ព្រះពុទ្ធ ការឈ្លាសក្នុងវារៈចិត្តនៃខ្លួន - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ព្រះពុទ្ធ ការឈ្លាសក្នុងវារៈចិត្តនៃខ្លួន

ចែករំលែកចំណេះដឹង

 

ព្រះពុទ្ធ🙏
#ការឈ្លាសក្នុងវារៈចិត្តនៃខ្លួន
ចំឡងពីការបង្រៀនធម៌លោកគ្រូធម្មាចារ្យ អុឹម រ៉ៃយ៉ា
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកោតក្រែង
🌿💖✨🙏🌿💖✨🙏🌿💖✨🙏🌿💖✨
ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ត្រាស់សម្ដែង ព្រះអគ្គសាវ័កក៏បានសម្ដែង ម្នាលអាវុសោទាំងឡាយ បើភិក្ខុមិនឈ្លាសក្នុងវារៈនៃចិត្តរបស់អ្នកដទៃគួរ គិតថាយើងទាំងឡាយ ជាអ្នកឈ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន ។ នឹងបើមិនឈ្លាសក្នុងវីរៈចិត្តនៃអ្នកដទៃទេ ។ គួរគិតថាយើងទាំងឡាយ ជាអ្នកឈ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន ហើយកាលដែលភិក្ខុ ឈ្លាសនៅក្នុងវារៈនៃចិត្តរបស់ខ្លួននឹងតើដូចម្ដេច ?
ព្រះអគ្គសាវ័កសម្ដែង ម្នាលអាវុសោទាំងឡាយ ដូចជាស្ត្រីឬបុរសកំលោះឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង កាលពិចារណាមើលស្រមោលមុខ របស់ខ្លួនក្នុងកញ្ចក់ដ៏បរិសុទ្ធ ។ មានឧបមាយ៉ាងណា ម្នាលអាវុសោទាំងឡាយ ឧបមេយ្យដូចការពិ ចារណា ក្នុងកុសលធម៌ទាំងឡាយ ជាធម៌មានឧបការច្រើនដល់ភិក្ខុថាអាត្មាអញជាអ្នកមិនមានអភិជ្ឈាច្រើនឬហ្ន៎ ធម៌នោះមានដល់អាត្មាអញឬហ្ន៎ ឬក៏មិនមានទេ ។ អាត្មាថាអញជាអ្នកមិនមានចិត្តព្យាបាទឬហ្ន៎ ធម៌នោះមានដល់អាត្មាអញ ឬថាមិនមានទេ ។
មានអភិជ្ឈាគឺចិត្តប្រកបដោយរាគៈហ្នឹង អភិជ្ឈាការសម្លឹងរំពៃសេចក្តីប្រាថ្នាហ្នឹង ឬក៏ព្យាបាទ: គិតឱ្យអ្នកដទៃវិនាស ចិត្តប្រកបដោយរាគៈមានដែរឬទេ ឬក៏មិនមានទេ នឹងគឺជាការពិចារណាក្នុងកុសលធម៌ ។ ឬក៏ថាមានព្យាបាទ: សេចក្តីខឹងក្រោធ សេចក្តីព្យាបាទមានឬក៏មិនមានទេ ដែលត្រូវឈ្លាសក្នុងវារៈចិត្តរបស់ខ្លួន ។ អាត្មាអញជាអ្នកប្រាសចាកថីនមិទ្ធ:ច្រើនឬហ្ន៎ ធម៌នោះមិនមានដល់អាត្មាអញឬ ថីនមិទ្ធៈមានឬក៏មិនមាន ។
ពុទ្ធបរិស័ទត្រូវពិចារណា ហើយដឹងដោយខ្លួនឯង នឹងដែលយើងត្រូវឈ្លាសក្នុងវារៈចិត្តរបស់ខ្លួនឯង គឺត្រូវត្រួត ពិនិត្យមើល ក្នុងពួកធម៌ជាកុសលឬក៏ជាអកុសល ។
អាត្មាអញជាអ្នកមានវិចិកិច្ឆា សេចក្តីសង្ស័យច្រើន ឬក៏ធម៌នោះមិនមានដល់អាត្មាអញឬទេ ? សេចក្តីសង្ស័យក្នុងព្រះសម្មាសម្ពុទ្ធ ក្នុងព្រះធម៌ ក្នុងព្រះសង្ឃ ។
យើងពិចារណា យើងមានសេចក្តីសង្ស័យ នៅក្នុងព្រះសម្មាសម្ពុទ្ធ មានសេចក្តីសង្ស័យនៅក្នុងព្រះធម៌ មានសេចក្តីសង្ស័យនៅក្នុងព្រះសង្ឃ ឬក៏មិនមានទេ ។
ដូច្នេះធម៌នឹងវាកើតខាងក្នុង កើតខ្លួនឯង មានឬក៏មិនមាន ដឹងដោយខ្លួនឯង ចិត្តប្រកបដោយរាគ: ឬប្រាសចាករាគៈដឹងដោយខ្លួនឯង ប្រកបដោយទោស: ឬក៏ប្រាស ចាកដោយទោស:ក៏ត្រូវដឹងដោយខ្លួនឯង ព្រោះធម៌នោះកើតដោយចំពោះខ្លួនឯង មានសេចក្តីក្រោធ មានអភិជ្ឈាឬក៏មិនមានទេ ដែលយើងត្រូវដឹង។ អាត្មាអញនោះជាអ្នក មានសេចក្តីក្រោធច្រើន ឬក៏មិនមានទេ និងដែលស្ថិតនៅក្នុងសតិប្បដ្ឋានហើយ ។
ព្រះអង្គទ្រង់ត្រាស់សម្ដែង ទោះចិត្តប្រកបដោយទោសៈក៏ដឹងច្បាស់ថា ចិត្តប្រកប ដោយទោស: ទោះចិត្តប្រាសចាកទោស: ក៏ដឹងច្បាស់ថាចិត្តប្រាសចាកទោសៈ ឬក៏ថាទោះមានអភិជ្ឈាព្យាបាទៈ ថីនមិទ្ធ:ក៏ដឹង ។ នឹងចូលក្នុងធម្មានុបស្សនាសតិប្បដ្ឋាន ។
ដូច្នេះយ៉ាងនេះឯងដែលឈ្មោះថាបុគ្គលឈ្លាសក្នុងវារៈចិត្តរបស់ខ្លួន ព្រោះដឹងនូវពួកធម៌ជាកុសលឬជាអកុសលដែលកើតឡើង ហើយពិចារណាបន្តទៅទៀតថា អាត្មាអញ
ជាអ្នកបាននៅធម្មបាមោជ្ជៈ ខាងក្នុងសន្តានទេហ្ន៎ ធម៌នោះមានក្នុងអាត្មាអញឬក៏មិនមានទេ ? ធម្មបាមោជ្ជៈមានន័យថាសេចក្តីត្រេកអរក្នុងធម៌ ។ អាត្មាអញជាអ្នក មាននូវសេចក្តីត្រេកអរក្នុងធម៌ ឬក៏មិនមានទេ ។
ហើយពុទ្ធបរិស័ទទាំងអស់គ្នា រាល់ថ្ងៃដឹងខ្លួនថាតើខ្លួនឯងហ្នឹង មានសេចក្តីរីករាយក្នុងធម៌ ឬក៏មិនមានទេ ធម៌នោះតើមានដល់អាត្មាអញដែរឬទេ ? ពិចារណានេះ ឯងដែលឈ្មោះថា ជាអ្នកឈ្លាសក្នុងវារៈចិត្តរបស់ខ្លួន ។ តើពុទ្ធបរិស័ទ ពេលដែលរីករាយក្នុងធម៌ ដឹងថាខ្លួនឯងមាននូវធម្មបាមោជ្ជ: នឹងអត់ ? ពិចារណាយ៉ាងនេះ ឈ្មោះ ថាជាអ្នកឈ្លាសក្នុងវារៈចិត្តរបស់ខ្លួន ។
អាត្មាអញមាននូវធម្មបាមោជ្ជ:ឬទេហ្ន៎ ធម៌នោះមាននៅក្នុងអាត្មាអញឬក៏មិនមាន នឹងដឹងដោយខ្លួនឯង សេចក្តីរីករាយក្នុងធម៌យ៉ាងនេះឯង ដែលឈ្មោះថា ភិក្ខុជាអ្នកឈ្លាសក្នុងវារៈចិត្តរបស់ខ្លួន ។ ហើយមើលធម៌ទាំងអស់នេះ យើងសុទ្ធតែអាចដឹងបាន អាត្មាអញជាអ្នកបាននូវអធិបញ្ញា ធម្មវិបស្សនាទេហ្ន៎ បញ្ញាដក្រៃលែង គឺបានដល់វិបស្សនាបញ្ញា គឺជាការឃើញនូវធម៌តាមសេចក្តីពិត ។ តើអាត្មាអញនឹងជាអ្នកមានវិបស្សនាអធិបញ្ញា ធម្មវិបស្សនាដែរឬទេ ? ធម៌នោះមានក្នុងអាត្មាអញឬក៏មិនមាន ។ ការឃើញនូវធម៌តាមសេចក្តីពិតតើអាត្មាអញ ជាអ្នកមានសេចក្តីរីករាយ ក្នុងធម៌ដែរឬទេ ។
ពុទ្ធបរិស័ទរាល់ថ្ងៃរីករាយក្នុងធម៌មានដែរឬទេ ? ហើយបើដឹងថាមាន ឈ្មោះថាជាអ្នកឈ្លាសក្នុងវារៈចិត្តរបស់ខ្លួនហើយ ។ ឬក៏ខឹងច្រើនក្តីខឹងតិចក្តី ពិចារណាអាត្មា អញមានសេចក្តីខឹងក្រោធច្រើនឬក៏មិនមានទេ ។ ពិចារណាឲ្យ បានដឹងយ៉ាងនេះឈ្មោះ ថាជាអ្នកឈ្លាសក្នុងវារៈចិត្តរបស់ខ្លួន ។ ពុទ្ធបរិស័ទមើលទៅ ឈ្មោះថាអាចឈ្លាសបាន ទេ ពេលដែលរីករាយក្នុងធម៌ ។
ពិចារណាមើលអាត្មាអញ ជាអ្នកមាននូវធម្មបាមោជ្ជ: ដែរឬទេ ? ឬក៏ធម៌នោះមិនមាននៅក្នុងអាត្មាអញទេ ! មាននូវសេចក្តីរីករាយក្នុងធម៌ក៏ដឹងធម្មបាមោជ្ជ:ហើយ បើមិនមានក៏ដឹងដែរ ។
ពុទ្ធបរិស័ទដូចពេលខ្លះទៅ យើងស្មុគស្មាញច្រើនអញ្ចឹងទៅ ខ្វល់ខ្វាយច្រើនទៅស្ដាប់ធម៌អត់រីករាយ និងអត់ មាននូវធម្មបាមោជ្ជៈទេ ។ ហើយយើងអាចដឹងដោយខ្លួន ឯង ជាអ្នកដែលមានសេចក្តីរីករាយក្នុងធម៌ ឬមិនមាននឹងក៏ដឹងតើ ។ ស្ដាប់ធម៌ហើយរីករាយ បានអានបានស្ដាប់ បានសន្ទនាព្រះធម៌ ហើយក៏រីករាយ ឈ្មោះថាមាននៅធម្មបាមោជ្ជ: គឺសេចក្តីត្រេកអរក្នុងធម៌ ។ ហើយកាលណាមានក៏ដឹងមិនមានក៏ដឹងការដឹងយ៉ាងនេះ ឈ្មោះថា ជាអ្នកឈ្លាសវារៈចិត្តរបស់ខ្លួន ។
ពុទ្ធបរិស័ទពេលណាចិត្តនឹងកើតឡើង ទាស់នឹងអ្នកដទៃដឹងដែរទេ ? ហើយពេលណាចិត្តទន់ភ្លន់ដល់អ្នកដទៃដឹងឬក៏មិនដឹង ។ ពុទ្ធបរិស័ទអាចតាមសង្កេតចិត្តដែលប្រែប្រួល ចាប់ពីភ្ញាក់ដឹងខ្លួនពេលព្រឹក មករហូតមកដល់ ពេលនេះ តើចិត្តនឹងប្រែប្រួលប៉ុណ្ណា ? ហើយចិត្តនឹងល្អចិត្ត នឹងសៅហ្មងតិចឬច្រើនក្នុងថ្ងៃមួយហ្នឹង ។
ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុពិចារណា មិន ឃើញនូវកុសលធម៌ទាំង អស់នេះក្នុងខ្លួនទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះគប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីឃ្មាតខី្មផង ប្រឹងប្រែងផង សេចក្តីសង្រួមផង សតិផង សម្បជញ្ញៈផង ឱ្យលើសលប់ ដើម្បីបានពួកកុសលធម៌ទាំងអស់នោះ ។ បើមិនទាន់ឃើញថាខ្លួន ឯងហ្នឹង ជាអ្នកមាននូវសេចក្តីរីករាយក្នុងធម៌ទេ គប្បីព្យាយាមប្រឹងប្រែងឃ្មាតខ្មីដើម្បីឲ្យខ្លួនឯងបាននូវកុសលធម៌ទាំងអស់នោះ ។
សូម្បីតែសេចក្តីរីករាយក្នុងធម៌នឹងធម្មបាមោជ្ជៈគឺជាកុសល ប្រកបដោយសោមនស្ស ដូចយើងបានធ្វើទានហើយអញ្ចឹងទៅ នឹករឮកដល់ព្រះសម្មាសម្ពុទ្ធ នឹក ដល់ព្រះធម៌ នឹកដល់ព្រះសង្ឃ ក៏មាននូវសេចក្តីរីករាយក្នុងកុសលហ្នឹង ។
សូមអនុមោទនា! ! !
🌿💖✨🙏🌿💖✨🙏🌿💖✨🙏🌿💖✨


No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត