[១៣] គ្រានោះ ព្រះដ៏មានព្រះភាគ
ទ្រង់ត្រាស់ហៅបញ្ចវគ្គិយភិក្ខុទាំងឡាយ
មក ហើយត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ
ធម៌អមខាង(១) ទាំងពីរប្រការនេះ
គឺបព្វជិតមិនគួរសេពគប់ឡើយ។
(ធម៌អមខាងទាំងពីរ <២៨>
ប្រការនោះគឺ)
ការប្រកបរឿយៗនូវសេចក្ដីជាប់ជំពាក់
ដោយកាមសុខ ក្នុងកាមទាំងឡាយណា
ដែលជាធម៌ថោកទាប
ជារបស់អ្នកស្រុក
ជារបស់បុថុជ្ជន
មិនមែនជារបស់អរិយបុគ្គលទេ
មិនប្រកបដោយប្រយោជន៍(មួយ)
ការប្រកបរឿយៗនូវសេចក្ដីព្យាយាម
ធ្វើខ្លួនឯងឲ្យលំបាកណា តែងនាំមក
នៅសេចក្ដីទុក្ខ មិនមែនជារបស់អរិយបុគ្គល
មិនប្រកបដោយប្រយោជន៍ឡើយ (មួយ)
ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទា
(គឺសេចក្ដីប្រតិបត្តិយ៉ាងកណ្ដាល)
មិនប៉ះពាល់នឹងធម៌អមខាងទាំងពីរនោះ
តថាគតបានត្រាស់ដឹងហើយ
ជាសេចក្ដីប្រតិបត្តិ ធ្វើអោយកើតបញ្ញាចក្ខុ
(គឺធ្វើឲ្យកើតសេចក្ដីចេះដឹង) ប្រព្រឹត្តទៅ
ដើម្បីសេចក្ដីរម្ងាប់កិលេស
ដើម្បីស្គាល់នូវអរិយសច្ច
ដើម្បីត្រាស់ដឹងនូវអរិយសច្ច
ដើម្បីព្រះនិព្វាន។
ម្នាលភិក្ខុទាំងឡាយ
ក៏មជ្ឈិមាបដិបទានោះ ដូចម្តេច
ដែលតថាគតត្រាស់ដឹងហើយ
ជាសេចក្ដីប្រតិបត្តិ
ធ្វើអោយកើតបញ្ញាចក្ខុ ប្រព្រឹត្តទៅ
ដើម្បីសេចក្ដីរម្ងាប់កិលេស
ដើម្បីស្គាល់នូវអរិយសច្ច
ដើម្បីត្រាស់ដឹងនូវអរិយសច្ច
ដើម្បីនិព្វាន (មជ្ឈិមាបដិបទានោះ)
គឺ អរិយមគ្គប្រកបដោយអង្គ៨នេះឯង
អរិយមគ្គប្រកបដោយ
អង្គ៨ប្រការ ដូចម្តេច
អរិយមគ្គប្រកបដោយអង្គ៨ប្រការ
នោះគឺ
សេចក្ដីឃើញត្រូវ១
សេចក្ដីត្រិះរិះត្រូវ១
វាចាត្រូវ១
ការងារត្រូវ១ <២៩>
ការចិញ្ចឹមជីវិតត្រូវ១
សេចក្ដីព្យាយាមត្រូវ១
ស្មារតីត្រូវ១
ការតម្កល់ចិត្តត្រូវ១។
ម្នាលភិក្ខុទាំងឡាយ
មជ្ឈិមាបដិបទានេះឯងដែលតថាគត
ត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើ
ឲ្យកើតបញ្ញាចក្ខុ តែងប្រព្រឹត្តទៅ
ដើម្បីសេចក្ដីរម្ងាប់កិលេស
ដើម្បីស្គាល់នូវអរិយសច្ច
ដើម្បីត្រាស់ដឹងនូវអរិយសច្ច
ដើម្បីនិព្វាន។
បិដក ភាគ៦ ទំព័រ២៨ ដល់៣០

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

[១៣] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅបញ្ចវគ្គិយភិក្ខុទាំងឡាយ
ចែករំលែកចំណេះដឹង
Subscribe to:
Post Comments (Atom)

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
No comments:
Post a Comment