ការសិក្សាធម៌ដែលតាក់តែងលាយឡំ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ការសិក្សាធម៌ដែលតាក់តែងលាយឡំ

ចែករំលែកចំណេះដឹង

ការសិក្សាធម៌ដែលតាក់តែងលាយឡំ
ធ្វើឲ្យមិនអស់សេចក្ដីសង្ស័យ មិនដាច់ស្រាច់

 ពុទ្ធវចនៈ ជាធម៌វិន័យចេញពី
       ព្រះឱស្ឋព្រះតថាគត

[១៣] គ្រានោះ ព្រះដ៏មានព្រះភាគ
ទ្រង់ត្រាស់ហៅបញ្ចវគ្គិយ
ភិក្ខុទាំងឡាយមក ហើយត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ ធម៌អមខាង(១) ទាំងពីរប្រការនេះ
គឺបព្វជិតមិនគួរសេពគប់ឡើយ។ (ធម៌អមខាងទាំងពីរ <២៨>ប្រការនោះគឺ)
ការប្រកបរឿយៗ នូវសេចក្តី
ជាប់ជំពាក់ដោយកាមសុខ
ក្នុងកាមទាំងឡាយណា
ដែលជាធម៌ថោកទាប
ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន
មិនមែនជារបស់អរិយបុគ្គលទេ
មិនប្រកបដោយប្រយោជន៍(មួយ)

ការប្រកបរឿយៗនូវសេចក្តី
ព្យាយាមធ្វើខ្លួនឯងឲ្យលំបាកណា
តែងនាំមកនៅសេចក្តីទុក្ខ
មិនមែនជារបស់អរិយបុគ្គល
មិនប្រកបដោយប្រយោជន៍ឡើយ (មួយ)

ម្នាលភិក្ខុទាំងឡាយ
មជ្ឈិមាបដិបទា
(គឺសេចក្តីប្រតិបត្តិយ៉ាងកណ្ដាល)
មិនប៉ះពាល់នឹងធម៌អមខាងទាំងពីរនោះ [ទីទៃអំពីធម៌អមខាងទាំងពីរនោះ។]
តថាគតបានត្រាស់ដឹងហើយ
ជាសេចក្តីប្រតិបត្តិ ធ្វើអោយកើត
បញ្ញាចក្ខុ (គឺធ្វើឲ្យកើតសេចក្តីចេះដឹង) ប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់កិលេស
ដើម្បីស្គាល់នូវអរិយសច្ច
ដើម្បីត្រាស់ដឹងនូវអរិយសច្ច
ដើម្បីព្រះនិព្វាន។

ម្នាលភិក្ខុទាំងឡាយ
ក៏មជ្ឈិមាបដិបទានោះ ដូចម្តេច
ដែលតថាគតត្រាស់ដឹងហើយ
ជាសេចក្តីប្រតិបត្តិធ្វើអោយកើតបញ្ញាចក្ខុ ប្រព្រឹត្តទៅ
ដើម្បីសេចក្តីរម្ងាប់កិលេស
ដើម្បីស្គាល់នូវអរិយសច្ច
ដើម្បីត្រាស់ដឹងនូវអរិយសច្ច
ដើម្បីនិព្វាន (មជ្ឈិមាបដិបទានោះ)
គឺ អរិយមគ្គប្រកបដោយអង្គ៨នេះឯង
អរិយមគ្គប្រកបដោយអង្គ៨ប្រការ
ដូចម្តេច អរិយមគ្គប្រកបដោយ
អង្គ៨ប្រការនោះគឺ
សេចក្តីឃើញត្រូវ១
សេចក្តីត្រិះរិះត្រូវ១
វាចាត្រូវ១ ការងារត្រូវ១ <២៩>

ការចិញ្ចឹមជីវិតត្រូវ១
សេចក្តីព្យាយាមត្រូវ១
ស្មារតីត្រូវ១
ការតម្កល់ចិត្តត្រូវ១។

ម្នាលភិក្ខុទាំងឡាយ
មជ្ឈិមាបដិបទានេះឯងដែល
តថាគតត្រាស់ដឹងហើយ
ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ តែងប្រព្រឹត្តទៅ
ដើម្បីសេចក្តីរម្ងាប់កិលេស
ដើម្បីស្គាល់នូវអរិយសច្ច
ដើម្បីត្រាស់ដឹងនូវអរិយសច្ច
ដើម្បីនិព្វាន។

 [១៤] ម្នាលភិក្ខុទាំងឡាយ
ក៏សេចក្តីទុក្ខនេះឯងហៅថា
អរិយសច្ច គឺ កំណើត
(ទាំង៤ មានជលាពុជជាដើម)
ជាកងទុក្ខ១
សេចក្តីចាស់គ្រាំគ្រាជាកងទុក្ខ១
ពួកជម្ងឺដំកាត់ជាកងទុក្ខ១
សេចក្តីស្លាប់ជាកងទុក្ខ១
ដំណើរប្រសប់ចូលដោយសត្វ
និងសង្ខារមិនជាទីស្រឡាញ់ទាំងឡាយ ជាកងទុក្ខ១

សេចក្តីព្រាត់បា្រសចាកសត្វ
និងសង្ខារជាទីស្រឡាញ់ទាំងឡាយ
ជាកងទុក្ខ១

បុគ្គលប្រាថ្នាវត្ថុណា
មិនបានវត្ថុនោះ (ដូចបំណង)
ជាកងទុក្ខ១

បើពោលដោយសង្ខេប
ឧបាទានខន្ធទាំង៥
(មានរូបខន្ធជាដើម)
ជាកងទុក្ខ១។តណ្ហានោះដូចម្តេច តណ្ហានោះ
គឺកាមតណ្ហា (សេចក្តីប្រាថ្នាក្នុងកាមភព)១
ភវតណ្ហា (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព)១
វិភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភពសូន្យ(១))១។

ម្នាលភិក្ខុទាំងឡាយ
សេចក្តីរលត់នៃកងទុក្ខនេះឯង
ហៅថា អរិយសច្ច បានខាងនិព្វានធម៌
ជាសភាវៈ នឿយណាយ
និងរំលត់ដោយមិនមានសេសសល់
ជាសភាវៈលះបង់ គ្រវែងចោល
ជម្រុះចោល មិនអាល័យ ត្រង់តណ្ហានោះឯង។

ម្នាលភិក្ខុទាំងឡាយ
សេចក្តីប្រតិបត្តិនាំសត្វឲ្យ
ដល់នូវព្រះនិព្វានជាទីរលត់
នៃកងទុក្ខនេះឯង ហៅថា អរិយសច្ច
បានខាងអរិយមគ្គប្រកបដោយ
អង្គ៨នេះឯង អរិយមគ្គប្រកប
ដោយអង្គ៨នោះដូចម្តេច
អរិយមគ្គប្រកបដោយអង្គ៨នោះគឺ
សេចក្តីឃើញត្រូវ១។បេ។
ការដម្កល់ចិត្តត្រូវ១។

[១៥] ម្នាលភិក្ខុទាំងឡាយ
ចក្ខុកើតឡើងហើយ
ញាណកើតឡើងហើយ
បញ្ញាកើតឡើងហើយ
វិជ្ជាកើតឡើងហើយ
ពន្លឺកើតឡើងហើយ ដល់តថាគត
ក្នុងធម៌ទាំងឡាយដែលតថាគត
មិនដែលបានឮ ក្នុងកាលពីមុន
មកថា កងទុក្ខនេះឈ្មោះថា
អរិយសច្ចដូច្នេះឡើយ។

ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើង
ហើយដល់តថាគតថា <៣១>កងទុក្ខនោះឯង ឈ្មោះថា
អរិយសច្ច បុគ្គលគួរកំណត់ដឹង។បេ។

ម្នាលភិក្ខុទាំងឡាយ
ចក្ខុកើតឡើងហើយ
ញាណកើតឡើងហើយ
បញ្ញាកើតឡើងហើយ
វិជ្ជាកើតឡើងហើយ
ពន្លឺកើតឡើងហើយ ដល់តថាគត
ក្នុងធម៌ទាំងឡាយដែលតថាគត
មិនដែលបានឮក្នុងកាលពីមុនមកថា
កងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច
ដែលបុគ្គលបានកំណត់ដឹងហើយ។

ម្នាលភិក្ខុទាំងឡាយ
ចក្ខុកើតឡើងហើយ
ញាណកើតឡើងហើយ
បញ្ញាកើតឡើងហើយ
វិជ្ជាកើតឡើងហើយ
ពន្លឺកើតឡើងហើយ ដល់តថាគត
ក្នុងធម៌ទាំងឡាយដែលតថាគត
មិនដែលបានឮក្នុងកាលពីមុនមកថា

តណ្ហាជាដែនកើតឡើង
នៃកងទុក្ខនេះ ឈ្មោះថា
អរិយសច្ចដូច្នេះឡើយ។

ម្នាលភិក្ខុទាំងឡាយ
ពន្លឺកើតឡើងហើយ
ដល់តថាគតថា តណ្ហាជាដែន
កើតឡើងនៃកងទុក្ខនោះឯង
ឈ្មោះថា អរិយសច្ចដែល
បុគ្គលគួរលះចោល។បេ។

ម្នាលភិក្ខុទាំងឡាយ
ចក្ខុកើតឡើងហើយ
ញាណកើតឡើងហើយ
បញ្ញាកើតឡើងហើយ
វិជ្ជាកើតឡើងហើយ
ពន្លឺកើតឡើងហើយ
ដល់តថាគត ក្នុងធម៌ទាំងឡាយ
ដែលតថាគតមិនដែលបានឮ
ក្នុងកាលពីមុនមកថា
តណ្ហាជាដែនកើតឡើង
នៃកងទុក្ខនោះឯង ឈ្មោះថាអរិយសច្ច
ដែលបុគ្គលលះចោលហើយ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត