ធ្វើឲ្យម្ចាស់ខ្វះមិនបាន - Business Buddhism


ថ្ងៃ ច័ន្ទ ទី 31 ខែ មីនា ឆ្នាំ 2025

demo-image

ធ្វើឲ្យម្ចាស់ខ្វះមិនបាន

ចែករំលែកចំណេះដឹង
%E1%9E%92%E1%9F%92%E1%9E%9C%E1%9E%BE%E1%9E%B2%E1%9F%92%E1%9E%99%E1%9E%98%E1%9F%92%E1%9E%85%E1%9E%B6%E1%9E%9F%E1%9F%8B%E1%9E%81%E1%9F%92%E1%9E%9C%E1%9F%87%E1%9E%98%E1%9E%B7%E1%9E%93%E1%9E%94%E1%9E%B6%E1%9E%93

 

១២- ធ្វើឲ្យម្ចាស់ខ្វះមិនបាន
អត្ថបទទី៧, ខ្លឹមសារនេះ នៅតែនិយាយពីចរិតរបស់សត្វចចកជាកូនចៅ មានចំពោះសត្វសីហៈជាមេកើយខ្លួន ។ ខ្ញុំបានដាក់ចំណងជើងថា "ធ្វើឲ្យម្ចាស់ខ្វះមិនបាន" ព្រោះឃើញមានចំណុចមួយ គឺសត្វចចកដឹងថា ហេតុអ្វីសត្វសីហៈ ភ័យខ្លាច ដេកញ័រ ដោយគ្រាន់តែឮសំឡេងរោទិ៍ តាមពិតជាសំឡេងគោឧសសញ្ជីវកៈ តែចចកនោះ មិនដោះស្រាយទេ ដោយទុកស៊ីកេរបញ្ហានេះពីម្ចាស់ខ្លួន ។ ចំពោះចំណងជើង ខ្ញុំសូមបញ្ជាក់ម្តងទៀត មិនមែនជាឃ្លាមានក្នុងសៀវភៅទេ សូមបងប្អូនអ្នកយកទៅផុសបន្ត ឈប់យល់ច្រឡំ ឃើញ Page មួយចំនួន យកតែចំណងជើងហើយដាក់ថា ស្រីហិតោបទេស ដូចជា "ចំណងជើង ខ្ជិល គឺផ្តល់ឱកាសគេ" គឺមិនមែនទេ ខ្ញុំដាក់ដើម្បីឲ្យងាយយល់ក្នុងបំណងពន្យល់ទ្រឹស្តី ប៉ុណ្ណោះ ។ ឥឡូវកុំឲ្យឆ្ងាយសូមសាធុជនអានកម្សាន្តទាំងអស់គ្នាដូចខាងក្រោម ៖
អ្នកដែលមានចំណេះដឹង អ្នកដែលដឹងចិត្តដឹងថ្លើមមេ រហ័សរហួនបំពេញការងារល្អ គឺជាទីពេញចិត្តរបស់មេ ដែលរាប់ថា ជាកូនចៅខ្វះមិនបាន ។ នេះយើងនិយាយក្នុងផ្លូវល្អ ប៉ុន្តែបើនិយាយពីគំនិតអាក្រក់វិញ គឺកូនចៅតែងដោះស្រាយរឿងមួយផ្គាប់ចិត្តមេ ហើយបង្កើតរឿងមួយទៀតចងជើងមេ ឬក៏ធ្វើដោះស្រាយមិនទាន់ហើយ ពន្យារពេលជាដើម ព្រោះគេយល់ថា បើគេដោះស្រាយឲ្យស្រេច ថ្ងៃក្រោយមេលែងហៅប្រើ លែងពឹងពាក់ ។
សត្វចចក ឈ្មោះទមនកៈ បានដឹងពីរឿងសម្រែកដែលនាំឲ្យសត្វសីហៈភ័យខ្លាចដេកញ័រ គឺសំឡេងគោឧសភសញ្ជីវកៈ តែវាមិនសម្លាប់ដើម្បីបញ្ចប់បញ្ហាឡើយ, ពេលនោះចចក ករដកៈ ជាមិត្តបាន និយាយថា “បើដូច្នោះ ហេតុអ្វីក៏ឯងមិនកម្ចាត់បង់សេចក្តីតក់ស្លុតម្ចាស់យើងឲ្យទាន់ភ្លាមទៅ?” ចចកទមនកៈ ឆ្លើយដោយអាការបន្ទោសប្រាប់ថា “បើយើងដោះស្រាយសេចក្តីតក់ស្លុតម្ចាស់យើងភ្លាមទៅដូចម្តេចឡើយយើងនឹងត្រូវបានសេចក្តីគាប់ចិត្ត និងលាភសក្ការៈច្រើនថែមទៀត, ព្រោះថា “ក្នុងកាលណាក៏ដោយ បុគ្គលមិនគប្បីធ្វើឲ្យម្ចាស់លែងពឹងពាក់សេវកាមាត្យទេ, បើសេវកាមាត្យធ្វើឲ្យម្ចាស់លែងពឹងពាក់ហើយ នឹងដល់សេចក្តីវិនាស” ។
ឧទាហរណ៍ មកបច្ចុប្បន្ននេះ ដូចជាងជួសជុល ដូចជា ឡាន ម៉ូតូ ឬជួសជុលអ្វីផ្សេង ដែលមានគំនិតអាក្រក់ គឺគាត់ធ្វើយ៉ាងម៉េចឲ្យយើងវិលមករកគាត់ម្តងទៀត បើនិយាយពីជម្លោះបុគ្គលរវាងបុគ្គល ហើយរកមេធាវីរៀងខ្លួនដោះស្រាយ គឺមេធាវី និងតុលាការនោះមិនដោះស្រាយឲ្យរួចភ្លាមទេ ព្រោះអ្វី? បើសម្រេចចាញ់ឈ្នះភ្លាម មានបានចំណេញប៉ុន្មានពីកូនក្តី គឺរង់ចាំមើលតែថាកូនក្តីខ្សោះអស់ទ្រព្យហើយ ដឹងចាញ់ឈ្នះឆាប់តែម្តង ។ មនុស្សអាក្រក់ តែងគិតថារកលុយក្នុងមនុស្សចង់ចាញ់ឈ្នះ គឺមានបានលឿន ។
គំនិតទាំងនេះ កុំយកមកប្រើ និងត្រូវសង្កេតចំពោះមនុស្សមានទង្វើបែបនេះ ។
គំនិតនេះ បានសប្បាយ បានទ្រព្យ សោយសុខ តែគេមិនទាន់ដឹងប៉ុណ្ណោះ ពេលគេដឹង តែដាន់ជើងក៏គេមិនចង់ឃើញដែរ ។ អំពើអាក្រក់ ដូចជាកង់រទេះ វិលតាមស្នាមជើងគោ គោទៅណារទេះទៅហ្នឹង ឬដូចជាស្រមោលវិលអន្ទោលតាមប្រាណដូច្នោះដែរ ។
....................
សូមជួយកែតម្រូវបើសាធុជនឃើញចំណុចណាខុសប្រក្រតី!
សូមរង់ចាំភាគបន្ត !
baddha%20kh
rotator%20BB%20C
banner%20kh

head-img99

khmer+culture

logo%20kh
904x160-22-slow

khmer-traditional-game

cropped-headerbg16

chouk-banner-new-blog
Comment Using!!

No comments:

Post a Comment

Home