អត្ថន័យ "អស្តាង្គបាត" - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

អត្ថន័យ "អស្តាង្គបាត"

ចែករំលែកចំណេះដឹង

 

អត្ថន័យ "អស្តាង្គបាត"
នៅអត្ថបទទី៨, មានឃ្លាមួយនិយាយពីសត្វគោដើរញញាក់ញញ័រចូលទៅជិតដោយភ័យខ្លាច ក្រាបប្រណម្យសេនាបតីករដកៈដោយអស្តាង្គបាត ។ ពាក្យនេះ បើអ្នករៀនបាលី សំស្ក្រឹត គឺមិនជាបញ្ហាទេ ប៉ុន្តែដូចយើងគឺបញ្ហា មានខ្ញុំជាដើម ខ្ញុំយល់ត្រឹមពាក្យ តែមិនដឹងថាសំដៅដល់អ្វីទេ ដូច្នោះក៏ប្រឹងស្រាវជ្រាវមើល ឃើញថាមានប្រភពត្រឹមត្រូវ ក៏យកមកចែកជូនមិត្តហ្វេសប៊ុកយល់ទាំងអស់គ្នា ។ សូមបញ្ជាក់ថា ក្នុងសៀវភៅស្រីហិតោបទេស មិនត្រឹមតែពាក្យជ្រៅទេ សូម្បីបំណងនៃស្លោកមួយៗរឹតតែជ្រៅទៅទៀត ដូច្នោះខ្ញុំអាចចែកបានត្រឹមតែខ្ញុំចេះប៉ុណ្ណោះ ទោះជាយ៉ាងណា បើសាធុជនមានចម្ងល់អាចសួរបាន បើមិនចេះខ្ញុំប្រឹងស្វែងរក និងសាកសួរអ្នកចេះបន្តទៀត ។ ឥឡូវតស់យើងដឹងទាំងអស់គ្នាដូចខាងក្រោម ៖
ពាក្យ "អស្តាង្គបាត" អានថា (អ័ស-ស្ដាង-គៈបាត) ដែលមានន័យថា ការទម្លាក់ចុះនៃអវយវៈ៨ ចំពោះសត្វជើងបួន មាន៖
១.ទម្លាក់ជើង ៤
២.ទម្លាក់កន្ទុយ ១
៣.ទម្លាក់ត្រចៀក ២
៤.ទម្លាក់ក្បាល ១
ការទម្លាក់ចុះ យើងអាចសំដៅដល់សត្វឱនក្រាបចុះគោរព ដូចជាដំរីជាដើម ដែលក្រាបឲ្យម្ចាស់ឡើងជិះ នេះជាការឧទាហរណ៍មួយ ។
របៀបអាន ខ្ញុំយកពីវចនានុក្រមខ្មែរត្រង់ពាក្យ អស្តាង្គ រីឯអត្ថន័យ និងបំណងពាក្យ ដកស្រង់ពីសៀវភៅប្រជុំវប្បធម៌ ឡុច ផ្លែង ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត