មេរៀនឃរាវាសធម៌ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

មេរៀនឃរាវាសធម៌

ចែករំលែកចំណេះដឹង
មេរៀនឃរាវាសធម៌ ជាធម៌សម្រាប់អ្នកគ្រប់គ្រងផ្ទះ ឬជាធម៌សម្រាប់ឧបាសកឧបាសិកា🙏🙏🙏
- ព្រះពុទ្ធរតនៈ ព្រះធម្មរតនៈ ព្រះសង្ឃរតនៈ
- ដើម្បីភាពជាអ្នកឈ្លាសក្នុងសរណគមន៍ទាំងនោះ គប្បីជ្រាបវិធីនេះ÷
👉 សរណៈ ការដល់សរណៈ អ្នកដល់សរណៈ ប្រភេទនៃការដល់សរណៈ ផលនៃការដល់សរណៈ សង្កិលេស គឺការសៅហ្មង និងភេទ គឺការដាច់នៃសរណៈ។
- ពាក្យថា សរណៈ ជាឈ្មោះហៅ ព្រះរតនត្រ័យ។
ព្រះរតនត្រ័យ ឈ្មោះថា សរណៈ ព្រោះអត្ថថា បៀតបៀន អធិប្បាយថា កំចាត់បៀតបៀន ធ្វើឱ្យវិនាសនូវសេចក្តីភ័យខ្លាច សេចក្តីតក់ស្លុត សេចក្តីទុក្ខ ទុគ្គតិ សេចក្តីសៅហ្មងគ្រប់យ៉ាង ដោយការចូលដល់សរណៈនោះឯង។
👉 ព្រះពុទ្ធ ឈ្មោះថា សរណៈ ព្រោះកម្ចាត់ភ័យរបស់សត្វទាំងឡាយ ដោយការឲ្យចូលដល់វត្ថុដែលជាប្រយោជន៍ និងនាំចេញចាកវត្ថុមិនជាប្រយោជន៍ ។
👉 ព្រះធម៌ ឈ្មោះថា សរណៈ ព្រោះកម្ចាត់ភ័យរបស់សត្វទាំងឡាយ ឱ្យសត្វឆ្លង កន្តារ គឺភព និងឱ្យនូវសេចក្តីផូរផង់ចិត្ត។
👉 ព្រះសង្ឃ ឈ្មោះថា សរណៈ ព្រោះកម្ចាត់ភ័យរបស់សត្វទាំងឡាយ ធ្វើសក្ការៈសូម្បីតិចតួច ឱ្យត្រឡប់បានផលដ៏បរិបូរណ៍ ព្រោះហេតុនោះ ទើបព្រះរតនត្រ័យ ឈ្មោះថា សរណៈ។
( ការដល់ សរណៈ )
- ចិត្តុប្បាទដែលសេចក្តីជ្រះថ្លា ក្នុងព្រះរតនត្រ័យនេះ និងការគោរពក្នុងព្រះរតនត្រ័យនោះ កំចាត់បង់ ទម្លាយនៅកិលេសបាន ប្រព្រឹត្តទៅដោយអាការ គឺការមានរតនត្រ័យជាខាងមុខ ឬមិនមានអ្នកដទៃជាបច្ច័យ ឈ្មោះថាសរណគមន៍ ។
- សត្វដែលដល់ព្រមដោយចិត្តុប្បាទ នោះ រមែងដល់ព្រះរតនត្រ័យនោះជាសរណៈអធិប្បាយថា រមែងចូលដល់រតនត្រ័យ ដោយចិត្តុប្បាទ ដែលមានប្រការដូចពោលហើយយ៉ាងនេះ ឯស មេ សរណំ ឯស មេ បរាយណំ នេះជាទីរឮករបស់ខ្ញុំ។
- បុគ្គលកាលចូលដល់ ដោយវិធីសមាទាន ដូចនាយពាណិជ្ជពីរនាក់ ឈ្មោះ តបុស្សៈ: និងភល្លិកៈជាដើមថា÷
👉 ឯតេ មំ ភន្តេ ភគវន្តំ សរណំ គច្ឆាម ឧបាសកេ នោ ភគវា ធារេតុ។
- បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងពីរ សូមដល់ព្រះមានព្រះភាគ និងព្រះធម៌ជាសរណៈ សូមព្រះមានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំថា ជាឧបាសក ដូច្នេះក៏បាន។
👉 ឯតេ មយំ ភគវន្តំ គោតមំ សរណំ គច្ឆាម ធម្មញ្ច ភិក្ខុសង្ឃញ្ច ឧបាសកំ មំ ភវំ គោតមោ ធារេតុ អជ្ជតគ្គេ បាណុបេតំ សរណំ គតន្តិ។
- ខ្ញុំព្រះអង្គនោះ សូមដល់នៅព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរឭក សូមព្រះគោត្តមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវសារណៈស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ។
👉 ឯតេ មំ ភគវន្តំ គោតមំ សរណំ គច្ឆាម ធម្មញ្ច ភិក្ខុសង្ឃញ្ច ឧបាសេកេ នោ ភវំ គោតមោ ធារេតុ អជ្ជតគ្គេ បាណុបេតំ សរណង្គតេតិ។
- យើងទាំងឡាយនោះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងជាទីរឭក សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវយើងខ្ញុំទាំងឡាយថា ជាឧបាសក អ្នកដល់នៅសារណៈស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ។(បិ-អ១០ បាលីប្រែ១៥ ២៧៩)។
( បិដកអដ្ឋកថាលេខ២៨ បិដកបាលីប្រែលេខ៤២ ទំព័រ២៦២ )។បង្រៀននិងពន្យល់ឃរាវាសធម៌ ដោយលោកគ្រូជាទីគោរពគួចតុងហុីម ។សូមចែកជូនជាធម្មទាន សូមអនុមោទនា🙏🙏🙏🌷🌷🌷

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត