សិក្សាសតិប្បដ្ឋាន

បង្រៀនដោយលោកគ្រូជាម្ចាស់ អុឹម រ៉ៃយ៉ា





ធម្មានុបស្សនាសតិប្បដ្ឋាន ពោជ្ឈង្គ ៧
ទី៥ បស្សទ្ធិសម្ពោជ្ឈង្គ
កាយបស្សទ្ធិ ( សេចក្តីស្ងប់កាយ ) ក៏មាន ចិត្តបស្សទ្ធិ
( សេចក្តីស្ងប់ចិត្ត ) ក៏មាន ។ នៅមានបន្តទៀត ។
បស្សទ្ធិសេចក្តីស្ងប់កាយស្ងប់ចិត្ត ស្ងប់កាយទុច្ចរិត ស្ងប់វចីទុច្ចរិត ស្ងប់មនោទុច្ចរិត ស្ងប់នូវពារ ហើយនិងស្ងប់នៅការព្យាបាទ ។ សេចក្តីស្ងប់ការមិនព្យាបាទ សេចក្តីស្ងប់ការមិនបៀតបៀន រមែងមាននៅក្នុងព្រះអរិយៈសព្វៗកាល
ហើយពុទ្ធបរិស័ទយើងឃើញដោយខ្លួនឯង សន្ទិដ្ឋិកោ ។
សេចក្តីស្ងប់ហ្នឹងប្រព្រិត្តទៅដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ។
នៅក្នុងព្រះអដ្ឋកថាពន្យល់ ពីបស្សទ្ធិហ្នឹងដូចជាភរិយា
ភរិយានិងគឺតែងតែបន្ទោបង់ នូវសេចក្តីក្តៅក្រហាយរបស់ស្វាមី ។ តែងតែបន្ទោបង់នូវភាពក្រវល់ក្រវាយ ការក្តៅ
ក្រហាយរបស់ស្វាមី ។


ទេវតាសួរព្រះអង្គ ព្រះអង្គមិនមានសំបុកទេឬ ព្រះអង្គមិនមានខ្ទមទេឬ ព្រះអង្គមិនមានចំណងទេឬ ព្រះអង្គមិនមានតំណពូជទេឬ ? ។
ព្រះអង្គទ្រង់ត្រាស់សម្ដែង តថាគតមិនមានសំបុក មិនមានខ្ទម មិនមានចំណង មិនមានតំណពូជទេ ព្រះអង្គត្រូវចប់ត្រឹមហ្នឹងហើយ ។
ទេវតាពោលថា ពិតហើយព្រះអង្គមិនមានខ្ទមពិតមែន
ហើយ ព្រោះការដែលបដិសន្ធិក្នុងផ្ទៃរបស់មាតា ដល់ព្រះដ៏មានព្រះភាគទៀតមិនមានឡើយ ។ ព្រះអង្គមិនមានសំបុកទេ ព្រោះមិនមានជាតិកំណើត ដែលត្រូវកើតក្នុងភពថ្មី និងបានភរិយាទៀតមិនមានទេ ។ ព្រះអង្គមិនមានចំណងទេពីព្រោះចំណង គឺតណ្ហាព្រះអង្គបានកាត់ផ្ដាច់អស់ហើយ ព្រះអង្គអត់មានបុត្រទេពីព្រោះជាជាតិចុង
ក្រោយសម្រាប់ព្រះអង្គហើយ ។
ព្រះអដ្ឋកថាពន្យល់នៅក្នុងបស្សទ្ធិហ្នឹងថា ដូចជាភរិយាតែងបន្ទោបង់នៅ សេចក្តីក្តៅក្រហាយក្រវល់ក្រវាយរបស់ស្វាមី ។ យ៉ាងណាកាលណាបើចិត្តហ្នឹង សម្បយុតិ្តធម៌គឺនាមខន្ធ រួមជាមួយចិត្តហ្នឹង ដល់នូវសេចក្តីរសាប់រសល់ក្រវលក្រវាយ បស្សទ្ធិនេះឯងដែលធ្វើចិត្តហ្នឹងឱ្យស្ងប់ ។
ដូចជាភរិយាហ្នឹងគឺថាបន្ទោបង់ នៅភាពខ្វល់ខ្វាយក្រវល់ក្រវាយរបស់ស្វាមីអញ្ចឹង ។
យើងមាននៅបីតិ ដល់ពេលមាននៅបីតិហើយចិត្តនិងឯងស្ងប់ ឆ្អែតកាយឆ្អែតចិត្ត បីតិហ្នឹងដូចជាយើងស្រេកឃ្លាន
ហើយដល់ពេលបរិភោគអាហារទៅស្ងប់នូវការស្រេកឃ្លាន
។ យ៉ាងណាកាលដែលត្រូវស្រេកឃ្លានដោយតណ្ហាហ្នឹង
កាលបើប្រព្រឹត្តទៅដោយមានបីតិហើយ វាត្រូវបាត់ការ
ស្រេកឃ្លាន ដល់ពេលបាត់ការស្រេកឃ្លានហើយវាស្ងប់ ។
ដូចយើងបរិភោគអាហារឆ្អែតបាត់ឃ្លានទៅ វាស្ងប់ទៅសម្រាកសម្រាន្តលក់ស្រួលអញ្ចឹងទៅ ហើយបើសិនជាយើងនៅឃ្លានវាអត់ស្ងប់ទេ ។
ដូច្នេះហើយបើមានបីតិមានសេចក្តីរីករាយ ឆ្អែតកាយឆ្អែតចិត្តហ្នឹងហើយ ក៏ដល់នូវសេចក្តីស្ងប់រម្ងាប់ ។ ដូច្នេះការស្ងប់រម្ងាប់ដែលធ្វើឱ្យចិត្តហ្នឹង គឺមិនមាននូវសេចក្តីក្រវល់ក្រវាយតទៅទៀត ចិត្តអត់ក្រវល់ក្រវាយស្ងប់ នៅក្នុងការចម្រើនទៅដោយកុសល់ ។
ហើយបើសិនជាការដែលមានសម្បត្តិក្នុងលោក មកជាអារម្មណ៍ ប្រព្រឹត្តទៅជាអារម្មណ៍នៅក្នុងលោក ក៏រមែងជាអ្នកមាននូវសេចក្តីរលត់ក្នុងអារម្មណ៍ ។ មាននូវសេចក្តីរលត់ មិនត្រេកអរនៅក្នុងអារម្មណ៍ណា នោះជាការរលត់ដូចជាការរលត់ទៅនៃប្រទីប ។ អារម្មណ៍ហ្នឹងនឹងក៏ត្រូវរលត់អញ្ចឹងទៅ ដោយប្រព្រឹត្តទៅនៅក្នុងសេចក្តីស្ងប់ ដោយបស្សទ្ធិហ្នឹង វាអត់មានសេចក្តីក្រវល់ក្រវាយ អត់ មានសេចក្តីប្រាថ្នានៅក្នុងអារម្មណ៍ហ្នឹង ។ អញ្ចឹងគឺនៅដោយធម៌ប្រព្រឹត្តទៅដើម្បី ត្រាស់ដឹង ដើម្បីដឹងច្បាស់ ដើម្បីនិព្វាន។
ប្រសិនបើពុទ្ធបរិស័ទជួបអារម្មណ៍នៅក្នុងលោក ប្រើប្រាស់នូវបច្ច័យបួនទីសេនាសនៈ គឺនឹងបានដឹងដោយខ្លួនឯង របស់នោះឯងគឺមិនទៀងទាត់ ត្រូវលះបង់ ចោលនូវរបស់នោះគ្រប់យ៉ាងហើយទៅ ។ ដូច្នេះការប្រើប្រាស់គឺយើងនឹងដឹងតទៅទៀតថា យើងនឹងធ្វើនូវប្រយោជន៍ប៉ុណ្ណា ដូច្នេះរបស់ទ្រព្យសម្បត្តិដែលយើងមាន
គឺមិនអាចធ្វើអោយយើងគឺមិនស្ងប់ មិនអាចធ្វើឱ្យយើងក្តៅក្រហាយទៅបានទេ ។ ត្រង់ហ្នឹងដែលពុទ្ធបរិស័ទយើងឃើញដោយខ្លួនឯង ប្រព្រឹត្តទៅដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ។ ប្រាកដនៅក្នុងអារម្មណ៍ណាអារម្មណ៍នោះ ជារបស់មិនទៀងជារបស់ប្រែប្រួល ។
នេះដូចជាយើងយកស្លាបមាន់ទៅជល់នឹងភ្លើង ហើយវាខ្មូរមកមិនរលាទៅវិញ ។
បុគ្គលដែលឋិតនៅក្នុងបាមោជ្ជៈឋិតនៅក្នុងបីតិ ឋិតនៅក្នុងបស្សទ្ធិ ដែលប្រព្រឹត្តទៅដើម្បីនិព្វានហ្នឹង ដឹងនៅក្នុងអារម្មណ៍ណា ចិត្តរបស់បុគ្គលនោះរមែងខ្មូរមក ដូចស្លាប មាន់ដែលយកទៅជល់និងភ្លើងហ្នឹង ។
ការដែលពិចារណានៅក្នុងរបស់ដែលយើងស្វែងរក របស់ដែលយើងប្រឹងប្រែងរកមករាល់ថ្ងៃ របស់នឹងមិនទៀងទាត់ទេ មាននូវសេចក្តីប្រែប្រួល ។ រហូតពុទ្ធបរិស័ទកាន់តែឃើញថា នូវរបស់ដែលយើងបានហ្នឹង មានសេចក្តីរីករាយតិច យើងថារបស់នឹងយើងស្រឡាញ់ណាស់ទៅចុះ បានមកពីព្រឹករហូតដល់ល្ងាចរីករាយ ហើយក៏ឈប់រីករាយស្រឡាញ់វិញ ។ អ្នកខ្លះរីករាយតែមួយភ្លែតឈប់ស្រឡាញ់បាត់ហើយ របស់ដែលយើងចង់បានណាស់ថាស្រឡាញ់ហ្នឹង ខំប្រឹងរកសឹងថាដប់ឆ្នាំទើបបានមក ដល់ស្រឡាញ់មិនបានកន្លះខែផង វាឈប់ស្រឡាញ់បាត់ទៅ ។
ហើយខ្លះខំប្រឹងប្រែងសឹងមួយជីវិត បានមកវាទៅជាធុញទ្រាន់វាលែងត្រេកអរទៅវិញ ។
សូមអនុមោទនា!!!















No comments:
Post a Comment