🙏 ព្រះពុទ្ធ🙏
#បាញ់បំបែកហ្វូងសត្រូវគឺបំបែកអវិជ្ជា
ស្រង់ពីការបង្រៀនធម៌ លោកគ្រូធម្មាចារ្យ អុឹម រៃយ៉ា
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកោតក្រែង
🌿💕✨🙏🌿💕✨🙏🌿💕✨🙏🌿💕✨
នៅក្នុងការអប់រំចម្រើននូវសតិប្បដ្ឋាន ពុទ្ធបរិស័ទគប្បីកំណត់ត្រង់នេះមួយ តាមធម្មតាពុទ្ធបរិស័ទយើងមានឆន្ទៈស្រួចស្រាវមាំទាំណាស់ ក្នុងការប្រាថ្នាលះបង់នូវអកុសលធម៌ ។ សូម្បីតែយើងវៀរចាកបាណាតិបាត ក៏ដើម្បីលះបង់នូវអកុសលធម៌ ដោយសីល កិលេសគ្រោតគ្រាតហ្នឹង ។ វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកការសេពនូវគ្រឿងស្រវឹង គឺដើម្បីលះបង់នូវអកុសល ហើយទិសដៅយើង គឺលះបង់នូវអកុសល លះបង់ធម៌ខ្មៅចម្រើនធម៌ស ។
តែចំណុចដែលអាចលះបង់ គឺការកើតឡើងការត្រាស់ដឹងឡើងនៃព្រះសម្មាសម្ពុទ្ធ ដែលលះបង់កិលេសទាំងអស់នឹងបាន ។ ព្រះអង្គសំដែងទៅនឹងយោធា ដែលជាអ្នកបាញ់ត្រង់ ការបាញ់ត្រង់នឹងគឺការកំណត់ដឹងនូវឧបាទានក្ខន្ធ ៥ ហើយបំបែកហ្វូងសត្រូវ គឺបំបែកអវិជ្ជាហ្នឹង ។ មានន័យថា នៅក្នុងការអប់រំចម្រើនបដិបត្តិធម៌និមួយៗ គឺចម្រើនដោយបញ្ញា គឺជាការកំណត់ដឹងធម៌ សូម្បីធម៌នោះជាកុសលក៏ដោយ ជាអកុសលក៏ដោយ ដើម្បីជាការចម្រើននូវបញ្ញិន្ទ្រិយ ។
ក្នុងបណ្ដាឥន្ទ្រិយជាចំណែកនៃការត្រាស់ដឹងទាំងអស់ គឺបានទៅលើបញ្ញិន្ទ្រិយ គឺអាស្រ័យបញ្ញា ដូច្នេះចាប់ផ្ដើមពីការដឹងធម៌នឹងឯង សូម្បីទាំងកុសលសូម្បីទាំងអកុសលហ្នឹង ។ ការចាប់ផ្ដើមដឹងនេះឯង គឺលះបង់នូវការមិនដឹង លះបង់នូវអវិជ្ជា វិបស្សនាវិជ្ជាកើតឡើង ។ ហើយកាលណាដែលលះបង់នូវអវិជ្ជាហើយ កិលេសទាំងអស់ហ្នឹង គឺមិនអាចតាំងនៅបាន ទេ ពីព្រោះអវិជ្ជានេះគឺជាកិលេស:សីស: ជាក្បាលនៃកិលេស តែដាច់ក្បាលហើយ ដូចមនុស្សដាច់ក្បាល ដូចពស់ដាច់ក្បាលអញ្ចឹង មិនអាចរក្សាសរីរៈបានទេ តែដាច់ក្បាលស្លាប់ហើយ ដាច់ដៃដាច់ជើងអាចព្យាបាលរស់បាន ។
យ៉ាងណាកិលេសទាំងអស់ដែលយើងចង់លះបង់ លោភៈក្តី ទោសៈ មោហៈ កាមរាគ: ព្យាបាទ: ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ ឬក៏សក្កាយទិដ្ឋិ វិចិកិច្ឆា សីលសព្វបរាមាសៈ ដែលត្រូវលះបង់ ។ គឺដោយការកំណត់ដឹងនូវធម៌តាមសេចក្តីពិត កំណត់ដឹងនូវសច្ចធម៌ គឺនៅត្រង់ថា ទោះបីចិត្តប្រកបកាម ច្ឆន្ទៈមាននៅខាងក្នុងក្តី ព្យាបាទ:មាននៅក្តី គឺកំណត់ដឹង ។
ការដឹងច្បាស់សន្សឹមៗរហូតដល់ដឹងថា សូម្បីថីនមិទ្ធៈក៏មិន មែនជាបុរស មិនមែនជាស្ត្រី មិនមែនជាមនុស្ស មិនមែនទេវតា ហើយថីនមិទ្ធៈនឹងគឺជាអកុសលធម៌ ជាគំនរនៃអកុសល ជាអាហាររបស់អវិជ្ជា កាលណាដែលថីនមិទ្ធៈកើតឡើងហើយ អវិជ្ជាគឺចម្រើនឡើង ។
ដូច្នេះការអប់រំចម្រើននូវសតិប្បដ្ឋាន ពុទ្ធបរិស័ទកំណត់ដឹងយ៉ាងនេះ ដល់ពេលកំណត់ដឹងអញ្ចឹង អ្វីដែលត្រូវលះបង់គឺអវិជ្ជា ឃើញពុទ្ធបរិស័ទជាអ្នកបាញ់ត្រង់អត់ ?
បាញ់ត្រង់បាញ់បំបែកហ្វូងសត្រូវ បាញ់ត្រង់គឺកំណត់ដឹងឧបាទានក្ខន្ធ ៥ ។ ដល់ពេលកំណត់ដឹងឧបាទានក្ខន្ធ ៥ អវិជ្ជាគឺត្រូវកម្ចាត់ នឹងគឺបាញ់បំបែកហ្វូងសត្រូវ នេះឯងគឺជាការប្រព្រឹត្តបដិបត្តិដ៏ត្រង់ ដែលជាផ្លូវមូលតែមួយ ។
ដូច្នេះពុទ្ធបរិស័ទយើងកុំឲ្យវង្វេងនៅក្នុងបដិបទា តែវង្វេងនៅក្នុងបដិបទាហើយ ផ្សែផ្សំធ្វើយ៉ាងនេះយ៉ាងនោះហើយ ក្រៅតែពីការកំណត់ដឹងធម៌តាមសេចក្តីពិតនេះហើយ វង្វេងហើយ ។ ដូច្នេះបានសតិប្បដ្ឋាន ៤ ជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ។ ហើយពុទ្ធបរិស័ទនឹងឃើញដោយខ្លួនឯង ជាក់ច្បាស់ដោយខ្លួនឯង មិនមែនសួរខ្ញុំព្រះករុណា មិនមែនជឿពាក្យអ្នកដទៃទេ ធម៌នេះគឺជាសន្ទិដ្ឋិកធម៌ ជាធម៌ដែលបុគ្គលគប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន ។
២៥៦៨/09 មករា ឆ្នាំ ២០២៥
សូមអនុមោទនា ! ! !
🌿💕✨🙏🌿💕✨🙏🌿💕✨🙏🌿💕✨

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

បាញ់បំបែកហ្វូងសត្រូវគឺបំបែកអវិជ្ជា
ចែករំលែកចំណេះដឹង
Subscribe to:
Post Comments (Atom)

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
No comments:
Post a Comment