មិនថាអ្នកជាអ្នកធ្វើការងារចង់ចេញរកស៊ី ឬម្ចាស់អាជីវកម្មដែលកំពុងជួបបញ្ហា ការយកមេរៀននេះមកបំប្លែងជា ផែនការសកម្មភាពជាក់ស្ដែង គឺជារឿងចាំបាច់។
ខាងក្រោមនេះ Money Buddy នឹងបកស្រាយដើម្បីឱ្យអ្នកមានភាពក្លាហានដើរតាមបេះដូងដូច Steve Jobs៖
Steve Jobs ត្រូវគេដេញចេញពី Apple ក្នុងអាយុ ៣០ ឆ្នាំ។
បើជាយើងវិញ បើបាត់បង់ការងារ ឬមុខរបរ តើអាចរស់បានប៉ុន្មានខែ?
ការមានលុយបម្រុងគ្រាអាសន្ន នឹងផ្តល់ឱ្យអ្នកនូវភាពស្រាលខ្លួន ក្នុងការចាប់ផ្ដើមថ្មី ។
ឧបមាថា ការចំណាយចាំបាច់របស់អ្នកមានថ្លៃម្ហូបអាហារ, ផ្ទះ, សាំង, ទឹកភ្លើង សរុបគឺ ៦០០$ ក្នុង ១ ខែ។
ចំណាយប្រចាំខែ x ៦ ខែ សុវត្ថិភាពកម្រិតមធ្យម ៦០០$ x ៦ = ៣,៦០០$
នៅពេលអ្នកមាន ៣.៦០០$ ក្នុងដៃ ទោះបីថ្ងៃនេះអ្នកត្រូវគេដេញចេញ ឬចង់លាឈប់ពីការងារដើម្បីទៅធ្វើអ្វីដែលខ្លួនស្រឡាញ់ ក៏អ្នកមានពេល ៦ ខែពេញ ដើម្បីស្វែងរក ឬបង្កើតអ្វីថ្មីដោយមិនបាច់ដេកភ័យរឿងដាច់បាយ។
បើអ្នកចង់ Stay Hungry អ្នកត្រូវវិនិយោគលើចំណេះដឹង។
ឧបមាថា អ្នកមានចំណូល ១,០០០$ ក្នុង ១ ខែ។
អ្នកគួរដក ១០% សម្រាប់រៀនជំនាញថ្មី។
ការដកសន្សំ ១,០០០$ x ១០% = ១០០$ ក្នុង ១ ខែ
រយៈពេល ១ ឆ្នាំ ១០០$ x ១២ = ១,២០០$
ជាមួយនឹងថវិកា ១,២០០$ ក្នុង ១ ឆ្នាំ អ្នកអាចចុះឈ្មោះរៀនវគ្គជំនាញខ្ពស់ៗ ដូចជាទីផ្សារឌីជីថល, ការគ្រប់គ្រងហិរញ្ញវត្ថុ, ឬបច្ចេកវិទ្យា AI។
ជំនាញទាំងនេះនឹងក្លាយជាម៉ាស៊ីនផលិតលុយ ថ្មីរបស់អ្នក ទោះបីជាអាជីវកម្មចាស់ត្រូវរលាយក៏ដោយ។
បើអ្នកជាប់បំណុលវណ្ឌក អ្នកនឹងគ្មានសេរីភាពធ្វើតាមបេះដូងឡើយ។
ឧបមាថា អ្នកមានបំណុលតូចតាចជាច្រើន ដូចជាបំណុលកាតឥណទាន ឬលុយខ្ចីគេ សរុប ២,០០០$។
ត្បិតត្បៀតការចាយវាយដែលមិនចាំបាច់ ដូចជា សម្លៀកបំពាក់ ឬការដើរលេង។
ឧបមាថា កាត់បន្ថយបាន ២០០$ ក្នុង ១ ខែ។
រយៈពេលដោះបំណុល ២,០០០$ ÷ ២០០$ = ១០ ខែ
ត្រឹមតែ ១០ ខែ អ្នកនឹងក្លាយជាមនុស្សមានសេរីភាព។ នៅពេលគ្មានបំណុល ភាពភ័យខ្លាច នឹងរលាយបាត់ អ្នកនឹងមានភាពក្លាហានក្នុងការសម្រេចចិត្តធំៗក្នុងជីវិត។
១. អ្នកមានលុយបម្រុង ៣,៦០០$ សម្រាប់ការពារជីវិត
២. អ្នកមានជំនាញថ្មីតម្លៃ ២,៤០០$ ដែលរៀនអស់ ២ ឆ្នាំ
៣. អ្នកគ្មានបំណុលជាប់ខ្លួន
នៅពេលកញ្ចប់លុយសុវត្ថិភាព បូកជាមួយ ជំនាញកម្រិតខ្ពស់ អ្នកនឹងមានលទ្ធភាពបង្កើតចំណូលបានច្រើនជាងមុនប្រហែល ៣០% ទៅ ៥០%។
បើពីមុនរកបាន ១,០០០$ ពេលនេះអ្នកអាចរកបាន ១,៥០០$។
ការរៀបចំផែនការហិរញ្ញវត្ថុឱ្យច្បាស់លាស់ គឺជាស្ពានដែលនាំអ្នកចេញពីភាពភ័យខ្លាច ទៅកាន់ការធ្វើតាមបេះដូង និងវិចារណញាណរបស់អ្នកដូច Steve Jobs ដែរ។
តើបងប្អូនយល់ឃើញយ៉ាងណាដែរបើថ្ងៃនេះជាថ្ងៃចុងក្រោយ តើបងប្អូនពេញចិត្តនឹងអ្វីដែលខ្លួនកំពុងធ្វើដែរ ឬទេ?
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 
























































