មហាលិសូត្រ ទី៦ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

មហាលិសូត្រ ទី៦

ចែករំលែកចំណេះដឹង

 

មហាលិសូត្រ ទី៦
សមាធិដើម្បីឃើញរូបទិព្វ
សមាធិដើម្បីលឺសំឡេងទិព្វ
សមាធិដើម្បីឃើញរូបទិព្វ និងដើម្បីលឺសំឡេងទិព្វ
[៤១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះ ភាគទ្រង់គង់នៅ ក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលី ។ សម័យនោះឯង ពួកព្រាហ្មណទូត អ្នកដែនកោសលនិងព្រាហ្ម ណទូត អ្នកដែនមគធៈច្រើននាក់ ចូលទៅអាស្រ័យនៅ ក្នុងក្រុងវេសាលី ដោយករណីយកិច្ចណានីមួយ ។ ពួកព្រាហ្មណទូត អ្នកដែនកោសលនិង ព្រាហ្មណទូត អ្នកដែនមគធៈនោះ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្សត្រកូលទ្រង់ព្រះផ្នួសហើយ ឥឡូវមកគង់នៅ ក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលី កិត្តិសព្ទសរសើរ ព្រះគោតមដ៏ចម្រើននោះ ពីរោះឮខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះ មានព្រះភាគអង្គនោះ (ជាព្រះអរហន្ត) ដឹងនូវអរិយសច្ចធម៌ មានព្រះភាគនោះ ។ ។ បេ ។ ព្រះអង្គបានត្រាស់ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ញ៉ាំងលោកនេះព្រមទាំងទេវលោក ព្រះ និងមារលោក ការដែលបានឃើញបានជួបនឹងព្រះអរហន្តទាំងឡាយមាន សភាពយ៉ាងហ្នឹង (ជាការប្រពៃពេក) គ្រានោះឯង ពួកព្រាហ្មណ ទូត អ្នកផែនកោសលនិងពួកព្រាហ្មណទូត អ្នកដែនមគធៈនោះ ក៏ បានចូលសំដៅទៅកាន់កូដាគារសាលាព្រៃមហាវ័ន ។
[៤២] សម័យនោះឯង ព្រះនាគិតត្ថេរមានអាយុ ជាឧបដ្ឋាក ព្រះមានព្រះភាគ ។ គ្រានោះ ពួកព្រាហ្មណទូត អ្នកដែនកោសលនិង ពួកព្រាហ្មណទូត អ្នកដែនមគធៈនោះ ចូលសំដៅទៅរកកន្លែងដែលព្រះ នាគិតត្ថេរមានអាយុគង់នៅ លុះចូលទៅដល់ហើយ ទើបពោលពាក្យ នេះនឹងព្រះនាគិតត្ថេរមានអាយុថា បពិត្រព្រះនាគិតៈដ៏ចម្រើន ឥឡូវនេះ ព្រះគោតមដ៏ចម្រើននោះ ព្រះអង្គគង់នៅទីណា ដ្បិតយើងខ្ញុំចង់ទៅគាល់ ព្រះគោតមដ៏ចម្រើននោះ ។ ព្រះនាគិតត្ថេរមានអាយុពោលថា ម្នាល អ្នកមានអាយុទាំងឡាយ កាលនេះមិនមែនជាកាលគួរ នឹងទៅគាល់ព្រះ មានព្រះភាគទេ (ព្រោះ) ព្រះមានព្រះភាគកំពុងសម្រាកព្រះអង្គ គ្រានោះ ពួកព្រាហ្មណទូត អ្នកដែនកោសលនិងព្រាហ្មណទូត អ្នកដែន មគធៈនោះ អង្គុយនៅក្នុងទីសមគួរ ក្បែរកន្លែងនោះហើយប្រឹក្សាគ្នាថា យើងទាំងឡាយចាំគាល់ព្រះគោតមដ៏ចម្រើននោះឲ្យបាន ហើយសឹមទៅ ។ [៤៣] ឯក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី បានចូលសំដៅទៅកាន់កូដាគារ សាលា នាព្រៃមហាវ័ន ត្រង់កន្លែងដែលព្រះនាគិតត្ថេរមានអាយុគង់នៅ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះ នាគិតត្ថេរមានអាយុ រួចឋិតនៅក្នុងទីដ៏សមគួរ ។
[៤៣] ឯក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី បានចូលសំដៅទៅកាន់កូដាគារ សាលា នាព្រៃមហាវ័ន ត្រង់កន្លែងដែលព្រះនាគិតត្ថេរមានអាយុគង់នៅ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះនាគិតត្ថេរមានអាយុ រួចឋិតនៅក្នុងទីដ៏សមគួរ ។ លុះក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះនឹងព្រះនាគិតត្ថេរមាន អាយុថា បពិត្រព្រះនាគិតត្ថេរៈដ៏ចម្រើន ឥឡូវនេះ ព្រះមានព្រះភាគជា ព្រះអរហន្តសម្មាសម្ពុទ្ធគង់ក្នុងទីណា ដ្បិតយើងខ្ញុំចង់ទៅគាល់ព្រះមាន ព្រះភាគជាអរហន្តសម្មាសម្ពុទ្ធនោះ ។ ព្រះនាគិតត្ថេរមានអាយុពោល ថា ម្នាលមហាលិ កាលនេះមិនមែនជាកាលគួរនឹងគាល់ព្រះមានព្រះ ភាគទេ ព្រោះព្រះមានព្រះភាគកំពុងសម្រាកព្រះអង្គ ។ ក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី ក៏គង់នៅក្នុងទីសមគួរ២ ក្បែរកន្លែងនោះ ហើយគិតថា អញចាំគាល់ ព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធនោះឲ្យបាន ហើយសឹមទៅ ។
[‎៤៤] គ្រានោះ សមណុទ្ទេសឈ្មោះសីហៈ ចូលសំដៅទៅ ត្រង់កន្លែងដែលព្រះនាគិតត្ថេរមានអាយុគង់នៅ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះនាគិតត្ថេរមានអាយុ រួចបិតនៅទីដ៏សមគួរ ។ លុះ‬‎សីហសមណុទ្ទេសឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះនឹង ព្រះនាគិតត្ថេរមានអាយុថា បពិត្រព្រះកស្សបដ៏ចម្រើន ពួកព្រាហ្មណ ទូត អ្នកដែនកោសលនិងពួកព្រាហ្មណទូត អ្នកដែនមគធៈ ជាច្រើនទាំង នុ៎ះចូលមកក្នុងទីនេះ ដើម្បីគាល់ព្រះមានព្រះភាគ ក្សត្រិយ៍ឱដ្ឋទូលិច្ឆវី ក៏ ចូលមកក្នុងទីនេះ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន ដើម្បីគាល់ព្រះមាន ព្រះភាគដែរ បពិត្រព្រះកស្សប់ដ៏ចម្រើន សូមឲ្យប្រជុំជនទាំងនេះបានគាល់ ព្រះមានព្រះភាគផង ។ ព្រះនាគិតត្ថេរពោលថា ម្នាលសីហៈ បើដូច្នោះ ចូរអ្នកក្រាបបង្គំទូលព្រះមានព្រះភាគខ្លួនឯងចុះ ។ សីហសមណុទ្ទេស ទទួលពាក្យព្រះនាគិតត្ថេរមានអាយុថា យ៉ាងហ្នឹងហើយ ព្រះករុណា ដ៏ចម្រើន ហើយចូលសំដៅទៅត្រង់កន្លែង ដែលព្រះមានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏ សមគួរ ។ លុះសីហសមណេរទ្ទេសឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាប បង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកព្រាហ្មណទូត អ្នកដែនកោសលនិងពួកព្រាហ្មណទូត អ្នកដែនមគធៈ ច្រើនទាក់ទាំងនុ៎ះ ចូលមកក្នុងទីនេះ ដើម្បីគាល់ព្រះមានព្រះភាគ ទាំងក្សត្រិយ៍និដ្ឋទ្ធលិទ្ធវី ក៏ចូលមកក្នុងទីនេះ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន ដើម្បីគាល់ព្រះមាន ព្រះភាគដែរ បពិត្រព្រះអង្គដ៏ចម្រើន សូមឲ្យប្រជុំជននេះបានគាល់ព្រះ មានព្រះភាគផង ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសីហៈ បើដូច្នោះ ចូរអ្នកក្រាលអាសនៈត្រង់ម្លប់ខាងមុខវិហារចុះ ។ សីហសមណុ ទ្ទេស ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយ ក៏ក្រាលអាសនៈត្រង់ម្លប់ខាងមុខវិហារ គ្រានោះឯង ព្រះមានព្រះ ។ ភាគស្តេចចេញអំពីវិហារ (ទៅ) គង់លើអាសនៈដែលគេក្រាលត្រង់ម្លប់ ខាងមុខវិហារ ។ លំដាប់នោះ ពួកព្រាហ្មណទូត អ្នកដែនកោសលនិងពួក ព្រាហ្មណទូត អ្នកដែនមគធៈទាំងនោះ ចូលសំដៅទៅត្រង់កន្លែងដែលព្រះ មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីក រាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។
[៤៥] ចំណែកខាងឱដ្ឋទ្ធលិច្ឆវី ព្រមទាំងលិច្ឆវិបរិសទ្យជាច្រើន ក៏ចូលទៅគាល់ព្រះមានព្រះភាគដែរ លុះចូលទៅដល់ហើយ ថ្វាយបង្គំ ព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ ។ លុះក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវីគង់ ស៊ប់ ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថាបពិត្រព្រះអង្គដ៏ចម្រើន កាលថ្ងៃមុន ៗ សុនក្ខត្តលិច្ឆវិបុត្តចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយបានពោលពាក្យនេះនឹងខ្ញុំព្រះអង្គថា ម្នាលមហាលិ ខ្ញុំចូលទៅនៅអាស្រ័យនឹងព្រះមានព្រះភាគ រាប់តាំងពីថ្ងៃខាងដើមមក មិនយូរប៉ុន្មានបានត្រឹមតែ ៣ ឆ្នាំ ខ្ញុំបានឃើញរូបទិព្វទាំងឡាយដែលមាន សភាពគួរស្រលាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ទាល់តែស្តាប់ សំឡេងទិព្វដែលមានសភាពគួរស្រលាញ់ ប្រកបដោយកាម គួរត្រេក ត្រអាលមិនឮ បពិត្រព្រះអង្គដ៏ចម្រើន សំឡេងទិព្វមានសភាពគួរស្រ ឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលមានពិតមែន តែសុនក្ខត្តលិច្ច វិបុត្តស្តាប់មិនឮ ឬក៏សំឡេងទាំងនោះពុំមានទេ ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមហាលិ សំឡេងទិព្វ ដែលមានសភាពគួរស្រលាញ់ ប្រកបដោយកាម គួរត្រេកត្រអាលមានពិតមែន តែសុនក្ខត្តលិច្ឆវិបុគ្គ ស្តាប់មិនឮ មិនមែនជាគ្មានទេ ។ មហាលិក្រាបបង្គំទូលថា បពិត្រ ព្រះអង្គដ៏ចម្រើន សំឡេងទិព្វមានសភាពគួរស្រលាញ់ ប្រកបដោយកាម គួរត្រេកត្រអាលមានពិតមែន មិនមែនជាពុំមានទេ ចុះអ្វីជាហេតុ អ្វីជា បច្ច័យហ្ន៎ បានជាសុនក្ខត្តលិច្ឆវិបុត្តស្តាប់មិនឮ។
ការចែកចាយវីដេអូសម្លេងតាមfacebookមានការបាត់សំឡេងមួយចំនួន
ស្តាប់ពេញ តាម YouTube

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត