ប្រើឈ្មោះអ្នកធំ - Business Buddhism


ថ្ងៃ អង្គារ៍ ទី 01 ខែ មេសា ឆ្នាំ 2025

demo-image

ប្រើឈ្មោះអ្នកធំ

ចែករំលែកចំណេះដឹង
%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%BE%E1%9E%88%E1%9F%92%E1%9E%98%E1%9F%84%E1%9F%87%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%92%E1%9F%86

១២- ប្រើឈ្មោះអ្នកធំ
អត្ថបទទី ៨, ខ្លឹមសារនេះ គឺនិយាយពីការប្រើឈ្មោះអ្នកធំ ដោយមានកន្លែងមួយ សត្វចចកយកឈ្មោះមេរបស់ខ្លួនទៅគំរាមគំហែងសត្វគោសញ្ជីវកៈ ហើយខ្ញុំបានដាក់ចំណងជើងថា "ប្រើឈ្មោះអ្នកធំ" ។ សូមសាធុជនអានលេងកម្សាន្តជាមួយគ្នាដូចតទៅ ៖
ចៀមពាក់ស្បែកខ្លា អាចប្រើចំពោះអ្នកមានអំណាចតិច តួនាទីតូច ឬគ្មានទាល់តែសោះ តែយកឈ្មោះគេមកប្រើ ដើម្បីបង្កើតអំណាច ទាញផលប្រយោជន៍ ។ ការចេះប្រើឈ្មោះអ្នកធំ មិនសុទ្ធតែអាក្រក់នោះទេ សំខាន់ចេះប្រើ ចេះចាប់ឱកាស ។ ឧទាហរណ៍ថា ជាប់សែស្រឡាយអ្នកធំ អ្នកមានអំណាច យើងគួរយកឈ្មោះនេះ មកកសាងសមត្ថភាពខ្លួនឯងឲ្យខ្លាំង ព្រោះកន្លែងការងារបើគេដឹងថា យើងជាប់ខ្សែអ្នកធំ គេច្រើនផ្តល់ឱកាសឲ្យយើងពេញដៃ ។ ដោយឡែកនៅក្នុងនេះ គឺនិយាយពីការយកឈ្មោះអ្នកធំដើម្បីអំណាច ដូចមានរឿងសង្ខេបនេះ ។
សត្វចចចក បន្ទាប់ពីទទួលបញ្ជា ពីសត្វសីហៈហើយ ក៏ដើរទៅស្វែងរកគោសញ្ជីវកៈ ហើយគំរាមគំហែងដោយប្រើឈ្មោះម្ចាស់របស់ខ្លួនធ្វើជារនាំងបង្កើតអំណាច ដើម្បីបំភ័យថែមថា “នែ៎អាគោឧសភចង្រៃ! ឯងមកពីណា មិនដឹងទេឬអ្វី ព្រៃនេះស្តេចម្ចាស់អញឈ្មោះបិង្គលកៈ ឲ្យអញថែរក្សា? ឥឡូវនេះលោកសេនាបតីករដកៈ បង្គាប់អញឲ្យមកប្រាប់ថាឲ្យឯងចូលទៅរកលោកឆាប់ៗ បើឯងមិនព្រមចូលទៅទេ ចូរចៀសចេញពីព្រៃនេះឲ្យឆ្ងាញទៅ បើឯងរឹងទទឹងមិនព្រមស្តាប់ នឹងត្រូវទោសកំហុសដល់ក្តីស្លាប់មិនខាន, ឯងមិនដែលឮទេឬអ្វី? ម្ចាស់យើងក្រោធហើយ នឹងប្រើវិធីក្តៅក្រហាយណាស់” ។ សត្វគោសញ្ជីវកៈ ឮតែអំណាចគំរាមគំហែងដូច្នេះ ក៏ដើរញញាក់ញញ័រចូលទៅជិតដោយភ័យខ្លាច ក្រាបប្រណម្យសេនាបតីករដកៈដោយអស្តាង្គបាត ។
សម័យបច្ចុប្បន្ននេះ មានចៀមពាក់ស្បែកខ្លាជាច្រើន ដើរបោកប្រាស់សម្លុតគំរាម អួតអាង ដោយសំអាងថាខ្លួនជាទីប្រឹក្សាអ្នកនេះ ជាប់ខ្សែអ្នកនោះជាដើម, ចំណែកអ្នកតូចឮតែឈ្មោះពាក់នឹងថ្ងាស់មកញ័រដៃជើងបាត់ទៅហើយ ដូចជាសត្វគោសញ្ជីវកៈ ឮតែចចកលើកឈ្មោះសីហៈជាស្តេចសត្វមក ខ្លួនជាជនសាមញ្ញ គ្មានយសខ្សោយអំណាច ក៏ញ័រទទ្រើក លែងហ៊ានមាត់តវ៉ា ។
ជាយោបល់ បើជាប់ខ្សែអ្នកធំ គួរយកឱកាសនេះ ពង្រឹងសមត្ថភាពឲ្យខ្លាំង បើរៀនប្រឹងឲ្យចេះ បើរកស៊ីសន្សំទ្រព្យដោយវិធីត្រឹមត្រូវ ។ គួរជ្រាបថា កន្លែងការងារ ការរៀនសូត្រ ការរកទ្រព្យ គឺអ្នកពាក់ព័ន្ធមកបង្រៀនយើង ដឹកដៃធ្វើការ សហការណ៍រកស៊ី ដោយស្វ័យប្រវត្តិ ព្រោះអ្វី? ព្រោះយើងជាប់ខ្សែអ្នកធំ ដេកអេះតែក្បាលពោះក៏មានមនុស្សមកឲ្យប្រយោជន៍ដែរ ។ រីឯចៀមពាក់ស្បែកខ្លា បន្លំឈ្មោះធ្វើអាក្រក់ គឺរមែងទទួលផលអាក្រក់ក្នុងកាលៈទេសៈណាមួយមិនខានឡើយ ។ កុកតែងភ្លេចជង់ តែជង់មិនភ្លេចកុកឡើយ ។
.........................
សូមជួយកែតម្រូវបើសាធុជនឃើញចំណុចណាខុសប្រក្រតី!
សូមរង់ចាំភាគបន្ត !


 

baddha%20kh
rotator%20BB%20C
banner%20kh

head-img99

khmer+culture

logo%20kh
904x160-22-slow

khmer-traditional-game

cropped-headerbg16

chouk-banner-new-blog
Comment Using!!

No comments:

Post a Comment

Home