

ពាលវគ្គ ទី ៥
សិក្សាសន្ទនាព្រះធម៌ ព្រះអដ្ឋកថាធម្មបទ
ថ្ងៃពុធ ២ រោច ខែបុស្ស ឆ្នាំរោង ឆស័ក
បង្រៀនដោយព្រះអង្គគ្រូ អភិធម្មានន្ទោ ម៉ៅ ឯក
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកោតក្រែង















៣-រឿងអានន្ទសេដ្ឋី
---------------------
ព្រះសាស្ដា កាលប្រថាប់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធអានន្ទសេដ្ឋី ត្រាស់ព្រះធម៌ទេសនានេះថា ÷
បុត្តា មត្ថិ ធនមត្ថិ ឥតិ ពាលោ វិហញ្ញតិ
អត្តា ហិ អត្តនោ នត្ថិ កុតោ បុត្តា កុតោ ធនំ ។
ជនពាលតែងព្រួយលំបាក ដោយសេចក្តីសម្គាល់ថា កូនទាំងឡាយរបស់អញមាន ទ្រព្យរបស់អញមាន តាមដែលពិត សូម្បីខ្លួនរបស់ខ្លួនក៏មិនមាន ចំណង់បើកូនទាំងឡាយ នឹងរាប់ថាមានអំពីណាបាន ទ្រព្យនឹងរាប់ថា មានអំពីណាបាន ។
ក្នុងកាលចប់ព្រះធម៌ទេសនា ការត្រាស់ដឹងធម៌ ក៏បានមាន ដល់សត្វ ៨៤០០០ ព្រះធម៌ទេសនាមានប្រយោជន៍ដល់មហាជន ដោយប្រការដូច្នេះ ។
(ព្រះត្រៃបិដកលេខ ៥២ ទំព័រ ៣៤ )
សេចក្តីពន្យល់ ព្រោះទាក់ទងរឿងព្រះសូត្រ ជ្រៀលជ្រៅដោយអត្ថ ដោយសេចក្តី ដោយន័យ វិន័យជ្រៅដោយកិច្ច ព្រះសូត្រជ្រៅដោយអត្ថ ដល់ពេលព្រះអភិធម្មជ្រៅដោយ
សភាវៈ ។
#សេចក្តីអធិប្បាយ បុគ្គលពាលរមែងក្តៅក្រហាយ ពាក្យ ពាលនេះលោកពន្យល់ច្រើនចំណុច កាត់បង់នូវប្រយោជន៍ទាំងពីរ កាត់បង់នូវប្រយោជន៍ក្នុងលោកនេះ ហើយនឹងប្រយោជន៍ក្នុងលោកខាងមុខ ។ កន្លែងខ្លះលោកពោលថា កាត់បង់ប្រយោជន៍ខ្លួនឯងនិងប្រយោជន៍អ្នកដទៃ នឹងក៏ហៅថាបុគ្គលពាលដែរ ។ អញ្ចឹងបុគ្គលពាលរមែងក្តៅក្រហាយៗនឹងគឺលំបាកជាទុក្ខ ព្រោះការជាប់ជំពាក់ក្នុងបុត្រ និងការជាប់ជំពាក់ក្នុងទ្រព្យ ។ ថាបុត្រទាំងឡាយរបស់យើងមាន ទ្រព្យរបស់យើងមាន រមែងក្តៅក្រហាយថា បុត្រទាំងឡាយរបស់យើងវិនាសហើយ រមែងក្តៅក្រហាយថាវិនាសហើយ សូម្បីទ្រព្យក៏មានន័យនឹងដូចគ្នាដែរ ។
សភាពនៃចិត្តជាអកុសល កាលដែលកើតឡើងទៅក៏ជាប់ ជំពាក់ គឺជាលោភមូលចិត្ត អង្គធម៌លោភចេតសិក ។ជាប់ជំពាក់ទៅនៅក្នុងបុត្រ ហើយនឹងជាប់ជំពាក់ទៅនៅក្នុងទ្រព្យ មិនងាយដោះទេ ។ អញ្ចឹងបានក្នុងកន្លែងខ្លះ ព្រះបច្ចេកពុទ្ធពោលពីបុត្រភរិយាការគ្រប់គ្រងផ្ទះ ដូចជាដៃ រណែងឬស្សី ពេលកាប់មិនងាយទាញមកបានទេ ការជាប់ជំ
ពាក់ទៅនៅក្នុងបុត្រ ការជាប់ជំពាក់ទៅនៅក្នុងទ្រព្យ ដូចគ្នាអញ្ចឹង ។ សេចក្តីក្តៅក្រហាយជាទុក្ខលំបាក ប្រព្រឹត្តទៅនៅ ក្នុងចិត្ត តែកាលណាបុត្រនឹងឯងវិនាសស្ទើរឆ្កួតបាត់បង់ស្មារតី ឬក៏ពេលវិនាសទ្រព្យក្តៅក្រហាយ ។
បុគ្គលពាលរមែងកន្ទុកកន្ទេញលោកពោលថា ដោយអាការៈ ៦ យ៉ាង ។ ដោយប្រការដូច្នេះលោកពោលថា បុគ្គលពាលកាលព្យាយាមនៅក្នុងទីទាំងឡាយ មានផ្លូវគោកនិងផ្លូវទឹកជាដើម ទាំងពេលយប់និងពេលថ្ងៃដោយប្រការផ្សេងៗ ដោយគិតថាយើងនឹងចិញ្ចឹមបុត្រទាំងឡាយ ឈ្មោះថារមែងក្តៅ ក្រហាយ ។
អញ្ចឹងការធ្វើដំណើរប្រព្រឹត្តទៅដោយសេចក្តីព្យាយាម ផ្លូវគោក្តីផ្លូវទឹកក្តីលំបាកណាស់ យើងមើលអ្នកខ្លះចុះសមុទ្រៗប្រកបដោយភ័យ មានខ្យល់មានរលក ។ ផ្លូវគោកសម័យ កាលមុនជំនួញជួញដូរផ្លូវកន្តារ: ផ្លូវឆ្ងាយដាច់ទឹកប្រកប ដោយភ័យនឹងមានចោរ ខំព្យាយាមទាំងពេលយប់ទាំងពេលថ្ងៃ ។ ហើយលោកពោលទៀតថា សូម្បីធ្វើកម្មទាំង ឡាយមានការជួញជាដើម ដោយគិតថាយើងនឹងញ៉ាំងទ្រព្យឲ្យកើតឡើង ក៏ឈ្មោះថារមែងក្តៅក្រហាយដូចគ្នា ។
បានទ្រព្យមកនឹកឃើញថាចិញ្ចឹមបុត្រឬភរិយា ហើយសូម្បីជំនួញជួញដូរ គំនិតដែលគិតអាត្មាអញនឹងញ៉ាំងទ្រព្យប៉ុណ្ណេះៗឱ្យកើតឡើង កាលដែលទិញចូលប៉ុណ្ណេះ ចំណេញប៉ុណ្ណេះ ។ គិតអញ្ចឹងទៅជួលកាលទៅវាមិនបានដូចបំណង ប្រព្រឹត្ត ទៅដោយសេចក្ដីក្តៅក្រហាយ សភាពនៃចិត្តដែលគិតដូចភ្លើង ដែលកំពុងតែឆេះអញ្ចឹង ។ យប់ឡើងហុយផ្សែងដេកគិត ត្រូវចាត់ចែងយ៉ាងម៉េចៗ មួយរយមួយពាន់គិត ។
ចំណុចតទៀត ក៏កាលគេក្តៅក្រហាយយ៉ាងនេះ ខ្លួនឯងឈ្មោះថា រមែងមិនមានដល់ខ្លួន ។ កាលគេមិនអាចធ្វើខ្លួនដែលដល់នូវសេចក្តីទុក្ខ ដោយការចង្អៀតចង្អល់នោះ ឱ្យដល់នូវសេចក្តីសុខបាន ។ សូម្បីក្នុងកាលជាបច្ចុប្បន្នខ្លួនរបស់គេឈ្មោះថា រមែងមិនមានដល់ខ្លួន ។ ឧទាហរណ៍ដូចជាបុគ្គលមានទ្រព្យ ដល់ពេលមិនបានប្រើប្រាស់នៅទ្រព្យឲ្យមានសេចក្តីសុខ ។ អញ្ចឹងអាទ្រព្យដែលមានទុកដូចជារបស់អត់អញ្ចឹង ។ វាអត់ប្រើប្រាស់ខ្លួនឯងផង របស់មានតែមិនបានប្រើប្រាស់ ដល់អញ្ចឹងមានដូចជាអត់ ។
បុគ្គលពាលកាលណាសេចក្តីទុក្ខកើតឡើង សេចក្តីចង្អៀត ចង្អល់កើតឡើងដល់ខ្លួនឯង ដល់អញ្ចឹងមិនអាចធ្វើនូវសេចក្តីសុខឱ្យកើតឡើងបាន ។ អញ្ចឹងទ្រព្យដែលមានដូចជាអត់អញ្ចឹង ដល់អញ្ចឹងខ្លួនរបស់គេឈ្មោះថាមិនមានដល់ខ្លួន ។ ព្រោះមិនអាចការពារនូវសេចក្តីទុក្ខដែលកំពុងតែកើតឡើង បញ្ឈប់នូវសេចក្តីទុក្ខនឹងបាន អញ្ចឹងមានដូចជាអត់ ។
កាលគេដេកនៅលើគ្រែសម្រាប់ស្លាប់ ត្រូវវេទនាទាំងឡាយមានសេចក្តីស្លាប់ ជាទីបំផុតដុតរោល ហាក់ដូចជាត្រូវអណ្ដាត ភ្លើងដុត ។ កាលគ្រឿងតនិងគ្រឿងចង គឺសរសៃនៅក្នុងរាង កាយហ្នឹង នឹងដាច់ទៅ កាលរៀងឆ្អឹងនឹងបែកធ្លាយទៅ សូម្បីកាលគេបិទភ្នែកឃើញលោកខាងមុខ បើកភ្នែកឃើញលោកនេះ ។ ខ្លួនដែលគេងូតទឹកឱ្យមួយថ្ងៃពីរដង ឱ្យបរិភោគមួយថ្ងៃបីដង ប្រដាប់តាក់តែងដោយគ្រឿងក្រអូបនិងផ្កាកម្រងជាដើម ចិញ្ចឹមរក្សារហូតអស់មួយជីវិត ក៏ឈ្មោះថារមែងមិនមានដល់ខ្លួន ។ ព្រោះមិនអាចការពារទុកឱ្យខ្លួនឯងបាន បុត្រនឹងមានពីណា ទ្រព្យនិងមានពីណា ។
បុគ្គលពាលត្រូវវេទនា ការដែលសោយនូវអារម្មណ៍ ការរងនូវអារម្មណ៍ជាទុក្ខ វេទនាតាមផ្លូវកាយ ទោមនស្សវេទនាប្រព្រឹត្តទៅតាមផ្លូវចិត្តផង ហើយដេកនៅលើគ្រែសម្រាប់ស្លាប់ ។ អ្នកជំងឺដំណាក់កាលចុងក្រោយដេកនៅលើគ្រែសម្រាប់ស្លាប់ ហើយទីបំផុតទៅត្រូវតេជោធាតុក្នុងខ្លួនដុតរោល ដូចអណ្ដាតភ្លើងក្នុងខ្លួន ក្តៅក្រហាយ អ្នកខ្លះមុននឹងស្លាប់បែកញើសស្រាក់ៗ ហើយដុតនៅគ្រឿងត គ្រឿងចងសរសៃឆ្អឹង ដែលមាននៅក្នុងរូបកាយនឹងឱ្យបែកធ្លាយទៅ គឺស្លាប់ធ្វើកាលកិរិយាហ្នឹង ។ ដល់ពេលបិទភ្នែកទៅនឹកឃើញដល់លោកខាងមុខ មិនមែនស្លាប់ទៅសូន្យទេ ត្រូវកើតទៀតហើយ ដល់ពេលបើកភ្នែកឃើញលោកនេះ ឃើញបុត្រឃើញទ្រព្យដែលខ្លួនឯងមាននូវការជាប់ជំពាក់បុត្រនិងទ្រព្យនោះៗ ។
មុននឹងស្លាប់ដេកនៅលើគ្រែពិបាកណាស់ សូម្បីតែខ្លួនឯងក៏មិនអាចការពាររារាំងនូវសេចក្តីទុក្ខនឹងបាន ហើយរាប់ថាកូននឹងមានមកពីណា ទ្រព្យនឹងមានមកពីណា ។
កូននិងទ្រព្យមិនអាចនាំចេញការពារអន្តរាយ កម្ចាត់បង់នូវសេចក្តីទុក្ខនឹងបានទេ ព្រោះខ្លួនឯងមិនអាចការពារនូវសេចក្តីទុក្ខនឹងបានផង ។
លោកពោលអំពីក្នុងសម័យនោះ បុត្រឬទ្រព្យនឹងធ្វើអ្វីបានទៅ សូម្បីកាលអានន្ទសេដ្ឋីមិនឲ្យអ្វីៗដល់នរណាៗ សន្សំទ្រព្យទុកដើម្បីបុត្រ ដេកនៅលើគ្រែសម្រាប់ស្លាប់ ក្នុងកាលមុនក្តី ដល់នូវសេចក្តីទុក្ខក្នុងបច្ចុប្បន្នក្តី បុត្រនឹងមានមកអំពីណា ទ្រព្យនឹងមានមកអំពីណា ។
អញ្ចឹងបុត្រឬទ្រព្យនាំទុក្ខអ្វីទៅបាន ឬញុំាងសុខអ្វីមកឲ្យបាន ជួយអ្វីបានខ្លះ សំណួរអដ្ឋកថាលោកសួរ ។
សូមអនុមោទនា! ! !















No comments:
Post a Comment