ម្នាលភិក្ខុទាំងឡាយ
ចក្ខុកើតឡើងហើយ
ញាណកើតឡើងហើយ
បញ្ញា <៣២>កើតឡើងហើយ វិជ្ជាកើតឡើងហើយ
ពន្លឺកើតឡើងហើយ ដល់តថាគត
ក្នុងធម៌ទាំងឡាយដែលតថាគត
មិនដែលបានឮក្នុងកាលពីមុនមកថា
និព្វានធម៌ជាទីរលត់នៃកងទុក្ខនេះ
ឈ្មោះថា អរិយសច្ចដូច្នេះឡើយ។ម្នាលភិក្ខុទាំងឡាយ
ពន្លឺកើតឡើងហើយ
ដល់តថាគតថា និព្វានធម៌
ជាទីរលត់នៃកងទុក្ខនោះឯង
ឈ្មោះថា អរិយសច្ចដែលបុគ្គល
គួរធ្វើអោយជាក់ច្បាស់។បេ។
ម្នាលភិក្ខុទាំងឡាយ
ចក្ខុកើតឡើងហើយ
ញាណកើតឡើងហើយ
បញ្ញាកើតឡើងហើយ
វិជ្ជាកើតឡើងហើយ
ពន្លឺកើតឡើងហើយដល់តថាគត
ក្នុងធម៌ទាំងឡាយដែលតថាគត
មិនដែលបានឮក្នុងកាលពីមុនមកថា
និព្វានធម៌ជាទីរលត់នៃកងទុក្ខនោះឯង
ឈ្មោះថា អរិយសច្ច ដែលបុគ្គល
បានធ្វើឲ្យជាក់ច្បាស់ហើយ។
ម្នាលភិក្ខុទាំងឡាយ
ចក្ខុកើតឡើងហើយ
ញាណកើតឡើងហើយ
បញ្ញាកើតឡើងហើយ
វិជ្ជាកើតឡើងហើយ
ពន្លឺកើតឡើងហើយដល់តថាគត
ក្នុងធម៌ទាំងឡាយដែលតថាគត
មិនដែលបានឮក្នុងកាលពីមុនមកថា សេចក្តីប្រតិបត្តិ នាំសត្វឲ្យដល់
នូវនិព្វាននេះឈ្មោះថា
អរិយសច្ចដូច្នេះឡើយ។
ម្នាលភិក្ខុទាំងឡាយ
ពន្លឺកើតឡើងហើយដល់តថាគតថា
សេចក្តីប្រតិបត្តិនាំសត្វឲ្យដល់និព្វាន ជាទីរលត់នៃកងទុក្ខនោះឯង
ឈ្មោះថា អរិយសច្ច ដែលបុគ្គលគួរចំរើន។បេ។ម្នាលភិក្ខុទាំងឡាយ
ចក្ខុកើតឡើងហើយ ញាណកើត <៣៣>
ឡើងហើយ បញ្ញាកើតឡើងហើយ
វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើង
ហើយដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគត
មិនដែលបានឮក្នុងកាល
ពីមុនមកថា សេចក្តីប្រតិបត្តិ
នាំសត្វឲ្យដល់នូវនិព្វាន
ជាទីរលត់នៃកងទុក្ខនោះឯង
ឈ្មោះថា អរិយសច្ច
ដែលបុគ្គលចំរើនហើយ។
[១៦] ម្នាលភិក្ខុទាំងឡាយ
ម្យ៉ាងទៀត ញាណទស្សនៈ
(ការដឹងការឃើញ) តាមពិត
មានបរិវដ្តៈ៣ មានអាការៈ១២យ៉ាងនេះ
ក្នុងអរិយសច្ចទាំងឡាយ៤នេះរបស់
តថាគត នៅមិនទាន់បរិសុទ្ធត្រឹមណា
ម្នាលភិក្ខុទាំងឡាយ
តថាគតក៏មិនទាន់ប្តេជ្ញាខ្លួនថា
ជាអ្នកត្រាស់ដឹងចំពោះនូវ
សម្មាសម្ពោធិញាណដ៏ប្រសើរ
ក្នុងលោក ព្រមទាំងទេវលោក
មារលោកនិងព្រហ្មលោក
ក្នុងពពួកសត្វ ព្រមទាំងសមណ
ព្រាហ្មណ៍ ទេវតានិងមនុស្សត្រឹមនោះ។
ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត
ញាណទស្សនៈ តាមពិត
មានបរិវដ្តៈ៣
មានអាការៈ១២យ៉ាងនេះ
ក្នុងអរិយសច្ចទាំងឡាយ៤នេះ
របស់តថាគត បរិសុទ្ធហើយក្នុង
កាលណា ម្នាលភិក្ខុទាំងឡាយ
ទើបតថាគតប្តេជ្ញាខ្លួនថា ជាអ្នក
ត្រាស់ដឹងចំពោះនូវសម្មាសម្ពោធិញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ
ព្រមទាំងសមណព្រាហ្មណ៍
ទេវតានិងមនុស្សក្នុងកាលនោះ។
ម្យ៉ាងទៀត ទស្សនកិច្ច គឺកាដឹង
កើតឡើងដល់តថាគតថា វិមុត្តិ
(គឺអរហត្តផល) របស់តថាគត <៣៤>
មិនកម្រើកឡើយ
ជាតិនេះផុតត្រឹមនេះហើយ
តពីនេះទៅ ភពថ្មីមិនមានឡើយ។
ក៏កាលដែលព្រះដ៏មានព្រះភាគ
កំពុងសំដែងនូវវេយ្យាករណ៍នេះ
ធម្មចក្ខុ(១) (ភ្នែកឃើញធម៌)
ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស
ប្រាសចាកមន្ទិល
(គឺទិដ្ឋិ និងវិចិកិច្ឆា) បានកើតឡើងដល់កោណ្ឌញ្ញភិក្ខុ
ដ៏មានអាយុថា ធម្មជាតិណាមួយ
ដែលកើតឡើងជាធម្មតា
ធម្មជាតិទាំងនោះក៏រលត់ទៅវិញជាធម្មតា។[១៧] ក៏កាលបើព្រះធម្មចក្ក
ដែលព្រះដ៏មានព្រះភាគឲ្យប្រព្រឹត្តទៅ
(គឺទ្រង់សំដែងដូចគេបង្វិល) (យ៉ាងនេះ)
ហើយ ភុម្មទេវតាទាំងឡាយបន្លឺនូវ
សូរសព្ទថា ព្រះធម្មចក្កហ្នឹង
មិនមានចក្កដទៃក្រៃលែងជាង
ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី
ទេវតាក្តី មារក្តី ព្រហ្មក្តី ជនឯណា
នីមួយក្តីក្នុងលោក មិនអាចបដិវត្ត
(កែប្រែ) បានឡើយ (ឥឡូវ)
ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្ត
ទៅបានហើយ ក្នុងឥសិបតនមិគទាយវន
ជិតក្រុងពារាណសី។
ទេវតានៅក្នុងស្ថានចាតុម្មហារាជិកៈ
ទាំងឡាយ ឮសម្លេងរបស់ភុម្មទេវតា
ទាំងឡាយហើយ ក៏បន្លឺនូវសម្លេង
(ថាដូចគ្នា)។ <៣៥>ទេវតានៅក្នុងស្ថានតាវត្តឹង្សទាំងឡាយ ឮសម្លេងរបស់ចាតុម្មហារាជិកៈទេវតាទាំងឡាយហើយ
ក៏បន្លឺនូវសំឡេង
(ថាដូចគ្នា)។បេ។
ទេវតានៅក្នុងស្ថានយាមាទាំងឡាយ
ទេវតានៅក្នុងស្ថានតុសិតទាំងឡាយ...
ទេវតានៅក្នុងស្ថាននិម្មានរតីទាំងឡាយ...
ទេវតានៅក្នុងស្ថានបរនិម្មិតវសវតីទាំងឡាយ...
ទេវតាដែលរាប់ក្នុងពពួកនៃព្រហ្មទាំងឡាយ
ក៏បន្លឺនូវសូរសព្ទថា ព្រះធម្មចក្កហ្នឹង
មិនមានចក្កដទៃក្រៃលែងជាង
ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី
មារក្តី ព្រហ្មក្តី ជនឯណានីមួយក្តីក្នុងលោក
មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ)
ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ
ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។
សំឡេង(កងរំពង) ក៏លាន់ឮឡើង
ទៅដរាបដល់ព្រហ្មលោកក្នុងខណៈនោះ ក្នុងមួយរំពេចនោះ ដោយប្រការដូច្នេះ។
រីឯលោកធាតុទាំងមួយហ្មឺននេះ
ក៏កក្រើករំពើកញាប់ញ័រ។
ទាំងពន្លឺភ្លឺធំទូលាយ ប្រមាណមិនបាន កន្លងលើសអានុភាពរបស់ទេវតាទាំងឡាយ ក៏កើតប្រាកដឡើងក្នុងលោក។
លំដាប់នោះ ព្រះដ៏មានព្រះភាគ
ទ្រង់បន្លឺនូវឧទានវាចាថា អើហ្ន៎
កោណ្ឌញ្ញៈបានត្រាស់ដឹងពិតហើយ
អើហ្ន៎ កោណ្ឌញ្ញៈបានត្រាស់ដឹងពិតហើយ។
ព្រោះហេតុនោះ ពាក្យថា
អញ្ញាកោណ្ឌញ្ញនេះឯង
ក៏បានជាប់ជានាមរបស់ព្រះកោណ្ឌញ្ញៈភិក្ខុដ៏មានអាយុ។ <៣៦>បិដកភាគ ៦ ទំព័រ២៨ ដល់ ៣៦

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ
ចែករំលែកចំណេះដឹង
Subscribe to:
Post Comments (Atom)

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
No comments:
Post a Comment