ព្រះពុទ្ធ ទាល់តែមានសតិរឮករឿយៗ បានបញ្ញាសិក្សានាមរូបហ្នឹង - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ព្រះពុទ្ធ ទាល់តែមានសតិរឮករឿយៗ បានបញ្ញាសិក្សានាមរូបហ្នឹង

ចែករំលែកចំណេះដឹង
ព្រះពុទ្ធ🙏
#ទាល់តែមានសតិរឮករឿយៗ
#បានបញ្ញាសិក្សានាមរូបហ្នឹង
#សតិប្បដ្ឋានបញ្ញា
ស្រង់ពីការសំដែងធម៌លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកោតក្រែង
🌿💕✨🙏🌿💕✨🙏🌿💕✨🙏🌿💕✨
វិបស្សនាវាត្រូវមកឃើញ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាប្រក្រតីនៃជីវិតនេះឯង មិនមែនជាយើង ទាល់តែមានសតិរឮករឿយៗ បានបញ្ញាសិក្សានាមរូបហ្នឹង ។
មុនដំបូងយើងត្រូវការសម្រេចមគ្គផល ដើម្បីឱ្យបានព្រះនិព្វានអញ្ចឹងហើយ ជាអកុសលក៏អកុសលនឹងឯង ប៉ុន្តែជាបក្សកតូបនិស្សបច្ច័យ ឲ្យកុសលធម៌ចម្រើនឡើង ។
បើយើងនៅសម្គាល់មានខ្លួនយើង អញ្ចឹងវាត្រូវការឲ្យខ្លួនយើងរួចផុតចាកទុក្ខបានសម្រេចមគ្គផល ប៉ុន្តែយើងត្រូវដឹងថា ការដែលត្រូវបានសម្រេចនូវគុណធម៌ហ្នឹង គឺនៅត្រង់ការលះសេចក្តីប្រកាន់នាមរូបនឹងថាជាខ្លួនយើង ។
អញ្ចឹងវាទាល់តែអប់រំរឿយៗ រឮកដឹងរូបធម៌នាមធម៌ បាន
វិបស្សញាណចម្រើនឡើង ហើយពិចារណាខ្លួនដោយខ្លួនឯង ពិចារណាមើលទៅវានៅសម្គាល់ថាមានយើង ដើម្បីថាឲ្យយើងបានញាណ ទី ១ ទី ២ ដើម្បីឱ្យយើងបានសម្រេចមគ្គ ផលហ្នឹង ។
ចេះតែនៅសម្គាល់ថាមានខ្លួនយើង ដូចយើងពីដើមអញ្ចឹង យើងត្រូវការបានដីបានផ្ទះហ្នឹង ហើយអាហ្នឹង អាយើងហ្នឹង ឥឡូវហ្នឹង យើងហ្នឹងដដែលប៉ុណ្ណឹង ។
នឹងវាអត់មានការដុសខាត់អ្វីទេ ។ ការដែលយើងស្ដាប់មក បានយល់ដឹង ហើយបានជាប្រយោជន៍ របៀបដូចថាថ្នាំប្រាប់
មកថាថ្នាំនេះៗ ហើយយើងយកមកផ្សំ ហើយដូចថាលេបអញ្ចឹងទៅ បរិភោគទៅ ឆាន់អញ្ចឹងទៅ ។
មិនមែនគ្រាន់តែថា អូ អានេះថ្នាំនេះៗយកមកអញ្ចឹងថ្នាំនឹងឱ្យជា ប៉ុន្តែយើងអត់លេបអត់ផឹក ដូចវាអត់បដិបត្តិអញ្ចឹង អត់លេបអត់ផឹកថ្នាំនឹងឱ្យជាហើយ អានឹងវាអត់ជាទេវាទាល់ តែលេបទាល់តែផឹក ។
យ៉ាងណាមិញ គឺការដែលយើងដឹងថា វាអត់មានខ្លួនយើងអ្នកបានអី តែវាប្រាកដបរមត្ថធម៌ជាប្រក្រតីនឹងដែរឬទេ ដោយមានសតិរឮកដឹងនឹងដែរទេ ? សតិត្រូវតែអប់រំត្រូវតែប្រតិបត្តិអញ្ចឹងរឿយៗ ។ រហូតដល់ទៅព្រះខីណាស្រពអត់ មានចម្រើនអរិយមគ្គអ្វីតទៅទៀត សតិនឹងរឹតតែកើតឡើងយ៉ាងបរិបូរណ៍ទៅតែម្ដង សតិសម្បជញ្ញៈហ្នឹង ។
វាមានបច្ច័យឲ្យសតិរឮកបរមត្ថធម៌ហ្នឹង បរមត្ថប្រាកដឡើង ហើយក៏ប្រព្រឹត្តទៅជាសុខក្នុងបច្ចុប្បន្នរបស់ព្រះខីណា ស្រព អត់មានដើម្បីអរិយមគ្គអីទៅទេ ។
ការដែលត្រូវចម្រើនភ្នែក ពន្លឺភ្លឺស្វាង ដូចភ្នែកដែលយើងជាភ្នែកអញ្ចឹង ។ វាត្រូវឃើញ មុនដំបូងថាយើងវាស្រវាំងវាងងឹតអញ្ចឹង ហើយយើងព្យាបាលដាក់ថ្នាំទៅជាទៅ វាត្រូវឃើញរូបជាប្រក្រតី យើងដឹងថានេះឪពុក នេះម្ដាយ នេះបងនេះប្អូន កូនចៅ នេះទ្រព្យសម្បត្តិ យើងដើរទៅណាមកណា ផ្លូវដើរមិនប៉ះមិនទង្គិច ភ្នែកមានប្រក្រតីអញ្ចឹង ។
យ៉ាងណាមិញ សតិប្បដ្ឋានបញ្ញា គឺប្រក្រតីក្នុងជីវិតហ្នឹង ដែលចម្រើនឡើង គ្រាន់តែនិយាយជាប់ដោយបញ្ញត្តិថាយើងអ្នកអប់រំសតិប្បដ្ឋាន ។ ប៉ុន្តែបរមត្ថគឺបច្ច័យនៃសតិប្បដ្ឋាននឹងមាន ។ ដែលឱ្យបញ្ញាកំណត់ទៅលើរូបធម៌នាមធម៌ ពិចារណាកាយ វេទនា ចិត្ត ធម៌ ចម្រើនឡើងអញ្ចឹងទៅ នឹងដែលនៅ ក្នុងការអប់រំចម្រើនអរិយមគ្គ ប្រព្រឹត្តទៅដោយភ្នែក គឺបញ្ញា ចក្ខុ ប្រព្រឹត្តទៅដោយសេចក្តីមិនប្រមាទ កិច្ចណាដែលមិនត្រូវធ្វើ មិនសេព ។
នឹងក៏ដោយសារស្មារតី ប្រព្រឹត្តទៅក្នុងការវៀរចាកនៅអ្វីៗ ដែលមិនមែនជាកិច្ចត្រូវធ្វើ កិច្ចដែលត្រូវធ្វើគឺមានស្មារតី គឺបដិបត្តិធម៌ ។ ដែលបញ្ច្រាសអំពីភាពដែលវានៅតែសម្គាល់ថា ឲ្យយើងបានសម្រេចធម៌ ឱ្យយើងបានមគ្គផល វារំលាយអាសេចក្តីសម្គាល់ថាមានយើង ។ វាបញ្រ្ចាស់អំពីអាការត្រូវការប្រាថ្នាឱ្យខ្លួនយើងអ្នកបានហ្នឹង គឺផ្លូវទៅព្រះនិព្វាន ដំណើរទៅព្រះនិព្វាន គឺវានៅត្រង់រំលាយទិដ្ឋិតណ្ហានឹងហើយ ។ អញ្ចឹង
ប្រក្រតីគឺរូបធម៌នាមធម៌ វាប្រាកដមិនមែនជាខ្លួនយើង ។
សង្ខារលោកស្មើដោយកំណត់ឈើ ដោយស្មៅ យើងផ្ទៀងផ្ទាត់មើល តើយើងមានដែលទៅត្រូវការឲ្យស្មៅកំណត់ឈើហ្នឹង បានសម្រេចញាណ បានសម្រេចមគ្គផលឯណា
។ អញ្ចឹងត្រូវឱ្យឃើញខ្លួនយើងដូចស្មៅ ដូចកំណត់ឈើ នឹងបានជាការលះបង់នូវទិដ្ឋិតណ្ហា ដោយសតិប្បដ្ឋានវិបស្សនា រហូតដល់ទៅអរិយមគ្គ ។
មិនបាននឹងគឺមិនជួប មិនប្រទះ នូវអ្វីដែលថាជារបស់យើង វាអត់បានជួបវាអត់បានប្រទះថាអ្វីជារបស់យើង វាមានតែរបស់ក្នុងលោកតែប៉ុណ្ណឹងទេ ។ ហើយរបស់ក្នុងលោក គឺរូបនឹងអត់ មានទៅប្រទូស្តទៅជំទាស់រូបកុំឱ្យមាន ឬឲ្យមានតទៅទៀត ឲ្យយើងរស់យូរ ។
នឹងយើងហើយ ខ្លួនយើងហើយ នឹងថាទេឲ្យឆាប់និព្វានទៅ រូបមានទៅនិព្វានឯណា កើតរលត់ក្នុងលោកនឹងទេតើ ។ ឱ្យឆាប់និព្វានដោយសេចក្តីសម្គាល់ថាមានយើងនិព្វាន តើយើងនិព្វានយើងនឹងស្អី ដែលយើងថារូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ។ ដែលយើងតែងប្រកាន់ថាយើង ឱ្យមានកុំឱ្យមានអ្វីៗហ្នឹង វានៅក្នុងការប្រកាន់នឹងឯង ។ ពេញ
ចិត្តក៏ឱ្យមានទៅ ឲ្យរស់យូរទៅ ។ បើថាទាស់ទេ ឱ្យវាឆាប់ស្លាប់ទៅ ឱ្យវាឆាប់វិនាសទៅ ឱ្យវាបាត់បង់ទៅ កុំឱ្យវាមាន
ទៀត ព្រោះវាមានទៅវាជាសេចក្តីទុក្ខ ប៉ុន្តែវាមិនបានឃើញវដ្តទុក្ខឯណា វានៅតែក្នុងសេចក្តីប្រកាន់ថាយើងអ្នកទុក្ខ ។
អញ្ចឹងទៅចង់ឱ្យអស់ទុក្ខទៅ ដើម្បីឱ្យយើងអស់ទុក្ខ អានឹងវានៅក្នុងអាការទោមនស្សប្រទូសតបហ្នឹង ។ ប៉ុន្តែអាការដែលអប់រំសតិប្បដ្ឋាន ដែលជាផ្លូវទៅព្រះនិព្វាន គឺទៅរកការលះទិដ្ឋិ ។ អាត្រង់រូប វេទនា សញ្ញា សង្ខារ វិញ្ញាណនឹងមានៗទៅ ហើយក្នុងមួយជាតិនឹងត្រូវវិនាសត្រូវបាត់ទៅ វាវិនាសទៅបាត់ទៅ ។ វាអត់មែននៅលើបញ្ចក្ខន្ធនឹងទេ ដែលថាបាននិព្វានមិនមែននៅលើបញ្ចក្ខន្ធនឹងទេ ព្រោះបញ្ចក្ខន្ធនោះអត់ មានទៅព្រះនិព្វានទេ វានៅត្រង់ការដែលមិនប្រកាន់ឯនេះទេ មិនប្រកាន់ដោយការអប់រំសតិរឮករឿយៗហ្នឹងឯង ។
អញ្ចឹងវាអត់ប្រកាន់អត់ហួងហែងរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលមានជាប្រក្រតីហ្នឹង ។ មានអីមានទៅ ប្រក្រតីនឹងយើងអត់មានទោមនស្ស អត់ប្រទូស្តទាស់ឥឡូវ ហ្នឹងមានស្រាប់ហើយតើ ។ មិនត្រូវការឱ្យរបស់ដែលមានទៅយ៉ាងម៉េចទេ កុំតែប្រកាន់របស់ដែលមានការកើតឡើងតែប៉ុណ្ណឹងទេតើ ស្អីដែលមិនមានទេក៏មិនមានទៅ ។
ប៉ុណ្ណឹងគឺយើងចាប់ត្រង់ដែលថាផ្លូវទៅព្រះនិព្វាន ផ្លូវបដិបទាដំណើរគឺធម៌បដិបត្តិ ទៅព្រះនិព្វានគឺទៅរកការអស់ទិដ្ឋិនិងតណ្ហា ធម៌បដិបត្តិគឺដោយសតិរឮក ។
យើងបានស្ដាប់មកបានយើងដឹងធម៌បដិបត្តិ ដូចយើងដឹងផ្លូវដែលព្រះអង្គចង្អុលបង្ហាញប្រាប់ផ្លូវ យើងដឹងពីព្រះអង្គថាដើរផ្លូវទៅទីរំលត់ទុក្ខ គឺសតិរឮកដឹងរូបធម៌នាមធម៌ហ្នឹង គឺសតិប្បដ្ឋាន ៤ រឮករឿយៗបានជាផ្លូវទៅព្រះនិព្វាន ។
សូមអនុមោទនា ! ! !
🌿💕✨🙏🌿💕✨🙏🌿💕✨🙏🌿💕✨

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត