បកស្រាយសុភាសិត៖ - Business Buddhism



បកស្រាយសុភាសិត៖

សូមជួយចែករំលែកចំណេះដឹង
បកស្រាយសុភាសិត៖
"ឆ្កែជាឱ្យបាយឆី ដេកនៅដីចាំធនធាន
គ្រឿងសឹកទុកទាហាន កេរគម្ពីរទុកប្រាជ្ញប្រាយ"។
គឺចង់ធៀបសំដៅទៅលើ សត្វសុនខជា ដែលស្លូត
ងាយនឹងចិញ្ចឹម ក្នុងពាក្យនេះសត្វសុនខជាចង់សំដៅថា
គឺមិនមែនសុនខឆ្អួតនោះទេ គឺសុនខល្អធម្មតា
ដែលម្ចាស់ងាយដាក់បាយឱ្យឆី។
ចង់ភ្ជាប់ឃ្លាជាមួយគ្នានេះថា សត្វសុនខដែលម្ចាស់ខំចិញ្ចឹមនេះទៀតសោតគឺមិនអត់អំពើនោះឡើយ មិនថាវាដេកនៅផ្ទាល់ដី ឬក៏ដេកនៅក្រោមផ្ទះនោះទេ ហើយសុនខនោះតែងបានចិញ្ចឹមនិងបង្គាប់ឱ្យនៅទីវាលបរិវេណ លើដីជុំវិញផ្ទះដើម្បីការពារមើលថែរក្សាធនធានទ្រព្យសម្បត្តិមានតម្លៃនានាៗក្នុងផ្ទះ ពេលម្ចាស់អត់នៅផ្ដល់សញ្ញាហេតុការណ៍មិនល្អឱ្យប្រុងប្រយ័ត្នឬចៀសវាងមានចោរលួចរបស់។
ជាធម្មតាគ្រឿងសម្រាប់ធ្វើសឹកទាំងឡាយដូចជា ប្រដាប់អវុធ ឬសភាវុធផ្សេងៗ គឺគេតៀមទុកសម្រាប់កងយុទ្ធពល ទាហាន កងទ័ព គឺដើម្បីគាំពារថែរក្សា ព្រមទាំងការពារដែនដីនគរ ប្រទេសជាតិរបស់ខ្លួនផងដែរ។ មួយវិញទៀត
តើអវុធសម្រាប់ធ្វើសឹកទុកទាហារនេះ ចុះបើទុករបស់ទាំងនោះនៅរាស្រ្តសាមញ្ញបានទេ? ខ្ញុំថាមិនអាចនោះទេ ពីព្រោះសម្ភារៈជាគ្រឿងសឹកនោះសោតបើរាស្ត្រធម្មតាកាន់
ឬយកទៅប្រើប្រាស់នោះក្រែងលោកមានបញ្ហាវិបាត់នានា ហេតុដូច្នោះទើបទាហានជានាក់កាន់ ប្រើប្រាសមកមានក្រឹត្យក្រមវិន័យច្បាស់លាស់ពិតប្រាកដ ក្នុងការប្រើមានពេលមានវេលាជាដើម ។
កេរគម្ពីរទុកប្រាជ្ញប្រាយ | ចុះបើខុសពីប្រាជ្ញ តើអាចយកទៅប្រាយបានអត់ បាន! បានត្រឹមយកទៅសិក្សារៀនសូត្រ តែបើយកទៅប្រាយ ប្រាយដោយស្ទាក់ស្ទើរ ប្រាយដោយមន្ទិល បែបនេះហាក់មិនសូវជ្រាបចំណេះដឹងល្អៗទៅដល់អ្នកស្ដាប់ ប្រៀបដូចសម្លមានសព្វគ្រឿងហើយ តែមិនសូវចេះពីរបៀបចម្អិន បែបនេះក៏មិនសូវឆ្ងាញ់ដែរ។
បកស្រាយដោយ៖ Dom Rak Smey

 

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត