រឿងគឺអារម្មណ៍របស់ចិត្តគិត - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

រឿងគឺអារម្មណ៍របស់ចិត្តគិត

ចែករំលែកចំណេះដឹង

 

ព្រះពុទ្ធ🙏
#រឿងគឺអារម្មណ៍របស់ចិត្តគិត
ស្រង់ពីការសម្ដែងធម៌លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកក្រែង។
🌿💖✨🙏🌿💖✨🙏🌿💖✨🙏🌿💖✨
រឿងជាអ្វី ? រឿងគឺជាអារម្មណ៍របស់ចិត្តគិត វាអត់មានរឿងអ្វីណា ក្នុងលោកនឹងដែលមិនមែនជាអារម្មណ៍របស់ចិត្តទេ រឿងដែលយើងដឹងគេដឹង វាគ្រាន់តែជាអារម្មណ៍របស់វិញ្ញាណតែប៉ុណ្ណឹង ។ បើយើងមិនប្រកាន់វិញ្ញាណនឹងថាជាយើងហើយ អញ្ចឹងវិញ្ញាណដឹងរឿងអី ដឹងអារម្មណ៍អី ក៏វាមិនមានជាបញ្ហាអ្វី ព្រោះយើងមិនប្រកាន់ដោយការរឮកបាន រឮកដោយសតិប្បដ្ឋាន រឮកបានចិត្តានុបស្សនាសតិប្បដ្ឋានទៅ យើងរឮកបាន ។ មិនប្រកាន់ថា ការដឹងអារម្មណ៍ជាអត្តាតួខ្លួនយើងទេ ជាវិញ្ញាណធាតុ ។ បឋវីធាតុ អបោធាតុ តេជោធាតុ វាយោធាតុ អាកាសធាតុ វិញ្ញាណធាតុអស់ហើយ គ្រប់អង្គគ្រប់គ្នាមានធាតុ ៦ ដល់អញ្ចឹងធាតុទាំង ៦ នឹង អត់មានជាមនុស្សជាទេវតាអ្វីទេ រួមទាំងវិញ្ញាណធាតុផង ឃើញទេដឹងអារម្មណ៍ ដឹងរឿងអ្វីៗៗហ្នឹង ។
ហើយយើងចេះតែទៅខ្វល់ខ្វាយ ទាមទារអារម្មណ៍ឲ្យជាទីពេញចិត្ត រឿងយ៉ាងនេះវិញរឿងយ៉ាងនោះវិញ ប៉ុន្តែទោះជាបានមួយដងមួយគ្រានឹងមក ក៏មិនអាចអស់បញ្ហា វានៅមានរឿងឱ្យខ្វល់ឱ្យលំបាកតែរហូតហ្នឹង ។ ប៉ុន្តែដល់មកកំណត់បានវិញ្ញាណដែលដឹង រឿង គឺជាវិញ្ញាណធាតុ វិញ្ញាណក្ខន្ធ មិនចាប់ប្រកាន់ថាជាយើង អញ្ចឹងវិញ្ញាណដឹងអារម្មណ៍អ្វីក៏បានដែរ វាអត់ទាមទារអារម្មណ៍យ៉ាងនេះ អារម្មណ៍យ៉ាងនោះទេ ដល់ អញ្ចឹងចិត្តក៏ស្ងប់រម្ងប់ទៅ មិនប្រទូស្ត មិនទោមនស្សជាមួយគ្នានិងអារម្មណ៍ក្នុងលោក ។
ហើយតែកាលណាចិត្តយើងមិនទោមនស្ស មិនប្រទូសហើយ វាមានរឿងអីអាក្រក់សម្រាប់យើងទៀត ។
ដែលយើងតែងតែថារឿងនឹងមិនល្អសម្រាប់យើង ឱ្យភ័យឱ្យខ្លាចឱ្យព្រួយបារម្ភ ឱ្យខ្វាយខ្វល់ ឱ្យខឹងឲ្យស្អប់ ។ តាមពិតមកពីទោស:ជីវ័នទេ យើងដោះស្រាយតែមួយមុខនឹងទេ ១០ រឿង ១០០ រឿងៗច្រើនប៉ុនណាក៏ដោយ ។ យើងដោះស្រាយតែមួយមុខ គឺអប់រំចិត្តកុំឱ្យប្រទូស្តកុំឲ្យទោមនស្ស អត់មានរឿងអ្វីអាក្រក់សម្រាប់យើងទេ ។ នឹងគឺយើងដោះស្រាយខាងក្នុងចិត្តយើងឯណេះ យើងឱ្យយល់ថា ដែលយើងតែងតែភ័យ ខ្លាចរឿងមិនល្អ រឿងអីៗហ្នឹង តាមពិតមកពីទោមនស្ស វាអត់មានរឿងអ្វីពីខាងក្រៅអាក្រក់មករកយើងទាំងដងទេ ។
ឧទាហរណ៍ដូចជាសេចក្តីស្លាប់អញ្ចឹង ដែលមនុស្សសត្វតែងភ័យខ្លាចសេចក្តីស្លាប់ ប៉ុន្តែដល់ទៅមានមរណសតិអប់រំរឿយៗទៅ បានសមាធិមរណសតិហ្នឹង ព្រះពុទ្ធព្រះអង្គសំដែងវិញ្ញាណនឹងប្រាស់ទៅចុត្តិ ស្លាប់ហើយស្លាប់នឹងគឺបាត់ វិញ្ញាណ មានបាត់យើងឯណា ។ អញ្ចឹងដែលយើងមិនទាន់ស្លាប់នៅរស់នៅវិញ្ញាណទេតើ មាននៅយើងឯណា អត់មានយើងក្នុងលោកនេះ អត់មានយើងក្នុងលោកដទៃ ជាទីបំផុតនៃទុក្ខគឺព្រះនិព្វានហ្នឹង ។ ព្រះនិព្វានគឺការរលត់សេចក្ដីប្រកាន់ថា មានយើងក្នុងលោកនេះគឺរលត់ទិដ្ឋិ រលត់កិលេសវដ្ដ: ដោយសោតាបត្តិមគ្គ ការមិនកើតឡើងនូវសេចក្តីប្រកាន់ថាជាយើង នឹងឯងជានិរោធសច្ច ។
និរោធដោយការមិនកើតឡើង នូវកិលេសវដ្ដ: កម្មវដ្ត: វិបាកវដ្ត: ព្រោះអត់មានបច្ច័យឲ្យកើត អត់បច្ច័យដោយអរិយមគ្គ និរោធដោយមគ្គ និរោធសច្ច ដោយមគ្គសច្ច សម្រាប់មួយអង្គៗម្នាក់ៗហ្នឹង ។ អញ្ចឹងមើលមើសេចក្តីស្លាប់នឹង វាមានឱ្យយើងភ័យខ្លាចអ្វី មិនត្រឹមតែមិនភ័យខ្លាចទេ បានសមាធិជាបាតនៃវិបស្សនាទៀត ដែលព្រះអង្គសម្ដែងថា វិញ្ញាណប្រាស់ទៅស្លាប់ហើយ អញ្ចឹងស្លាប់នឹងមរណសតិហើយ ។ ប៉ុន្តែដល់ទៅចិត្តានុបស្សនាសតិប្បដ្ឋាន បានដឹងថា ដែលនៅរស់នឹងគឺនូវវិញ្ញាណទេតើ មាននៅយើងឯណា នឹងគឺវិបស្សនា ។
សូមអនុមោទនា ! ! !
🌿💖✨🙏🌿💖✨🙏🌿💖✨🙏🌿💖✨


No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត