នាងរត់រកអ្នក មេខាតលក្ខណ៍រត់រកកំបាក់ទន្សា - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

នាងរត់រកអ្នក មេខាតលក្ខណ៍រត់រកកំបាក់ទន្សា

ចែករំលែកចំណេះដឹង

ទទួលសំណើរបកស្រាយជំនួសលោកគ្រូ សុភាសិត កាព្យខ្មែរ សុភាសិតចែងថា÷ (នាងរត់រកអ្នក មេខាតលក្ខណ៍រត់រកកំបាក់ទន្សា) ម្ចាស់សូមណូមពរ @VAT SANGHA

ឃ្លា នាងរត់រកអ្នក÷

សំដៅលើស្ត្រីដែលប្រកបដោយកិរិយាមារយាទរមទម ថ្លៃថ្នូរ មានសីលធម៌ សុជីវធម៌ល្អក្នុងជីវិតរស់នៅប្រចាំថ្ងៃ ជាពិសេសថែមទាំងមានចំណេះដឹង មានការគិតពិចារណាបានត្រឹមត្រូវ ក្នុងការសម្រេចលើកិច្ចការតូចធំទាំងឡាយ។ ស្រ្តីដ៏ល្អឯកបែបនេះតែងប្រាថ្នា និងជ្រើសរើសយកអ្នកដែលមានចរិតឫកពាប្រហាក់ប្រហែលឬអាចលើសនាងមកធ្វើជាដៃគូពេញមួយជីវិត។

នោះមានន័យថា មនុស្សស្រីដែលមានចរិតល្អ សំដីសំដៅសមរម្យតែងស្រឡាញ់និងចង់បានមនុស្សប្រុសដែលមានចំណេះដឹង ជំនាញ មានវិជ្ជាជីវៈក្នុងខ្លួនប្រកបដោយក្រមសីលធម៌ខ្ពស់ ។ ពោលគឺមានភាពស្មោះត្រង់ មិនកុហកបោកប្រាស់ ឬប្រព្រឹត្តិអំពើមិនគប្បីណាមួយដែលសង្គមស្អប់ខើ្ពម និងរូបនាងមិនចង់ឮមិនចង់ចួបប្រទះក្នុងជីវិត។ អាចហៅថា ( ស្រី្តល្អ គូនិង បុរសល្អគាប់ ) ឬហៅមួយទៀតថា ( ស្រីស្អាតដោយសារចរិយា ប្រុសសង្ហាដោយសារចំណេះវិជ្ជា ) ។

ឯឃ្លា មេខាតលក្ខណ៍រត់រកកំបាក់ទន្សា÷
( ប្រពន្ធនិងប្ដី )

សំដៅលើប្រពន្ធដែលមានមារយាទមិនល្អ ជាស្រីកញ្ជើធ្លុះ មិនចេះរៀបចំទុកដាក់ផ្ទះសម្បែងឱ្យមានរបៀបរៀបរយ ។ លើសនេះថែមទាំងគ្មានចំណេះ មិនបុិនប្រសប់ខាងក្បួនគេហកិច្ច ឱ្យសមជាស្រ្តីមេផ្ទះគ្មានជំនាញ ឬមានដែរតែមានជំនាញខាងលេងល្បែងស៊ីសង នាំឱ្យហិនហោច វិនាស អន្តរាយទ្រព្យសម្បត្តិ ឬហៅថា( លិចកញ្ជង់លង់កញ្ជើ )ជាដើម។

ស្រ្តីប្រភេទនេះឯងតែងពេញចិត្តនឹងបុរសដែលមាន លក្ខណៈសម្បត្តិនិងចរិតដូចគ្នាទៅនឹងនាងដែរ។ បានន័យថាប្រពន្ធនេះស្រឡាញ់បុរសជាប្តីដែលគ្មានចំណេះដឹង គ្មានសមត្ថភាពប្រកបកិច្ចការងារសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មានតែផឹកសុីអួទីនួ ពាលាអាវាសែ ប្រើអំពើហិង្សាជាដើម។ ប្រពន្ធមានមារយាទមិនល្អបែបនេះឯងទើបរស់នៅចុះសម្រុងជាមួយប្តីដែលមានចរិតមិនកើតដូច្នោះដែរ។

បកស្រាយដោយ÷ Bo Sreyvouch 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត