

#រឿងមនុស្សសញ្ញាលាគ្នាត្រឹមហ្នឹង
បើមនុស្សមិនមានទេ មានតែដី ទឹក ភ្លើង ខ្យល់ គឺបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ ហើយនឹងអាកាសធាតុ សត្វបុគ្គលអត់មាន មានតែកាយនេះឯងប្រកប ដោយអាយតនៈទាំង ៦ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត គឺចក្ខ្វាយតនៈ សោតាយតន: ឃានាតនៈ ជិវ្ហាយតន: កាយាយតន: នឹងមនាយតន: ។ អញ្ចឹងមានន័យថា កាយដែលប្រកបដោយបឋវីធាតុនេះ គឺមានអាយតនៈ ៦ ទោះបីមានអាយតនៈ ៦ ក៏នៅតែជាធាតុដែរ មិនមែនបុរសស្ត្រី មិនមែនមនុស្ស មិនមែនទេវតានេះឯងព្រះនិព្វាន ឈ្មោះថា បុគ្គលឃើញច្បាស់ដោយខ្លួនឯង ។
នៅត្រង់នេះពុទ្ធបរិស័ទ សេចក្តីក្រវល់ក្រវាយរបស់មនុស្សសញ្ញាមិនមាន ព្រោះមានតែជាធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ បុរសបុគ្គលនេះ មានធាតុ ៦ ហើយនៅក្នុងកាយនេះ គឺមានអាយតនៈ ៦ សត្វមិនមាន ។

ចក្ខ្វាយតន: ជាគូរនឹង រូបាយតន:
សោតាយតន: ជាគូរនឹង សទ្ទាយតន:
ឃានាយតន: ជាគូរនឹង គន្ធាយតន:
ជិវ្ហាយតន: ជាគូរនឹង រសាយតន:
កាយាយតន: ជាគូរនឹង ផោដ្ឋព្វាយតន:
មនាយតន: ជាគូរនឹង ធម្មាយតន:
នេះព្រះអង្គទ្រង់ត្រាស់សម្តែងនូវធម៌ជាគូរៗ ដល់ពេលព្រះអង្គសម្ដែងធម៌ជាគូរៗអញ្ចឹង
មនុស្សសញ្ញាមិនមាន ។
គោរពសួរពុទ្ធបរិស័ទ ឆ្លងផុតនូវមនុស្សសញ្ញានេះ មកដល់បឋវីសញ្ញា ទាំងអស់គ្នាហើយឬនៅ ? ពុទ្ធបរិស័ទនៅអាស្រ័យ មនុស្សសញ្ញាទៀតទេ រាល់ថ្ងៃ ? ប្រសិនបើយើងឆ្លងពីមនុស្សសញ្ញា មិនទាន់ផុត តើធ្វើទុកក្នុងចិត្តដូចម្ដេច ដើម្បីឆ្លង ? ពុទ្ធបរិស័ទសង្កេត ឲ្យតែនៅអាស្រ័យមនុស្សសញ្ញា ប្រាកដជាខ្វល់ខ្វាយ ។ បើឆ្លងមិនទាន់ផុតមនុស្សសញ្ញា ការសម្គាល់ថាមនុស្សទេ ធ្វើទុកក្នុងចិត្តដូចម្ដេច ព្យាយាមដូចម្ដេច ពិចារណាកំណត់ដឹងដូចម្ដេច ដើម្បីឆ្លងមនុស្សសញ្ញា ។ ពុទ្ធបរិស័ទរកកន្លែងពិចារណាឃើញទេ កន្លែងនេះចំណុចពិសេសហើយ តែអត់ចេះពិចារណា ដើម្បីឆ្លងចេញពីមនុស្សសញ្ញាមកទេ ពុទ្ធបរិស័ទអត់ដល់នូវវិមុត្តិទេ អត់កើតនូវសេចក្តីសូន្យ ជារបស់មិនប្រែប្រួលបរិសុទ្ធស្អាត ពុទ្ធបរិស័ទកើតអត់បានទេ ។
ឥឡូវត្រូវពិចារណាដើម្បូីឆ្លងមនុស្សសញ្ញា តើត្រូវពិចារណាដូចម្ដេច ? ដើម្បីឆ្លងចេញពីមនុស្សសញ្ញា តើត្រូវអាស្រ័យសញ្ញាអ្វី ? គឺធ្វើទុកក្នុងចិត្តនូវបឋវីសញ្ញា ធ្វើទុកក្នុង ចិត្តថាជាដី ។ នៅលើផែនដីនេះអត់មានអ្នកណាទាំងអស់ មានតែដីទេ គឺត្រូវអាស្រ័យបឋវីសញ្ញា ការសម្គាល់ថាបឋវីធាតុ ដើម្បីឆ្លងអំពីមនុស្សសញ្ញា ការសម្គាល់ថាមនុស្ស ។ ហើយការពិចារណាបឋវីធាតុ ធ្វើទុកក្នុងចិត្តរឿយៗនូវបឋវីធាតុ ពុទ្ធបរិស័ទអាចធ្វើបាន ធ្វើទុកក្នុងចិត្តថានេះបឋវីធាតុ មានន័យថា អាស្រ័យបឋវីសញ្ញា យើងធ្វើទុកក្នុងចិត្តបឋវីសញ្ញាហើយ ពិចារណាធាតុដីហើយ អាការសម្គាល់ថាជាមនុស្សមិនមានទេ ។ អញ្ចឹងសេចក្តីក្រវល់ ក្រវាយ អាស្រ័យមនុស្សសញ្ញា ក៏ត្រូវលះបង់ ព្រោះអាស្រ័យការធ្វើទុកក្នុងចិត្ត នូវបឋវីសញ្ញា ដូច្នេះការចេញចាកលោកមាន ។
លោក គឺខន្ធលោក លោក គឺអាយតនៈ លោក គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ នេះ ការចេញចាកលោកនេះមាន ។ បើការចេញចាកលោកនេះមាន លោកឈ្មោះថាអ្វី ? ឈ្មោះថាលោកកុត្តរ: នេះឯងដែលយើងតែងតែឮពាក្យលោកុត្តរ:ៗ គឺការឆ្លងចេញចាកលោក ទាក់ទងនឹងការឆ្លងចង់បានព្យញ្ជនៈពាក្យថាលោកុត្តរ:នេះឯង ។ ពីព្រោះយើងអត់សួវយកព្យញ្ជានៈលោកុត្តរៈ មកពោលទេ យើងច្រើនតែពោលថា ព្រះនិព្វានពោលថាអមតធម៌ អមតធាតុ ។ តែការឆ្លងចាកលោករបៀបនេះឯង ដែលឈ្មោះថាលោកុត្តរនោះ ។ ឆ្លងផុតចាកលោក គឺខន្ធលោក អាយតនៈលោក ធាតុលោកនេះឯង ។
ដូច្នេះហើយកន្លែងនេះ ដែលផុតចាកលោកនឹងទៅតែម្ដង អញ្ចឹងអ្វីដែលនៅក្នុងលោកទាំង ៣ គឺ នៅក្នុងធាតុទាំង ៦ គឺបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ
អាកាសធាតុ ហើយនិងវិញ្ញាណធាតុ គឺកាយប្រកបដោយអាយតនៈ ៦ ក្នុងកាយប្រកបដោយវិញ្ញាណ ។ ដើម្បីឆ្លងអំពីមនុស្សសញ្ញា ការសម្គាល់ថាជាមនុស្ស គឺធ្វើទុកក្នុងចិត្តនូវបឋវីសញ្ញា គឺការសម្គាល់ថាជាដី ដូច្នេះវាត្រូវឆ្លងមកបាត់ហើយ កាលណាសម្គាល់ថាជាដីឆ្លងហើយ ។ ឆ្លងនៅមនុស្សសញ្ញា សម្គាល់ធ្វើទុកក្នុងចិត្តនូវបឋវីសញ្ញា ដើម្បីចេញចាក លោក ដើម្បីសម្រេចនូវលោកុត្តរ: មានន័យថា ចេញចាក លោកតាម លំដាប់ទៅ ។ មនុស្សសញ្ញាក៏បាត់ទៅ ការសម្គាល់ថាមនុស្ស ទៅផុតបាត់ នៅតែបឋវីសញ្ញា នៅតែកាយ គឺធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ អាកាសធាតុ ដែលប្រកប ដោយអាយតនៈ ៦ ។
សូមអនុមោទនា ! ! !















No comments:
Post a Comment