អានព្រះត្រៃបិដក ១៥ កូដទន្តសូត្រ ទី៥ (ការធ្វើយញ្ញ&ការកសាងអានិសង្សឬបុណ្យ)
កូដទន្តសូត្រ ទី ៥
[១] ខ្ញុំបានស្ដាប់មកហើយយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះ ភាគទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងមគទជនបទ ព្រមដោយភិក្ខុសង្ឃ ច្រើន ប្រមាណ ៥០០ រូប ទ្រង់ពុទ្ធដំណើរទៅកាន់ស្រុកព្រាហ្មណ៍ ឈ្មោះខានុមត្តរបស់មគធជនបទ ។ ឮថា ព្រះមានព្រះភាគទ្រង់នៅក្នុង ឧទ្យានឈ្មោះអម្ពលដ្ឋិកា ទៀបខានុមត្តគ្រាមនោះ ។ ក៏ក្នុងសម័យនោះ កូដទន្តព្រាហ្មណ៍អ្នកគ្រប់គ្រង់ខានុមត្តគ្រាម ដែលជាស្រុកកុះករដោយ មនុស្សសត្វ បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះរាជាមាគធសេនិយពិម្ពិសារ ទ្រង់ព្រះ រាជទានជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត។
***ការកសាងអានិសង្សឬបុណ្យបានច្រើនតាមលំដាប់
_យ័ញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦ [ជនទាំង៤នាក់មានការយល់ឃើញត្រូវ ព្រះអង្គមហាវិជិតរាជប្រកបដោយអង្គ៨ ព្រាមបារោហិតប្រកបដោយអង្គ៤ប្រការ រួមយ័ញ្ញពិធី៣យ៉ាង ។_ពួកជនណាដែលជាក្សត្រីយ៍ដែលនៅក្នុងនិគមក្តី នៅក្នុងជនបទក្តី ដែលចុះចូលក្នុងជនបទរបស់ព្រះរាជាក្តី _ពួកជនណាជាអាមាត្យ រាជបរិស័ទក្នុងជនបទរបស់ព្រះរាជាដ៏ចម្រើន ទោះនៅក្នុងនិគមក្តី នៅជនបទក្តី _ពួកព្រាហ្មណ៍មហាសាលក្នុងនិគមក្តី ក្នុងជនបទក្តី _ពួកកហបតីអ្នកសន្សំទ្រព្យជានិច្ច ជាអ្នកនិគមក្តី អ្នកជនបទក្តី
ចូលរួមធ្វើមហាយ័ញ្ញ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ដល់យើង (មហារាជព្រះវិជិតរាជ អស់កាលជាយូរអង្វែង)]
_និច្ចភត្តទានចំពោះសមណព្រាហ្មណ៍អ្នកមានសីល
_និច្ចភត្តទានចំពោះព្រះអរហន្ត
វិហារទាន
_ការមានសទ្ធាជ្រះថ្លា ដល់នូវព្រះពុទ្ធជាសារណៈ ដល់ព្រះធម៌ជាសារណៈ ដល់ព្រះសង្ឃជាសារណ: (ការមានសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រៃជាសារណ:)
_ការសមាទានសិក្ខាបទ៥
_ការសមាទានសីលបរិបូរណ៍ បរិសុទ្ធ សីលសំវរៈ
_ការបានដល់សមាធិឈាន បានដល់បឋមជ្ឈាន
__ការបានដល់សមាធិឈាន បានដល់ទុតិយជ្ឈាន
__ការបានដល់សមាធិឈាន បានដល់តតិយជ្ឈាន
__ការបានដល់សមាធិឈាន បានដល់ចតុត្ថជ្ឈាន
_ការបានដល់ញាណទស្សន:
កូដទន្តសូត្រ ទី៥ យញ្ញសម្បទារ៣ប្រការមានគ្រឿងបរិក្ខា១៦
********************************
អានព្រះត្រៃបិដក១៤ សាមញ្ញផលសូត្រ ទី២
ផលនៃសមណបដិបត្តិទី១ ទី២
ព្រះបាទអជាតសត្តុវេទេហីបុត្រ ក្រាបបង្គំទូលសួរចំពោះ ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គអាចបញ្ញត្តិនូវផលនៃសាមណៈបដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនៃការងារផ្សេងៗបានដែរឬ។
ត្រង់គាថាសូត្រនេះ ចង់បង្ហាញនៅមហាជនថាសូម្បីតែព្រះរាជាក៏មានសេចក្តីជ្រះថ្លាគោរពបូជា ឲ្យតម្លៃ ចំពោះសាមណសង្ឃឬសមណព្រាហ្មណ៍ដែលបដិបត្តិធម៌ដែរ។ ចុះហេតុអ្វីអ្នកទាំងឡាយត្រឹមជាបថុជ្ជនជាអ្នកមិនចេះដឹង ជាអ្នកមិនបានជួបនូវព្រះអរិយៈទាំងឡាយ មិនបានទូន្មានខ្លួនក្នុងសប្បុរិសធម៌ គិតថាសាមណៈសង្ឃនិងសាមណៈព្រាហ្មណ៍ដែលបដិបត្តិធម៌នោះមិនមានតម្លៃ ដោយការបដិបត្តិនោះមិនបានផលឥតប្រយោជន៍។ ហើយត្រង់ព្រះសូត្រនេះគួរតែអ្នកទាំងឡាយឲ្យបានដល់បុគ្គលដែលជាបុថុជ្ជន (យាយតា ឪពុកម្ដាយ បងប្អូន កូនចៅ អ៊ំពូមាមីង ញាតិមិត្ត ទាំងឡាយ) ដែលមានគំនិតបែបនេះស្ដាប់ ដើម្បីបានទូន្មានចិត្តក្នុងធម៌របស់សប្បុរស។
សម្រាប់បុគ្គលដែលកើតមកក្នុងលោកនេះប្រាថ្នាផលក្នុងសិល្បៈការងារដែលបានផល ដើម្បីបាននូវខ្លួន ឪពុកម្តាយ កូនប្រពន្ធដល់សេចក្តីសុខឲ្យពេញលេញដោយផលនោះ ហើយមិនយល់មិនឲ្យតម្លៃថា ការបដិបត្តិរបស់សមណៈសង្ឃឬព្រាហ្មណ៍ត្រឹមតែការអប់រំចិត្ត មិនមានផល។
ផលនៃសមណបដិបត្តិទី១ ទី២
ផលនៃសមណបដិបត្តិទី៣
ផលនៃសមណបដិបត្តិទី៤
វៀរចាកការនិយាយតិរច្ឆានកថា
វៀរចាកការចិញ្ចឹមជីវិតដោយមិច្ឆាអាជីវ
No comments:
Post a Comment