ព្រះពុទ្ធដីកា( ព្រះត្រៃបិដកលេខ ៦៦ ) - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ព្រះពុទ្ធដីកា( ព្រះត្រៃបិដកលេខ ៦៦ )

ចែករំលែកចំណេះដឹង

🙏🏻🙏🏻🙏🏻ព្រះពុទ្ធដីកា 📙📙📙
( ព្រះត្រៃបិដកលេខ ៦៦ ) ( ទំព័រទី ៤៦៧ ដល់ទី ៤៨១ )🌱🌱🌱
🌻🌻🌻[ ឃ្នាបទី ១៩២ ]
ពាក្យថា កម្ចាត់បង់នូវងងឹតទាំងពួង គឺទ្រង់បន្សាត់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យដល់នូវភាវៈមិនមានបែបភាព នូវងងឹតគឺរាគៈ ងងឹតគឺទោសៈ ងងឹតគឺមោហៈ ងងឹតគឺមានះ ងងឹត គឺទិដ្ឋិ ងងឹតគឺកិលេស ងងឹតគឺទុច្ចរិត គ្រឿងធ្វើឲ្យងងឹត គ្រឿងធ្វើមិនឲ្យ មានបញ្ញាចក្ខុ គ្រឿងធ្វើមិនឲ្យមានញាណ ជាគ្រឿងរលត់បញ្ញា ជា ចំណែកនៃការបៀតបៀន ដែលមិនប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ហេតុ នោះ (លោកពោលថា) កម្ចាត់បង់នូវងងឹតទាំងពួង ។
🌻🌻🌻[ ឃ្នាបទី ១៩៣ ]
ពាក្យថា ដល់នូវការត្រេកអរ តែមួយព្រះអង្គឯង អធិប្បាយថា ព្រះមានព្រះភាគ មួយព្រះអង្គឯងដោយចំណែកបព្វជ្ជា មួយព្រះអង្គឯង ដោយសេចក្តីថាមិនមានបុគ្គលជាទីពីរ មួយព្រះអង្គឯងដោយអត្ថថាលះបង់ តណ្ហា មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាករាគៈ ដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាកទោសៈដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាកមោហៈ ដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គមិនមានកិលេស ដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គយាងទៅកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង មួយព្រះអង្គឯង ព្រោះព្រះអង្គតែម្នាក់ឯងទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិ ហេតុនោះ (លោកពោលថា) តែមួយព្រះអង្គឯង ។
🌸ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយចំណែកបព្វជ្ជានោះ តើដូចម្តេច ។ ព្រះមានព្រះភាគ កាលនៅជាកំលោះនៅឡើយ មានព្រះកេសាខ្មៅស្រិល ប្រកបដោយវ័យកំពុងចម្រើន គឺបឋមវ័យ កាល ដែលព្រះមាតាបិតា ទ្រង់មិនពេញព្រះទ័យ (នឹងការទ្រង់ផ្នួស) ដែលមានព្រះភក្ត្រជោកទៅដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោកហើយ ទ្រង់ក៏លះបង់ពួកញាតិ កាត់យសបលិពោធ ទាំងអស់ កាត់បុត្តទារបលិពោធ កាត់ញាតិបលិពោធ កាត់មិត្តមច្ចបលិពោធ កាត់សន្និធិបលិពោធ ហើយកោរសក់ និងពុកមាត់
ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះចូលទៅកាន់ផ្នួស ដល់នូវភាព មិនមានការកង្វល់ ត្រាច់ទៅ ប្រព្រឹត្តនៅ ចរទៅ ប្រព្រឹត្តទៅ រក្សា រស់នៅ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ មួយអង្គឯង ព្រះមានព្រះភាគ ឈ្មោះថា មួយព្រះអង្គឯង ដោយចំណែកបព្វជ្ជា យ៉ាងនេះ ។
🌸ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយសេចក្តីថា មិនមានបុគ្គល ជាទីពីរ តើដូចម្តេច ។ ព្រះមានព្រះភាគនោះ កាលទ្រង់ព្រះផ្នួស ហើយយ៉ាងនេះ តែមួយព្រះអង្គ ទ្រង់អាស្រ័យសេនាសនៈស្ងាត់ ដែល តាំងនៅក្នុងព្រៃ តូចធំ មានសំឡេងតិច មានគឹកកងតិច ប្រាសចាកសម្តី មនុស្សអ្នកដើរទៅមក សមគួរដល់ការកំបាំងអំពីពួកមនុស្ស គួរជាទីលាក់ ខ្លួនពួនសម្ងំបាន ព្រះមានព្រះភាគអង្គនោះ យាងទៅមួយអង្គឯង ឈរមួយ អង្គឯង គង់នៅមួយអង្គឯង សម្រេចការផ្ទំមួយអង្គឯង ចូលទៅកាន់ ស្រុកដើម្បីបិណ្ឌបាតមួយអង្គឯង ចៀសចេញទៅមួយអង្គឯង គង់នៅ ក្នុងទីស្ងាត់មួយអង្គឯង អធិដ្ឋានទីចង្ក្រមមួយអង្គឯង ត្រាច់ទៅ ប្រព្រឹត្ត នៅ ចរទៅ ប្រព្រឹត្តទៅ រក្សា រស់នៅ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ មួយព្រះអង្គឯង ព្រះមានព្រះភាគ ឈ្មោះថាមួយព្រះអង្គឯង ដោយ សេចក្តីថា មិនមានបុគ្គលជាទីពីរ យ៉ាងនេះ ។
🌸ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយសេចក្តីថាលះបង់តណ្ហានោះ តើដូចម្តេច ។ ព្រះមានព្រះភាគអង្គនោះ មួយព្រះអង្គឯង មិនមាន បុគ្គលជាទីពីរ យ៉ាងនេះហើយ ព្រះអង្គមិនមានសេចក្តីប្រហែស មានព្យាយាមជាគ្រឿងដុតកម្ដៅកិលេស មានព្រះទ័យបញ្ជូនទៅកាន់ព្រះនិព្វាន ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្ស ទៀបឆ្នេរស្ទឹងនេរញ្ជរា តាំងទុកនូវ មហាបធាន កម្ចាត់បង់នូវមារ ដែលមិនលែងជនឲ្យរួច ព្រមទាំងសេនា ជាផៅពង្សនៃអ្នកប្រហែស ហើយលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាព នូវតណ្ហា ដែលជាបណ្តាញ ជាគ្រឿងហូរទៅ ជាប់នៅក្នុងអារម្មណ៍ផ្សេង ៗ ។ បុរសដែលមានតណ្ហាជាទីពីរ រមែងអន្ទោលទៅអស់កាល ជាយូរអង្វែង មិនប្រព្រឹត្តកន្លងនូវសំសារវដ្ត ជាភាពមាន ប្រការយ៉ាងនេះ ជាភាពមានប្រការដទៃ ភិក្ខុដឹងនូវទោស នុ៎ះហើយ គប្បីជាអ្នកប្រាសចាកតណ្ហា មិនមានការប្រកាន់ មានស្មារតី វៀរនូវតណ្ហា ដែលជាដែនកើតទុក្ខ ។ ព្រះមានព្រះភាគ ឈ្មោះថាមួយព្រះអង្គឯង ដោយសេចក្តីថា លះបង់ តណ្ហា យ៉ាងនេះ ។
🌸ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាករាគៈ ដោយចំណែកមួយ តើដូចម្តេច ។ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះប្រាសចាករាគៈ ដោយចំណែកមួយ ព្រោះលះបង់រាគៈហើយ ។ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះប្រាសចាកទោសៈ ដោយចំណែកមួយ ព្រោះលះបង់ទោសៈហើយ ។ ព្រះមានព្រះភាគមួយព្រះអង្គ ឯង ព្រោះប្រាសចាកមោហៈ ដោយចំណែកមួយ ព្រោះលះបង់មោហៈ ហើយ ។ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះមិនមានកិលេស ដោយចំណែកមួយ ព្រោះលះបង់នូវកិលេសទាំងឡាយហើយ ។
🌸ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះស្តេចទៅកាន់ផ្លូវជាទីទៅ នៃបុគ្គលម្នាក់ឯង តើដូចម្តេច ។ ដែលហៅថា ផ្លូវជាទីទៅនៃបុគ្គល ម្នាក់ឯង (នោះ) សំដៅយកសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ។ ព្រះមានព្រះភាគ មានប្រក្រតីឃើញនូវទីបំផុត នៃធម៌ជា គ្រឿងអស់ទៅនៃជាតិ មានសេចក្ដីអនុគ្រោះ ដោយប្រយោជន៍ ទ្រង់ជ្រាបច្បាស់ នូវផ្លូវជាទីទៅ នៃបុគ្គលម្នាក់ឯង ជនទាំងឡាយក្នុងកាលមុន បានឆ្លងហើយតាមផ្លូវន៎ុះ ជនទាំងឡាយបម្រុងនឹងឆ្លង នូវឱឃៈ ទាំងជនទាំងឡាយកំពុងឆ្លង (ក៏ឆ្លងតាមផ្លូវន៎ុះ) ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត