្រាស់មានមូលហេតុត្រឹមត្រូវ ៖ ទី១ សម្រាប់ការចិញ្ចឹមជីវិតខ្លួនឯង មាតាបិតា បុត្រ ភរិយា ឬទាសកម្មករដែលនៅជាមួយខ្លួន។ ទី ២ ចាយទ្រព្យដើម្បីការពារទ្រព្យ គឺចាយដោយការវៃឆ្លាត ដើម្បីដោះខ្លួនឯងឲ្យរួចផុតពីសេចក្តីអន្តរាយផ្សេងៗដូចជា អន្តរាយព្រោះភ្លើង ទឹក ឬក៏ចោរកម្មជាដើម»។
ព្រះភិក្ខុវជិរប្បញ្ញោ សានសុជា មានសង្ឃដីកាបន្តថា៖ «ទី៣ ចំណាយទ្រព្យចាត់ចែងសម្រាប់ជួយសង្គ្រោះញាតិ និងទុកសម្រាប់ទទួលភ្ញៀវ ដែលមកអំពីចម្ងាយគឺសំដៅទៅលើពលី ៥ យ៉ាង គឺមានញាតិពលីជាដើម និងទី ៤ ចាត់ចែងបរិច្ចាគទានទៅសមណព្រាហ្មណ៍ អ្នកមានសីលជាទីស្រឡាញ់»។ការចិញ្ចឹមជីវិតស្មើសំដៅដល់ការដឹងប្រមាណក្នុងការចាយវាយទ្រព្យសម្បត្តិ មិនខ្ជះខ្ជាយ ឬមិនហ៊ឺហាតាមសម័យពេក ឬចេះសម្លឹងមើលកាលជាអនាគតព្រោះមនុស្សគ្រប់គ្នា មានការកើតមកពេញលក្ខណៈជាមនុស្ស។ បើមិនស្លាប់ពីក្មេងទេគង់តែនឹងក្លាយជាអ្នកគ្រប់គ្រងក្រុមគ្រួសារមិនខាន។
អ្នកអាចគ្រប់គ្រងក្រុមគ្រួសារបានល្អគឺជាមនុស្សមិនខ្ជះខ្ជាយ ខណៈចេះចាយវាយទ្រព្យសម្បត្តិតាមគន្លងធម៌គឺជាពរដ៏ប្រសើរសម្រាប់គ្រប់គ្នា។
ព្រះតេជគុណ សាន សុជា មានសង្ឃដីកាបន្ថែមថា៖ «ការអស់ទ្រព្យសម្បត្តិ តាមវិធីដែលរៀបរាប់មកនេះ ឈ្មោះថាអស់ទៅដោយប្រពៃមិនគួរឲ្យសោកស្តាយឡើយ។ តែបើអស់ទៅហើយថែមទាំងគួរឲ្យរង្កៀសចិត្តនោះគឺសំដៅការចំណាយប្រាក់ក្នុងអបាយមុខផ្សេងៗដូចជា ចំណាយក្នុងការដើរលេងស្រី ការផឹកទឹកស្រវឹង និងសេពគ្រឿងញៀនផ្សេងៗ ការសប្បាយបរិភោគក្នុងនាមជាអ្នកលេងផឹកស៊ី ការលេងល្បែងស៊ីសង ដើរលេងតាមច្រកល្ហករឿយៗនៅពេលយប់ព្រលប់ ការមើលមហោស្រព ឬល្បែងច្រៀងរាំជារឿយៗ ឬការប្រកបរឿយៗនូវសេចក្តីខ្ជិលច្រអូស និងសេពគប់បាបមិត្តជាដើមផងដែរ»៕

ពុទ្ធឱវាទស្តីអំពី មូលហេតុគួរចាយទ្រព្យត្រឹមត្រូវ ៤ យ៉ាង
ចែករំលែកចំណេះដឹង
Tags
#Buddhist Economics
អានបន្ត
អានបន្ត
អានបន្ត

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
ចែករំលែកទីនេះ

About Buddha Dhamma Monk
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
អត្ថបទថ្មីជាងនេះ
ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច
អត្ថបទចាស់
ពុទ្ធឱវាទរៀនរស់ជាមួយទ្រព្យសម្បត្តិ
សំណាបយោងដី ស្រីយោងប្រុស
Buddha Dhamma MonkFeb 19, 2025ទស្សនវិជ្ជាព្រះពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច
Buddha Dhamma MonkFeb 14, 2025តក់ៗពេញបំពង់ សំណេរតែងសេចក្តីបែបពន្យល់
Buddha Dhamma MonkFeb 14, 2025
Tags:
Buddhist Economics
Subscribe to:
Post Comments (Atom)
No comments:
Post a Comment