សំណួរ-ចម្លើយ ប្រស្នាពុទ្ធប្រវត្តិ ✓
១. សំនួរ- ពុទ្ធប្រវត្តិគឺអ្វី? *ចំលើយ- គឺជារឿងរ៉ាវដែលពណ៍នាអំពីការប្រព្រឹត្តរបស់ព្រះសមា្មសម្ពុទ្ធ។
*ចំលើយ- មានប្រយោជន៏ជាសំខាន់ក្នុងការប្រតិបត្តិក្នុងព្រះពុទ្ធសាសនាព្រោះពុទ្ធប្រវត្តិចង្អុលបំភ្លឺពុទ្ធចរិយាឲ្យឃើញជាក់ ស្តែងដូចគ្នានឹងប្រវត្តិរបស់ជាតិនិមួយៗអាចចង្អុលឲ្យឃើញថាមានដើមកំណើតមកដូចម្តេចខ្លះ។
ព្រះសម្ពុទ្ធជាគំរូល្អយ៉ាងវិសេសទ្រង់មានឧបាយនឹងរបៀបចាត់ការក្នុងករណីយកិច្ចដែលជាប្រយោជន៏ដល់ព្រះអង្គឯងទាំងជាប្រយោជន៏ដល់សត្វដទៃ.ជនណាបានរៀនពុទ្ធប្រវត្តិចប់ហើយជននោះតែងបានដឹងនូវពុទ្ធចរិយាថាព្រះអង្គមានអាការល្អយ៉ាងណាខ្លះនេះទុកដូចជាបានឃើញគំរូយ៉ាងល្អដែលជាហេតុធ្វើជីវិតរបស់ខ្លួនឲ្យមានប្រយោជន៏ទាំងប្រព្រឹត្តឲ្យត្រឹមត្រូវតាមគន្លងធម៌បានឯប្រយោជន៏នោះបើយ៉ាងហោចណាស់ ក៏គង់យក បែបយ៉ាងរបស់ព្រះអង្គ មកប្រើក្នុងកិច្ចការខាងផ្លូវលោកនេះបានខ្លះៗដូចយើងដែលខំព្យាយាមខំអត់ធន់យកតម្រាប់តាមព្រះអង្គជាដើមៗមួយទៀតអ្នករៀនពុទ្ធប្រវត្តិកាលបានចេះដឹងរឿងរ៉ាវរបស់ព្រះអង្គច្បាស់លាស់ហើយរមែងស្គាល់គុណភាពរបស់ព្រះអង្គរឹតតែខ្លាំងឡើងជាហេតុបណ្តុះបសាទស្សទ្ធាក្នុងព្រះអង្គឲ្យខ្លាំងក្លាឧបមាដូចយើងនឹករឭកដល់បុព្វបុរស ដែលបានធ្វើផលប្រយោជន៏ទុកក្នុងត្រកូលយើងៗនឹករលឹកឃើញ គុណនៃលោកនោះ ជាហេតុឲ្យយើងយកតម្រាប់តាមលំអានរបស់លោក។
៣. សំនួរ- ក្នុងពុទ្ធប្រវត្តិលោកចែកកាលចេញជាប៉ុន្មាន? គឺអ្វីខ្លះ? រាប់ពីត្រឹមណាទៅដល់ត្រឹមណាហៅថាកាលអ្វី?
*ចំលើយ- លោកចែកជា៣៖ គឺបឋមពោធិកាល១, មជ្ឈិមពោធិកាល១, បច្ចិមពោធិកាល១, រាប់ត្រឹមឆ្នាំដែលព្រះអង្គបានត្រាស់ដឹងមកដល់ឆ្នាំទី១៥ហៅថាបឋមពោធិកាល១ រាប់ពីត្រឹមឆ្នាំទី ១៦ដល់ឆ្នាំទី៣០ហៅថា មជ្ឈិម ពោធិកាល១។ រាប់ពីឆ្នាំទី៣១ដល់ឆ្នាំ ទី៤៥ហៅថា បច្ចិមពោធិកាល១។
៤. សំនួរ- ពុទ្ធប្រវត្តិជាប់ទាក់ទងនឹងការប្រតិបត្តិក្នុងធម្មវិនយ័ដូចម្តេចទៅបានជាលោកយកមករួមទុកក្នុងចំណែកមួយនៃការសិក្សា?
*ចំលើយ- ពុទ្ធប្រវត្តិជាឫសគាស់នៃការប្រតិបត្តិ ជាតួយ៉ាងនៃសេចក្តីប្រតិបត្តិក្នុងផ្លូវព្រះពុទ្ធសាសនា ជាឧបាយនាំឲ្យកើតសទ្ធាជ្រះថា្លក្នុងព្រះរតនៈត្រៃឲ្យដុះគំនិតចង់ប្រតិបត្តិព្រះធម្មវិន័យដោយខ្លួនឯងមិនចាំបាច់អ្នកណាបង្ខិតបង្ខំ។
៥. សំនួរ- សេចត្តីក្នុងពុទ្ធប្រវត្តិបើរួមឲ្យខ្លីមកមានប៉ុន្មានផ្លូវ? គឺផ្លូវអ្វីខ្លះ?
*ចំលើយ- មាន៣ផ្លូវគឺ ផ្លូវ១ជាប់ទាក់ទងដោយរឿងរ៉ាវ, ផ្លូវ១ជាប់ទាក់ទងដោយអភិនីហារ, ផ្លូវ១ជាប់ទាក់ទងដោយការប្រតិបត្តិធម៏។
៦. សំនួរ - បណា្តផ្លូវទាំង៣នេះតើផ្លូវណាអាចឲ្យសម្រេចផលដល់អ្នកសិក្សាដូចម្តេច?
*ចំលើយ- ផ្លូវដែលទាក់ទងដោយរឿងរ៉ាវអាចសំរេចផលដល់អ្នករៀនឲ្យដឹងរឿងរបស់ព្រះពុទ្ធ, ផ្លូវដែលទាក់ទងអភិនីហារអាចសំរេចផលដល់អ្នករៀនឲ្យកើតសេចក្តីស្ញើចអសា្ចរ្យក្នុងពុទា្ធនុភាពទាំងឲ្យកើតសទ្ធាជ្រះថ្លាចូលចិត្តក្នុងការប្រតិបត្តិធម័, ផ្លូវដែលជាប់ទាក់ទងដោយការប្រតិបត្តិធម៏ អាចឲ្យសំរេចផលដល់អ្នករៀនឲ្យដឹងសេចក្តីប្រព្រឹត្តិនឹង ហេតុផលតាមពិតដ៏ល្អិតសុខុម។
៧. សំនួរ - ពុទ្ធភូមិមានប៉ុនា្មន?គឺអ្វីខ្លះ?
*ចំលើយ- មាន៣គឺ បញ្ញាធិក១, សទ្ធាធិក១, វីរិយធិក១។
៨. សំនួរ- ព្រះបរមសាស្តានៃយើងទ្រងកសាងជាពុទ្ធភូមិអ្វី? កំណត់កាលប៉ុន្មាន អសងេ្ខយ្យទើបបាន ត្រាស់ជាព្រះពុទ្ធ?
*ចំលើយ- ព្រះអង្គកសាងជាបញ្ញាធិក។ កំណត់កាល៤អសងេ្ខយ្យនឹង ១សែនក័ប្បទើប បានត្រាស់ជា ព្រះពុទ្ធ។
៩. សំនួរ- ក្នុង៤អសងេ្ខយ្យនឹង១សែនក័ប្ប នោះតើព្រះសាស្តានៃយើងបានព្យាករណ៏ (បានទំនាយ) ក្នុងសំណាក់នៃព្រះពុទ្ធប៉ុន្មានព្រះអង្គ?ចូររាប់ព្រះនាមព្រះពុទ្ធទាំងនោះមកមើល?
*ចំលើយ- ក្នុងសំណាក់នៃព្រះពុទ្ធ២៤ព្រះអង្គ គឺព្រះពុទ្ធទីបង្ករ១,កោណ្ឌញ្ញៈ១,សុមង្គលៈ១,សុមនៈ១,រេវតៈ១, សោភិតៈ១, អនោមទស្សី១, បទុមៈ១, នារទៈ១, បទុមុត្តរៈ១, សុមេធៈ១, សុជាតៈ១, បីយទស្សី១, អត្ថទស្សី១, ធម្មទស្សី១, សិទ្ធត្ថៈ១, តិស្សៈ១, បុស្សៈ១, វិបស្សី១, សិខី១, វេស្សភូ១, កកុសន្ធៈ១, កោនាគមនៈ១,កស្សបៈ១។
១០. សំនួរ- ក្នុងសម័យព្រះពុទ្ធទីបង្ករទី១នោះតើព្រះសាស្តានៃយើងសោយព្រះជាតិជាអ្វី?កសាងបារមីដូចមេ្តច?
*ចំលើយ- ព្រះអង្គសោយព្រះជាតិជាព្រាហ្មណ៏ មាននាមថាៈសុមេធៈ។ ព្រះសុមេធព្រាហ្មណ៍នេះលាសម្បត្តិចេញបួសជាឬសីបានសំរេចឈាននឹងអភិញ្ញា,ថ្ងៃមួយព្រះតាបសបានធើ្វផ្លូវថ្វាយព្រះពុទ្ធទីបង្ករប៉ុន្តែធ្វើពុំទាន់រួចស្រេចស្រាប់តែព្រះពុទ្ធស្តេចមកដល់ព្រះតាបសក៏ប្រះខ្លួនទ្រាលទៅលើភក់ រួចនិមន្តព្រះសាស្តានឹងភិក្ខុសង្ឃឲ្យយាងសួរលើខ្លួនឆ្លងភក់នោះទៅ។ ព្រះពុទ្ធទីបង្ករទ្រង់ត្រាស់ព្យាករណ៍ថា តាបសនេះនឹងបានត្រាស់ជាព្រះពុទ្ធនាមថាគោត្តមក្នុងអនាគត។
១១. សំនួរ- ក្នុងសម័យនៃព្រះពុទ្ធកស្សបៈ ជាគំរប់២៤នោះតើព្រះសាស្តានៃយើងសោយព្រះជាតិជាអ្វី? បានសាងបារមីដូចមេ្តច?
*ចំលើយ- ព្រះអង្គសោយព្រះជាតិជាជោតិបាលមាណព។ ជោតិបាលមាណពនេះចេញបួសក្នុងព្រះពុទ្ធសាសនា បានស្តាប់ពុទ្ធព្យាករណ៍ហើយក៏មានចិត្តជ្រះថ្លាឧស្សាហ៍បំពេញបារមីធម៌៣០ប្រការនឹងមហាបរិច្ចាគ៥ឲ្យបរិបូណ៏គ្រប់ជាតិដែលព្រះអង្គកើតតាមលំដាប់មក។
១២. សំនួរ- បារមី៣០ប្រការនោះគឺអ្វីខ្លះ? ក្នុងបារមីមួយៗលោកចែកជាប៉ុន្មាន? ឲ្យឈ្មោះដូចមេ្តច? បើមិនហៅថាបារមីទេនឹងហៅថាជាអី្វទៀត?
*ចំលេីយ - គឺទាន១, សីល១, នេក្ខម្មៈ១, បញ្ញា១,វិរិយៈ១,ខន្តី១,សច្ចៈ១,អធិដ្ឋាន១,មេត្តា១,ឧបេក្ខា១។ លោកចែកចេញជា៣ៗដូចគ្នា។ ឲ្យឈ្មោះថាទានបារមី១,ទានឧបបារមី១,ទានបរមត្ថបារមី១, (តាំងពីសីលដល់ឧបេក្ខាចែកជា៣ៗដូចទានដែររួមគ្នាជាបារមី៣០ប្រការ)។ បារមី៣០ប្រការនេះនឹងហៅថាពុទ្ធការកធម៌វិញក៏បាន។
១៣. សំនួរ- មហាបរិច្ចាគ៥ប្រការនោះគឺអ្វីខ្លះ?
*ចំឡើយ- គឺអង្គបរិច្ចាគ(លៈបង់អវយវៈណាមួយឲ្យជាទាន)១, ធនបរិច្ចាគ(លៈបង់ទ្រព្យសម្បត្តិឲ្យជាទាន)១, បុត្តបរិច្ចាគ(លៈបង់កូនឲ្យជាទាន)១,ទារបរិច្ចាគ(លៈបង់ប្រពន្ធឲ្យជាទាន)១, ជីវិតបរិច្ចាគ(លៈបង់ជីវិតឲ្យជាទាន)១។
១៤. សំនួរ- ព្រះសាស្តានៃយើងកាលព្រះអង្គច្យុតិពីអត្តភាពជាព្រះបាទវេស្សន្តរហើយតើព្រះអង្គបានទៅកើតនៅទីណា? មាននាមថាអ្វី? កំណត់ព្រះជន្មប៉ុន្មានឆ្នាំ?
*ចំឡើយ- ព្រះអង្គទៅកើតនៅស្ថានតុសិតសួគ៌។ មាននាមថាសន្តុសិតទេវបុត្ត។ កំណត់ព្រះជន្ម៤ពាន់ឆ្នាំទិព្វ ត្រូវជា៥៧កោដិនឹង៦០សែនឆ្នាំមនុស្ស។

១៥. សំនួរ- ជម្ពូទ្វីបនៅឯណា? នៅខាងណាប្រទេសយើង? មនុស្សជាតិអ្វីបានចាប់ផ្តើមតាំងមក?
*ចំលើយ- ជម្ពូទ្វីបគឺផែនដីដែលយើងហៅសព្វថ្ងៃនេះថាអិណ្ឌា។ ប្រទេសឥណ្ឌានោះនៅខាងទិសពាយ័ព្យនៃ ប្រទេសកម្ពុជាយើង។ មនុស្សជាតិអរិយកៈនេះមិនមែនជាម្ចាស់នៃប្រទេសឥណ្ឌានោះទេ បាននាំគ្នាលើកចុះមកអំពីផែនដីខាងជើងឆ្លងភ្នំហិមាល័យដោយពិធីរុករានទន្រ្ទានដេញពួកមិលក្ខៈជាម្ចាស់ស្រុកឲ្យថយចុះខាងត្បូងបន្តិចម្តងៗ,ជនជាតិអរិយកៈនេះឯងបានចូលទៅតាំងលំនៅក្នុងជម្ពូទ្វីបគឺប្រទេសឥណ្ឌានោះ។ ពួកមនុស្សអរិយកៈនោះជា អ្នកចំរើនដោយសេចក្តីចេះដឹងនឹងទំនៀមទំលាប់ហើយមានឬទ្ធីអំណាចជាងពួកមិលក្ខៈដែលជាម្ចាស់ស្រុកដើមទើបអាចចាត់ការតាំងស្រុកទេសនឹងការគ្រប់គ្រងបានល្អជាង។
១៦. សំនួរ- ជម្ពូទ្វីបនោះចែកចេញជាប៉ុន្មានភាគ?ហៅថាអ្វី?
*ចំលើយ- .ចែកចេញជា២ ។ រួមខែត្រខាងក្នុងហៅថាមជ្ឈិមជនបទប្រែថា(ប្រទេសកណ្តាល) រួមខែត្រខាងក្រៅហៅថា បច្ចន្តជនបទប្រែថា (ប្រទេសចុងដែន)។

១៦. សំនួរ- សក្កជនបទនោះតាំងនៅទីណា?ហេតុអ្វីបានឈ្មោះថាសក្កជនបទ?
*ចំឡើយ- សក្កជនបទនោះតាំងនៅជម្ពូទ្វីបគឺប្រទេសឥណ្ឌាប៉ែកខាងជើងជិតព្រៃហិមពាន។បានជាឈ្មោះថាសក្កជនបទដូច្នោះព្រោះ មុនដំបូងគេចាប់ ផ្តើមកសាងឡើងក្នុងដងព្រៃសក្កៈ។
១៧. សំនួរ- ក្នងសក្កជនបទមាននគរប៉ុន្មាន?ឈ្មោះអ្វីខ្លះ?
*ចំលើយ- មាននគរ៣។ នគរដើមរបស់ព្រះបាទឪក្ការាជ១, នគរកបិលភស្តុ័១, នគរទេវទហៈ១ ។
១៨. សំនួរ- ហេតុអ្វីបានឱយឈ្មោះថានគរកបិលភ័ស្តុ?
*ចំលើយ- ហេតុតែព្រះរាជបុត្រាបុត្រីទៅកសាងនគរថ្មីនៅត្រង់ទីលំនៅនៃកបិលតាបស បានជាសន្មតឈ្មោះ នគរដែល កសាងថ្មីនោះថាកបិលភ័ស្តុ ឲ្យត្រូវនឹងនាមនៃតាបស ។ សាក្យវង្សនឹងកោលិយវង្ស។
១៩. សំនួរ- ចូររៀបរាប់អំពីកំណើតសាក្យវង្សឲ្យឃើញថាមានលំដាប់តគ្នាដូចម្តេច?
*ចំលើយ- មានដូច្នេះ រាប់ចាប់ផ្តើមអំពីព្រះរាជបុត្រា៤ព្រះអង្គនឹងព្រះរាជបុត្រី៤ព្រះអង្គ ជាបងប្អូនផ្សំផ្គំគ្នាជាលំដាប់ រហូតមកដល់ព្រះបាទជយសេនៗនោះមានព្រះរាជបុត្ត១ អង្គព្រះ (សីហហនុ)ៗមានព្រះរាជបុត្រី១ព្រះអង្គព្រះនាម (យសោធរា)។ លុះព្រះបាទជយសេនទីវង្គតហើយ ព្រះសីហហនុឡើងសោយរាជសម្បត្តិ តព្រះវង្ស ទ្រង់មានព្រះ មហេសី ព្រះនាម (កញ្ចនា) ជាព្រះកនិដ្ឋភគិនីរបស់ព្រះបាទជាក្សត្រក្រុងទេវទហៈព្រះបាទសីហហនុនេះមានព្រះរាជបុត្រ៥ ព្រះអង្គគឺ សុទ្ធោទនៈ១, សុកោ្កទនៈ១ អមិតោទនៈ១, ធោតោទនៈ១, ឃនិតោទនៈ១, នឹងព្រះរាជបុត្រី២អង្គទៀតបមិតា១, អមិតា១។ ឯសុទោ្ធទនកុមារបានសោយរាចសម្បត្តិតវង្សមក, មានមហេសី ព្រះនាម (មាយា) មានព្រហរាជបុត្រ១អង្គ ព្រះនាមថា(សិទ្ធត្ថ)។ ខាងក្រោយមកកាលព្រះនាងមាយាទីវង្គតទៅទ្រង់មាន មហេសីថ្មី១ទៀតព្រះនាម (បជាបតី) ឬ ហៅថាគោតមី ជួនកាលហៅភ្ជាប់គ្នាទាំងពីថា (បជាបតីគោតមី) កាលទ្រង់មានមហេសីក្រោយនេះមានព្រះរាជបុត្រា១ អង្គព្រះនាម (នន្ទ) មានរាជបុត្រី១ព្រះអង្គព្រះនាមថា(រូបនន្ទ)។ ព្រះសិទ្ធត្ថមានមហេសីព្រះនាម(យសោធរា) ឬពិម្ពា,មានរាជ បុត្រ១អង្គព្រះនាម (រាហុល)។
២០. សំនួរ-ចូររៀបរាប់អំពីកំណើតនៃកោលិយវង្សឲ្យឃើញថាមានលំដាប់តគ្នាដូចម្តេច?
*ចំលេីយ - លំដាប់នៃកោលិយវង្សមានដូច្នេះ រាប់ចាប់ផ្តើមអំពីព្រះជេដ្ឋភគិនី ដែលបានរួមរសសំវាសជាមួយនឹងព្រះបាទ ទេវទហៈជាលំដាប់មករហូតដល់ព្រះបាទអញ្ជនៈៗនោះមានព្រះមហេសីព្រះនាម យសោធរា, មានព្រះរាជបុត្រា២ព្រះអង្គ គឺសុប្បពុទ្ធ១ ទណ្ឌបាណិ១, មានព្រះរាជបុត្រី២ព្រះអង្គ គឺមាយា១ បជាបតីគោតមី១។
២១. សំនួរ -ហេតុអ្វីបានជាពួកក្យត្រសាក្យវង្សប្រកាន់ខ្លួនខាំ្លងម៉្លេះ?
*ចំលើយ- ហេតុតែត្រកូលរបស់ពួកសាក្យជាត្រកូលខ្ពង់ខ្ពស់ហើយគេគោរពរាប់អានថាមានជាតិដ៏បរិសុទ្ធទាំងខាងបិតា ទាំងខាងមាតាដែលហៅថាឧភតោសុជាតិមិនច្រឡូកច្រឡំនឹងជាតិថោកទាបដែលមហាជនមិនគោរពរាប់អានមានជាតិចណា្ឌលជាដើមព្រោះហេតុនេះឯងបានជាពួកក្សត្រប្រកាន់ខ្លួនយ៉ាងខ្លាំង ប្រយត័្នមិនឲ្យមានពួកដែលមានជាតិត្រកូលនឹងគោត្តថោកទាបជាងខ្លួនចូលច្រឡូកច្រឡំ ដើម្បីរក្សាត្រកូលរបស់ខ្លួន ឲ្យបរិសុទ្ធជាទីគោរពរាប់អានរបស់មហាជនអស់កាលអង្វែង។
២២. សំនួរ- ព្រះសាស្តានៃយើងកើតក្នុងវង្សអ្វី? ជាតិអ្វី? ជាតិនោះមានសេចក្តីវិសេសដូចម្តេច?
*ចំលើយ - ព្រះអង្គកើតក្នុងវង្សទាំង២ គឺក្នុងសាក្សវង្សខាងព្រះបិតា, ក្នុងកោលិយវង្សខាងព្រះមាតា, ជាជាតិអរិយកៈៗ នេះជាអ្នកចំរើនដោយចំណេះវិជ្ជានឹងទំនៀមទំលាប់ ស្ទាត់ជំនាញខាងការគ្រប់គ្រងស្រុកទេសព្រមទាំងមានអំណាចច្រើន។
២៣. សំនួរ- ចូររៀបរាប់អំពីវង្សនៃព្រះសាស្តាឲ្យឃើញថាមានខ្សែស្រឡាយតគា្នមកដូចម្តេច?
*ចំលេីយ - ព្រះសាសា្តជាព្រះរាជឪសរបស់ព្រះបាទសុទ្ធោទនៈនឹងព្រះនាងមាយា, ព្រះបាទសុទ្ធោទនៈជាព្រះរាជឪរសរបស់ព្រះបាទសីហហនុៗ ជាព្រះរាជឱសបរស់ព្របាទជយសេន, មានរឿងរ៉ាវដំណាលថា ព្រះបាទឪក្កាករាជជាដើមព្រះវង្សនៃព្រះសាស្តា។
២៤. សំនួរ - វង្សនៃព្រះសាស្តាគ្រប់គ្រងនគរណា?
*ចំលើយ - វង្សខាងព្រះបិតាគ្រប់គ្រងនគរកបិលភ័ស្តុ, វង្សខាងព្រះមាតាគ្រប់ក្រងនគរទេវទហៈ។ ព្រះសាស្តាចុះចាប់បដិសន្ធិ។
២៥. សំនួរ- ព្រោះហេតុអ្វីបានជាព្រះសន្តុសិតទេវបុត្រច្យុតចាកតុសិតសួគ៌មកចាប់បដិសន្ធិក្នុងផ្ទៃព្រះមាតា?
*ចំលើយ- ព្រោះទេវតានឹងព្រហ្មក្នុង១មុឺនលោកធាតុនាំគ្នាចូលទៅអញ្ជើញព្រះអង្គឲ្យច្យុតមកកើតក្នុងមនុស្ស លោកដើម្បីនឹងត្រាស់ដឹងជាព្រះពុទ្ធ។
២៦. សំនួរ- ហេតុអ្វីបានជាទេវតានឹងព្រហ្មទាំងនោះដឹងថាព្រះសន្តុសិតទេវបុត្រនឹងបានត្រាស់ជាព្រះពុទ្ធ?
*ចំលើយ- ហេតុតែទេវតានឹងព្រហ្មទាំងនោះបានឮពុទ្ធកោលហាហលដែលសុទ្ធាវាសមហាព្រហ្មស្រែក ប្រកាស ឃោសនាប្រាប់ថា(កន្លងទៅមុខ១សែនឆ្នាំទៀត ព្រះសព្វញ្ញូពុទ្ធនឹងកើតឡើងក្នុងលោក)។
២៧. សំនួរ -ចុះកោលាហល(សេចក្តីភ្ញាក់ផ្អើល)នោះមានប៉ុន្មានយ៉ាង?គឺអ្វីខ្លះ?
*ចំលើយ - មាន៥យ៉ាង។ គឺកប្បកោលាហល (ផើ្អលនឹងឆេះក័ប្ប)១, ពុទ្ធកោលាហល (ផើ្អលនឹងព្រះពុទ្ធត្រាស់)១, ចក្កវត្តិកោលាហល (ផើ្អលនឹងស្តេចចក្រពត្តិ)១, មង្គលកោលាហល (ផើ្អលនឹងមង្គល)១, មោនេយ្យកោលាហល (ផើ្អលនឹងមោនេយ្យប្បដិបត្តិ)១។
២៨. សំនួរ - កាលព្រះសន្តុសិតទេវបុត្រជិតនឹងច្យុតចាកតុសិតសួគ៌នោះតើមានបុព្វនិមិត្តប៉ុន្មានយ៉ាង កើតឡ់ង ដល់ព្រះអង្គ? អ្វីខ្លះ?
*ចំលើយ - មាន៥យ៉ាង។ ទិព្វបុបា្ផដែលប្រដាប់ព្រះកាយស្វិតក្រៀម១, សំពត់ទិព្វដែលទ្រង់នោះមានពណ៌ដ៏ សៅហ្មង១, ព្រះសេទោហូរចេញពីព្រះកច្ផប្រទេស១, ព្រះសរីរកាយប្រកបដោយអាការចាស់ជរាប្រាកដ១, មានព្រះហទ័យអផ្សុកជាទុក្ខនឿយណាយចាកទេវលោក មិនត្រេកអរនឹងស្ថិតនៅលើអាសនៈទិព្វ១។
២៩. សំនួរ - កាលព្រះសន្តុសិតទេវបុត្រជិតនឹងច្យុតចាកតុសិតសួគ៌មកកើតជាមនុស្សនោះ តើព្រះអង្គពិចារណាមើលនូវអ្វី? មានប៉ុន្មានយ៉ាង?
*ចំលើយ- ព្រះអង្គពិចារណាមើលនូវមហាវិលោកនៈទាំង៥យ៉ាង,គឺកាល១, ប្រទេស១, ទ្វីប១, ត្រកូល១, មាតា១,។
៣០. សំនួរ -ព្រះសន្តុសិតទេវបុត្រច្យុតចាកតុសិតសួគ៌មកចាប់បដិសន្ធិក្នុងផ្ទៃស្រីណា?ត្រកូលអ្វី? នៅថ្ងៃ ខែ ឆ្នាំអ្វី? វេលាណា?
*ចំលើយ- ព្រះអង្គចុះចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះនាងសិរីមហាមាយារាជទេវីអគ្គមហេសីនៃព្រះបាទ សុទ្ធោទនៈមហារាជក្រុងកបិលភ័ស្តុក្នុងសាក្យត្រកូលៈនៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំរកា,វេលាទៀបភ្លឺ។
៣១. សំនួរ- ក្នុងវេលាដែលព្រះពោធិសត្វចុះចាប់បដិសន្ធិនោះព្រះមាតាសុបិន្តដូចម្តេចខ្លះ?
*ចំលើយ- ព្រះមាតាសុបិន្តថា៖ មហារាជទាំង៤មកលើកព្រះនាងទាំងសិរីសយនានាំទៅព្រៃហិមពាន្ត ដាក់លើមនោសិលាទំហំ៦០យោជន៍ក្រោមដើមរាំងធំ១កំពស់១០០យោជន៍។ ពួកទេវធីតាមកអញ្ជើញ ព្រះនាងួទៅស្រង់ទឹក្នុងស្រះអនោត័ត្ត។ នៅជិតស្រះនោះមានភ្នំប្រាក់មួយ, មានវិមានមាស១ នៅ លើភ្នំប្រាក់នោះ,ព្រះនាងផ្ទុំក្នុងវិមានមាសនោះបែរព្រះសិរិទៅទិសខាងកើត។ មានភ្នំមាសមួយនៅ ជិតភ្នំប្រាក់នោះ, មានដំរីមួយចុះមកអំពីភ្នំមាសនោះមកហើយឡើងទៅលើភ្នំប្រាក់ប្រម៉ោយកាន់ផ្កា ឈូកសបន្លឺកោញ្ជនាទចូលមកក្នុងវិមានមាសដើរប្រទក្សិណព្រះនាង៣ជុំហើយហាក់បីដូចចូលទៅ ក្នុងឧទរព្រះនាងខាងស្តាំ។ ព្រះបរមពោធិសត្វចុះចាប់បដិសន្ធិក្នុងវេលានោះឯង។
៣២. សំនួរ- ព្រាហ្មណ៍ប៉ុនា្មននាក់ទាយព្រះសុបិន្តនិមិត្តថ្វាយព្រះរាជទេវី? ហើយគតិប៉ុន្មានប្រការ?
*ចំលើយ - ព្រាហ្មណ៍៦៤នាក់ ទាយសុបិន្តនិមិត្តថាព្រះរាជទេវីនឹងមានព្រះរាជបុត្រៗនោះមានគតិ២ ប្រការគឺ ១បើនៅជាឃរាវាសនឹងបានជាសេ្តចបរមចក្រពត្តិ, ២បើចេញទ្រងព្រះផ្នួសនឹងបានត្រាស់ជា អង្គព្រះសម្មាសម្ពុទ្ធ។
៣៣. សំនួរ- កាលព្រះពោធិសត្វគង់នៅក្នុងឧទរព្រះមាតានោះតើមានអ្នកណាមកនៅចាំថែររក្សាព្រះ គភ៌?
*ចំលើយ- មានមហារាជទាំង៤ក្នុងចក្រវាឡនេះព្រមទាំងក្នុងចក្រវាឡឯទៀតកាន់ព្រះខន័មកនៅចាំ រក្សាព្រះពុទ្ធមាតារហូតគ្រប់១០ខែ។
៣៤. សំនួរ -ព្រះពោធិសត្វគង់នៅក្នុងឧទរព្រះមាតាតើមានអាការៈដូចម្តេច?
*ចំលើយ- មានអាការដូច្នេះ គឺព្រះអង្គគង់ពែនភ្នែនបែរព្រះភ័ក្រ្តទៅខាងឧទរព្រះមាតា, បែរព្រះបិដ្ឋិ ទៅខាងបិដ្ឋិព្រះមាតា។ ព្រះមាតាទតឃើញព្រះពោធិសត្វគង់ក្នុងគភ៌, ឯព្រះពោធិសត្វទតមិនឃើញ ព្រះមាតាទេ។

៣៥- សំនួរ ព្រះពោធិសត្វប្រសូតិមុនពុទ្ធសករាជប៉ុន្មានឆ្នាំ? នៅថ្ងៃ -ខែ- ឆ្នាំ អ្វី? វេលាណា?
*ចំលើយ -ព្រះអង្គប្រសូតិមុនពុទ្ធសករាជ៨០ឆ្នាំ, នៅថ្ងៃសុក្រ, ពេញបូណ៌មីខែពិសាខ, ឆ្នាំ ច, វេលាជិតថ្ងៃត្រង់។
៣៦. សំនួរ ព្រះពោធិសត្វប្រសូតិនៅកន្លែងណា? ព្រះមាតាមានអាការៈដូចម្តេច?
*ចំលេីយ- ព្រះអង្គប្រសូតិនៅព្រៃលុម្ពិនី(ព្រៃសាលព្រឹក្ស) ជាចន្លោះនគរទាំង២គឺនគរកបិលភ័ស្តុ នឹងនគរទេវទហៈ។ ព្រះមាតា ទ្រង់ឈរលើកព្រះហស្ថម្ខាងតោងមែកសាលព្រឹក្សហើយប្រសូតិ មិនមែនផ្ទុំប្រដូតិដូចស្រីដទៃឡើយ។
៣៧. សំនួរ ហេតុអ្វីបានជាព្រះពោធិសត្វប្រសូតិក្នុងព្រៃដូច្នោះ? ចូររកគោលមកអាងល្មមឪយស្តាប់បានផងមើល!
*ចំលើយ- ហេតុតែព្រះមាតាប្រាថ្នានឹងស្តេចទៅសួរព្រះមាតាបិតានៃព្រះនាងឯទេវទហៈនគរ, លុះយាងទៅដល់ព្រៃលុម្ពិនីក៏ស្រាប់តែប្រឈួនព្រះឪទរ ហើយប្រសូតិក្នុងព្រៃនោះឯង ។ មានគោលជាសំអាង១ទៀតថាតាមទំនៀមទលាប់របស់ព្រាហ្មណ៍តែងប្រកាន់ថាកាលបើភរិយាមានគភ៌គ្រប់ខែហើយមិនដែល ប្រសូតិនៅផ្ទះស្វាមីទេ តែងតែទៅប្រសូតិនៅផ្ទះត្រកូលរបស់ខ្លួនវិញ ។
៣៨. សំនួរ កាលព្រះពោធិសត្វប្រសូតិរូចហើយមានសេចក្តីអស្ចារ្យដូចម្ដេច?
*ចំលើយ- មានសេ្ដចក្ដីអស្ចារ្យដូច្នេះ គឺមានទរទឹកក្ដៅ១, ទទឹកត្រជាក់១, ហូរធ្លាក់ពីអាកាសមកលាងជម្រះមន្ទិលគភ៌។ មានសុទ្ធាវាសមហាព្រហ្ម៤អង្គយកបណ្តាញមាសមកទទួលទ្រព្រះពោធិសត្វ។ មានមហារាជ៤អង្គទទួលយកពីមហាព្រហ្ម ទៅទៀត។ ពួកស្រីស្នំទទួលយកពីមហារាជទៅទៀត។ ព្រះពោធិសត្វចុះពីដៃស្រីស្នំហើយទ្រង់ឈរលើផែនដីដោយព្រះបាទ ទាំងពីរ។ មហាព្រហ្មយកស្វេតឆត្រ័បាំងថា្វយ។សុយាមទេវរាជយកវលវិជនីបក់ថា្វយ។ទេវបុត្រ១អង្គកាន់កែវទាំង៧ប្រការ ។ ទេវបុត្រ១អង្គកាន់សុវណ្ណបាទុកា(ស្បែកជើងមាស)។ ទេវបុត្រ១អង្គកាន់គ្រឿងរាជកកុធភណ័្ឌ(គ្រឿងសម្រាប់រាជ)ទាំង៥ប្រការ គឺមកុដ១,ព្រះខន្ធ១, ស្វេតឆត្រ័១សុពណ៌បាទុក១, វាលវិជនី១, មនុស្សដែលនៅក្នុងទីប្រសូតិទាំងអស់គ្នាក៏បានឃើញសេចក្តី អស្ចារ្យទាំងនោះជាក់ច្បាស់។
៣៩. សំនួរ កាលព្រះពោធិសត្វប្រសូតិរួចហើយចុះពីដៃស្រីស្នំទៅទ្រង់យាងបានប៉ុនា្មនជំហាន?មានបន្លឺវាចាដូចម្តេច?
*ចំលើយ- ទ្រង់យាងទៅបាន៧ ជំហានហើយឈប់ឈរនៅនឹងរួចបែរព្រះភក្រ្ត័ទៅទិសឧត្តរ,ទ្រងបន្លឺអសភិវាចា(សំដីរបស់សប្បុរស) ថា“ខ្លួនយើងជាកំពូលនៃ លោកជាបុគ្គលប្រសើរជាងគេក្នុងលោក ជាចម្បងជាងគេទាំងអស់ក្នុងលោកជាតិនេះជាកំណើតចុងបំផុតរបស់យើងអំណើះត ទៅមុខយើងលែងកើតទៀតហើយ”។
៤០. សំនួរ កាលព្រះពោធិសត្វប្រសូតិនោះមានមនុស្សសត្វនឹងរបស់ប៉ុនា្មនយ៉ាង កើតក្នុងថ្ងៃជាមួយព្រះអង្គ?
*ចំលើយ- មានមនុស្សសត្វនឹងវត្ថុ៧យ៉ាង គឺ ព្រះនាងពិម្ពា១, នាយឆន្នមាត្យ១ កាឡុទាយីអាមាត្យ១ សេះឈ្មោះកណ្ឋកៈ១ ដើមពោធិព្រឹក្ស១ កំណបទ្រព្យទាំងបួន១ ហៅថាសហជាតវត្ថុ។
៤១. សំនួរ ក្នុងពេលដែលព្រះពោធិសត្វប្រសូតិនោះ មានកើតហេតុអស្ចារ្យប៉ុនា្មនប្រការ?
*ចំលើយ- មាន៣២ ប្រការ គឺមានការញាប់ញ័រផែនដីជាដើមដូចជាពេលដែលព្រះអង្គចុះចាប់បដិសន្ធិដែរ។ ទំនាយព្រះលក្ខណៈនៃព្រះសាស្តា ៤១
៤២. សំនួរ ចូររៀបរាប់អំពីកាឡទេវិលតាបសដែលចូលទៅមើលព្រះមហាបុរស ឱយឃើញថាមានសេចក្តីអស្ចារ្យដូចម្តេចខ្លះ?
*ចំលើយ- ក្នុងវេលាដែលកាឡទេវិលតាបសរាជចូលទៅសុំព្រះរាជបុត្រមើលនោះ ព្រះបាទសិរីសុទ្ធោទនៈបង្គាប់ឪយរាជបុរសឪយយកព្រះរាជ បុត្រមកថ្វាយបង្គំតាបស, ប៉ុនែ្តក្នុងខណៈដែលរាជបុរសនាំមកដល់នោះបែរជាព្រះបាទទាំងពីរនៃព្រះមហាបុរសទៅប្រតិស្ថានលើជដាតាបសវិញ ព្រះតាបសឃើញហេតុអស្ចារ្យដូចេ្នះក៏ក្រោកចាកអាសនៈធ្វើអញ្ជលីទ្រព្រះបាទាមហាបុរសវិញ។ ព្រះបិតាទតឃើញដូច្នោះក៏ថ្វាយបង្គំព្រះរាជ ឪរសដោយសម្គាល់ថាដូចជាមហាព្រហ្ម។
៤៣. សំនួរ ចុះកាឡទេវិលតាមសទាយព្រះមហាបុរសជាប៉ុន្មានយ៉ាង?
*ចំលើយ- ទាយតែម្យ៉ាង ព្រះមហាបុរសនឹងបានត្រាសជាព្រះពុទ្ធមិនខានឡើយ
៤៤. សំនួរ ចុះកាឡទេវិលតាប្រាប់អ្នកណាឪយចេញបួសរងចាំព្រះពោធិសត្វដែលបានត្រាសជាព្រះពុទ្ធក្នុងខាងមុខ?
*ចំលើយ- ប្រាប់នាយឡកកុមារ ជាក្មួយឪយចេញបួស។ នាឡកកុមារក៏ចេញបួសតាមបណ្តាំតាបស លុះបានជួបនឹងព្រះសាស្តា ក៏បានទទួលប្រព្រឹត្តិមោនេយ្យប្បដិបត្តិអំពីព្រះអង្គហើយបានសម្រេចព្រះអរហត្តបរិនិព្វានទៅ។
ចំណែកកាឡទេវិលតាបសលុះអស់ជីវិតបានទៅកើតក្នុងអរូបភព។
៤៥. សំនួរ ព្រះពោធិសត្វប្រសូតិបានប៉ុន្មានថ្ងៃទើបព្រះបិតាឪយព្រាហ្មណ៍ទាយលក្ខនៈថ្វាយ?
*ចំលើយ- រាប់ពីថ្ងៃប្រសូតិបាន៥ថ្ងៃ។
៤៦. សំនួរ ចុះព្រាហ្មណ៍ប៉ុន្មាននាក់ជាអ្នកទាយលក្ខណៈ? ព្រហ្មណ៍ទាំងនោះឈ្មោះអ្វីខ្លះ?
*ចំលើយ- ព្រហ្មណ៍១០៨នាក់ ប៉ុន្តែទ្រង់ជ្រើសយកតែព្រាហ្មណ៍ដែលចេះដឹងត្រៃវេទស្ទាត់ជាងគេ បាន៨នាក់ សល់ពីនោះឪយត្រឡប់ទៅផ្ទះវិញ។ ឯព្រាហ្មណ៍ទាំង៨នោះគឺ រាមព្រាហ្មណ៍១, លក្ខណៈព្រាហ្មណ៍១, យញ្ញ ព្រាហ្មណ៍១, ធជព្រាហ្មណ៍១, ភោជព្រាហ្មណ៍១, សុទត្តព្រាហ្មណ៍១, សុយាមព្រាហ្មណ៍១, កោណ្ឌញ្ញៈព្រាហ្មណ៍១,។
៤៧. សំនួរ ចុះបណ្តាព្រាហ្មណ៍ទាំង៨នាក់នោះ តើព្រាហ្មណ៍ណាទាយព្រះមហាបុរសថាមានគតិប៉ុន្មានយ៉ាង?គឺអ្វីខ្លះ?
*ចំលើយ- ព្រាហ្មណ៍៧នាក់ ខាងដើមលើកម្រាមដៃពីរឡើង ហើយទាយជាគតិ២យ៉ាងថា(ព្រះមហាបុរសបើនៅជាឃរាវាដនឹងបានសោយរាជ សម្បត្តិជាស្តេចចក្រព័ត្តិ, បើចេញបួសនឹងបានជាព្រះពុទ្ធ) ចំណែកកោណ្ឌញ្ញព្រាហ្មណ៍ដែលក្មេងជាងគេលើកម្រាមដៃតែមួយឡើងហើយទាយ តែម្យ៉ាងថា (ព្រះមហាបុរសនឹងបានត្រាស់ជាព្រះពុទ្ធ ពិតប្រាកដ)។

៤៨. សំនួរ ព្រះមហាបុរសមានព្រះនាមថាអ្វីខ្លះ? ហេតុអ្វីបានជាគេថ្វាយព្រះនាមដូច្នោះដែរ?
*ចំលើយ- ព្រះអង្គមានព្រះនាមថា(អង្គីរស) ព្រោះហេតុមានព្រះរស្មីភ្លឺចេញពីព្រះសិរីកាយ។ មានព្រះនាមម្យ៉ាងទៀតថា (សិទ្ធត្ថៈ) ព្រោះហេតុព្រះ អង្គជាអ្នកធ្វើឪយសម្រេចប្រយោជន៍ ដល់សត្វលោកទាំងពួង។ ខាងក្រោយមក មានព្រះនាមម្យ៉ាងទៀតថា(គោតម)ដោយអំណាចគោត្រ។
៤៩. សំនួរ ហេតុដូចមេ្តចបានជាព្រះបាទសុទោ្ធទនៈបង្គាប់ឪយរក្សាព្រះរាជឪរសយ៉ាងមាំមួនម្ល៉េះ?
*ចំលើយ- ហេតុតែព្រះអង្គទ្រង់ជ្រាបដោយសារពួកព្រាហ្មណ៍ក្រាបទូលថាព្រះរាជកុមារនឹងទ្រង់ចេញបួស ព្រោះបានឃើញទេវទូតទាំង៤ គឺ មនុស្សចាស់ជរា១ មនុស្សឈឺ១, មនុស្សស្លាប់១, ភេទអ្នកបួស១, ទើបទ្រង់ត្រាស់ហាមប្រាមមិនឪយមនុស្សទាំង៤ពួកនេះទៅជិតព្រះរាជបុត្រ សោះ។
៥០. សំនួរ ព្រាហ្មណ៍៨នាក់ដែលទាយលក្ខណៈថ្វាយមហាបុរសតើប៉ុន្មាននាក់ស្លាប់មុន? ប៉ុន្មាននាក់នៅរស់ទាន់ព្រះអង្គ?
*ចំលើយ- ព្រាហ្មណ៍៧នាក់ខាងដើមស្លាប់ទៅមុនព្រះមហាបុរសបានត្រាស់ដឹង, ប៉ុន្តែបានផ្តាំកូនគ្រប់គ្នាថាឪយចេញបួសតាមព្រះសាស្តា។ ចំណែកកោណ្ឌញ្ញព្រាហ្មណ៍នៅរស់ចេញបួស បានជួបនឹងព្រះសាសា្ត។
៥១. សំនួរ ព្រះញាតិវង្សនៃព្រះមហាបុរសមានចំនួនប៉ុនា្មនបានគោរពរាប់អានព្រះមហាបុរសដែរឬទេ?
*ចំលើយ- ព្រះញាតិវង្សខាងព្រះមាតាចំនួន៨០ពាន់, ខាងព្រះបិតា៨០ពាន់ រួមជា១៦០០០០ព្រះអង្គ។ បានគោរពរាប់អានព្រះមហាបុសទាំងអស់ អង្គបានថ្វាយបុត្រមួយៗម្នាក់ ឪយធើ្វជាបរិវារនៃព្រះមហាបុរស។
៥២. សំនួរ ព្រះនាងសិរីមហាមាយាប្រសូតិព្រះមហាបុរសកន្លងមកបានប៉ុន្មានថ្ងៃទើបទីវង្គត? ទីវង្គតហើយបានទៅកើតនៅស្ថានណា? ទិវង្គត ដោយហេតុអ្វី?
*ចំលើយ- រាប់ពីថ្ងៃប្រសូតិបាន៧ថ្ងៃ។ បានទៅកើតក្នុងតុសិតសួគ៌។ ដោយព្រះនាងអស់ព្រះជន្មត្រឹមប៉ុណ្ណោះមិនមែនដោយហេតុប្រសូតិព្រះ មហាបុរសទេ។
៥៣. សំនួរ ចុះព្រះនាងណាទទួលថែរក្សាបំបៅព្រះមហាបុរសតមកទៀត?
*ចំលើយ- ព្រះបាទសុទ្ធោទនៈទ្រង់លើកព្រះនាងបជាបតីគោតមីជាព្រះកនិដ្ឋភគិនីនៃព្រះនាងមហាមាយា ជាអគ្គមហេសីថែរក្សាព្រះមហាបុរសតមក។
៥៤. សំនួរ ព្រះមហាបុរសមានបងប្អូនរួមឧទរជាមួយដែរទេ?
*ចំលើយ- គ្មានទេ។ មានតែរួមបិតាជាមួយ គឺ ព្រះនន្ទកុមារ១ ព្រះនាងរូបនន្ទា១ ដែលប្រសូតិអំពីព្រះនាងបជាបតិគោតមី។ ព្រះនន្ទកុមារប្អូនព្រះមហាបុរសពីរ បីថ្ងៃប៉ុណ្ណោះ។
៥៥. សំនួរ កាលព្រះមហាបុរសនៅជាកុមារបានសម្រេចគុណវិសេសអ្វីដែលឬទេ? ក្នុងព្រះជន្មប៉ុនា្មន?
*ចំលើយ- ព្រះមហាបុរសបានសម្រេចបឋមជ្ឃាន។ ក្នុងព្រះជន្ម៧ថ្ងៃ។ ៥៥សំនួរ ព្រះមហាបុរសមានព្រះជន្មប៉ុន្មានឆ្នាំព្រះបិតាឪយសាងប្រាសាទប៉ុន្មានថ្វាយ? ឈ្មោះប្រាសាទអ្វីខ្លះ? ចំលើយ ព្រះមហាបុរសមានព្រះជន្ម១៦ឆ្នាំ ព្រះបិតាឪយសាងប្រាសាទ៣ថ្វាយ។ គឺ ឈ្មោះចន្ទប្រាសាទ១, កោកកនប្រាសាទ១, កោញ្ចប្រាសាទ១, ដើម្បីឪយព្រះអង្គគង់នៅរដូវទាំង៣។
៥៦. សំនួរ »ព្រះមហាបុរសបានសោយរាជសម្បត្តិក្នុងព្រះជន្មប៉ុន្មាន? នៅថ្ងៃ ខែ ឆ្នាំអ្វី?ស្រ្តីណាបានធ្វើជាព្រះអគ្គមហេសីនៃព្រះមហាបុរស?
*ចំលើយ- ក្នុងព្រះជន្ម១៦ឆ្នាំ, នៅថ្ងៃសៅរ៍, ពេញបូណ៌មីខែអាសាធ,ឆ្នាំឆ្លូវ មុនពុទ្ធសករាជ៦៤ឆ្នាំ។ ព្រះនាងយសោធរា(ពិម្ពា) ព្រះរាជធីតានៃព្រះបាតសុប្បពុទ្ធ ក្នុងក្រុងទេវទហៈ ដែលប្រសូតិអំពីព្រះនាងអមិតាជានិដ្ឋភគិនីនៃព្រះបាទសុទោ្ធទន មកធ្វើជាព្រះអគ្គមហេសី។

៥៧. សំនួរ »ព្រះមហាបុរសទ្រង់ឃើញអ្វីទើបស្តេចចេញទ្រង់ព្រះផ្នួស?
*ចំលើយ- ព្រះអង្គទ្រង់ឃើញទេវទូតទាំង៤ គឺ មនុស្សចាស់ជរា១, មនុស្សឈឺ១, មនុស្សស្លាប់១, ភេទអ្នកបួស១។
៥៨. សំនួរ »ព្រះអង្គឃើញទេវទូតទាំង៤នោះនៅទីណា?អ្នកណានិម្មិតថ្វាយ?ឃើញតែម្តងគ្រប់ទាំង៤ឬដូចម្តេច?
*ចំលើយ- ព្រះអង្គទ្រង់ឃើញនៅក្នុងឪទ្យាន។ សុទ្ធាវាសទេវតាមកនិមិ្មតថ្វាយ។ មិនមែនឃើញម្តងគ្រប់ទាំង៤នោះទេ គឺកន្លងទៅ៤ខែៗ ទើបឃើញទេវទូតមួយៗ ។
៥៩. សំនួរ »ចុះទេវទូតទីប៉ុន្មានជាហេតុឪយព្រះអង្គនឿយណាយចាកកាមសុខ? ប៉ុនា្មនជាហេតុឪយព្រះអង្គជ្រះថ្លាក្នុងការចេញទ្រង់ព្រះផ្នួស?
*ចំលើយ- ទេវទូត ៣ខាងដើមគឺមនុស្សចាស់ ឈឺ នឹង ស្លាប់ជាហេតុឪយ ព្រះអង្គនឿយណាយចាកកាមសុខ។ទេវទូតទី៤ គឺភេទអ្នកបួសជាហេតុ ឪយព្រះអង្គជ្រះថ្លាចេញទ្រង់ព្រះផ្នួស។
៦០. សំនួរ »ព្រះអង្គចេញទ្រង់ព្រះផ្នួសក្នុងព្រះជន្មប៉ុន្មានខែ ថ្ងៃ ខែ ឆ្នាំអ្វី?វេលាថ្មើណា?
*ចំលើយ- ក្នុងព្រះជន្មគំរប់២៩ឆ្នាំ។ នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មីខែអាសាធ, ឆ្នាំថោះ, វេលាអធ្រាត្រ។
៦១. សំនួរ »កាលព្រអង្គចេញទ្រង់ព្រះផ្នួសនោះតើព្រះរាហុលកុមារប្រសូតិហើយឬនៅ?
*ចំលើយ- ព្រះរាហុលកុមារប្រសូតិក្នុងថ្ងៃដែលព្រះមហាបុរសចេញទ្រង់ព្រះផ្នួសនោះឯងគឺក្នុងពេលដែលព្រះអង្គនៅក្រសាលក្នុងឪទ្យានព្រះរាហុលកុមារប្រសូតិក្នុងថ្ងៃនោះឯងលុះដល់ពាក់កណ្តាលអធ្រាត្រទើបព្រះអង្គចេញទ្រង់ព្រះផ្នួស។
៦២. សំនួរ »ចុះព្រះមហាបុរសគង់អ្វីចេញទៅទ្រង់ព្រះផ្នួស?មានអ្នកណាតាមហែទៅផង?
*ចំលើយ- ព្រះអង្គគង់សេះកណ្ឋកៈមានដងខ្លួនប្រមាណ១៨ហត្ថ។ មាននាយឆន្នអាមាត្យតោងកន្ទុយសេះតាមហែទៅផង។
៦៣. សំនួរ »កាលព្រះមហាបុរសចេញទៅផុតពីនគរបានជួបប្រទៈនឹងអ្នកណាដែរឬ? អ្នកនោះនិយាយថាម៉េច?
*ចំលើយ- ព្រះអង្គបានជួបនឹងទេវបុត្រមារចុះពីទេវលោកមកស្ថិតនៅឰដ៏អាកាស, មកនិយាយឃាតព្រះអង្គថា(នែសិទ្ធត្ថ! អ្នកកុំចេញទៅបួសឡើយ, នៅតែ៧ថ្ងៃទៀតទេ សម្បត្តិជាស្តេចចក្រព័ត្តិនឹងកើតមកដល់អ្នកហើយ)។ ព្រះអង្គត្រាស់ថា(យើងដឹងហើយ យើងមិន អាលយ័ទេ)មារឮដូច្នោះចៀសចេញបាត់ទៅ។
៦៤. សំនួរ »ចុះព្រះអង្គស្តេចចេញទៅក្នុងរាត្រីនោះកន្លងនគរប៉ុនា្មន? ឈ្មោះអ្វីខ្លះ? ចម្ងាយផ្លូវប៉ុនា្មន? ទៅគង់នៅទីកន្លែងណា?
*ចំលើយ- កន្លងនគរ៣ នគរកបិលភស្តុ័១, សាវត្ថី១, វេសាលី១, អស់រយៈផ្លូវចម្ងាយ៣០យោជន៍។ ទៅគង់ឆ្នេរស្ទឹងអនោមាខាងត្រើយនាយ។
៦៥. សំនួរ »សេះកណ្ឋកស្លាប់បានទៅកើតនៅទីណា? មានឈ្មោះអ្វី?
*ចំលើយ- ទៅកើតនៅទេវលោកជាន់តាវតឹង្ស។ ឈ្មោះកណ្ឋកៈទេវបុត្រ ។
៦៦. សំនួរ »ចុះព្រះមហាបុរសទ្រង់បព្វជា្ជដោយអាការដូចម្តេច?
*ចំលើយ- កាលព្រះអង្គប្រគល់សេះនឹងគ្រឿងប្រដាប់ទៅឪយនាយឆន្នអាមាត្យនាំទៅនគរវិញហើយ ទ្រង់គង់នៅលើផ្នូកខ្សាច់តែ១ព្រះអង្គឯងទ្រង់ ប្រាថ្នានឹងកាត់ព្រះកេសា។ គ្រានោះព្រះខាន់ទិព្វធា្លក់មកថ្វាយព្រះអង្គកាត់ព្រះកេសាទុកឪយសល់ប្រវែងពីរធ្លាប់ ព្រះកេសាដែលនៅសល់នោះ វិលទក្ខិណាវដ្ត័រួចទ្រង់អធិដ្ឋានមោលីហើយបោះទៅក្នុងអាកាសព្រះឥន្ទយកប្រអប់កែវមក ទទួលយកទៅបញ្ចុះទុកក្នុងចូឡាមណីចេតិយនៅ ស្ថាតាវតឹង្ស។
៦៧. សំនួរ »ចុះព្រះមហាបុរសបានគ្រឿងបរិក្ខារសម្រាប់អ្នកបួសមកអំពីអ្នកណា? បរិក្ខារនោះមានប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
*ចំលើយ- បានមកអំពីឃដិកាមហាព្រហ្មនាំយកមកថ្វាយ។ មាន៨យ៉ាង។គឺ ស្បង់១, ចីពរ១, សង្ឃាដី១, បាត្រ១, កាំបិតកោរ១, បំពង់ម្ជុល១, វត្ថពន្ធចង្កេះ១, ដម្រងទឹក១, ។
៦៨. សំនួរ »ចុះព្រះពស្រ្តចាស់១គូ ដែលើព្រះអង្គធ្លាប់ទ្រង់កាលនៅជាឃរាវាសនោះតើទៅឯណាទៅ? ចំលើយមហាព្រហ្មយកទៅបញ្ចុះទុកក្នុងទុស្សចេតិយ កំពស់១២យោជន៍ក្នុងព្រហ្មលោក។

៦៩. សំនួរ- កាលព្រះមហាបុរសបព្វជ្ជាហើយបានចូលទៅសិក្សាក្នុងសំណាក់អ្នកណា? បានដឹងដូចម្តេច?ហេតុអី្វបានជាថាព្រះអង្គត្រាស់ដឹងឯង?
*ចំលើយ- កាលព្រះអង្គបព្វជា្ជហើយបានចូលទៅសិក្សាក្នុងសំណាក់អាឡារតាបសកាលាមគោត្រ នឹង ឧទកតាបសរាមបុត្រ បានចេះដឹងក្នុងរូប ឈានទាំង៤នឹងអរូបឈាន៤។ ចំណេះដែលបានចេះដឹងក្នុងសំណាក់តាបសទាំង២ នោះគ្រាន់តែត្រឹមលោកិយធម៌។ ចំណេះដែលត្រាស់ដឹង ថ្មីនោះ គឺអរិយសច្ចៈ ៤ជាលោកុត្តរធម៌ ហេតុនោះបានជាថាត្រាស់ដឹងដោយកំឡាំងព្រះអង្គឯង។
៧០ សំនួរ- ទុក្ករកិរិយាបានសេចក្តីថាមេច? ហេតុអី្វបានជាព្រះអង្គធ្វើ?ឬព្រះអង្គយល់ខុសទេ?
*ចំលើយ-បានសេចក្តីថា ការបំពេញអត្តកិលមថានុយោគ, គឺការព្យាយាមធ្វើខ្លួនឪយលំបាកផ្សេងៗ ដែលជាផ្លូវមិនបានសំរេចមគ្គផល។ បានជាព្រះអង្គ ធើ្វទុក្ករកិរិយានោះ ដោយហេតុទ្រង់ឈ្វេងយល់ថាទុក្ករកិរិយានេះជាផ្លូវនៃសេចកី្តត្រាស់ដឹងបានខ្លះ, មួយទៀតព្រោះក្នុងយុគនោះពួកអ្នកប្រព្រឹត្ត វត្តប្រកាន់ការបំពេញទុក្ករកិរិយា ថាជាវត្តសំខាន់បំផុតដែលជាហេតុឪយព្រះអង្គត្រូវតែប្រព្រឹត្តល្បងមើល ហើយឪយលើសតទៅទៀត។ មិនមែនយល់ខុសទេ។
៧១ សំនួរ -ព្រះមហាបុរសធើ្វទុករកិរិយានៅកន្លែងណា? មានអ្នកណាខ្លះដឹងឮឃើញជាបន្ទាល់ថាធើ្វមែន?
*ចំលើយ- ព្រះអង្គធើ្វនៅដំបន់ឧរុវេលាសេនានិគម ដែនមគធជនបទ។ មានអ្នកឃើញច្រើនជាង៥នាក់ឡើងទៅប៉ុន្តែអ្នកបានទៅជាមួយ៥នាក់គឺ ព្រះកោណ្ឌញ្ញៈ១ , ព្រះវប្បៈ១, ព្រះភិទ្ទិយៈ១, ព្រះមហានាម១, ព្រះអស្សជិ១,។ ក្រៅពីនោះមាននាក់ស្រុកដែលមកនិយាយសសើរព្រះឆវ័នៃព្រះ អង្គផងទៀត។
៧២ សំនួរ - ព្រះអង្គគង់បំពេញសមណៈធម៌នៅកន្លែងណា?ហេតុអ្វីបានជាព្រះអង្គទ្រង់សព្វព្រះហឬទយ័គង់ក្នុងទីនោះ?
*ចំលើយ- ទ្រង់គង់នៅដំបន់ឧរុវេលាសេនានិគមក្នុងមគធជនបទ។ បានជាព្រះអង្គសព្វព្រះហឬទ័យក្នុងទិនោះព្រោះបានឃើញផ្ទៃផែនដីរាបស្មើឆឈើនឹងស្មៅខៀវស្រស់ ជាទីរីករាយចិត្តស្ទឹងហូរមានទឹកថ្លាស្អាត មានកំពង់ស្រួលល្អគួរឪយសប្បាយគោចរគរាមគឺស្រុកភូមិជាទីត្រាច់ទៅដើម្បីភិក្ខាក៏តាំងជិតជុំវិញជាកន្លែងស្ងាត់មិនវឹកវរដោយពួកជនត្រាច់ទៅ មកទ្រង់ព្រះតំរិះឃើញថាប្រទេសនោះគួរជាទីតាំងនៅនៃសេចក្តីព្យាយាមរបស់កុលបុត្រអ្នកមានសេចក្តីប្រាថ្នានឹងបំពេញព្យាយាមបាន។
៧៣ សំនួរ - វេលាដែលព្រះអង្គទ្រង់បំពេញទុក្ករកិរិយានោះអស់កាលប៉ុន្មានឆ្នាំទើបបានត្រាស់ដឹងជាព្រះពុទ្ធ?
*ចំលើយ - អស់វេលា៦ឆ្នាំទើបបានត្រាស់ដឹងព្រះសមា្មសម្ពុទ្ធ គឺជ្រាបអរិយសច្ច៤ ដូច្នេះ។
៧៤ សំនួរ- កាលព្រះមហាបុរសបព្វជ្ជាហើយទ្រង់គង់ក្នុងទីណា?សោយអារដែរឬទេ? បានទទួលពាក្យប្តេជ្ញារបស់អ្នកណាដែរឬ?
*ចំលើយ- ទ្រង់គង់ក្នុងអនុបិយវ័ន្ត។មិនសោយអាហារអស់៧ថ្ងៃ, លុះដល់ថ្ងៃទី៨ទើបព្រះអង្គយាងទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ។ព្រះអង្គបានទទួលពាក្យ ប្តេជ្ញារបស់ព្រះបាទពិម្ពសារថាបើបានហត្រាស់ដឹងហើយនឹងយាងទៅប្រោសមុនគេ។
៧៥ សំនួរ -កាលព្រះមហាបុរសកំពុងធើ្វទុក្ករកិរិយានោះមានអ្នកណាខ្លះទៅបំរើព្រះអង្គ?
*ចំលើយ- មានកូនព្រាហ្មណ៏៥នាក់ គឺឈ្មោះ កោណ្ឌញ្ញៈព្រាហ្មណ៍១, ភិទ្ទិយៈ១,វប្បៈ១, មហានាម១, អស្សជិ១ ដែលចេញបួសតាម មហាបុរសហៅថា បញ្ចវគ្គិយភិក្ខុ បានទៅគាល់បំរើព្រះអង្គ។

៧៦ សំនួរ- ក្នុងថ្ងៃដែលព្រះមហាបុរសបានត្រាស់ដឹង តើព្រះអង្គបានទទួលមធុបាយសអំពីស្រ្តីណា? នៅស្រុកឈ្មោះអ្វី?
*ចំលើយ- ព្រះអង្គបានទទួលមធុបាយស អំពីនាងសុជាតា ជាធីតានៃសេនកុដម្ពីក៏, នៅស្រុកសេនានិគមក្នុងឧរុវេលាប្រទេស។
៧៧ សំនួរ -ចុះមធុបាយសនោះ ព្រះអង្គពូតជាប៉ុន្មានពំនូត? សោយនៅទីណា?លុះសោយរួចហើយទ្រង់ធ្វើដូចម្តេចទៀត?
*ចំលើយ- ព្រះអង្គពូតបាន៤៩ពំនូតប៉ុនៗ គ្រាប់ត្នោត។ ទ្រង់សោយក្បែរឆ្នេរស្ទឹងនេរញ្ជរា។ សោយស្រេចទ្រង់បណ្តែតថាសមាសនោះទៅក្នុងស្ទឹង ថាសមាសក៏អណ្តែតច្រាស់ទឹកទៅបាន៨០ហត្ថដោយអំណាចទ្រង់អធិដ្ឋានថាសនោះលិចទៅដល់ពិភពកាឡនាគទៅទង្គិចនឹងថាសមាសនៃព្រះ ពុទ្ធ៣ព្រះអង្គពិបូរាណហើយសៀតស៊កពីក្រោមថាសទាំង៣នោះ។
៧៨សំនួរ- កាលព្រះមហាបុរសសោយមធុបាយសរួចហើយទ្រង់យាងទៅទីកន្លែងណា? បានទទួលអ្វីអំពីអ្នកណា?
*ចំលើយ- ដល់វេលារសៀលព្រះអង្គយាងទៅកាន់ពោធិព្រឹក្ស។ តាមផ្លូវទៅទ្រង់បានទទួលស្បូវភាំ្លងអំពីសោត្ថិយព្រាហ្មណ៍ ទ្រង់ក្រាលស្បូវក្រោមដើមពោធិព្រឹក្ស។
៧៩ សំនួរ - រតនបល្លង្ក័មានកំពស់ប៉ុន្មានហត្ថ? ដើមពោធិព្រឹក្សមានកំពស់ប៉ុន្មានហត្ថ?
*ចំលើយ -រតនបល្ល័ង្កមានកំពស់១៤ហត្ថ។ ដើមពោធិព្រឹក្សមានកំពស់៥០ហត្ថ។
៨០ សំនួរ -ចុះរតនបល្ល័ង្កនោះកើតមកអំពីស្បូវភ្លាំងមែនឬទេ?
*ចំលើយ- មិនមែនទេ គឺផុះឡើងឯងក្នុងគ្រានោះ ដោយអំណាចព្រះបារមីនៃព្រះមហាបុរស។
៨១. សំនួរ- កាលព្រះមហាបុរសគង់លើរតនបល្ល័ង្កទ្រង់អធិដ្ឋានព្យាយាមមានអង្គប៉ុន្មាន? ទ្រង់អធិដ្ឋានថាមេច? ចំលើយ- មានអង្គ៤។ គឺ ស្បែក១ សរសៃ១, ឆ្អឹង១, ឈាម១, ។ ព្រះអង្គទ្រង់អធិដ្ឋានថា( ស្បែក សរសៃ ឆ្អឹង ឈាម នៃយើងចូររីងស្ងូតអស់ទៅចុះ បើអាត្មាអញមិនបានត្រាស់ទេ នឹងមិនក្រោកចេញពីរតនបល្ល័ង្កនេះឡើយ។

៨២. សំនួរ- ក្នុងពេលដែលព្រះមហាបុរសគង់លើរតនបល្ល័ង្កនោះមានអ្នកណាមកផ្ចាញ់ព្រះអង្គដែរឬទេ? មកផ្ចាញ់នោះតើដោយអាការដូចម្តេចខ្លះ?
*ចំលើយ- មានទេវបុត្រមារមកផ្ចាញ់ៗនោះដោយអាការលើកទព័មក,ពលខាងមុខនឹងខាងឆ្វេងនឹងខាងស្តាំកម្រាស១២យោជន៏ដូចគ្នាខងលើកម្រាស៩ យោជន៏។ ទេវបុត្រមារជិះដំរីមេខលាកំពស់១៥០យោជន៏និមិ្មតដៃមួយពាន់កាន់អាវុធផ្សេងៗ។ ចមណែកពលមារនិម្មិតខ្លួនប្លែកគ្នាមានពណ៌ ខៀវលៀងជាដើមពលខ្លះខ្លួនជាសត្វក្បាលជាយក្យពលខ្លះខ្លួនជាយក្យជាម្រឹកបក្សីជាដើម។
៨៣. សំនួរ- ចុះទេវបុត្រមារសំដែងឫទ្ធិផ្ចាញ់ព្រះមហាបុរសដូចម្តេចខ្លះ?
*ចំលើយ- ទេវបុត្រមារសំដែងឫទ្ធិ៩ប្រការគឺ ខ្យល់ព្យុះធំ១, ភ្លៀងធំ១, ភ្លៀងដុំថ្ម១, ភ្លៀងគ្រឿងប្រហារ១, ភ្លៀងរងើកកើ្លង១, ភ្លៀងផេះក្តៅ១, ភ្លៀងដីខ្យាច់១ ភ្លៀងភក់១ ធើ្វឪយងងិតផ្សែងអ័ព្ទគ្រប់ទិសទាំងបួន១, ប៉ុន្តែហេតុទាំង៩នេះ មិនអាចបៀតបៀនព្រះមហាបុរសបានឡើយ។ត្រឡបក្លាយទៅជាគ្រឿងបូជាព្រះអង្គវិញ។
៨៤. សំនួរ - ព្រះមហាបុរសឈ្នះក្រុងមារដោយអំណាចអ្វី? មានប៉ុន្មានយ៉ាង?
*ចំលើយ- ព្រះអង្គឈ្នះដោយអំណាចព្រះបារមី ៣០, មហាបរិច្ចាគ៥, នឹងចរិយា៣ប្រការ។
៨៥. សំនួរ- ចុះក្រុងមារអាងអ្វីជាសក្សី? ព្រះមហាបុរសអាងអ្វីជាសក្សី?
*ចំលើយ- ក្រុងមារអាងពលយោធាជាសក្សី។ ព្រះមហាបរសអាងមហាប្រឹថពីជាសក្សី។
៨៦. សំនួរ- កាលក្រុងមារចាញ់ព្រះមហាបុរសហើយ បានធើ្វកិរិយាដូចម្តេច?
*ចំលើយ- បានលើកដៃទាំង១ពាន់ដាក់លើសិរសី ហើយពោលសសើរដោយគាថា" នមោតេបុរិសាជញ្ញ'' ជាដើម នមស្ការយ៉ាងនេះហើយហោះរត់ទៅបាត់។

៨៧. សំនួរ - រាប់តាំងពីព្រះមហាបុរសទ្រង់ព្រះផ្នួសមកប៉ុន្មានឆ្នាំទើបព្រះអង្គបានត្រាស់ដឹង? ហេតុអ្វីក៏យូរដល់ប៉ុណ្ណោះ?
*ចំលើយ- ៦ឆ្នាំ។ បានជាយូរដល់ប៉ុណ្ណោះព្រោះធម្មតានិយមឱ្យព្រះអង្គស្វែងរកសេចក្តី ត្រាស់ដឹងក្នុងលទ្ធិចាស់ទាល់តែឃើញ ច្បាស់ថាជាផ្លូវខុស ទើបបានស្វែងរកតាមបញ្ញារបស់ព្រះអង្គដើម្បីជាឧបការៈដល់ការទូន្មានវេនេយ្យនិករក្នុងវេលាដែលបានត្រាស់ដឹងហើយ។
៨៨. សំនួរ - កាលព្រះមហាបុរសផ្ចាញ់មារស្រេចហើយក្នុងរាត្រីនោះព្រះអង្គបានញាណប៉ុន្មាន?គឺអ្វីខ្លះ?
*ចំលើយ- ក្នុងបឋមយាមព្រះអង្គបាននូវបុព្វនិវាសានុស្សតិញ្ញាណ គឺរឭកឃើញជាតិតាំងពីទី១ទី២ រហូតដល់អនេកជាតិ, ក្នុងយាមទី២ ព្រះអង្គបាននូវចុតូប បាតញ្ញាណ គឺឃើញសត្វច្យុតនឹងកើត, ក្នុងយាមទី៣ ព្រះអង្គបាននូវអាសក្ខយញ្ញាណគឺជ្រាបការធើ្វឪយអស់អាសវៈ។
៨៩. សំនួរ- ព្រះមហាបុរសបានត្រាស់ដឹងនៅស្រុកណា?ក្នុងថ្ងៃ ខែ ឆ្នាំ អ្វី?វេលាណា? ក្នុងព្រះជន្មប៉ុនា្មន?
*ចំលើយ នៅឧរុវេលាប្រទេសសេនានិគមក្បែរឆ្នេរស្ទឹងនេរញ្ជរា, ក្នុងថ្ងៃពុធ, ពេញបូណ៌មីខែពិសាខ, ឆ្នាំរកា, វេលាជិតអរុណរៈ, ក្នុងព្រះជន្មគំរប់៣៥ឆ្នាំ។
៩០. សំនួរ- ព្រះអង្គជ្រាប់ធម៌អ្វីបានប្តេជ្ញាថាព្រះអង្គបានត្រាស់ដឹង? ចំលើយ ព្រះអង្គជ្រាប់ហេតុផល បានដល់អរិយសច្ចទាំង៤ គឺព្រះអង្គជ្រាប់ថា សេចក្តីកើតចាស់ឈឺស្លាប់នឹងយំសោក សេចក្តីចង្អៀតចង្អល់ចិត្ត ទាំងអម្បាលនេះជាទុក្ខ, ជា្រប់ថាតណ្ហាគឺសេចក្តីអន្ទះអន្ទែងចង់បានជាហេតុឪយកើតទុក្ខ ដែលហៅថាសមុទយៈ, ជ្រាប់ធម៌ជាគ្រឿងរំលត់តណ្ហា ដែលហៅថាមគ្គនិរោធ ជ្រាបបដិបទាដែលជាផ្លូវបដិបត្តិឪយដល់នូវសេចក្តីរលត់ទុក្ខដែលហៅថាមគ្គ(មានអង្គ៨ គឺ បញ្ញាឃើញត្រូវ១, សេចក្តីត្រិះ រិះត្រូវ១, និយាយត្រូវ១, ធ្វើការងារត្រូវ១, តាំងចិត្តត្រូវ១, ចិញ្ចឹមជីវិតត្រូវ១, សេចក្តីព្យាយាមត្រូវ១, រឭកត្រូវ១, រួមជាអរិយសច្ច ៤គឺទុក្ខ១ សមុទយៈ១ និរោធ១ មគ្គ១ ។

៩១. សំនួរ- កាលព្រះសាស្តាបានត្រាស់ដឹងថ្មីៗ ទ្រង់គង់នៅកន្លែងណាខ្លះ?ចំនួនប៉ុន្មានថ្ងៃ?
*ចំលើយ ទ្រង់គង់ក្នុងទីទាំង៧ ដែលហៅថាសត្តមហាឋាន គឺទី១ គង់លើរតនបល្ល័ង្កក្រោមពោធិព្រឹក្ស៧ថ្ងៃ។ ទី២ គង់ក្នុងអនិមិស្សកចេតិយដ្ឋាន ទតរតនបល្ល័ង្កនោះដោយព្រះនេត្រមិនប៉ប្រិចអស់៧ថ្ងៃ។ ទី៣ គង់ក្នុងរតនចេតិយដ្ឋាន គឺព្រះអង្គយាងចង្រ្កមលើទីចង្រមកែវអស់៧ថ្ងៃ។ ទី៤ គង់ក្នុងរតនឃរចេតិយដ្ឋានគឺផ្ទះកែវទ្រង់ពិចារណានូវបិដកទាំង៣ អស់៧ថ្ងៃ។ ទី៥ គង់ក្រោមអជបាលនិគ្រោធ ទ្រង់ពិចារណាធម៌ដែលព្រះអង្គបានត្រាស់ដឹងអស់៧ថ្ងៃ។ ទី៦ គង់ក្បែរឆ្មេរមុច្ចលិនស្រះអស់៧ថ្ងៃ។ ទី៧ គង់ក្រោមដើមកែសអស់៧ថ្ងៃ រួមថ្ងៃទាំង៧នោះត្រូវជា៤៩ថ្ងៃ។
៩២. សំនួរ- ចុះក្នុង៤៩ថ្ងៃនោះ ព្រះអង្គសោយចង្ហាន់ដែរឬទេ ព្រោះហេតុអ្វី?
*ចំលើយ ឥតសោយចង្ហាន់ទេ។ ព្រោះព្រះអង្គឆ្អែតដោយវិមុត្តិសុខ។
៩៣. សំនួរ- កាលព្រះអង្គក្រោមអជបាលនិគ្រោធមានអ្នកណាចូលទៅគាល់ព្រះអង្គដែរឬទេ?
*ចំលើយ មានទេវបុត្រមារ ចូលទៅក្រាបទូលអារាធនាឪយព្រះអង្គបរិនិពា្វន។ បន្ទាប់ពីនោះមក មារធីតាទាំង៣នាក់ គឺនាងតណ្ហា១ អរតី១ រាគា១ ចូលទៅចែចង់ព្រះអង្គទៀត។
៩៤. សំនួរ- ត្រង់ដែលថាព្រះសាស្តាគង់ក្នុងផ្ទះកែវនោះ គឺមានផ្ទះកែវមែនឬទេ?
*ចំលើយ មិនមែនទេ។ ផ្ទះកែវរបស់ព្រះអង្គជាវិការៈនៃព្រះសទ្ធម្មទាំងអស់គឺសតិបដ្ឋាន៤ជាភូមិភាគ,ឥទ្ធិបាទ៤ជាសសរ,វិន័យបិដកជាជញ្ជាំង, សម្មប្បធាន៤ជាក្រប, សមាបត្តិ៨រតនិងផ្ទៃ, សុត្តន្តបិដកជាគ្រឿងដំបូល, អភិធម្មបិដកជាគ្រឿងប្រក់។
៩៥. សំនួរ- ដែលថាព្រះសាស្តាមានរស្មី៦ពណ៌នោះតើពណ៌អ្វីខ្លះ?
*ចំលើយ គឺពណ៌ខៀវ១ លឿង១ ក្រហម១ ស១ ហង្សបាទ១ ផ្លេកៗ១។
៩៦. សំនួរ- កាលព្រះសាស្តាគង់ក្រោមដើមកែស មានអ្នកណាយកវត្ថុអ្វីមកថ្វាយដែរទេ?
*ចំលើយ ព្រះឥន្ទយកផ្លែសម៉ ឈើស្ទន់និងទឹកមកថ្វាយព្រះសាស្តា។ បន្ទាប់ពីព្រះឥន្ទមកមានពាណិជ២នាក់បងប្អូន , បងឈ្មោះតបុស្សៈ ប្អូនឈ្មោះភល្លិក បាននាំយកសដូវផង់មកថ្វាយព្រះសាស្តាៗ ទ្រង់ប្រទានព្រះកេសធាតុ៨សរសៃឪយពាណិជនោះ យកទៅបញ្ចុះក្នុងសិង្កុតរចេតិយ ដើម្បីធ្វើសក្ការបូជា។
៩៧. សំនួរ - កាលដែលព្រះសាស្តាទទួលសដូវពីពាណិជនោះតើទ្រង់ទទួលដោយអ្វី?
*ចំលើយទ្រង់ទទួលដោយបាត្រថ្មដែលស្តេចចតុលោកបាលយកមកថ្វាយ។
៩៨. សំនួរ -ទីសិង្កុតរចេតិយនោះគេបានបញ្ចុះវត្ថុអ្វីខ្លះ?
*ចំលើយ គេបានបញ្ចុះគ្រឿងបរិក្ខារនៃព្រះពុទ្ធ៤ព្រះអង្គ ក្នុងភទ្ទក័ប្បនេះ គឺបញ្ចុះធម្មក្រករបស់ព្រះពុទ្ធកកុសន្ធៈ១ វត្ថពន្ធរបស់ព្រះពុទ្ធកោនាគមនៈ១ សាដករបស់ព្រះពុទ្ធកស្សបៈ១ បញ្ចុះព្រះកេសធាតុ៨សរសៃរបស់ព្រះពុទ្ធគោតម១។
៩៩. សំនួរ- សិង្កុតរចេតិយគេធ្វើនៅស្រុកណា? ចំលើយ នៅក្នុងស្រុកភូមា។
១០០. សំនួរ- អ្នកណាជាឧបាសកមុនគេបំផុត?ហៅថាអ្វី? ចំលើយ ពាណិជ២នាក់ គឺតបុស្សៈ និងភលិ្លកៈ ដល់សរណគមន៏ ២គឺ ព្រះពុទ្ធ នឹងព្រះធម៌ ហៅថាទ្វេវាចិកសរណគមន៏។

១០១. សំនួរ- ព្រះទយ័នៃព្រះសាស្តាពេញពោរទៅដោយព្រះមហាករុណាមែនឬទេ? ហេតុម្តេចកាលព្រះអង្គបានត្រាស់ដឹងហើយ ត្រឡប់មកជារួញរាព្រះទ័យក្នុងការសំដែងធម៌វិញ? ខាងក្រោយមកទ្រង់ព្រះតម្រិះដូចម្តេច បានជាទ្រង់អធិដ្ឋានព្រះទ័យថានឹងទ្រង់សំដែងធម៌ប្រោស សត្វ?
*ចំលើយ- រឿងនេះជាសេចក្តីពិត, ព្រះសាស្តានៃយើងទ្រង់ពេញពោរទៅដោយព្រះមហាករុណាមែនៗប៉ុន្តែ កាលព្រះអង្គបានត្រាស់ដឹងហើយត្រឡប់ជាមានព្រះទ័យរួញរាវិញនោះ គ្រាន់តែមានក្នុងមូយខណៈចិត្តប៉ុណ្ណោះទេ ដោយទ្រង់ព្រះតម្រិះ ថាធម៌ដែលតថាគតបានត្រាស់ដឹងហើយនោះជ្រាលជ្រៅណាស់ កម្រពួកសត្វមានកិលេសដូចធូលីមានរាគៈជាដើម នឹងដឹង បានដោយឆាប់រហ័ស។ ក្នុងករណីដូច្នេះកុំថាតែព្រះបរមសាស្តាដែលបានត្រាស់ដឹងធម៌ដ៏ល្អិតសុខុមហើយទ្រង់អល់ឯកក្នុងការសំដែង ធម៌នេះ ឡើយសូម្បីតែអ្នកដែល ស្ម័គ្រចិត្តនឹងប្រព្រឹត្តតាមព្រះអង្គហើយគេក៏ធ្វើទៅតាមបានដោយលំបាក ព្រោះការច្រាស់ក្របែលកិលេស របស់សត្វ អ្នកក្រាសទៅដោយរាគៈ ទោសៈ មោហៈមិនមែនជាវិស័យកំចាត់បានងាយទេ។ ហេតុនេះកាលព្រះសាស្តាបានត្រាស់ដឹងហើយត្រូវមានព្រះ ទ័យ រួញរាជាធម្មតា។ សូម្បីតែសាមញ្ញជនអ្នកបានសិក្សាវិជ្ជាការណាខ្លះឬធ្វើការងារប្រភេទខ្លះដែលត្រូវរងទុក្ខលំបាកយ៉ាងច្រើន លុះបានសម្រេចហើយគង់មានចិត្តរួញរាធុញទ្រាន់ខ្លះដូចគ្នាថាការងារបែបនេះ អ្នកមិនមានព្យាយាមនឹងមានអំណត់ទេ មុខជាមិនអាចនឹងធើ្វបាន សម្រេចឡើយ។
លុះវេលាក្រោយមកព្រះអង្គទ្រង់ពិចារណាឃើញថាវេនេយ្យសត្វមានច្រើនប្រភេទ គឺបុគ្គលខ្លះមានកិលេសស្រាលស្តើង ខ្លះមានកិលេសក្រាស់ ខ្លះមានឥន្រ្ទីយ៍គឺសទ្ធា, វីរិយៈ, សតិ, សមាធិ, បញ្ញា ខ្លះមានឥន្រ្ទីយ៍ទន់ ខ្លះមានអាការដ៏ល្អ ខ្លះមានអាការដ៏អាក្រក់ ខ្លះប្រដៅងាយ ខ្លះប្រដៅក្រ ខ្លះអាចនឹងដឹងបាន ខ្លះមិនអាចដឹងបានអ្នកមានគុណសម្បត្តិដូច្នោះជាប្រមាណ យ៉ាងកណ្តាលបានទទួលអប់រំក្នុងបដិបទាដ៏ជាបុព្វភាគទាល់តែមានឧបនិស្ស័យ, ក៏នៅតែគួរទទួលការណែនាំក្នុងធម៌ជាន់ទាបជាមុន ដើម្បីឱ្យកើតមានឧបនិស្ស័យ កាលបើដូច្នោះការទ្រង់សំដែងធម៌មុខជាមិនឥតផល អាចសម្រេចប្រយោជន៍ដល់មនុស្សគ្រប់ពួកបានវៀរលែងតែពួកដែលមិនមែនជាវេនេយ្យសត្វព្រះសាស្តាមានព្រះញាណឃើញហេតុឆ្ងាយទ្រង់ព្រះចិន្តាដូចបានពោលមកហើយនេះបានជាទ្រង់ព្រះទ័យថាសំដែងធម៌ទេសនាប្រោសសត្វ។
សំនួរ - ព្រះសាស្តាកាលនឹងទ្រង់សំដែងធម៌ទេសនាប្រោសវេនេយ្យសត្វទ្រង់ប្រៀបនឹងផ្កាឈូក៤យ៉ាង រឿងនេះដោយពុទ្ធបំណងដូចម្តេច?ចូររៀបរាប់មើល! ចំលើយ ដោយមានពុទ្ធបំណងថា មិនទេសនាទូន្មានសត្វទេ ព្រោះទ្រង់ឃើញថាធម៌ដែលព្រះអង្គទ្រង់ត្រាស់ដឹងនោះជ្តាលជ្រៅណាស់ សត្វដែលមានអាលយ័គឺ កិលេសកម្រនឹងដឹងបាន។តែខាងក្រោយព្រះអង្គទ្រង់នឹកដល់បុគ្គល៤ពួក គឺឧគ្ឈដិតញ្ញូបានដល់បុគ្គលដែលបានស្តាប់ធម៌លោកអ្នកប្រាជ្ញសំដែងចប់ហើយ ក៏បានដឹងយល់ភ្លាម ប្រៀបដូចផ្កាសឈូកគ្រាន់តែត្រូវកំដៅព្រះអាទិត្យក៏រិកមួយរំពេច នោះចាត់ជាមួយពួក។ វិបច្ចិតញ្ញូបានដល់បុគ្គលដែលបានស្តាប់ធម៌អ្នកប្រាជ្ញសំដែងទាល់តែលោកចែករំលែកសេចក្តីធម៌នោះឪយល្អិតចេញទៅទៀតទើបបានដឹងយល់ ប្រៀបដូចផ្កាឈូកដែលនឹងរីកក្នុងថ្ងៃស្អែកនេះចាត់ជាពួកមួយ។ នេយ្យបុគ្គល បានដល់វេនេយ្យសត្វដែលជាសាស្តាដឹកនាំទូន្មានរឿយៗទៅ ដើម្បីឪយបានសម្រេចមគ្គផលដូផ្កាឈូកដែលនឹងក្នុងថ្ងៃខាងមុខតៗទៅនេះចាត់ជាពួកមួយ។ បទបរមបុគ្គលបានដល់សត្វអ្នកសា្តប់ធម៌ចាំមិន បាន ទាំងមិនបដិបត្តិតាមប្រៀបដូចជាផ្កាឈូកដែលនឹងទៅជាចំណីត្រីនឹងអណ្តើកដូច្នោះ នេះចាត់ជាពួកមួយ។
១០២. សំនួរ- អ្នកណាចូលទៅអារាធនាព្រះសាស្តាឪយសំដែងធម៌ប្រោសសត្វ? កាលព្រះអង្គគង់នៅទីណា?
*ចំលើយ សហម្បត្តីព្រហ្មទូលអារាធនា។ គ្រានោះព្រះអង្គគង់នៅក្រោមដើមអជលនិគ្រោធ។ ធម្មចក្កប្បវត្តនទេសនា
១០៣. សំនួរ -កាលព្រះសាស្តាតាំងព្រះទ័យថានឹងសំដែងធម៌ប្រោសសត្វហើយទ្រង់នឹងនឹកអ្នកណាមុនគេ?
*ចំលើយ- ទ្រង់នឹកដល់អាឡារតាបស កាលាគោត្រ នឹង ឧទកតាបសរាមបុត្រមុនគេ រួចទ្រង់ជ្រាបថាតាបសទាំង២រូប នោះក្ស័យជីវិតហួសទៅហើយ។
១០៤. សំនួរ -ព្រះសាស្តាសំដែងធម៌ប្រោសអ្នកណាមុនបំផុត? ទ្រង់សំដែងធម៌អ្វី? នៅកន្លែងណា? ក្នុងស្រុកណា?
*ចំលើយ ប្រោសបញ្ចវគ្គីយ៍ភិក្ខុមុនគេបំផុត។ ទ្រង់សំដែងធម៌ធម្មចក្ក័។ នៅព្រៃឥសិបទនមិគ្គទាយវន័។ ទៀបនគរពារាណសី។
១០៥. សំនួរ- ចុះបណ្តាបញ្ចវគ្គីយភិក្ខុទាំងនោះ តើលោកណាឃើញធម៌មុនគេ? ហើយលោកឃើញដូចម្តេច?
*ចំលើយ ព្រះអញ្ញកោណ្ឌញ្ញៈជាប្រធាននៃពួកភិក្ខុបញ្ចវគ្គីយបានធម្មចក្ខុឃើញធម៌មុនគេ។ លោកឃើញថារបស់ណាមួយដែលបច្ច័យប្រជុំតាក់តែងហើយរបស់ នោះសុទ្ធតែជាភិក្ខុមិនមែនខ្លួនប្រាណ។ របស់ណាមួយកើតឡើងហើយ របស់ទាំងអស់នោះ មានសេចក្តីរលត់វិញជាធម្មតា។
១០៦. សំនួរ - ភីក្ខុបញ្ចវគ្គីយទាំងនោះបានសម្រេចព្រះអរហត្តព្រោះបានស្តាប់ធម៌អ្វី? ធម៌នោះនិយាយពីអ្វី? ចូរឆ្លើយឱ្យល្មមស្តាប់បាន!
*ចំលើយព្រោះបានស្តាប់ធម៌ទេសនា ហៅថាអនត្តលក្ខណសូត្រ។ និយាយពីខ្លួនមិនទៀងថា : រាងកាយរបស់យើងនេះជារបស់មិនទៀងទាត់មានសេចក្តីរលត់ និងសេចក្តីបែកធ្លាយទៅជាធម្មតា កាលបើមិនទៀងហើយជាទុក្ខ កាលជាទុក្ខហើយនឹងប្រកាន់ថាជាខ្លួនជាប្រាណជាយើង ក៏ជាការមិនសមគួរ។
១០៧. សំនួរ -ធម្មចក្កប្បវត្តនសូត្រ អនត្តលក្ខណសូត្រ នឹងអាទិត្តបរិយាយសូត្រ ព្រះសាស្តាទ្រង់សំដែងប្រោសអ្នកណា? ក្នុងទីណា?
*ចំលើយ ធម្មចក្កប្បវត្តនសូត្រ នឹងអនត្តលក្ខណសូត្រទ្រង់សំដែងប្រោសបញ្ចវគ្គីយភិក្ខុ ក្នុងព្រៃឥសិបទនមិគទាយវ័ន នគរពារាណសី។ អាទិត្តបរិយាយសូត្រ ទ្រង់សំដែងប្រោសភិក្ខុបុរាណជដិល១ពាន់៣អង្គ មានឧរុវេលកស្សបៈជាដើម ក្បែរឆ្នេរស្ទឹងគយាសីសប្រទេស ដែនមគ្គធៈ។
១០៨. សំនួរ- ហេតុអី្វព្រះសាស្តាបានត្រាស់ដឹងហើយមិនយាងទៅប្រោសព្រះពុទ្ធបិតាមាតា នឹងញាតិវង្សមុនជនឯទៀត?
*ចំលើយ- ព្រោះតែទ្រង់យល់ឃើញថា គួរប្រតិស្ថានព្រះពុទ្ធសាសនាទុកក្នុងមគធជនបទមុនសិន ព្រោះជាដែនធំមានអំណាចព្រមទាំង បរិបូណ៌ដោយសម្បត្តិ មានប្រជាជនច្រើនកុះករ ទាំងជាទីលំនៅនៃពួកគ្រូ មេលទ្ធិជាច្រើន កាលបើពួកគ្រូទាំងនោះមកចូលព្រះអង្គ ហើយព្រះអង្គងាយនឹងទូន្មានអ្នកដទៃទៀត។ មួយទៀតមនុស្សជាន់នោះ ច្រើនមានទិដ្ឋិមានៈប្រកាន់ខ្លួនជាអ្នកធំ គឺជាមាតាបិតាជីដូនជីតាមាមីងរបស់ព្រះអង្គ។ បើព្រះអង្គបានត្រាស់ដឹងហើយរួចយាងទៅប្រដៅពពួកសាក្យរាជក្នុងកបិលភ័ស្តុតែម្តង រមែងជាការលំបាកច្រើនឬនឹងមិនបានសម្រេចផល ព្រោះលោកទាំងនោះកំពុងពេញដោយទិដ្ឋិមានៈប្រកាន់ថាជាអ្នកធំ ថែមទាំងមិនទាន់បាត់ខឹងក្នុងរឿងស្តេចចេញទៅបួស ដែលគេសំគាល់ថាជា ការប្រព្រឹត្តិបន្ទាបវង្សត្រកូលផង។ រួមឱ្យខ្លីមកថាឧបនិស្ស័យឥន្រ្ទីយរបស់លោកទាំងនោះនៅមិនទាន់ចាស់ក្លា លុះកាលណាព្រះអង្គ ស្តេចទៅប្រោស អ្នកនេះ អ្នកនោះបានសម្រេចប្រយោជន៍ ទាល់តែព្រះកិក្តិគុណសេចក្តីល្អរបស់ព្រះអង្គ ល្បីទៅដល់ ពួកសាក្យរាជៗបាត់ខឹងកើត មានចិត្តស្រឡាញ់រាប់អានឡើងវិញសេ្តចមកប្រោសជាខាងក្រោយទើបងាយ។ ដោយហេតុបានពោលខាងលើនេះឯង ដែលបណ្តាលមិនឪយ ព្រះអង្គសេ្តចទៅប្រោសពួកសាក្យរាជមុនគេ។
១០៩. សំនួរ- ចុះក្នុងវស្សាត្រាស់ដឹងថ្មីៗព្រះសាស្តាបានធើ្វអ្វីឪយជាប្រយោជន៍ដ៏សមគួរដែលព្រះអង្គត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធគួរឪយយើងយក ទុកដាក់ក្នុងចិត្ត ធ្វើជាគំរូបាន?
*ចំលើយ- រាប់តាំងពីថ្ងៃ១៤កើតខែអាសាធសេ្តចទៅកាន់ព្រៃឥសិបទនមិគយវន័គង់ចាំវស្សានៅទីនោះលុះដល់បញ្ជូនសាវ័កទៅប្រកាសព្រះសាសនា ក្នុងនានា ប្រទេសព្រះអង្គក៏យាងទៅកាន់ឧរុវេលាប្រទេសក្នុងវេលាចេញវស្សាហើយ,ក្នុងរយៈកាលនេះទ្រង់បានសំដែងធម៌និងប្រទាន ឧបសម្បទ័ដល់ សាវ័កសំរេចអរហត្តផល៦០អង្គ គឺបញ្ចវគ្គិយភិក្ខុ៥,ព្រះយស១, សម្លាញ់ព្រះយស៤, និងសំឡាញ់ព្រះយស៥០ទៀត, ទ្រង់ប្រោសមាតាបិតានិងភរិយាព្រះយស ដល់នូវរតនត្រ័យជាសរណៈ ជាឧបាសក ឧបាសិកាក្នុងលោកជាដំបូង២នាក់។
១១០. សំនួរ - ព្រោះហេតុអ្វីបានជាព្រះអង្គទ្រង់សំដែងធម៌ដល់បព្វជិតមុនគ្រហស្ថ?
*ចំលើយ ព្រោះបព្វជិតធ្លាប់បានអបរំក្នុងផ្លូវប្រតិបត្តិមកជាច្រើនហើយ ដូចផ្កាឈូកដែលដុះឡើងផុតពីទឹក គ្រាន់តែត្រូវរស្មីព្រះអាទិត្យក៏រិកភ្លាម។ យសបព្វជា
១១១. សំនួរ - កាលព្រះអង្គប្រោសភិក្ខុបញ្ចវគ្គិយរួចហើយតើព្រះអង្គទ្រង់ប្រោសអ្នកណាទៀត?
*ចំលើយ ទ្រង់ប្រោសយសកុលបុត្ត ជាបុត្រនាងសុជាតាដែលបានថ្វាយមធុបាយសដល់ព្រះអង្គ។ យសកុលបុត្របានស្តាប់អនុបុព្វីកថាចប់ហើយក៏បានសមេ្រចសោតាបត្តិផលក្នុងព្រៃឥសិបតនមិគយវ័ន។តពីនោះមកទៀតទ្រង់ប្រោសសេដ្ឋីជាបិតា ព្រះយសនិងភរិយាសេដ្ឋីជាមាតាព្រះយសព្រមទាំងភរិយាព្រះយសឪយបានសំរេចសោតាបតិ្តផល។ ខាងក្រោយមកព្រះយសបានឧបសម្បទាជា ឯហិភិក្ខុ។
១១២. សំនួរ -ចុះកាលដែលព្រះសាស្តាប្រោសយសកុលបុត្រនិងបិតាមាតាភរិយានៃយសរួចហើយ តើទ្រង់ប្រោសអ្នកណាទៀត? ឈ្មោះអ្វីខ្លះ?
*ចំលើយទ្រង់ប្រោសសម្លាញ់យស៤នាក់ទៀតគឺ វិមលៈ១, សុពាហុ១, បុណ្ណជិ១, គវម្បតិ១,។តពីនោះមកប្រោសសំឡាញ់ព្រះយស៥០នាក់ទៀតប៉ុន្តែមិនដឹងឈ្មោះអ្វីខ្លះ។សំឡាញ់យស៥៤នាក់បានឧបសម្បទាជាឯហិភិក្ខុដែរ។
១១៣. សំនួរ - ចុះអ្នកណាជាឧបាសកនិងឧបាសិកាមុនបំផុត?
*ចំលើយ បើទេ្វវាចិកសរណគមន៍ គឺអ្នកដល់ព្រះពុទ្ធនិងព្រះធម៌ជាទីពឹងមុនគេ បានដល់ពាណិជពីរនាក់ឈ្មោះតបុស្សៈ១,ភល្លិកៈ។ បើជាតេវាចិកសរណគមន៍ គឺដល់ព្រះព្រះពុទ្ធព្រះធម៌ព្រះសង្ឈជាទីពឹងបានដល់សេដ្ឋីជាបិតាព្រះយសហៅថាបឋមឧបាសក។ ចំណែកមាតានិងភរិយានៃព្រះយសហៅថាបឋមឧបាសិកា។
១១៤. សំនួរ - កាលព្រះសាស្តាគង់ក្នុងព្រៃឥសិបតនមិគទាយវ័នស្ងាត់តែមួយអង្គឯងនោះ តើមារាធិរាជចូលទៅក្រាបទូលព្រះអង្គថាដូចម្តេច?
*ចំលើយ ចូលទៅក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន! ព្រះអង្គបានរួចចាកបារពន្ធន៍ទាំងពួងហើយ ប៉ុន្តែគង់មិនរួចពីដៃខ្ញុំទេ។ ព្រះសាសា្តត្រាស់សួរថា៖ ម្នាល មារអើយ!សេចក្តីប្រាថ្នានៃតថាគតក្នុងរូប សំឡេង ក្លិន រស សម្ផស្ស មិនមានឡើយតថាគតអាចកំចាត់បង់នូវមច្ចុមារបាន, មារបានស្តាប់ហើយក៏កើត ទុក្ខតូចចិត្តត្រឡប់វិលទៅវិញ។ ឧរុវេលាគមនៈ
១១៤. សំនួរ - កាលព្រះសាសា្តចេញពីព្រៃឥសិបតនមិគទាយវ័នហើយទ្រង់យាងទៅគង់នៅទីណាទៀត? *ចំលើយ ទ្រង់យាងទៅគង់ក្នុងឧរុវេលាប្រទេស។
១១៦. សំនួរ- កាលទ្រង់យាងទៅតាមផ្លវតើបានប្រោសអ្នកណាដែរ? *ចំលើយ បានប្រោសភទ្ទវគ្គិយកុមារ៣០នាក់ឯហិភិក្ខុឧបសម្បទា។
១១៧. សំនួរ - ចុះកាលព្រះសាសា្តគង់ក្នុងឧរុវេលាប្រទេសបានប្រោសអ្នកណាខ្លះ?
*ចំលើយ បានប្រោសជដិល៣នាក់បងប្អូននិងគ្នាគឺ ឧរុវេលកស្សបៈមានបរិវារ៥០០, នទីកស្សបៈមានបរិវារ៣០០, គយាកស្សបៈមានបរិវារ២០០, ឪយបានសម្រេចជាឯហិភិក្ខុឧបសម្បទា ទាំង៣នាក់នឹងបររិវារ១០០០នា់ផង។
១១៨. សំនួរ- ព្រះសាសា្តទ្រង់សំដែងបដិហារ្យចំនួនប៉ុន្មានយ៉ាងហើយទ្រងទេសនាធម៌អ្វី?
*ចំលើយទ្រង់សំបាដិហារ្យចំនួន១៥០០យ៉ាង។ទ្រង់ទេសនាអាទិត្តបរិយាយសូត្រ។
១១៩. សំនួរ - ចុះព្រះសាសា្តប្រោសជដិលរួចហើយទ្រង់យាងប្រោសអ្នកណាទៀត?
*ចំលើយ- ទ្រង់យាងទៅប្រោសព្រះបាទពិម្ពិសារ ក្សត្រក្រងរាជគ្រិះព្រមទាំងព្រាហ្មណ៍និងគហបតី១១មឺននាក់ ឪយបានសម្រេចសោតាបត្តិផល, ព្រាហ្មណ៍១ មឺននាក់ទៀត បានស្ថិតនៅក្នុងព្រះត្រៃសរណគមន៍។
១២០. សំនួរ -ព្រះសាសា្តទ្រង់ទេសនាធម៌អ្វី ប្រោសព្រាហ្មណ៍និងគហបតីទាំងនោះ?
*ចំលើយ ទ្រង់ទេសនាមហានារទជាតក ដោយពិស្តារ។

១២១. សំនួរ - ព្រះអគ្គសាវ័ករបស់ព្រះសាសា្តគឺអ្នកណា? លោកមានគុណវិសេសយ៉ាងសំខាន់ដល់សាសនាដូចម្តេច បានជាព្រះសាសា្តទ្រង់តាំងទុកក្នុងតំណែង ដ៏សំខាន់ដូច្នោះ?
*ចំលើយ- គឺព្រះសារីបុត្រ និងព្រះមោគ្គល្លាន។ លោកបានជាកម្លាំងរបស់ព្រះសាសា្តក្នុងការប្រកាសផ្សាយសាសនាញាំង មហាជនឪយកើតសទ្ធាជ្រះថ្លាក្នុងព្រះ ពុទ្ធសាសនាជាច្រើន។សូម្បីព្រះសាសា្តក៏បានសរសើរលោកទាំងពីរព្រះអង្គនោះដោយឧបមាថា ព្រះសារីបុត្រប្រៀបដូចជាមាតាញាំងទារកឪយកើត ,ព្រះមោគ្កល្លានប្រៀបដូចស្រីមេដោះចិញ្ចឹមរក្សាទារកដែលកើតហើយនោះ។ ព្រះសារីបុត្ររមែងដឹកនាំមហាជនឪយតាំងនៅក្នុងសោតាបត្តិផល, ព្រះមោគ្គល្លានរមែងដឹកនាំមហាជនឪយតាំងនៅក្នុងគុណខាងលើដែលខ្ពសជាងនោះទៅទៀត។ បើនិយាយឪយចំទៅថាព្រះសារីបុត្រព្រះសាសា្តលើកដំកើងថាប្រសើរដាច់គេខាងផ្លូវបញ្ញា អាចសំដែងធម្មច័ក្រនិងចតុរារិយសច្ចបានឆ្ងាយទូលាយ ពិស្តាដូចព្រះអង្គដែរ, ទាំងឈ្លាសវៃក្នុងការទេសនាទូន្មានមហាជន។
ចំណែកព្រះមោគ្គលា្លនព្រះសាសា្តទ្រង់សរសើរថាជាអ្នកមានឬទ្ធិច្រើនអាចធើ្វៗ បានដូចសេចក្តីប្រាថ្នាទាំងជាអ្នកឈ្លាសវៃក្នុងការដឹកនាំត្រកូលដែលមិនទាន់ជ្រះថ្លាឪយជ្រះថ្លាបានមិនធើ្វសទ្ធានិងទ្រព្យរបស់ឬាយកឪយខូចខាត់ដូចជាមេឃ្មុំដែលហើរចូលទៅក្នុងសួនផ្កាមិនធើ្វពណ៌និងក្លិនរបស់ផ្កាឪយបាត់បង់ឡើយ គ្រាន់តែក្រេបជញ្ជកយកតែឪជារសហើយហើរបាត់ទៅព្រះសាសា្តទ្រង់ប្រដៅភិក្ខុឯទៀតឪយប្រព្រឹត្តតាមជាគំរូ។
១២២. សំនួរ -ព្រះសារីបុត្រនិងព្រះមោគ្គល្លានបានបួសក្នុងលទ្ធិដទៃរួចទៅហើយហេតុអ្វីក៏បានជាលះបង់លទ្ធិនោះចោលវិញហើយចូលមកបួសក្នុងព្រ ពុទ្ធសាសនា?
*ចំលើយ- ហេតុតែលោកមានប្រក្រតិជសអ្នកភា្ញក់រឭកជានិច្ចមិនភេ្លចខ្លួន បានបួសក្នុងលទ្ធិរបស់អាចារ្យសញ្ជ័យវេលដ្ឋបុត្រហើយមិនបានសម្រេចមោគ្គធម៌ក៏ធើ្វកតិកានិងគ្នាថាបើអ្នកណាបានមោគ្គធម៌មុនចូលប្រាប់ដល់គា្ន។ ថ្ងៃមួយព្រះសារីបុត្របានទៅជួបនឹងព្រះអស្សជិត្ថេរក៏មានចិត្តជ្រះថ្លានឹងឥរិយាបថរបស់លោកបានសាកសួរដឹឹងថាលោកជាពុទ្ធសាវ័កហើយ ក៏អារាធនាឪយលោកសំដែងធម៌ុំព្រះអស្សជិត្ថេរបានសម្តែងប្សរប់ត្រង់គោលព្រះពុទ្ធសាសនា (ធម៌ទាំងឡាយរមែងកើតឡើងព្រោះហេតុ រមែងរលត់ ទៅវិញក៏ព្រោះហេតុ)។ ព្រះសារីបុត្រស្តាប់ធម៌នេះចប់ហើយក៏បានធម្មចក្ខុទើបត្រឡប់មកប្រាប់ព្រះមោគ្គលា្លនៗបានស្តាប់ធម៌នោះហើយក៏បាន ធម្មចក្ខុដូចគ្នាទើប បបួលគ្នាចូលទៅគាល់ព្រះសាស្តា។
១២៣. សំនួរ- អារាមឈ្មោះអ្វីដែលកើតឡើងជាដំបូងក្នុងព្រះពុទ្ធសាសនា? កើតនៅប្រទេសណា? អ្នកណាជាអ្នកថ្វាយ? ក្នុងវេលាណា?
*ចំលើយ អារាមឈ្មោះវេឡុវ័នគឺជាទីឧទ្យានព្រៃឫស្សីតាំងនៅជិតក្រុងរាជគ្រឺះ ក្នុងដែនមគធៈ ជាទីស្ងប់ស្ងាត់សមល្មមដល់សមណៈ។ ព្រះបាទពិម្ពិសារក្សត្រក្រុងរាជគ្រឺះជាអ្នកថ្វាយៗក្នុងវេលាដែលព្រះសាសា្តព្រមទាំងភិក្ខុសង្ឈ យាងទៅទទួលភត្តាហារក្នុងព្រះរាជនិវេសន៍ក្នុងកាលដែលព្រះសាសា្តសេ្តចទៅក្នុងដែនមគធៈ ដើម្បីប្រកាសព្រះសាសនាជាដំបូង៕
១២៤. សំនួរ -ចុះព្រះនាមដើមរបស់ព្រះសារីបុត្រ និងព្រះមោគ្គល្លានហៅថាអ្វី? លោកកើតនៅស្រុកណាជាបុត្រអ្នកណា?
*ចំលើយ ព្រះនាមដើមរបស់ព្រះសារីបុត្រ ហៅថាឧបតិស្សៈ លោកកើតក្នុងឧបតិស្សគ្រាម ជាបុត្រនៃនាងសារីព្រាហ្មណ៍។ ព្រះនាមដើមរបស់ព្រះមោគ្គលា្លន ហៅថាកោលិតៈ លោកកើតក្នុងកោលិតគ្រាម ជាបុត្រនៃនាងមោគ្គលី្ល។
១២៥. សំនួរ -ចុះកាលព្រះសារីបុត្រនិងព្រះមោគ្គល្លានចូលទៅសូមបព្វជា្ជឧបសម្បទាក្នុងសំណាក់ព្រះសាសា្តនោះតើបាននាំបរិវារប៉ុន្មាននាក់ទៅផង? *ចំលើយ បាននាំបរិវារ២៥០នាក់ទៅផង។
១២៦. សំនួរ -បណ្តាព្រះអគ្គសាវ័កទាំង២អង្គ លោកណាបានសម្រេចព្រះអរហត្តមុនគេ? ព្រោះបានសា្តប់ធម៌អ្វី?
*ចំលើយ- ព្រះមោគ្គល្លានបានសំរេចព្រះអរហត្តមុន គឺរាប់ពីថ្ងៃដែលបានបព្វជ្ជា៧ថ្ងៃ។ព្រោះបានសា្តប់ធាតុកម្មដ្ឋានក្នុងវេលាដែលលោកទៅគង់នៅក្នុងស្រុក កល្លកវាឡគ្រាមដែនមគធៈ។ឯព្រះសារីបុត្របានសំរេចព្រះអរហត្តក្រោយ គឺរាប់ពីថ្ងៃដែលលោកបួសមកបាន១៥ថ្ងៃ ព្រោះបានសា្តប់វេទនាយសូត្រដែលព្រះសាសា្តកំពុងសំដែងប្រោសទីឃខនបរិពាជកជាក្មួយរបស់ខ្លួនក្នុងគុហាឈ្មោះសូករខាត។
១២៧. សំនួរ - ព្រះសាសា្តទ្រង់តាំងអគ្គសាវ័កទាំងគូ ព្រមទាំងទ្រង់សំដែងឪវាទបាតិមោក្ខនៅទីណា? ក្នុងថ្ងៃ ខែ ឆ្នាំអ្វី?
*ចំលើយក្នុងវត្តវេឡុវន័ ក្បែក្រុងរាជគ្រឹះ ដែនមគធៈ។ ក្នុងថ្ងៃ១៥កើត ខែមាឃ ឆ្នាំវក។

១២៨. សំនួរ -កាលព្រះសាសា្តគង់ក្នុងវត្តវេឡុវ័ននោះតើព្រះបាទសុទ្ធោទនៈប្រើអាមាត្យប៉ុនា្មននាក់ឱ្យទៅនិមន្តព្រះសាសា្តមកកាន់ក្រុងកបិលពស្តុ?
*ចំលើយព្រះរាជាប្រើអាមាត្យ១០នាក់ក្នុងម្នាក់ៗមានបរិវារ១ពាន់ៗ ប្រើឪយទៅ១០ដងគឺ ១នាក់ ១ដង។
១២៩. សំនួរ- ចុះអាមាត្យទាំង១០នាក់នោះបានបួសបានសំរេចធម៌អ្វីដែរឬទេ? *ចំលើយ អាមាត្យទាំងអស់នោះ បានបួសហើយបានសម្រេចព្រះអរហត្តផលជាឯហិភិក្ខុឧបសម្បទា។
១៣០. សំនួរ- ព្រះថេរអង្គណាដែលបានទទួលនិមន្តព្រះសាសា្តយាងទៅកាន់កបិលព័ស្តុ?
*ចំលើយព្រះកាឡុទាយីត្ថេរដែលជាអាមាត្យគំរប់ដប់ ទៅក្រោយគេទាំងអស់ បានទូនិមន្តព្រះសាសា្ត។
១៣១. សំនួរ -កាលព្រះសាសា្តយាងទៅដល់នគរកបិលព័ស្តុហើយទ្រង់គង់នៅទីណា? មានព្រះសង្ឈជាបរិវារប៉ុន្មានអង្គ?
*ចំលើយ- ព្រះអង្គគង្គក្នុងនិគ្រោធារាម។ មានព្រះសង្ឈជាបរិវារ២មឺនអង្គ។សុទ្ធតែជាព្រះខីណាស្រព។
១៣២. សំនួរ- ព្រះសាសា្តទ្រង់ប្រោសព្រះពុទ្ធបិតានិងញាតិវង្សដោយវិធីដូចម្តេច?
*ចំលើយ- ដោយវិធីធ្វើយមកប្បដិហារ្យ គឺទ្រង់និម្មិតទីចង្រ្កមកែវហើយយាងចង្រ្កមក្នុងអាកាសទ្រងនិម្មិតជាព្រះពុទ្ធមួយ អង្គទៀតឪយឆ្លើយប្រសា្នរបស់ព្រះអង្គ នៅទីផុតទ្រង់យាងចុះពីអាសមកហើយត្រាសទេសនាមហាវេស្សន្តរជាតក ព្រោះទ្រង់ប្រារព្ធភ្លៀងបោក្ខរព័ស៌ឪយជាដើមហេតុ។
១៣៣. សំនួរ -ចុះព្រះពុទ្ធបិតាបានសម្រេចផលអ្វី? បានទ្រង់ព្រះផ្នួសឬទេ?
*ចំលើយកាលជួបនិងព្រះសាសា្តគ្រាដំបូង បានសំរេចព្រះអនាគាមិផល,លុះដលជិតនិងអស់ព្រះជន្ម ទើបបានសំរេចព្រះអរហត្តផល។ ហើយបរិនិពា្វនទៅ ។ ព្រះអង្គមិនបានទ្រង់ព្រះផ្នួសទេ។ ពិម្ពាពិលាប
១៣៤. សំនួរ - ក្នុងថ្ងៃទីពីរ ព្រះសាសា្តបានប្រោសអ្នកណា? ឪយបានសំរេចមគ្គផលអ្វី?ដោយទេសនាធម៌អ្វី?
*ចំលើយ- បានប្រោសព្រះនាងបជាបតីគោតមី ជាព្រះមាតុច្ឆា, ឪយបានសម្រេចព្រះសោតាបតិផល, ដោយឬេសនាមហាធម្មបាលជាតក។
១៣៥. សំនួរ - ក្នុងថ្ងៃទីបីព្រះសាសា្តទ្រង់ប្រោសអ្នកណា?ឪយបានសម្រេចផលអ្វី? ដោយទេសនាធម៌អ្វី?
*ចំលើយ- បានប្រោសព្រះនាងពិម្ពាជាមាតារាហុកុមារ, ឪយបានសម្រេចព្រះសោតាបតិផល,ដោយទេសនាចន្ទកិន្នរីជាតក។

១៣៦. សំនួរ - ក្នុងថ្ងៃទី៤ព្រះសាសា្តទ្រង់ប្រោសអ្នកណា? បានសម្រេចមគ្គផលអ្វី?
*ចំលើយ- បានប្រោសនន្ទកុមារគឺក្នុងថ្ងៃដែលព្រះនន្ទកំពុងតែធ្វើវិវាហមង្គលជាមួយនិងនាងជនបទកល្យាណី ព្រះសាសា្តទ្រង់នាំព្រះនន្ទកុមារ វត្តនិគ្រោធារាម ហើយទ្រងបំបួសព្រះនន្ទកុមារ។ ដល់ថ្ងៃក្រោយមក ព្រះនន្ទភិក្ខុបានសម្រេចព្រះអរហត្តផល។
១៣៧. សំនួរ - ចុះព្រះនន្ទត្រូវជាព្រះញាតិព្រះសាសា្តដូចម្តេច?
*ចំលើយ- ត្រូវជាព្រះកន្និដ្ឋភាតា គឺបងប្អូនបង្កើតរបស់ព្រះសាសា្តរួមព្រះបិតាជាមួយ ឯព្រះមាតាផ្សេងគ្នា។
១៣៨. សំនួរ - ចុះព្រះមាតារបស់ព្រះនន្ទព្រះនាមអ្វី? ត្រូវជាអ្វីនឹងព្រះសាសា្ត?
*ចំលើយ- ព្រះនាម មហាបជាបតីគោតមី, ជាព្រះមាតុច្ឆា គឺ ម្តាយមីងរបស់ព្រះសាសា្ត។
ថ្ងៃក្រោយមកព្រះសាសា្តបានប្រោសអ្នកណាទៀត?
១៣៩. សំនួរ - រាប់ពីថ្ងៃដែលព្រះសាសា្តបំបួសព្រះនន្ទមកបាន៧ថ្ងៃ
*ចំលើយ- ព្រះអង្គបានទ្រង់បង្គាប់ព្រះសារីបុត្រឱ្យបំបួសព្រះរាហុលកុមារជាសាមណេរក្នុងថ្ងៃដែលព្រះរាជកុមារតាមសូមកំណត់ទ្រប្យអំពីព្រះអង្គ។
១៤០. សំនួរ -វត្តជេតពននៅក្នុងនគរណា? អ្នកណាកសាងថ្វាយព្រះសាសា្ត?
*ចំលើយ- នៅក្នុងនគរសាវត្ថី, អនាថបណ្ឌិតសេដ្ឋីកសាងថ្វាយ។ មានក្សត្យសាក្យត្រកូលបន្មានព្រះអង្គ បានចេញបួសក្នុងសំណាក់ព្រះសាសា្ត? មាន៦ព្រះអង្គគឺ ភទ្ទិយៈ១, អនុរុទ្ធ១, ភគុ១, កិម្ពិលៈ១ , អានន្ទៈ១, ទេវទត្ត១។
១៤១. សំនួរ - ចុះបណ្តាលោកទាំង៦ព្រះអង្គនេះអង្គណាបានសម្រេចគុណវិសេសដូចម្តេច?
*ចំលើយ- ព្រះភិទ្ទិយៈបានសម្រេចវិជ្ជា៣, ព្រះអនុរុទ្ធបានទិព្វចក្ខុសម្រេចព្រះអរហត្តផល, ព្រះភគុនឹងកិម្ពិលៈ បានសម្រេចអរហត្តផល, ព្រះអនន្ទបានសម្រេច ព្រះសោតាបត្តិផល, ព្រះទេវទត្តបានឫទ្ធិជារបស់បុថុជ្ជន។

១៤២. សំនួរ - កាលព្រះសាសា្តយាងមកកាន់នគរកបិលព័ស្តុ លើកទី២ គង់ក្នុងនិគ្រោធារាម មានអ្នកណាយកវត្ថុអ្វីមកថ្វាយព្រះអង្គដែរទេ?
*ចំលើយ- មានព្រះនាងបជាបតិគោតមី ជាព្រះមាតុច្ឆារបស់ព្រះអង្គបាានយកសំពត់សាដកពីរផាំ្ទងមកថ្វាយ, ក្នុងមួយផ្ទាំងៗមានបណោ្តយ១៤ហត្ថ, ទទឹង៥ ហត្ថដូចគ្នា។ សំពត់នេះព្រះនាងធ្វើដោយព្រះហត្ថឯង តាំងពីដាំកប្បាសមក ដរាប់ត្បាញបានជាសាច់សំពត់
១៤៣. សំនួរ - ព្រះសាសា្តទ្រង់ទទួលសំពត់អំពីព្រះនាងឬទេ? *ចំលើយ មិនទទួលទេ, ទ្រង់បង្គាប់ឪយព្រះនាងថ្វាយដល់សង្ឃវិញ។
១៤៤. សំនួរ - ចុះភិក្ខុអង្គណាទទួលសំពត់នោះ? *ចំលើយ ព្រះអស្សជិតភិក្ខុដែលទើបបួសថ្មី គង់ចុងអាសន៍បំផុតបានទទួលសំពត់នោះ។
១៤៥. សំនួរ - ព្រះអជិតភិក្ខុនោះ តើជាបុត្ររបស់អ្នកណា?
*ចំលើយ- ព្រះអជិតភិក្ខុជាបុត្រនៃព្រះនាងកញ្ចនាជា អគ្គមហេសី នៃព្រះបាទអជាតសត្តុរាជ, ទៅអនាគតលោកនឹងបានត្រាសជាព្រះពុទ្ធ ព្រះនាមថា មេតយ្យ, ក្នុងភទ្ទក័ប្បនេះ។

១៤៦. សំនួរ - ព្រះសាសា្តត្រាស់ដឹងបានប៉ុន្មានវស្សាទើបព្រះពុទ្ធបិតាបរិនិព្វាន ហើយអ្នកណាថ្វាយព្រះភើ្លងព្រះពុទ្ធបិតា?
*ចំលើយ- បាន៥ព្រះវស្សា។ព្រះសាសា្តទ្រង់បង្គាប់ឪយព្រះបហាកស្សត្ថេរ តាក់តែងជើងថ្ករស្រេចហើយព្រះអង្គលើកព្រះសិរនៃព្រះបិតាដោយព្រះហត្ថ ព្រះអង្គទ្រង់ស្រោចដោយសុគន្ធវារី រួចលើកព្រះបរមសពដាក់ក្នុងម្ឈូសរតន៍ ទើបព្រះសាសា្តលើកម្ឈូសដោយព្រះអង្គឯងនាំទៅកន្លែងបូជា ទ្រង់ថ្វាយព្រះភ្លើងដោយព្រះអង្គឯង។
១៤៧. សំនួរ - ព្រះនាងមហាបជាបតីគោតមីបានទូលសូមបព្វជា្ជក្នុងសំណាក់ព្រះសាសា្តប៉ុន្មានដង?នៅទីណាខ្លះ?
*ចំលើយ- ព្រះនាងទូលសូម៣ដង។ សូមដំបូងក្នុងនិក្រោធារាមព្រះសាសា្តមិនអនុញ្ញាត, សូមលើកទី២ក្នុងគុដាគារសាលា មហាវន័បានព្រះអនន្ទជួយអង្វរផង ព្រះអង្គនៅមិនទ្រង់អនុញ្ញាត, សូមលើកទីក្នុងវត្តជេតពន នគរសាវត្ថីបានព្រះ អនន្ទជួយអង្វរទៀត ព្រះសាសា្តក៏អនុញ្ញាតឪយបព្វជា្ជឧបសម្បទាដោយគរុធម៌៨ប្រការ។
១៤៨. សំនួរ -ព្រះនាងសូមបព្វជា្ជតែមួយព្រះអង្គឯងទេឬ? *ចំលើយ មានខត្តិយកញ្ញា៥០នាក់ជាបរិវារបានបព្វជ្ជាជាមួយនឹងព្រះនាងដែរ។ យមកប្បាដិហារ្យ
១៤៩. សំនួរ -កាលព្រះទ្រង់ធើ្វយមក្បាដិហារ្យផ្ចាញ់ពួកអន្យតិរ្ថិយនោះតើព្រះអង្គគង់ក្នុងទីណា? *ចំលើយ ព្រះអង្គក្នុងវត្តជេតពនក្បែរក្រុងសាវត្ថី។
១៥០. សំនួរ - គ្រូទាំង៦នោះដែលធ្វើយមក្បាដិហារ្យប្រឡងនឹងព្រះសាសា្តនោះឈ្មោះអ្វីខ្លះ?
*ចំលើយ- គ្រូទាំង៦នាក់នោះឈ្មោះ បូរណកស្សបៈ១ មគ្ខលិគោសាល១, និគ្គណ្ធនាដបុត្រ១, សញ្ជយវេលដ្ឋបុត្រ១, មកុធកចាយនៈ១, អជិតកេសកម្ពលៈ១,។
១៥១. សំនួរ - ហេតុដូចម្តេចបានជាព្រះសាសា្តទ្រង់បញ្ញាតសិក្ខាបទមិនឪយសាវ័កធើ្វបដិហារ្យ?
*ចំលើយ- មានរឿងដំណាលថា៖ កាលដែលសេដ្ឋីព្យូរបាត្រខ្លឹមចន្ទ័ន៍ដើម្បីល្បងឪយដឹងថា បើមានលោកណាជាព្រះអរហន្តមែនសូមឪយលោកនោះហោះទៅយកបាត្រចុះ។ វេលានោះព្រះមោគ្គលា្លនត្ថេរ ប្រើព្រះបិណោ្ឌលការទ្វាជត្ថេរឪយសំដែងបាដិហារ្យឰដ៏អាកាសហើយហោះទៅយកបាត្រនោះបានមក។

១៥២. សំនួរ -កាលព្រះសាសា្តធ្វើយមកប្បដិហារ្យផ្ចាញ់អន្យតិរិ្ថយស្រេចហើយទ្រង់យាងទៅគង់ចាំវស្សានៅទីណា? ដើម្បីប្រយោជន៍អ្វី?
*ចំលើយ គង់ចាំវស្សានៅតាវត្តិង្សពិភព, ដើម្បីទេសនាព្រះអភិធម្មប្រោសព្រះពុទ្ធមាតា។
១៥៣. សំនួរ -ព្រះសាសា្តគង់ចាំវស្សាស្ថានតាវត្តិង្សប៉ុន្មានខែក្នុងមនុស្សលោក? លុះចប់ធម៌ទេសនាហើយព្រះពុទ្ធមាតាបាន សម្រេចមគ្គផលអ្វី?
*ចំលើយ- ចំនួន៣ខែ។ ព្រះពុទ្ធមាតាសោតាបដិផល។ ទេវរោហនបរិវត្តិន៍។
១៥៤. សំនួរ - ព្រះសាសា្តចុះចាកទេវលោកដោយអ្វី? បកគង់ក្នុងទីណា?
*ចំលើយដោយជណ្តើរទិព្វ៣ ដែលព្រះឥន្ទនិមិត្តថ្វាយ គឺខាងឆេ្វងជណ្តើរមាស, ខាងស្តាំជណ្តើរប្រាក់, កណ្តាលជណ្តើរ កែវ។មកគង់ក្បែរទ្វារនៃនគរសង័្កស្ស។

១៥៥. សំនួរ -ព្រះសារីបុត្រនិងព្រះមោគ្គល្លាន,លោកអង្គណានិព្វានមុន?ហើយលោកនិពា្វនក្នុងកន្លែងណា?
*ចំលើយ- ព្រះសារីបុត្រនិពា្វនមុន លោកនិព្វានក្នុងនាលន្ទគ្រាមជាលំនៅរបស់មាតាលោក ក្នុងបន្ទប់ដែលលោកប្រសូតិ។ ចំណែកព្រះមោគ្គលា្លននិព្វានក្រោយព្រះសារីបុត្រ លោកនិព្វានក្នុងកាឡសិលាប្រទេស។
១៥៦. សំនួរ -ព្រះអគ្គស្សាវ័កទាំង២អង្គនោះនិព្វានមុនឬក្រោយព្រះសាសា្ត?ហេតុអ្វីបានជាដូច្នោះ? *ចំលើយ លោកនិព្វានមុនព្រះសាសា្ត។ ហេតុតែតាមធម្មតានៃព្រះពុទ្ធពីបុរាណមក។
១៥៧. សំនួរ -មាតាព្រះសារីបុត្របានសម្រេចមគ្គផលអ្វីដែរឬទេ? *ចំលើយ បានសម្រេចព្រះសោតាបដិផល,។
១៥៨. សំនួរ -ព្រះសារីបុត្រនិងព្រះមោគ្គល្លាននិព្វានក្នុងថ្ងៃ ខែ ណា? *ចំលើយ ព្រះសារីបុត្រនិពា្វនក្នុងថ្ងៃ១៥កើត ខែកត្តិក, ព្រះមោគ្គលា្លននិព្វានក្នុងថ្ងៃ១៥រោច ខែកត្តិក។

១៥៩. សំនួរ -ចូរប្រាប់ព្រះជន្មាយុនៃព្រះសាសា្តក្នុងរយៈកាលនេះ កាលស្តេចចេញបព្វជា្ជ កាលត្រាស់ដឹង កាលបរិនិព្វាន?
*ចំលើយ កាលស្តេចចេញបព្វជា្ជព្រះជន្មាយុ២៩ឆ្នាំ, កាលបានត្រាស់ដឹងព្រះជន្មាយុ៣៥ឆ្នាំ, កាលស្តេចចូលបរិនិព្វានព្រះ ជន្មាយុបាន៨០ឆ្នាំ។
១៦០. សំនួរ -តាំងអំពីព្រះសាសា្តត្រាស់ដឹងរហូត បរិនិពា្វនរួម វស្សាបានប៉ុន្មាន? *ចំលើយ បាន៤៥វស្សា,ព្រះជន្មាយុ៨០ឆ្នាំ។
១៦១. សំនួរ -ក្នុងវស្សាគំរប់៤៥ព្រះសាសា្តគង្គចាំវស្សាក្នុងទីណា? *ចំលើយ ក្នុងស្រុកវេឡុគ្រាម។
១៦២. សំនួរ - ក្នុងរវាង៤៥ព្រះវស្សានោះព្រះសាសា្តទ្រង់បំពេញពុទ្ធកិច្ចប៉ុនា្មនប្រការ?គឺអ្វីខ្លះ?
*ចំលើយ- ទ្រង់បំពេញពុទ្ធកិច្ច៥ប្រការគឺ កនុងវេលាព្រឹកយាងទៅបិណ្ឌបាត្រ១, ក្នុងវេលារសៀលទ្រង់ទេសនាប្រោសមហាជន១, ក្នុងវេលាព្រលប់ទ្រង់ប្រទានឪវាទចំពោះពួកភិក្ខុ១, ក្នុងវេលាកណ្តាលអធ្រាត្រទ្រង់ដោះស្រាយប្រសា្ននៃពួកទេវតា១, ដល់វេលាបែកបច្ចុសម័យទ្រង់ប្រមើលនូវសត្វ ដែលមានភព្វ័១នឹងឥតភព័្វ។
១៦៣. សំនួរ -ក្នុងរវាងដែលទ្រង់បំពេញពុទ្ធកិច្ចនោះ សេ្តចបានចារិកទៅក្នុងនគរណាខ្លះ?
*ចំលើយ- កាលព្រះអង្គគង់នៅព្រះជន្មនោះបានចារិកទៅក្នុងនគរផ្សេងៗជាច្រើន គឺ នគរពារាណសី១, នគររាជគ្រឹះ១, នគរសាវត្ថី១, នគរកបិលព័ស្តុ១,នគរវេសាលី១, នគរបាតលីបុត្រ១, នគរកោសម្ពី១, នគរវេរញ្ជា១, នគរកុសិនារា១, នគរបាវា១, នគរសាកេត១, នគរចម្ប៉ា១, នគរេដ្ឋទីបកៈ១, នគរអល្លកប្បៈ១, នគរមោរិយៈ១, កាលព្រះសាសា្តដាក់អាយុសង្ខារទ្រង់គង់ក្នុងទីណា? ក្នុងថ្ងៃខែ ឆ្នាំអ្វី?
១៦៤. សំនួរ - ដោយមានអ្នកណាចូលទៅអរាធនា?
*ចំលើយ លុះចេញវស្សាគំរប់៤៥ហើយព្រះសាសា្តយាងទៅគង់នៅបាវាលចេតិយ, ទ្រង់ដាក់អាយុសង្ខារក្នុងថ្ងៃពេញបូរមី ខែមាឃ រោង បញ្ចស័ក ដោយមានមារាធិរាជចូលទៅទូលអារាធនាឱ្យព្រះអង្គចូលបរិនិព្វាន។
១៦៥. សំនួរ -ព្រះសាសា្តបរិនិព្វានក្នុងទីណា? ក្នុងថ្ងៃខែឆ្នាំអ្វី? ក្នុងព្រះជន្មាយុគំរប់ ប៉ុន្មាន?
*ចំលើយ- សាលវ័នឱទ្យាន, ចន្លោះដើមរាំងទាំងគូរ,ក្បែរក្រុងកុសិនារា, ក្នុងថ្ងៃអង្គារពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មាយុគំរប់៨០ឆ្នាំគត់។ ក្នុងថ្ងៃព្រះសាសា្តបរិនិព្វានមានសាវក័ជាធំប៉ុន្មានរូបដែរ?ជាប្រធានក្នុងទីនោះអ្នកណាជាម្ចាស់ចាតរ់ការព្រះសព
១៦៦. សំនួរ -ដំកលព្រះសពក្នុងទីណា?
*ចំលើយ- មានព្រះសាវ័កជាធំពីររូបគឺ ព្រះអនុរុទ្ធត្ថេរ និងព្រះអានន្ទត្ថេរជាប្រធាននៅក្នុងទីនោះ។ ពួកមល្លក្សត្រក្រុងកុសិនារាជាម្ចាស់ចាត់ការព្រះសព, ព្រះសពដំកលនៅក្នុងកកុដពន្ធនចេតិយខាងទិសបូព៌នៃក្រុងកុសិណារា។ ព្រះសាសា្តប្រឈួនព្រះរោគអ្វីមុននិងនិព្វាន? គេដំកលព្រះសពទុកប៉ុន្មានថ្ងៃទើបថ្វាយព្រះភ្លើង? ប្រឈួនព្រះរោគចុះព្រះលោហិតឬហៅថាបក្ខន្ទិកាពាធ។ គេដំកលព្រះសពទុក្ខ៧ថ្ងៃទើបថ្វាយព្រះភ្លើង។
១៦៧. សំនួរ -កាលព្រះសាសា្តជិតបរិនិព្វានអ្នកណាចូលទៅសួរប្រសា្ន?ហើយបានជាអ្វី?
*ចំលើយ- សុភទ្ទបរិពា្វជកបានចូលទៅក្រាបទួលសួរប្រសា្នលុះចប់ធម៌ទេសនាបានសម្រេចអរហត្តផល ជាបច្ឆិមស្សាវ័ក។
១៦៨. សំនួរ -កាលជិតនិងបរិនិព្វានព្រះសាសា្តបានប្រទានព្រះបរមពុទ្ធោវាទជាទីបំផុតថាដូចម្តេច?
*ចំលើយ- ព្រះអង្គបានប្រទានព្រះបច្ចិមោវាទ (ឱវាទជាទីបំផុត) ទុកថា (ម្នាលភិក្ខុទាំងឡាយ! អ្នកទាំងឡាយចូរញាំងកិច្ច ទាំងពួងគឺប្រយោជន៍ខ្លួននឹងអ្នកដទៃ នឹងត្រៃសិក្ខា គឺ សីល សមាធិ បញ្ញាឲ្យដល់ព្រមដោយសេចក្តីមិនប្រមាទចុះ)។
អត្ថបទដោយ៖ ព្រះភិក្ខុថាវរសីលោ គាងជា

……………………………….

No comments:
Post a Comment