បាដិហារ្យ ៣ យ៉ាង តើដូចម្តេច គឺឥទ្ធិបាដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ ១
កេវដ្តសូត្រ ទី១១
[១៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមាន ព្រះភាគជាម្ចាស់ ទ្រង់គង់នៅ ក្នុងបាវារិកម្ពវ័ន ជិតស្រុកនាលន្ទា ។ គ្រានោះ គហបតីបុត្រឈ្មោះកេវដ្តៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយ ក្នុងទីដ៏ សមគួរ លុះកេវដ្តគហបតីបុត្រអង្គុយ ក្នុងទីដ៏សមគួរហើយ ទើប ក្រាបបង្គំទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ស្រុកនាលន្ទានេះ ជាស្រុកស្តុកស្តម្ភបរិបូណ៌ (ដោយទ្រព្យរបស់ ផ្សេង ៗ) មានជនច្រើន មានមនុស្សកុះករ មានមនុស្សជ្រះថ្លាក្រាស់ ក្រែល ចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា អាចនឹងធ្វើឥទ្ធិបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌ គឺកុសលកម្ម ១០ សូមព្រះមានព្រះភាគ បង្គាប់ភិក្ខុនោះ រូប (ឲ្យធ្វើ) កាលបើ យ៉ាងនេះ អ្នកស្រុកនាលន្ទានេះ ក៏នឹងរឹងរឹតតែជ្រះថ្លាឡើង ក្នុងព្រះ មានព្រះភាគ ហើយ ។ កាលកេវដ្ដគហតីបុត្រ ក្រាបបង្គំទូលយ៉ាងនេះ ព្រះមានព្រះភាគទ្រង់ត្រាស់នឹងកេវដ្ដគហបតីបុត្រថា ម្នាលកេ វដ្ត តថាគតមិនសំដែងធម៌ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា ម្នាលភិក្ខុទាំង ឡាយ អ្នកទាំងឡាយចូរមកធ្វើឥទ្ធិបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌ ដល់ពួកគ្រហស្ថអ្នកស្លៀកពាក់ដូច្នេះឡើយ ។ កេវដ្ដគហបតីបុត្របាន ក្រាបបង្គំទូលសេចក្តីនេះ នឹងព្រះមានព្រះភាគជាគម្រប់ ២ ដងទៀតថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនបានតាំងព្រះមានព្រះភាគ (ឲ្យសំដែង) 19 ខ្ញុំព្រះអង្គគ្រាន់តែក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ស្រុកនាលន្ទានេះ ជាស្រុកស្តុកស្តម្ភបរិបូណ៌ (ដោយទ្រព្យរបស់ផ្សេងៗ) មានជនច្រើន មានមនុស្សកុះករ មានមនុស្សជ្រះថ្លាក្រាស់ក្រែល ចំពោះ ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណាអាចនឹងធ្វើឥទ្ធិបា ដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌បាន សូមព្រះមានព្រះភាគបង្គាប់ ភិក្ខុនោះ ១ រូប (ឲ្យធ្វើ) កាលបើយ៉ាងនេះ អ្នកស្រុកនាលន្ទានេះនឹងរឹង រឹតតែជ្រះថ្លាឡើង ក្នុងព្រះមានព្រះភាគ (កេវដ្ដគហបតីបុត្រក្រាប ។ បង្គំទួលនូវសេចក្តីនេះទៀត) ជាគម្រប់ ៣ ដងផង ។ បេ ។
[១៤១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកេវដ្ត បាដិ ហារ្យ ៣ យ៉ាងនេះ ដែលតថាគតគប្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងហើយ អាចនឹងសំដែងបាន បាដិហារ្យ ៣ យ៉ាង តើដូចម្តេច គឺឥទ្ធិបាដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ ១
*******************************
អានព្រះត្រៃបិដក១៤ សាមញ្ញផលសូត្រ ទី២
ផលនៃសមណបដិបត្តិទី១ ទី២
ព្រះបាទអជាតសត្តុវេទេហីបុត្រ ក្រាបបង្គំទូលសួរចំពោះ ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គអាចបញ្ញត្តិនូវផលនៃសាមណៈបដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនៃការងារផ្សេងៗបានដែរឬ។
ត្រង់គាថាសូត្រនេះ ចង់បង្ហាញនៅមហាជនថាសូម្បីតែព្រះរាជាក៏មានសេចក្តីជ្រះថ្លាគោរពបូជា ឲ្យតម្លៃ ចំពោះសាមណសង្ឃឬសមណព្រាហ្មណ៍ដែលបដិបត្តិធម៌ដែរ។ ចុះហេតុអ្វីអ្នកទាំងឡាយត្រឹមជាបថុជ្ជនជាអ្នកមិនចេះដឹង ជាអ្នកមិនបានជួបនូវព្រះអរិយៈទាំងឡាយ មិនបានទូន្មានខ្លួនក្នុងសប្បុរិសធម៌ គិតថាសាមណៈសង្ឃនិងសាមណៈព្រាហ្មណ៍ដែលបដិបត្តិធម៌នោះមិនមានតម្លៃ ដោយការបដិបត្តិនោះមិនបានផលឥតប្រយោជន៍។ ហើយត្រង់ព្រះសូត្រនេះគួរតែអ្នកទាំងឡាយឲ្យបានដល់បុគ្គលដែលជាបុថុជ្ជន (យាយតា ឪពុកម្ដាយ បងប្អូន កូនចៅ អ៊ំពូមាមីង ញាតិមិត្ត ទាំងឡាយ) ដែលមានគំនិតបែបនេះស្ដាប់ ដើម្បីបានទូន្មានចិត្តក្នុងធម៌របស់សប្បុរស។
សម្រាប់បុគ្គលដែលកើតមកក្នុងលោកនេះប្រាថ្នាផលក្នុងសិល្បៈការងារដែលបានផល ដើម្បីបាននូវខ្លួន ឪពុកម្តាយ កូនប្រពន្ធដល់សេចក្តីសុខឲ្យពេញលេញដោយផលនោះ ហើយមិនយល់មិនឲ្យតម្លៃថា ការបដិបត្តិរបស់សមណៈសង្ឃឬព្រាហ្មណ៍ត្រឹមតែការអប់រំចិត្ត មិនមានផល។
ផលនៃសមណបដិបត្តិទី១ ទី២
ផលនៃសមណបដិបត្តិទី៣
ផលនៃសមណបដិបត្តិទី៤
វៀរចាកការនិយាយតិរច្ឆានកថា
វៀរចាកការចិញ្ចឹមជីវិតដោយមិច្ឆាអាជីវ
No comments:
Post a Comment