ចុះទូកកុំចុះកន្សៃ ចូលព្រៃកុំបាំងជុំរំ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ចុះទូកកុំចុះកន្សៃ ចូលព្រៃកុំបាំងជុំរំ

ចែករំលែកចំណេះដឹង

 

បកស្រាយតម្រាបុរាណ ឬហៅថាត្រណមបុរាណ «ចុះទូកកុំចុះកន្សៃ ចូលព្រៃកុំបាំងជុំរំ»​ សម័យនេះគេហៅតង់ ភាសាមួយទៀតគេហោថា "សាកថ្មជីវិត"។
ពាក្យថា "កន្សៃ" គឺកន្ទុយទូក បងប្អូនអ្នកស្រុកទន្លេ ប្រជានេសាទប្រហែលដឹងពីត្រណមនេះ ការចុះទូកតម្រូវឱ្យចុះតាមក្បាលទូក ខ្លះតម្រូវឱ្យគោះក្បាលទូកជាមុន ចាស់ៗគាត់ថាជាការដាស់ឱ្យអ្នកកាន់ទូករឭកដឹង ថានឹងចាប់ផ្ដើមឆ្ពោះដំណើរ ពុំនោះទេបើចុះនៅប៉ែកកន្សៃទូកមុនគេជឿថា នាំចង្រៃនេសាទមិនបានត្រី ឬងាយរងគ្រោះផ្សេងៗដូចជា ក្រឡាប់ទូក និងជ្រាបទឹកកន្លែងផ្សេងៗបណ្ដាលឱ្យលិចជាដើម។ ជាការពិតគ្រប់ទូកខ្មែរយើង ពេលធ្វើវាឡើងក្នុងជំហានដំបូង គេតម្រូវមានការអុជធូបសែន ការសែននោះហើយរមែងតែមានអ្វីផ្សេងៗចូលមកកាន់ ដូច្នេះការចុះទូកត្រូវតែត្រណមតាមតម្រា។
ខ្ញុំជាអ្នកស្រុកព្រៃភ្នំប្រាកដជាដឹងនូវត្រណមនេះ គឺដើម្បីការពារសត្វកាចសាហាវ មានពស់ពិស មានខ្លា ជ្រូកព្រៃ ដំរី ចចកជាដើម មួយទៀតការពារពួកច្រាប។ បើចូលព្រៃចាស់ៗតម្រូវឱ្យសម្រាកដេកក្រោមដើមឈើធំ ដោយសុំគេអ្នកថែរក្សាត្រឹមត្រូវ បែបនេះសត្វកាចសាហាវមិនហ៊ានចូលមកជិត បើគ្មានដើមឈើធំ តម្រូវឱ្យដេកលើដើមឈើតែម្ដង ចងអង្រឹងឬដេកលើបង្គងក៏បាន ប៉ន្តែពេលមេឃភ្លៀងរងារួញ។
ត្រណមមួយទៀត ការដើរព្រៃឬដេកព្រៃអ្នកដែលមានដៃគូ ប្ដីប្រពន្ធឬសង្សារ ត្រណមហាមរួមរ័កជាដាច់ខាត ពុំនោះទេនឹងបែកបាក់ព្រាត់ប្រាសគ្នា ឬរស់នៅជាមួយគ្នាមិនបានសុខ មានតែភាពក្ដៅក្រហាយឈ្លោះទាស់ទែង។ នេះជាត្រណមមានតាំងពីបុរាណមកម្ល៉េះ មិនមែនខ្ញុំលើកមកបញ្ឆេះអ្នកបោះតង់ ឬអ្នកសាកថ្មជីវិតនោះទេ យ៉ាងណាមនុស្សសម័យនេះនិយមពាក្យថា "ជឿចាស់ស្រលះដៃធេង" ដូច្នេះធ្វើអ្វីឱ្យមានការគោរព ចូលព្រៃគោរពខ្មោច ចូលស្រុកគោរពមនុស្ស ទោះទៅដល់ទីណាក៏មានក្ដីសុខ។
ដោយ៖ សុភាសិត កាព្យខ្មែរ

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត