ធម៌ទាំងបីប្រការអន្តរាយអាស្រ័យសរីរ: - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ធម៌ទាំងបីប្រការអន្តរាយអាស្រ័យសរីរ:

ចែករំលែកចំណេះដឹង

 

🙏ព្រះពុទ្ធ🙏
#ធម៌ទាំងបីប្រការអន្តរាយអាស្រ័យសរីរ:
#គឺធម៌នៅខាងក្នុងគឺលោភៈទោសៈមោហៈ
#ត្រូវស្វែងរកធម៌ព្រះសម្មាសម្ពុទ្ធដើម្បីកំចាត់បង់
ស្រង់ពីការសំដែងធម៌លោកគ្រូធម្មាចារម្យ អុឹម រ៉ៃយ៉ា
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកោតក្រែង
🌿🪻✨🙏🪻✨🙏🌿🪻✨🙏🌿🪻✨
ក្រោយពីការស្ដាប់ ការសន្ទនាទៅ យើងមកពិចារណាធម៌ ដែលកើតឡើងខាង ក្នុង នេះពិចារណាធម៌ក្នុងធម៌ទាំងឡាយជាខាងក្នុង ហើយពិចារណាធម៌ក្នុងធម៌ទាំងឡាយជាខាងក្រៅ ហើយទាំងខាងក្នុងទាំងខាងក្រៅ នេះឯងឈ្មោះថា អប់រំនូវបញ្ញា ។ ពិចារណាអប់រំចម្រើនផង ស្ដាប់ផង សន្ទនាផង ធ្វើទានរក្សាសីល ស្តាប់សន្ទនាគ្នានេះ ទំនប់បម្រុងដល់សមថ:និងវិបស្សនា នឹងគឺកិច្ចដែលពុទ្ធបរិស័ទយើងត្រូវធ្វើ ។
អង្កេតធម៌ដូចជាកាមច្ឆន្ទៈៗ គឺបានដល់លោភ:នឹងឯង ហើយជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង លោភ: កាមច្ឆន្ទៈដែលយើងត្រូវស្គាល់ ឬក៏ព្យាបាទនីវរណ:ហ្នឹង ។ គោរពសួរពុទ្ធបរិស័ទបន្តិចមើល ពុទ្ធបរិស័ទបានឃើញបានយល់ថា កាមច្ឆន្ទនីវរណៈក្តី ព្យាបាទនីវរណៈក្តី ថាធម៌នឹងជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុងដែរឬទេ ? ។
ព្រះអង្គទ្រង់ត្រាស់សំដែងនៅក្នុងព្រះត្រៃបិដកអដ្ឋកថាលេខ ៥៣ ទំព័រ ២៣ ។ ព្រះដ៏មានព្រះភាគព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយបីនេះជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ។ មន្ទិលគឺជាគ្រឿងសៅហ្មង អមិត្តគឺមិនមែនមិត្ត ហើយជាសត្រូវ ជាពេជ្ឈ ឃាត ជាអ្នកសម្លាប់ ជាបច្ចាមិត្ត មិត្តដែលប្រឆាំងគ្នា មិត្តដែលជំទាស់គ្នា ។ ធម៌ទាំងបីតើដូចម្ដេចខ្លះ ? ម្នាលភិក្ខុទាំងឡាយ លោភៈជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពិជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ។
ម្នាលភិក្ខុទាំងឡាយ ទោសៈជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ។ ម្នាលភិក្ខុទាំងឡាយ មោហៈជាមន្ទិលខាង ក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ។ ម្នាលភិក្ខុទាំងឡាយធម៌ ៣ នេះឯងជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ។
គោរពសួរពុទ្ធបរិស័ទៗរាល់ថ្ងៃដឹងខ្លួនដែរទេ ? ថាខ្លួនមានសត្រូវខាងក្នុង ដឹងឬក៏មិនដឹង ! ហើយយល់ដឹងថា លោភៈក្តី ទោសៈក្តី មោហៈក្តី ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ធម៌បីនឹងពុទ្ធបរិស័ទយល់ដូច្នោះដែរឬទេ ? ឬក៏មិនយល់ទេ ។
លោភៈបើយើងសិក្សានៅក្នុងនីវរណធម៌ លោភៈនឹងមានកាមច្ឆន្ទៈ លោភៈនឹងវាមានជាភវតណ្ហា ហើយលោភៈនឹងមានជាវិភវតណ្ហា ។ ព្រោះតណ្ហាវាមាន ៣ កាម តណ្ហា ភវតណ្ហា វិភវតណ្ហា ។ លោភមួយជាកាមតណ្ហា និងលោភៈ
ដែលត្រេកអរក្នុងកាមគុណ ៥ ។ លោភៈដែលកើតរួមជាមួយនិងសស្សតទិដ្ឋិ ដែលយល់ថាទៀង លោភៈនឹងគឺជាភវតណ្ហា ។ លោភៈដែលកើតរួមជាមួយទិដ្ឋិ ដែលមានសេចក្តីយល់ខុសថាដាច់សូន្យលោភៈនោះ គឺជាវិភវតណ្ហា ។
ដូច្នេះពុទ្ធបរិស័ទសង្កេតពិនិត្យពិចារណាមក ដឹងថារាល់ថ្ងៃធម៌បីនេះមាននៅក្នុងខ្លួនដែរឬទេ ? លោភៈ ទោសៈ មោហៈ ធម៌ទាំងបីនឹងមាននៅក្នុងខាងក្នុងដែរឬទេ ។ យើងឱ្យបានដឹងឲ្យបានយល់ ដូចយើងដឹងក្នុងខ្លួនថាយើងមានជំងឺរ៉ាំរ៉ៃ នៅខាងក្នុងនឹងព្យាបាលអត់ជា ។ ដឹងថាលោភៈទោសៈមោហៈមានពិតមែន នៅត្រង់ដែលយើងបានដឹងថាមានហ្នឹង ពិសេសណាស់ កុំទាន់ចាំបាច់ស្ទុះទៅរកគុណណា ដែលវិសេសជាងនឹងទៀត ។ គ្រាន់តែត្រង់ពុទ្ធបរិស័ទបានដឹងថា លោភៈ ទោសៈ មោហៈ ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពិជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ការកំណត់ដឹងនេះ ប្រព្រឹត្តទៅគឺដើម្បីប្រយោជន៍ វិសេសវិសាលយ៉ាងក្រៃលែង ។
ដឹងថាធម៌បីមានពិតមែន ដូចយើងដឹងថាយើងមានជម្ងឺទឹកនោមផ្អែម វាតែងតែស្វែងរកឱសថ ហើយវាតែងតមអាហារ យ៉ាងណាកាលណាដែលយើងដឹងខាងក្នុងមានលោភៈទោសៈមោហៈនេះ គឺយើងត្រូវស្វែងរកធម៌របស់ព្រះសម្មាសម្ពុទ្ធដើម្បីកំចាត់បង់នូវលោភៈ ទោស: មោហៈ ហើយតមនូវធម៌ណា ដូចយើងតមចំណីទាស់ ។ ហើយលោភៈទោសៈមោហៈនេះជាមន្ទិល សេចក្តីសៅហ្មង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពិជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ។ ធម្មតាសត្រូវដែលធ្វើនូវសេចក្តីអន្តរាយដល់យើង តើសត្រូវខាងក្រៅឬសត្រូវខាងក្នុង ដែលធ្វើអន្តរាយដល់យើងបានលឿនបានរហ័ស ។
✨ពុទ្ធបរិស័ទមេរៀនមួយនឹងចាំសង្កេតពិនិត្យ ហើយសង្វេគថា ព្រះសម្មាសម្ពុទ្ធត្រាស់ដឹងកើតឡើងក្នុងលោក តែអាត្មាអញមិនទាន់បានប្រាសចាកសត្រូវ ។
ព្រះអង្គទ្រង់ត្រាស់សម្ដែងតទៅទៀតថា លោភៈជាកិលេសញុំាងសេចក្តីវិនាសឲ្យកើត លោភៈជាកិលេសញ៉ាំងចិត្តឱ្យកម្រើក ភ័យកើតហើយខាងក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ ។ បុគ្គលអ្នកលោភរមែងមិនដឹងអត្ថ បុគ្គលអ្នកលោភរមែងមិនឃើញធម៌ លោភគ្របសង្កត់ជនណា សេចក្តីងងឹតឈឹងសូន្យនៃជននោះ ក៏រមែងមានក្នុងកាលនោះ ។
ទោសៈជាកិលេស ញុាំងសេចក្តីវិនាសឲ្យកើត ទោស: ជាកិលេសញ៉ាំងចិត្តឱ្យកម្រើក ភ័យកើតហើយខាង ក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ ។ បុគ្គលអ្នកក្រោធរមែងមិនដឹងអត្ថ បុគ្គលអ្នកក្រោធរមែងមិនឃើញធម៌ សេចក្តីក្រោធគ្របសង្កត់ជនណា សេចក្តីងងឹតឈឹងសូន្យនៃជននោះ ក៏រមែងមានក្នុងកាលនោះ ។
មោហៈជាកិលេសញុំាងសេចក្តីវិនាសឱ្យកើត មោហៈជាកិលេសញ៉ាំងចិត្តឱ្យកម្រើក ភ័យកើតហើយខាងក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ បុគ្គលអ្នកវង្វេងរមែងមិនដឹងអត្ថ បុគ្គលអ្នកវង្វេងរមែងមិនឃើញធម៌ មោហៈគ្របសង្កត់ជនណា សេចក្តីងងឹតសូន្យនៃជននោះ ក៏រមែងមានក្នុងកាលនោះ ។ អន្តរាយព្រោះហេតុអាស្រ័យក្នុងសេរីរៈនោះយ៉ាងនេះឯង ។
នៅក្នុងសរីរៈនេះមានអន្តរាយច្រើន ជរាព្យាធិមរណៈគឺជាអន្តរាយ ហើយឥឡូវយើងឃើញ លោភៈ ទោសៈ មោហៈ ជាអន្តរាយដែលអាស្រ័យសរីរៈនេះ ។
ឈ្មោះថាលោភ: ដោយអត្ថថាចង់បាន
ឈ្មោះថាទោសៈ ដោយអត្ថថាខឹង
ឈ្មោះថាមោហៈ ដោយអត្ថថាវង្វេង
ដូច្នេះធម៌ ៣ ប្រការនេះឯង គឺអន្តរាយអាស្រ័យសរីរៈ ។
២៥៦៨/០២ មករា ២០២៥
សូមអនុមោទនា ! ! !
🌿🪻✨🙏🌿🪻✨🙏🌿🪻✨🙏🌿🪻✨

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត