អ្នកទាំងឡាយក៏បានកើតមកមានជីវិតជាមនុស្ស បានឃើញបានដឹងនូវលោកនេះ ដោយសារការពាល់ត្រូវដឹងនូវអារម្មណ៍តាមទ្វារទាំង ៦ ដែលមាន ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្ត ហើយក៏ធ្វើនូវការយល់ឃើញ(ការយល់ឃើញឬទិដ្ឋិ)អំពីលោកនេះ ការវិនិច្ឆ័យអំពីលោកនេះ ជាមួយសេចក្តីស្រឡាញ់ពេញចិត្ត ក្នុងរូប សំឡេង ក្លិនរស ផ្សព្វ និង មនោ ដោយមិនទាន់បានដឹងការពិតឬសច្ចៈអំពីលោកនេះ។ បើដូច្នេះ ទិដ្ឋិអំពីលោកនេះ ឬការយល់ឃើញអំពីលោកនេះទាំងឡាយនោះកើតឡើងក៏ព្រោះតែកាម(សេចក្តីស្រលាញ់)ជាហេតុ កាមក្នុងរូប សំឡេង ក្លិន រស ផ្សព្វ និង មនោ ដូចអ្នកទាំងឡាយបានឃើញស្រាប់នូវការយល់ឃើញរបស់បុថុជ្ជនក្នុងលោកនេះកំពុងប្រព្រឹត្តទៅ កំពុងចម្រើនសេចក្តីទុក្ខ ត្រូវជាតិ ជរាព្យាធិ និងមរណៈ គ្របសង្កត់កើតស្លាប់ក្នុងសង្សារវត្តមិនទៀងជាទុក្ខ មិនត្រឹមប៉ុណ្ណោះកំណើតអបាយភូមិក៏ប្រាកដឡើងដល់បុថុជ្ជនដែលមានសេចក្តីប្រមាទជាហេតុ ដូច្នោះឯង។
ប្រសិនបើអ្នកកើតមកមានជីវិតក្នុងលោកនេះ បើកភ្នែកមកឃើញ លោកនេះ មានមនុស្សសត្វនិងធម្មជាតិមានជីវិតនិងឥតជីវិតដ៏ទៃ ទឹក ដី ភ្លើង ខ្យល់
មនុស្សសត្វ ឬមនុស្សមានចិត្តដូចសត្វនឹងធ្វើអ្វីខ្លះ នោះពួកគាត់និងសប្បាយរីករាយជាមួយអ្វីៗដែលបានឃើញនោះ ដែលមានក្នុងលោកនេះ កាលបើឃើញមនុស្សសត្វដ៏ទៃសប្បាយនឹងអ្វីហើយ មនុស្សសត្វនោះនឹងធ្វើតម្រាប់តាមគ្នាក្នុងសេចក្តីសប្បាយនោះ ពួកគាត់នាំគ្នាឲ្យសប្បាយតាមអ្វីពួកគាត់សម្មត់នូវការយល់ឃើញដែលមិនមែនសម្មាទិដ្ធិ កាលណាមានមច្ឆាទិដ្ធិ ប្រាសចាកសម្មាទិដ្និហើយ នោះពួកគាត់នឹងទៅដល់អបាយទុគ្គតិ ដោយសារប្រាសចាកនូវសីល។
អ្នកអាចមើលមុខ ប្តី ប្រពន្ធ យាយ តា ឪពុក ម្តាយ បង ប្អូន កូន ចៅ អ៊ុំ ពូ មីង ញាតិមិត្ត តើពួកគាត់មានបញ្ញាក្នុងការដឹងច្បាស់នូវលោកនេះ ទាំងលោករបស់កាយនេះ(រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ) និង លោកខាងក្រៅកាយនេះ តើការសន្មត់របស់បុគ្គលទាំងនោះគឺជាផ្លូវនៃការពិតដែលអ្នកទាំងឡាយគួរធ្វើតាម?
ពួកគាត់មិនដឹងហេតុនៃការកើតឡើងនៃលោកនេះ និងហេតុនៃការរលត់ទៅនៃលោកនេះ មិនដឹងផ្លូវត្រូវធ្វើតំណើរឲ្យត្រូវ ដូចឆ្នេះមានតែខំរស់នៅជាមួយគ្នាដោយគិតថាធ្វើបែបនេះធ្វើបែបនោះ បំពេញឲ្យគ្នីគ្នាដើម្បីបានសេចក្តីសប្បាយរីករាយ តែសេចក្តីទុក្ខគ្របសង្កត់លោកនេះឥតស្រាកស្រាន។ ចម្រើនតែសេចក្តីទុក្ខ ក្នុងជាតិ ជរា ព្យាធិ និង មរណៈ (ទុក្ខអរិយសច្ចៈ) ក្នុងសង្សាវដ្តនេះ ឥតមានទីបញ្ចប់។
ប្រសិនបើពុទ្ធសាវកទាំងឡាយមិនបានជួបអរិយធម៌ តើពុទ្ធសាវកទាំងឡាយនិងធ្វើនៅការយល់ឃើញដូចបុថុជ្ជនទាំងឡាយដែលឬ? ពិតដូច្នោះមែនហើយ។
ប្រសិនបើពុទ្ធសាវកទាំងឡាយមិនបានជួបអរិយធម៌ តើពុទ្ធសាវកទាំងឡាយនឹងដឹងនូវលោកនេះមាន និងលោកដទៃមានដែរឬ?
ប្រសិនបើពុទ្ធសាវកទាំងឡាយមិនបានជួបអរិយធម៌ តើពុទ្ធសាវកទាំងឡាយនឹងដឹងនូវលោករបស់កាយនេះដែរឬ?
ព្រះមានព្រះភាគ ត្រាស់សម្តែង កំណើតក្នុងលោក តិរច្ឆាន នរក ប្រេត អសុរកាយ មនុស្ស ទេវតា និងការបានដល់ព្រះនិព្វាន។
កាលណាបុគ្គលក្នុងលោកនេះមិនបានដល់អរិយផល សម្រេចមគ្គផលជាសោតាបន្នបុគ្គល សគទាគាមិបុគ្គល អនាគាមិបុគ្គល អរហន្តបុគ្គល ក្នុងបច្ចុប្បន្នជាតិ នោះកំណើតរបស់បុគ្គលទាំងនោះនិងប្រាកដក្នុងលោកតិរច្ឆាន នរក ប្រេត អសុរកាយ មនុស្ស ទេវតា។
*****************
ម្នាលភិក្ខុទាំងឡាយសង្សារ:នេះមានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើមរបស់សត្វទាំងឡាយដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់មួយកប្ប ផែនដី រាងឆ្អឹង ពំនូកឆ្អឹង គំនូរឆ្អឹង ប្រហែលគ្នានឹងភ្នំវេបុល្លៈនេះឯង ប្រសិនបើមានបុគ្គលអ្នកជញ្ជូនយកឆ្អឹងដែលគេគរទុក ក៏មិនគប្បីអស់ទៅឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ?
ម្នាលភិក្ខុទាំងឡាយកប្បផែនដីដែលកន្លងរំលងទៅហើយ មានចំនួនច្រើនយ៉ាងនេះ កប្បទាំងនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬប៉ុណ្ណេះរយកប្ប ឬប៉ុណ្ណេះពាន់កប្ប ឬប៉ុណ្ណេះសែនកប្បបានឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ?
ម្នាលព្រាហ្មណ៍ កប្បផែនដីដែលកន្លងរំលងទៅហើយ ច្រើនជាងគ្រាប់ខ្សាច់នោះឯង កប្បទាំងនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬប៉ុណ្ណេះរយកប្ប ឬប៉ុណ្ណេះពាន់កប្ប ឬប៉ុណ្ណេះសែនកប្បបានឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ? ម្នាលព្រាហ្មណ៍ ព្រោះសង្សារ:នេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើមរបស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ។ ម្នាលព្រាហ្មណ៍ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស សត្វទាំងឡាយនោះទទួលរងហើយអស់កាលជាយូរអង្វែងយ៉ាងនេះ ព្រៃខ្មោចក៏ចម្រើនឡើង ។ ម្នាលព្រាហ្មណ៍ ហេតុនេះអ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង ។
( បិដកភាគ ៣២ )
ឆ្អឹងគរដូចភ្នំ ផេះឆ្អឹងគរជាភ្នំ
១០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០ អាយុកប្បរបស់មនុស្ស=១អសង្ខយឆ្នាំ(កំណត់អាយុខ្ពស់បំផុត)=(១ខាងមុខនិងលេខសូន្យ១៤០ដងខាងក្រោយលេខ១)
១០០ឆ្នាំថយចុះ១ឆ្នាំ
១អសង្ខយ->១០ឆ្នាំ(អាយុក្ខយ័=ការកំណត់អាយុថយចុះ)->ឆ្នាំ១អសង្ខេយ->១០ឆ្នាំ(អាយុក្ខយ័=ការកំណត់អាយុថយចុះ)->ឆ្នាំ១អសង្ខេយ=១អន្តរកប្ប
***********************
អ្នកទាំងឡាយក៏បានកើតមកមានជីវិតជាមនុស្ស បានឃើញបានដឹងនូវលោកនេះ ដោយសារការពាល់ត្រូវដឹងនូវអារម្មណ៍តាមទ្វារទាំង ៦ ដែលមាន ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្ត ហើយក៏ធ្វើនូវការយល់ឃើញ(ការយល់ឃើញឬទិដ្ឋិ)អំពីលោកនេះ ការវិនិច្ឆ័យអំពីលោកនេះ ជាមួយសេចក្តីស្រឡាញ់ពេញចិត្ត ក្នុងរូប សំឡេង ក្លិនរស ផ្សព្វ និង មនោ ដោយមិនទាន់បានដឹងការពិតឬសច្ចៈអំពីលោកនេះ។ បើដូច្នេះ ទិដ្ឋិអំពីលោកនេះ ឬការយល់ឃើញអំពីលោកនេះទាំងឡាយនោះកើតឡើងក៏ព្រោះតែកាម(សេចក្តីស្រលាញ់)ជាហេតុ កាមក្នុងរូប សំឡេង ក្លិន រស ផ្សព្វ និង មនោ ដូចអ្នកទាំងឡាយបានឃើញស្រាប់នូវការយល់ឃើញរបស់បុថុជ្ជនក្នុងលោកនេះកំពុងប្រព្រឹត្តទៅ កំពុងចម្រើនសេចក្តីទុក្ខ ត្រូវជាតិ ជរាព្យាធិ និងមរណៈ គ្របសង្កត់កើតស្លាប់ក្នុងសង្សារវត្តមិនទៀងជាទុក្ខ មិនត្រឹមប៉ុណ្ណោះកំណើតអបាយភូមិក៏ប្រាកដឡើងដល់បុថុជ្ជនដែលមានសេចក្តីប្រមាទជាហេតុ ដូច្នោះឯង។
ប្រសិនបើអ្នកកើតមកមានជីវិតក្នុងលោកនេះ បើកភ្នែកមកឃើញ លោកនេះ មានមនុស្សសត្វនិងធម្មជាតិមានជីវិតនិងឥតជីវិតដ៏ទៃ ទឹក ដី ភ្លើង ខ្យល់
មនុស្សសត្វ ឬមនុស្សមានចិត្តដូចសត្វនឹងធ្វើអ្វីខ្លះ នោះពួកគាត់និងសប្បាយរីករាយជាមួយអ្វីៗដែលបានឃើញនោះ ដែលមានក្នុងលោកនេះ កាលបើឃើញមនុស្សសត្វដ៏ទៃសប្បាយនឹងអ្វីហើយ មនុស្សសត្វនោះនឹងធ្វើតម្រាប់តាមគ្នាក្នុងសេចក្តីសប្បាយនោះ ពួកគាត់នាំគ្នាឲ្យសប្បាយតាមអ្វីពួកគាត់សម្មត់នូវការយល់ឃើញដែលមិនមែនសម្មាទិដ្ធិ កាលណាមានមច្ឆាទិដ្ធិ ប្រាសចាកសម្មាទិដ្និហើយ នោះពួកគាត់នឹងទៅដល់អបាយទុគ្គតិ ដោយសារប្រាសចាកនូវសីល។
អ្នកអាចមើលមុខ ប្តី ប្រពន្ធ យាយ តា ឪពុក ម្តាយ បង ប្អូន កូន ចៅ អ៊ុំ ពូ មីង ញាតិមិត្ត តើពួកគាត់មានបញ្ញាក្នុងការដឹងច្បាស់នូវលោកនេះ ទាំងលោករបស់កាយនេះ(រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ) និង លោកខាងក្រៅកាយនេះ តើការសន្មត់របស់បុគ្គលទាំងនោះគឺជាផ្លូវនៃការពិតដែលអ្នកទាំងឡាយគួរធ្វើតាម?
ពួកគាត់មិនដឹងហេតុនៃការកើតឡើងនៃលោកនេះ និងហេតុនៃការរលត់ទៅនៃលោកនេះ មិនដឹងផ្លូវត្រូវធ្វើតំណើរឲ្យត្រូវ ដូចឆ្នេះមានតែខំរស់នៅជាមួយគ្នាដោយគិតថាធ្វើបែបនេះធ្វើបែបនោះ បំពេញឲ្យគ្នីគ្នាដើម្បីបានសេចក្តីសប្បាយរីករាយ តែសេចក្តីទុក្ខគ្របសង្កត់លោកនេះឥតស្រាកស្រាន។ ចម្រើនតែសេចក្តីទុក្ខ ក្នុងជាតិ ជរា ព្យាធិ និង មរណៈ (ទុក្ខអរិយសច្ចៈ) ក្នុងសង្សាវដ្តនេះ ឥតមានទីបញ្ចប់។
ប្រសិនបើពុទ្ធសាវកទាំងឡាយមិនបានជួបអរិយធម៌ តើពុទ្ធសាវកទាំងឡាយនិងធ្វើនៅការយល់ឃើញដូចបុថុជ្ជនទាំងឡាយដែលឬ? ពិតដូច្នោះមែនហើយ។
ប្រសិនបើពុទ្ធសាវកទាំងឡាយមិនបានជួបអរិយធម៌ តើពុទ្ធសាវកទាំងឡាយនឹងដឹងនូវលោកនេះមាន និងលោកដទៃមានដែរឬ?
ប្រសិនបើពុទ្ធសាវកទាំងឡាយមិនបានជួបអរិយធម៌ តើពុទ្ធសាវកទាំងឡាយនឹងដឹងនូវលោករបស់កាយនេះដែរឬ?
ព្រះមានព្រះភាគ ត្រាស់សម្តែង កំណើតក្នុងលោក តិរច្ឆាន នរក ប្រេត អសុរកាយ មនុស្ស ទេវតា និងការបានដល់ព្រះនិព្វាន។
កាលណាបុគ្គលក្នុងលោកនេះមិនបានដល់អរិយផល សម្រេចមគ្គផលជាសោតាបន្នបុគ្គល សគទាគាមិបុគ្គល អនាគាមិបុគ្គល អរហន្តបុគ្គល ក្នុងបច្ចុប្បន្នជាតិ នោះកំណើតរបស់បុគ្គលទាំងនោះនិងប្រាកដក្នុងលោកតិរច្ឆាន នរក ប្រេត អសុរកាយ មនុស្ស ទេវតា។
កំណើតតិរច្ឆានច្រើនដូចរោមគោ កំណើតនរកច្រើនដូចរោមគោ កំណើតប្រេតច្រើនដូចរោមគោ កំណើតអសុរកាយច្រើនដូចរោមគោ កំណើតមនុស្សតិចដូចស្នែងគោ កំណើតទេវតាតិចដូចស្នែងគោ។
_កំណើតតិរច្ឆានទៅតិរច្ឆាន កំណើត តិរច្ឆានទៅនរក កំណើតតិរច្ឆានទៅប្រេត កំណើតតិរច្ឆានទៅអសុរកាយ កំណើតតិរច្ឆានទៅមនុស្ស កំណើតតិរច្ឆានទៅទេវតា
__កំណើតនរកទៅនរក កំណើតនរកទៅតិរច្ឆាន កំណើតនរកទៅប្រេត កំណើតនរកទៅអសុរកាយ កំណើតនរកទៅមនុស្ស កំណើតនរកទៅទេវតា។
_កំណើតប្រេតទៅប្រេត កំណើតប្រេតទៅតិរច្ឆាន កំណើតប្រេតទៅនរក កំណើតប្រេតទៅអាសូរកាយ កំណើតប្រេតទៅមនុស្ស កំណើតប្រេតទៅទេវតា ។
_កំណើតអសុរកាយទៅអសុរកាយ កំណើតអសុរកាយទៅតិរច្ឆាន កំណើតអសុរកាយទៅនរក កំណើតអសុរកាយទៅប្រេត កំណើតអសុរកាយទៅមនុស្ស កំណើតអសុរកាយទៅទេវតា។
_កំណើតមនុស្សទៅតិរច្ឆាន កំណើតមនុស្សទៅនរក កំណើតមនុស្សទៅប្រេត កំណើតមនុស្សទៅអសុរកាយ កំណើតមនុស្សទៅមនុស្ស កំណើតមនុស្សទៅទេវតា។
_កំណើតទេវតាទៅតិរច្ឆាន កំណើតទេវតាទៅនរក កំណើតទេវតាទៅប្រេត កំណើតទេវតាទៅអសុរកាយ កំណើតទេវតាទៅមនុស្ស កំណើតទេវតាទៅទេវតា។
មានកំណើតសត្វខ្លះកើតវិលវល់ក្នុងអបាយភូមិ អស់កាលដល់យូរអង្វែង សឹងតែមួយកប្បផែនដី ទើបអាចមានកំណើតជាមនុស្សម្ដង។
ដូច្នេះហើយ ដើម្បីបិទរាំងកំណើតក្នុងអបាយភូមិបាន ពុទ្ធសាវកទាំងឡាយចូលសម្រេចអរិយផល តាមលំដាប់។
ធ្វើដូចម្ដេចដើម្បីសម្រេចអរិយផលបាន?
ការសម្រេចអរិយផល ដូចម្ដេច?
ចំពោះបុគ្គលក្នុងលោកដែលបានដល់អរិយផល សម្រេចមគ្គផល ជាសោតាបន្នបុគ្គល សគទាគាមិបុគ្គល អនាគាមិបុគ្គល អរហន្តបុគ្គល ទើបអាចបិទរាំងកំណើតក្នុងអបាយភូមិបាន តិរច្ឆាន នរក ប្រេត អសុរកាយ ។ ចំពោះអរហន្តបុគ្គល នឹងមិនវិលមកកើតក្នុងលោក វិញឡើយ និងបរិនិព្វានក្នុងបច្ចុប្បន្ន។ ចំណែក អនាគាមិបុគ្គល និងកើតក្នុងសទ្ធាវាសព្រហ្មលោក ជាកំណើតចុងក្រោយដើម្បីសម្រេចអរហត្ថផល ជាព្រះអរហន្ត និងបរិនិព្វានក្នុងសទ្ធាវាសព្រហ្មលោក។
កាលណាអ្នកដឹងច្បាស់ហើយ តើអ្នកត្រូវធ្វើដូចម្តេច?
ព្រះនិព្វាន
ចូររលឹករឿយៗនូវអរិយសច្ចធម៌ អរិយសច្ចៈ៤
អរិយសច្ច៤
_ទុក្ខអរិយសច្ចៈ១ លោកនេះជាលោកទុក្ខ
_ទុក្ខសមុទយអរិយសច្ចៈ១ លោកទុក្ខមានហេតុជាទីកើតឡើងនៃទុក្ខ
_ទុក្ខនិរោធអរិយសច្ចៈ១ លោកទុក្ខមានហេតុជាទីរលត់នៃទុក្ខ
_ទុក្ខនិរោធគាមិនីអរិយសច្ចៈ១ លោកទុក្ខមានមគ្គឬផ្លូវជាទីរលត់នៃទុក្ខ (មគ្គឬផ្លូវនោះដោយការត្រាស់ដឹងរបស់ព្រះពុទ្ធ)
រលឹកនូវ ទាន សីល សមាធិ បញ្ញា
រលឹកនូវគុណព្រះរតនត្រ័យមានគុណព្រះពុទ្ធ គុណព្រះធម៌ គុណព្រះសង្ឃ
កាលណាអ្នករលឹករឿយៗហើយ តើមានតណ្ហាដ៏ច្រើននាំយកទៅបានទេ? តើនឹងធ្វើកិច្ចណាជាអកុសល់ជាទុក្ខទេ? តើចង់ធ្វើការសប្បាយរីករាយប្រកបដោយទោសទេ?
កាលដែលអ្នកមិនបានធ្វើហេតុនាំឲ្យកើតទុក្ខ នោះហើយការរួចចាកទុក្ខរបស់អ្នកទាំងឡាយ កាលដែលអ្នកអាចរំលុតទុក្ខដោយនាមរូប នោះហើយអរិយសច្ចធម៌ ឃើញព្រះនិព្វានជាទីត្រើយក្នុងបច្ចុប្បន្ននិងអនាគត។
លោភៈ ទោសៈ មោហៈ
ឧបក្កិលេស គឺសេចក្តីសៅហ្មងនៃចិត្ត តើដូចម្ដេច។
១/អវិជ្ជាវិសមៈលោភៈ ជាឧបកិ្កលេសនៃចិត្ត (ការសប្បាយរីករាយជាមួយទ្រព្យសម្បត្តិរបស់បុគ្គលដទៃ និង របស់ខ្លួន)
២/ព្យាបាទ (ដំណើរចងចិត្តនឹងធ្វើអ្នកដទៃឲ្យវិនាស, សេចក្ដីគុំកួន, គំនុំ , ដោយកាយ វាចារ ចិត្ត) ជាឧបធិកិ្កលេសនៃចិត្ត
៣/កោធ: (សេចក្តីខឹងក្រោត) ជាឧបកិ្កលេសនៃចិត្ត
៤/ឧបនាហ: (ការចង់កំហឹងទុក) ជាឧបកិ្កលេសនៃចិត្ត
៥/មក្ខ: (ការលុបគុណរបស់អ្នកមានគុណឬអ្នកដែលធ្វើគុណចំពោះខ្លួន) ជាឧបកិ្កលេសនៃចិត្ត
៦/បឡាស: (ការកាន់យកឬប្រៀបផ្ទឹម ឬប្រណាំងវាសនា) ជាឧបធិកិ្កលេសនៃចិត្ត
៧/ឥស្សា (សេចក្តីច្រណែន) ជាឧបកិ្កលេសនៃចិត្ត
៨/មច្ឆរិយៈ (សេចក្តីកំណាញ់) ជាឧបកិ្កលេសនៃចិត្ត
៩/មាយា (ការប្រព្រឹត្តលាក់ពុតបិទបាំងទោស) ជាឧបធិកិ្កលេសនៃចិត្ត
១០/សាឋេយ្យ: (សេចក្តីអួតអាង) ជាឧបកិ្កលេសនៃចិត្ត
១១/ថម្ភ: (សេចក្តីរឹងត្អឹង សេចក្តីរឹងរូស) ជាឧបកិ្កលេសនៃចិត្ត
១២/សារម្ភ: (ការប្រណាំងប្រជែង) ជាឧបធិកិ្កលេសនៃចិត្ត
១៣/មានះ (សេចក្តីប្រកាន់ខ្លួនថាល្អជាង អន់ជាង ស្មើរគ្នាឬដូចគ្នា) ជាឧបកិ្កលេសនៃចិត្ត
១៤/អតិមានះ (សេចក្តីប្រកាន់ខ្លួនខ្លាំងពេក) ជាឧបធិកិ្កលេសនៃចិត្ត
១៥/មទ: (សេចក្តីស្រវឹង ឈ្លក់វង្វេង) ជាឧបកិ្កលេសនៃចិត្ត
១៦/បមាទ: (ការប្រហែសធ្វេសឬបណ្ដែតបណ្ដោយចិត្តទៅក្នុងកាមគុណ។) ជាឧបកិ្កលេសនៃចិត្ត
ព្រះសម្មាសម្ពុទ្ធសម្ដែងអំពី លោកធម៌៨ យ៉ាងគឺ÷
១.លាភ: មានលាភ
២.អលាភ: អត់លាភ
៣.យស: មានយស
៤.អយស អត់យស
៥.និន្ទា ជាការតិះដៀល
៦.បសំសា ជាការសរសើរ
៧.សុខ ការបានសុខ
៨.ទុក្ខ ការបានទុក្ខ
សេនារបស់ស្តេចមារ
-កាមទាំងឡាយ
-សេចក្តីអផ្សុក
-សេចក្តីឃ្លាននិងស្រេក
-តណ្ហា
-ថីនមិទ្ធៈ
-សេចក្តីតក់ស្លុត
-សេចក្តីសង្ស័យ
-ការរមិលគុណនិងសេចក្តីរឹងត្អឹង
-លាភ សេចក្តីសសើរ សក្ការៈនិងយស ដែលបានដោយអំពើខុស
-លើកតម្កើនខ្លួនឯងផងបង្អាប់បង្អោនជនដទៃផង
សេចក្តីទុក្ខទាំងឡាយក្នុងលោកក៏កើតប្រកាដចំពោះមនុស្សសត្វទាំងឡាយក្នុងលោកនេះ ដូចអ្នកបានឃើញបានដឹង។
ជាតិ ជរា ព្យាធិ មរណៈ កើតស្លាប់មិនមានទីបំផុត ចម្រើនសេចក្តីទុក្ខក្នុងសង្សារវដ្តមិនទៀងជាទុក្ខជាអនត្តា។
ចូរញ៉ាំងសីលឲ្យបរិសុទ្ធ ដោយកម្លាំងសទ្ធា ចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទីត្រើយគឺព្រះនិព្វាននឹងប្រាកដដល់អ្នកទាំងឡាយ។ ចូរកុំធ្វើសេចក្តីពេញចិត្តនឹងបុថុជ្ជនដែលត្រូវមច្ឆាទិដ្ធិនាំទៅ ហើយចម្រើនសេចក្តីទុក្ខ ជាតិ ជរា ព្យាធិ មរណៈ (ទុក្ខអរិយសច្ចៈ) ក្នុងសង្សារវដ្តនេះមិនមានទីបញ្ចប់ខាងដើមនិងខាងចុង។
No comments:
Post a Comment