ព្រះពុទ្ធ

#រូបកាយនេះជាទុក្ខស្រេចស្រាប់ទៅហើយ
#ចង់ឲ្យទុក្ខនឹងរួចផុតចាកទុក្ខទៅណា
សេចក្តីពិតនៅក្នុងការបដិបត្តិធម៌នេះឯង ដែលយើងបានសិក្សាស្ដាប់ អំពីព្រះសម្មាសម្ពុទ្ធមក ក៏គឺជាការសិក្សារៀនសូត្រនៅក្នុងអរិយសច្ចធម៌នេះឯង តាមរយៈដែលយើងទទួលនូវឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ។ នឹងគឺជាការចម្រើនបញ្ញា ការចម្រើនបញ្ញាជាការចម្រើននូវវិជ្ជា ។ ដោយច្រើនដោយទូទៅ គឺយើងស្ដាប់ធម៌សិក្សារៀនសូត្រធម៌អាថ៌ យើងចេះតែនឹកឃើញថាឲ្យយើងរួចផុតចាកទុក្ខ ឲ្យខ្លួនយើងរួចផុតចាកទុក្ខបាននូវព្រះនិព្វានអញ្ចឹងទៅ ។
អាការដែលយើងគិតដើម្បីឱ្យយើងរួចផុតចាកទុក្ខហ្នឹង គឺវាជាឧបនិស្ស័យមួយហើយ ប៉ុន្តែព្រះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទ ដឹងថាខ្លួនឯងជាអ្វី បានចង់ឲ្យខ្លួនរួច ផុតចាកទុក្ខ នឹងយើងជាអ្វី ? អ្វីជាខ្លួនយើង ។ ដូច្នេះមុននឹងចង់ឲ្យខ្លួនឯងរួចផុតចាកទុក្ខ ទាល់តែស្គាល់ថាខ្លួនឯងជាអ្វី ! បានយើងចង់ឲ្យខ្លួនយើងរួចផុតចាកទុក្ខអញ្ចឹង ។ នៅក្នុងព្រះធម៌នេះ ពេលដែលយើងបានស្ដាប់នៅក្នុងឱវាទរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងមក ព្រះគុណម្ចាស់ ញាតិញោមពុទ្ធបរិស័ទបានយល់ បានជ្រាបបានដឹង អ្វីដែលយើងធ្លាប់គិត ធ្លាប់សម្គាល់ថាជាខ្លួនគឺរូបនឹងឯង ។ ហើយរូបនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាជាទុក្ខស្រេច ហើយយើងប្រកាន់ថាខ្លួន វាមិនមែនប្រកាន់របស់អ្វីក្រៅពីរូប ក្រៅតែពីវេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួនទេ ។
ហើយដល់ពេលរូបនឹងវាមានទុក្ខស្រេចទៅហើយ វាចង់ឲ្យទុក្ខនឹងវារួចផុតចាកទុក្ខទៅណា ? ពីព្រោះការដែលយើងសំគាល់ថាខ្លួន ថារូបជាខ្លួន វេទនា សញ្ញា សង្ខារ វិញ្ញាណនឹងឯងថាជាខ្លួន ។ រូបដែលយើងមានរាល់ថ្ងៃ ស្លៀកពាក់ខោអាវឲ្យបាយទឹកនំចំណីរាល់ថ្ងៃហ្នឹង រូបនឹងដែលយើងប្រកាន់ថាខ្លួនហ្នឹង ។ ហើយដល់ពេលយើងនឹក ឃើញថាឲ្យចង់បានព្រះនិព្វាន យើងចង់ឲ្យខ្លួនយើងគឺរូបនឹងឯងបានព្រះនិព្វាន ហើយ រូបនឹងជាទុក្ខ រូបនេះបាននិពា្វនយ៉ាងម៉េចទៅ ។
នឹងដែលយើងអត់ទាន់បានយល់ ការប្រព្រឹត្តព្រហ្មចរិយធម៌ អ្វីជាការបដិបត្តិធម៌យើងមិនទាន់យល់ ។ ហើយនិព្វានជាអ្វី ! យើងអត់ទាន់យល់ យើងចេះតែនឹក ឃើញ ចង់ឲ្យខ្លួនបាននិពា្វនអញ្ចឹងទៅ ទាំងយើងអត់ទាន់ស្គាល់ថាខ្លួនយើងនឹងជាអ្វីពិតប្រាកដផងទេ វាមានតែសេចក្តីប្រកាន់ថារូបជាខ្លួនប៉ុណ្ណឹង ។ ប្រកាន់ថាវេទនា សញ្ញា សង្ខារ វិញ្ញាណថាជាខ្លួន ។ អញ្ចឹងដល់ពេលយើងបានស្ដាប់សិក្សារៀនសូត្រមក បើបញ្ញានឹងចម្រើនឡើងរឿយៗមក យើងដឹងថារូបនិងជាទុក្ខ ។
អញ្ចឹងរបស់ដែលយើងធ្លាប់សម្គាល់ថាជាខ្លួន យើងដឹងថាជាទុក្ខ អញ្ចឹងយើងចង់ឱ្យទុក្ខនឹងរួចផុតចាកទុក្ខដូច ម្ដេចទៅ ។ អញ្ចឹងទៅ បានអាសភាពបញ្ញានឹងឯង ចំរើនឡើងមកយល់..! ការពិតការប្រព្រឹត្តព្រហ្មចរិយធម៌នេះ វាមិនមែនប្រព្រឹត្តទៅដើម្បីឱ្យរូបនឹងរួចផុតចាកទុក្ខ ដែលយើងសម្គាល់ ថារូបនឹងជាខ្លួន ឱ្យរូបនឹងរួចផុតចាកទុក្ខទេ ។
គឺការប្រព្រឹត្តព្រហ្មចរិយធម៌នេះ ដើម្បីរំលត់ទុក្ខនឹងទេតើ ដើម្បីកុំឲ្យមានជាតិកំណើតថ្មី ដើម្បីកុំឲ្យមានរូបហ្នឹង ។ ពីព្រោះគ្រប់ព្រះអង្គគ្រប់គ្នា ត្រូវស្លាប់ដោយសាររូប ចាស់ក៏
ដោយសាររូប ដែលអ្នកណាអត់មានរូបហើយចាស់ទេ អត់អ្នកណាអត់មានវេទនា អត់មានសញ្ញា អត់មានសង្ខារ អត់មានវិញ្ញាណ ហើយចាស់កើតទេ ។
ពេលដែលយើងមិនទាន់បានទទួល យកនូវធម៌របស់ព្រះសម្មាសម្ពុទ្ធយើងប្រកាន់ពេញទំហឹង ។ យើងប្រកាន់ពេញទំហឹងថារូប វេទនា គឺសេចក្តីសុខទុក្ខអាស្រ័យរូបហ្នឹង សញ្ញាដែលចាំអាស្រ័យរូបហ្នឹង វិញ្ញាណដែលកើតឡើងរលត់ក្នុងរូបហ្នឹង យើងប្រកាន់ដោយពេញទំហឹងថាជាខ្លួន ។ ។
អញ្ចឹងដល់ពេលនឹកតែពីររឿងចង់បានសុខ គឺចង់ឲ្យរូបខន្ធ វេទនាខន្ធ សញ្ញាខន្ធសង្ខារក្ខន្ធ វិញ្ញាណខន្ធ នេះបានសុខ បានទេ វាមិនអាចទេ ។ អញ្ចឹងទៅបានជាយើងមកយល់ពីការបដិបត្តិធម៌ គឺប្រព្រឹត្តទៅដើម្បីរំលត់ទុក្ខ ពេលនឹងបានយើងដឹងថាខ្លួនអត់មាន អញ្ចឹងមានតែការប្រព្រឹត្តដើម្បីរំលត់ទុក្ខតែប៉ុណ្ណឹងទេ ។ ដែលវាផ្ទុយពីខាងដើមដែលយើងចង់ឲ្យខ្លួនបានសុខ ទាំងយើងអត់ទាន់ស្គាល់ខ្លួនយើងជាអ្វីផង ។
ដល់ពេលយើងមកសិក្សារៀនសូត្រ យើងដឹងថាអ្វីដែលយើងប្រកាន់ថាខ្លួនគឺរូបនឹងឯង គឺវេទនា គឺសញ្ញា គឺសង្ខារ គឺវិញ្ញាណនឹងអញ្ចឹងទៅ ។ អញ្ចឹងបើមានខន្ធ ៥ នឹងជាទុក្ខយ៉ាងហ្នឹង ហើយយើងចង់ឲ្យទុក្ខនឹង បានសុខយ៉ាងម៉េចទៅ វាអាចបានសុខទេ អត់បានទេ ។ លើកលែងតែទុក្ខនឹងរលត់បានមិនមានទុក្ខ វាមិនដែលទុក្ខណាបានសុខទេ តែទុក្ខៗហើយ វាមានការកើតឡើងហើយរលត់ទៅវិញ ។ ហើយពីមុនមកយើងយល់ខុស យើងចង់ឱ្យខ្លួនយើងនឹងបានសុខ ទាំងយើងប្រកាន់សេចក្តីទុក្ខថាជាខ្លួន ស្រេចស្រាប់មកហើយ ចង់ឲ្យខ្លួនយើងបានសុខទាំងខ្លួនយើងគឺជាទុក្ខនឹងឯង ។
អញ្ចឹងដល់ពេលយើងសិក្សាមកមានខ្លួនឬក៏មាន ទុក្ខ ? យើងដឹងថារូបក្ខន្ធជាទុក្ខ ជាឧបាទានក្ខន្ធទុក្ខ វេទនាខន្ធរាល់ថ្ងៃ មានសេចក្តីទុក្ខប្រាកដតាមផ្លូវកាយទេ ?ដែលជាទុក្ខវេទនាហ្នឹង សុខវេទនាមានទេ សោមនស្ស ទោមនស្ស វេទនាមានទេ ។ មានការសប្បាយចិត្តគឺជាវេទនាខន្ធ ការលំបាកចិត្តសភាពព្រងើយៗទាំងអស់ហ្នឹង គឺជាវេទនាខន្ធ ។ អញ្ចឹងបើវេទនាខន្ធក្តី សញ្ញាខន្ធក្តី សង្ខារខន្ធក្តី វិញ្ញាណក្ខន្ធក្តី ជាទុក្ខស្រេចស្រាប់យ៉ាងហ្នឹង តើយើងបញ្ឈប់អាគំនិតចង់ឲ្យខ្លួនយើងបានសុខ វាគួរតែបញ្ឈប់គំនិតចង់ឲ្យខ្លួនឯងបានសុខហ្នឹង ។ ពីព្រោះអី ពីព្រោះអ្វីដែលយើងធ្លាប់សម្គាល់ថាជាខ្លួន វាជាទុក្ខ ។ អញ្ចឹងទៅវាបញ្ឈប់អាការយល់ខុស ចង់ឲ្យខ្លួនឯងបានសុខ បានចាប់ផ្ដើមមកយល់ ការប្រព្រឹត្តបដិបត្តិធម៌ដើម្បី រំលត់ទុក្ខទៅវិញ ។
ព្រះអង្គទ្រង់ត្រាស់សម្តែង ព្រហ្មចរិយធម៌នេះ ប្រព្រឹត្តទៅដើម្បីអ្វី ? ព្រហ្មចរិយធម៌នេះ ប្រព្រឹត្តទៅដើម្បីរំលត់ទុក្ខ ហេតុអ្វីបានព្រហ្មចរិយធម៌នេះប្រព្រឹត្តទៅដើម្បីរំលត់ទុក្ខ ? ពីព្រោះនៅក្នុងឧបាទានក្ខន្ធទាំង ៥ ដែលជាទុក្ខនឹងមិនមានយើង ! ប៉ុន្តែយើងនិយាយដោយវោហា ដោយការសន្មតអញ្ចឹងទៅ ។ យើងសន្មតថាយើង ដល់ពេលទុក្ខនឹងរលត់ថាយើងបានសុខ អានឹងយើងនិយាយឲ្យស្ដាប់គ្នាបានទេ ។ ប៉ុន្តែការដែលទុក្ខនឹងត្រូវរលត់ ដោយការប្រព្រឹត្តព្រហ្មចរិយធម៌ វាគ្មានយើងពីណាមកបានអី ក្រៅតែពីទុក្ខនឹងរលត់ប៉ុណ្ណឹង គឺអស់ប៉ុណ្ណឹង ។ អត់មានយើងនៅសល់ដទៃអំពីទុក្ខនឹងបានអីទៀត ក្រៅតែអំពីទុក្ខនិរោធនឹងទេ។

ឧបាទានខន្ធ ដែលយើងថាជាខ្លួនហ្នឹង ។
អញ្ចឹងហើយបានព្រះធម៌ ដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ត្រាស់សម្ដែងមក ធម៌ដែលគួរដឹងដ៏ក្រៃលែង ធម៌ដែលគួរដឹង ហើយអាការដឹងនឹងគឺជាតួបញ្ញា ។ ធម៌ដែលគួរដឹងដ៏ក្រៃលែង ហើយរួចផុតចាកទុក្ខហ្នឹង គឺឧបាទានខន្ធនឹងឯង ការដឹងនូវរូបខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ ហើយនិងវិញាណក្ខន្ធនឹងឯង ។
នៅក្នុងវត្ថុដែលយើងធ្លាប់សំគាល់ថាខ្លួន និងឯងគឺជារូបខន្ធ ជាវេទនាខន្ធ ជាសញ្ញាខន្ធ ជាសង្ខារខន្ធ ជាវិញ្ញាណក្ខន្ធ ដែលជាធម៌ត្រូវដឹងដ៏ក្រៃលែង ។
សេចក្តីសុខ ទុក្ខ សោមនស្ស ទោមនស្ស ដែលត្រូវកើតឡើងប្រព្រឹត្តទៅនៅក្នុងចក្ខុទ្វារនឹងឯង គឺជាធម៌ដែលត្រូវដឹងដ៏ក្រៃលែង ។
នៅពេលដែលព្រះគុណម្ចាស់ ញាតិញោមពុទ្ធបរិស័ទ សិក្សាដឹងយ៉ាងនេះ ខ្លួនឯងវាមិនមាននៅក្នុងឧបាទានក្ខន្ធ វាមានតែឧបាទានក្ខន្ធនឹងកើតឡើងមក ប្រព្រឹត្តទៅគ្រប់ឥរិយាបថទាំង ៤ ក៏គឺការប្រព្រឹត្តទៅនៃនាមនឹងរូបនឹងឯង ។ ហើយខ្លួនឯងក៏មិនមានជាអ្វីដទៃទៀតដែរ អត់មានឃើញថាខ្លួនឯង នៅក្រៅខន្ធហ្នឹង គឺថាមានខ្លួនឯងទៀត ។ នៅក្នុងឧបាទានក្ខន្ធដែលកំពុងតែកើតឡើងនេះ មានខ្លួនឯងដែរគឺអត់ទេ នេះឯងគឺជាដំណើរប្រព្រឹត្តទៅដោយសិក្សានូវសេចក្តីពិត ។ អញ្ចឹងទៅបានយើងយល់ថា តើការបដិបត្តិធម៌នឹងជាអ្វី ! វាមិនមែនប្រកាន់នូវឧបាទានក្ខន្ធ ដែលជាតួសេចក្តីទុក្ខហ្នឹង ជាខ្លួនឯងទាំងមូលយ៉ាងពេញទំហឹងអញ្ចឹង ។ ហើយទៅរកសុខឲ្យខន្ធហ្នឹង គឺរកម្ដេចបាន បើទុក្ខនឹងវាអត់រលត់នោះ ទៅបានសុខនឹងពីណាយកមក ? នឹងវាអត់ទេ ។

សោមនស្សដែលប្រព្រឹត្តទៅតាមផ្លូវចិត្ត ទោមនស្សដែលប្រព្រឹត្តទៅតាមផ្លូវចិត្ត ឧបេក្ខាដែលប្រព្រឹត្តទៅតាមផ្លូវចិត្ត គេដឹងថាធម៌នេះមានការកើតឡើងផង មានការវិនាសទៅវិញផង ។ ផស្ស:ដែលកើតឡើង វេទនាដែលកើតឡើង តណ្ហាដែលកើតឡើង គេដឹងថាតណ្ហានោះ មានការកើតឡើងផង មានការរលត់ទៅវិញផង ។ តែកុលបុត្រនោះបានសិក្សានូវតណ្ហាដែលកើតឡើងនោះថា តណ្ហាដែលកើតឡើងក្នុងចក្ខុ តណ្ហានុ៎ះមិនមែនជារបស់អញ មិនមែនជាអញ មិនមែនជាខ្លួនរបស់អញ ។
តណ្ហាដែលកើតឡើងក្នុងចក្ខុនឹងវាកើតឡើងពិត វាមានពិត តែកុលបុត្រដែលជាអ្នកប្រព្រឹត្តបដិបត្តិធម៌ហ្នឹង សិក្សាក្នុងតណ្ហានោះ ឃើញយ៉ាងច្បាស់ថា នុ៎ះមិនមែនជាអញ មិនមែនជារបស់អញ មិនមែនជាខ្លួនរបស់អញ ។
ពីព្រោះអី ពីព្រោះគេដឹងថា តណ្ហានេះមានការកើតឡើងផង មានការរលត់ទៅវិញផង នឹងគេដឹងអញ្ចឹង ។ បានអាសេចក្តីប្រកាន់ថាជារបស់អញ ជាអញ ហើយជាខ្លួនរបស់អញនឹងឯងមិនមាន ! អាការមិនមានសេចក្តីប្រកាន់យ៉ាងនេះ ព្រះអង្គទ្រង់ត្រាស់សម្ដែងថា នេះជាបដិបទាដើម្បីរំលត់នូវសក្កាយ ។ ហើយសក្កាយនឹងឯង គឺជាឧបាទានក្ខន្ធដែលជាទុក្ខហ្នឹង ។ អញ្ចឹងព្រហ្មចរិយធម៌នេះ គឺប្រព្រឹត្តទៅដើម្បីរលត់ទុក្ខ មិនមែនប្រកាន់នូវឧបាទានក្ខន្ធ ៥ ថាជាខ្លួនទាំងមូល ហើយទៅរកសេចក្តីសុខ អត់ទេ និងគឺមិនយល់អំពីការបដិបត្តិធម៌ទេ ។

ហើយស្រឡាញ់ទៀតទេ គឺស្រឡាញ់ទៀត ។ ប៉ុន្តែអាតួសេចក្តីស្រឡាញ់ហ្នឹង ជាតួសោតវិញ្ញាណដែរទេ ? មិនមែនទេ សោតវិញ្ញាណគ្រាន់តែឮ តែឮហើយបានពេញចិត្តនឹងសំឡេង អាការពេញចិត្តនិងសំឡេងហ្នឹង ជារូបធម៌ឬក៏អរូបបធម៌ នឹងជាអរូបធម៌ ។ ជាបុរសទេ អត់ទេ ជាស្រ្តីទេ អត់ទេ តែមើលឃើញទេ ចាប់បានទេ អត់ទេ ! តែមានឬក៏មិនមាន គឺមាន សេចក្តីស្រឡាញ់មានពិតតែជាអរូបធម៌ ។
អញ្ចឹងកុលបុត្រនោះ គឺសិក្សានៅក្នុងតណ្ហាដែលកើតឡើងនឹងឯង ដឹងថានុ៎ះមិនមែនរបស់អញ មិនមែនអញ មិនមែនជាខ្លួនរបស់អញ ។ ហើយដល់ពេលដែលយើង ប្រក្រតីមិនបានសិក្សាទេ នៅពេលតណ្ហាការពេញចិត្តកើតឡើង សម្គាល់ថាយ៉ាង ម៉េច ? សម្គាល់ថាជារបស់ខ្លួន ! ជារបស់អញ ជួនកាលសម្គាល់ថាជាអញ ហើយក៏សម្គាល់ថាជាខ្លួនរបស់អញ ។ ការសម្គាល់ ៣ ហ្នឹង សម្គាល់ថាជារបស់អញ នឹងសំ គាល់ដោយ តណ្ហា មាន: ហើយនឹងទិដ្ឋិ ។
អញ្ចឹងនៅពេលដែលសំគាល់ធម៌ណាមួយ រូបក្ខន្ធក៏ដោយ វេទនាខន្ធក៏ដោយ សម្គាល់នូវតណ្ហានឹងក៏ដោយ ដែលថាជាអញ ជារបស់អញ ជាខ្លួនរបស់អញ កាលណាសម្គាល់យ៉ាងនេះ ព្រះអង្គទ្រង់ត្រាស់សម្ដែងថា នេះជាបដិបទាដែលធ្វើឱ្យចម្រើននៅសក្កាយ: ។ អញ្ចឹងព្រះគុណម្ចាស់ ញាតិញោមពុទ្ធបរិស័ទសិក្សាមើលជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ហ្នឹង នៅពេលដែលឃើញហើយស្រឡាញ់ តើបានឃើញថាសេចក្តីស្រឡាញ់នឹងគឺតណ្ហាហ្នឹង មិនមែនជាខ្លួនយើងដែរឬទេ ? ។
តែអត់ឃើញថានឹងមិនមែនជាខ្លួនយើងទេ ប្រកាន់ថាជាយើងហើយ តែមិនដឹងថានឹងមិនមែនជារបស់យើង អញ្ចឹងវាត្រូវតែជារបស់យើង យល់ដែរទេ ..! វាត្រូវឃើញថា ទាល់តែឃើញរបស់នឹងថាជាវត្ថុដទៃ ទើបវាមិនមែនជារបស់យើង ។
អញ្ចឹងព្រះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទ ត្រូវយល់នូវការបដិបត្តិធម៌ថា ការបដិបត្តិធម៌ តើជាការសិក្សា ការកំណត់ដឹងទៅលើអ្វី ? ពេលនឹងយើងអាចយល់បានទេ ? យើងអាចយល់បានហើយ ! យើងមិនរវើរវាយមិនវង្វេង ទៅដោយតណ្ហានិងទិដ្ឋិ ថាយើងគិតទៅរកអ្វីមួយជាសុខ ទៅធ្វើអ្វីមួយឲ្យយើងបានសុខ ។ ទាំងយើងប្រកាន់នូវសេចក្តីទុក្ខជាខ្លួនស្រេចទៅហើយៗចង់បានសុខទៅរួចដែរទេ ? អត់ទេ ! វាមិនអាចទៅរួចទេ ។ អញ្ចឹងហើយនៅពេលព្រះគុណម្ចាស់ ញាតិញោមពុទ្ធបរិស័ទ សិក្សាយ៉ាងនេះ អញ្ចឹងព្រះគុណម្ចាស់យល់នូវការបដិបត្តិធម៌ ការបដិបត្តិធម៌ គឺជាការសិក្សាធម៌ដែលកើតឡើងក្នុងចក្ខុ បន្ទាប់ពីឃើញហើយ តើធម៌អ្វីកើតឡើងខ្លះ ? បន្ទាប់ពីឃើញហើយចង់បាន ចង់បាននេះឯងគឺជាតណ្ហា ដែលត្រូវសិក្សាឲ្យបានដឹងថា នុ៎ះមិនមែនជាយើងទេ គ្រប់គ្នាគេដឹងថា ឱតណ្ហានេះមានការកើតឡើងផង មានការរលត់ទៅវិញផង
ជួនកាលបន្ទាប់ពីឃើញហើយទាស់ចិត្ត ទាស់ចិត្តនឹងគឺចិត្តដែលកើតនៅក្នុងបញ្ចទ្វារ ឬក៏ចិត្តកើតក្នុងមនោទ្វារ សភាពនៃទោមនស្សវាកើតនៅក្នុងមនោទ្វារ ។ អញ្ចឹងគឺសិក្សានៅក្នុងធម៌ហ្នឹង ការសិក្សានៅក្នុងធម៌នឹងបានដឹងថា ទោមនស្សវេទនានេះមាន ការកើតឡើងផង ហើយរលត់បាត់ទៅវិញផង នេះឯងឈ្មោះថាបដិបត្តិធម៌ ។
សូមអនុមោទនា ! ! !















No comments:
Post a Comment