ព្រះពុទ្ធ

#តើមានវត្ថុណាដែលមានតម្លៃជាងរតនៈទាំងបី
ស្រង់ពីការសម្តែងព្រះធម៌លោកគ្រូធម្មាចារ្យ អុឹម រ៉ៃយ៉ា















តម្កល់នូវសេចក្តីជ្រះថ្លាក្នុងព្រះសម្មាសម្ពុទ្ធ សទ្ធានោះឯងរមែងគ្របសង្កត់នូវកិលេស ហើយលះបង់នូវនីវរណធម៌បាន ញុំាងចិត្តឲ្យប្រាសចាករាគ: ទោស: មោហៈ ញុំាងសត្វដែលមិនទាន់បរិសុទ្ធ ឲ្យដល់នូវសេចក្តីបរិសុទ្ធ ។
ត្រង់ដែលយើងមាននូវសេចក្តីជ្រះថ្លាក្នុងព្រះសម្មាសម្ពុទ្ធ មាននូវសេចក្តីជ្រះថ្លានៅក្នុងព្រះធម៌ មាននូវសេចក្តីជ្រះថ្លានៅក្នុងព្រះសង្ឃ ។ សេចក្តីជ្រះថ្លានេះឯងគឺញុំាងបុគ្គលដែលមិន ទាន់បរិសុទ្ធ ឲ្យដល់នូវសេចក្តីបរិសុទ្ធបាន នឹងព្រះដ៏មានព្រះភាគសម្តែង ។
ហើយពុទ្ធបរិស័ទបាននូវព្រះរតនត្រ័យ ជាទីជ្រះថ្លារបស់ខ្លួនអញ្ចឹងហើយជាទីរីករាយ ស្តាប់នូវព្រះធម៌ បានថ្វាយបង្គំហើយ ពុទ្ធបរិស័ទគិតមើលនៅនិកឃើញថា នៅមានរតនវត្ថុណាទៀត ដែលយើងមិនទាន់បាន ហើយយើងគួរតូចចិត្ដ ។ យើងដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ទាំងជាបុគ្គលមានខ្លួនជាទីពឹង មិនមានរបស់ដទៃជាទីពឹង ។ មានខ្លួនជាទីពឹងគឺលោកិយកុសល លោកុត្តរកុសល បើយើងមិនទាន់បានសម្រេចនូវលោកុត្តរកុសលទេ គឺយើងបានសម្រេចនូវលោកិយកុសល ។ ហើយបើពុទ្ធបរិស័ទបានមកដូចប៉ុណ្ណឹង តើពុទ្ធបរិស័ទនៅឃើញវត្ថុណា ដែលមានតម្លៃជាងរតនៈទាំងបីហ្នឹង ដែលថាយើងមិនទាន់បាន ហើយយើងតូចចិត្ដ ។
ដូច្នេះបើពោលមកដល់ របស់ដែលយើងមានបានជួបប្រសព្វ ហើយវត្ថុនោះអស់ទៅសូន្យទៅ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងពីរោះណាស់ មនុស្សទេវតាកើតនូវសេចក្តីទុក្ខ ព្រោះតែការប្រែប្រួលប្រាស់រលត់ទៅនៃរូប រីឯព្រះតថាគតមានសេចក្តីសុខ ព្រោះតែការប្រែប្រួលប្រាស់រលត់ទៅនៃរូប ។ យើងនៅខាងណា នៅខាងមនុស្សនិងទេវតា ឬក៏នៅខាងព្រះសម្មាសម្ពុទ្ធ ? ការប្រែប្រួលប្រាស់រលត់ទៅនៃរូប ការវិនាសទៅនៃសង្ខារទាំងឡាយ ការបាត់បង់របស់ដែលយើងជាទីស្រឡាញ់ ហើយការមិនបាននៅរបស់ជាទីស្រ
ឡាញ់ ជាទីគាប់ចិត្តវាបាត់ដូចគ្នាហ្នឹង របស់នឹងដែលប្រែប្រួលរលត់ទៅ ព្រះសម្មាសម្ពុទ្ធមានសេចក្តីសុខ ។
ឥឡូវគោរពសួរពុទ្ធបរិស័ទ ត្រឡប់មកយើងវិញបើរបស់ជាទី ស្រឡាញ់បាត់បង់ទៅ តើយើងមានសេចក្តីសុខដូចព្រះសម្មាសម្ពុទ្ធឬអត់ ? ប្រសិនបើវត្ថុអ្វីក៏ដោយទាំងមាន វិញ្ញាណ ទាំងឥតវិញ្ញាណ បាត់បង់ទៅ តើយើងមានសេចក្តីសុខដូចព្រះសម្មាសម្ពុទ្ធឬក៏មានសេចក្តីសោកខ្សឹកខ្សួលដូចមនុស្សទេវតា ? យើងរាល់ថ្ងៃបាត់បង់របស់ជាទីស្រឡាញ់ យើងកើតទុក្ខដូចមនុស្សនឹងទេវតាអញ្ចឹង ។ នៅមានសេចក្តីសោកដូចមនុស្សនិងទេវតា ។
នៅក្នុងលោកនេះតើមានបុគ្គលណា បានរបស់អ្វីហើយមិនបាត់បង់ទៅវិញសូម្បីជីវិត មានដែរទេនៅក្នុងលោក ។ ក្នុងមនុស្សទេវតាក្នុងព្រហ្មលោក តើមានបុគ្គលណាដែលបានអ្វីមកហើយ មិនបាត់បង់ទៅវិញ ទៀងទាត់ឋិតថេរតើលោកនេះមានដែរទេ ? មិនមានទេ នេះគឺជាសច្ចធម៌ ជាសេចក្តីពិត ។


យំកិញ្ចិ សមុទយធម្មំ សព្វន្តំ និរោធធម្មន្តិ ធម៌ណាដែលមាន ការកើតឡើងជាធម្មតា ធម៌នោះរលត់ទៅវិញជាធម្មតា ។ តើយើងនឹងហាមឃាត់នៅរបស់នោះធ្វើម្ដេចបាន សូម្បីតែព្រះសម្មាសម្ពុទ្ធ ក៏ព្រះអង្គមិនអាចហាមឃាត់ថា របស់ដែលត្រូវវិនាស សូមកុំឲ្យវិនាសទៅវិញមិនបានទេ ។
អញ្ចឹងសេចក្តីសោកខ្សឹកខ្សួល ទុក្ខទោមនស្សរបស់យើងហ្នឹងគឺជាការឥតអំពើ ។ ឈប់ដេកកើតទុក្ខទៀតទៅរឿងនេះអត់មានអ្នកណាមិនព្រាត់ប្រាស់មិនបាត់បង់ទេ ។
ធម៌ណាមានការកើតឡើងជាធម្មតា ធម៌នោះរលត់ទៅវិញជាធម្មតា ។ យើងនឹងហាម ឃាត់ថាមិនឲ្យបាត់បង់ មិនឱ្យវិនាសមិនឲ្យព្រាត់ប្រាស់ដូចម្ដេចកើត យើងហាមឃាត់ដូចម្ដេចកើត ។ អ្នកណាមានបុណ្យដូចព្រះសម្មាសម្ពុទ្ធ ព្រះអង្គជាសាស្ដានៃមនុស្សនិងទេវតា តើព្រះអង្គនឹងហាមឃាត់សង្ខារណាមួយថា ឱ្យទៀងទាត់ឋិតថេរដូចម្ដេចទៅបាន
២៥៦៨/ ៣១ ១២ ២០២៤
សូមរួមអនុមោទនា ! ! !















No comments:
Post a Comment