ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះស្តេចទៅកាន់ផ្លូវជាទីទៅ នៃបុគ្គលម្នាក់ឯង យ៉ាងនេះ ។
🌸ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះព្រះអង្គតែម្នាក់ឯង ទ្រង់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិ តើដូចម្តេច ។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយៈ សម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ ៤ លោកហៅថា ពោធិ ។ ដោយសារពោធិញ្ញាណនោះ ព្រះមានព្រះភាគ ទើបទ្រង់ត្រាស់ដឹងថា សង្ខារទាំងពួងមិនទៀង ត្រាស់ដឹងថា សង្ខារទាំងពួងជាទុក្ខ ត្រាស់ដឹងថា ធម៌ទាំងពួងជាអនត្តា ត្រាស់ដឹងថា សង្ខារទាំងឡាយមានអវិជ្ជាជាបច្ច័យ ។ បេ ។ ត្រាស់ដឹងថា ជរាមរណៈមានជាតិជាបច្ច័យ ត្រាស់ដឹងថា សេចក្ដីរលត់នៃសង្ខារ ព្រោះ រលត់អវិជ្ជា ។ បេ ។ ត្រាស់ដឹងថា ការរលត់នៃជរាមរណៈ ព្រោះរលត់ជាតិ ត្រាស់ដឹងថា នេះទុក្ខ ត្រាស់ដឹងថា នេះទុក្ខសមុទ័យ ត្រាស់ដឹងថា នេះទុក្ខនិរោធ ត្រាស់ដឹងថា នេះទុក្ខនិរោធគាមិនីបដិបទា ត្រាស់ដឹងថា នេះអាសវៈ ត្រាស់ដឹងថា នេះអាសវសមុទ័យ ត្រាស់ដឹងថា នេះអាសវនិរោធ ត្រាស់ដឹងថា នេះអាសវនិរោធគាមិនីបដិបទា ត្រាស់ដឹងថា ធម៌ទាំងនេះ គប្បីដឹង ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវកំណត់ ត្រាស់ដឹង ថា ធម៌ទាំងនេះ ត្រូវលះបង់ ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវចម្រើន
ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវធ្វើឲ្យជាក់ច្បាស់ ត្រាស់ដឹងនូវហេតុដែល នាំឲ្យកើតឡើងផង នូវសេចក្តីអស់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នៃផស្សាយតនៈ ៦ ត្រាស់ដឹងនូវហេតុដែល នាំឲ្យកើតឡើងផង នូវសេចក្តីអស់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នៃឧបាទានក្ខន្ធ ៥ ត្រាស់ដឹងនូវហេតុដែល នាំឲ្យកើតឡើងផង នូវសេចក្តីអស់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នៃមហាភូតរូប ៤ ត្រាស់ដឹងថា ធម្មជាតណា មួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ ទៅវិញជាធម្មតា ។ មួយទៀត ធម្មជាតណាមួយ ដែលព្រះមាន ព្រះភាគគប្បីជ្រាប គប្បីជ្រាបចំពោះ គប្បីជ្រាបព្រម គប្បីត្រាស់ដឹង គប្បីពាល់ត្រូវ គប្បីធ្វើឲ្យជាក់ច្បាស់ ព្រះមានព្រះភាគ ក៏ទ្រង់ជ្រាប ជ្រាបតាមលំដាប់ ជ្រាបចំពោះ ជ្រាបព្រម ជ្រាបដោយប្រពៃ ត្រាស់ដឹង បានចំពោះ ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវធម្មជាតទាំងអស់នោះ ដោយពោធិញ្ញាណនោះ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះ ព្រះអង្គតែមួយព្រះអង្គឯង ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិ យ៉ាងនេះ ។ ពាក្យថា សេចក្តីត្រេកអរ ក្នុងបទថា បានដល់នូវសេចក្តីត្រេកអរ មានសេចក្តីថា ព្រះមានព្រះភាគ ដល់សម្រេច ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រេកអរក្នុងនេក្ខម្មៈ នូវសេចក្តីត្រេអរក្នុងបរិវេក
នូវសេចក្តីត្រេកអរ ក្នុងការស្ងប់រម្ងាប់ នូវសេចក្តីត្រេកអរក្នុងសម្ពោធិ ហេតុនោះ (លោកពោលថា) បានដល់នូវសេចក្តីត្រេកអរ មួយព្រះអង្គឯង ។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា ព្រះមានព្រះភាគ មានចក្ខុប្រាកដដល់លោក ព្រមទាំង ទេវលោក ទ្រង់កម្ចាត់បង់ នូវងងឹតទាំងពួង តែមួយអង្គឯង បានដល់នូវសេចក្តីត្រេកអរ ។
🌻ដោយអំណាចនៃការអាន នឹងការសរសេរព្រះត្រៃបិដក ខ្ញុំសូមជូនបុណ្យកុសលដល់មនុស្សទូទាំងសកលលោកបាននូវចំណែកបុណ្យស្មើៗគ្នា ព្រមទាំងបាននូវសេចក្តីសុខ រួចផុតចាកទុក្ខ 🌻។ សាធុ សាធុ សាធុ🙏🏻🙏🏻🙏🏻

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

ព្រះមានព្រះភាគ មួយព្រះអង្គឯង
ចែករំលែកចំណេះដឹង
Subscribe to:
Post Comments (Atom)

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
No comments:
Post a Comment