ខាងក្រោមនេះ គឺជាផែនការបំប្លែងកម្លាំងឲ្យទៅជាលុយសល់ ១០០,០០០,០០០៛ ក្នុងរយៈពេល ៥ ឆ្នាំ៖
សម្រាប់អ្នកធ្វើការ ឬម្ចាស់អាជីវកម្មតូចតាច កុំពឹងលើចំណូលតែ ១ ផ្លូវ។
ប្រើពេលទំនេរ ៤ ម៉ោងក្រោយការងារ ដើម្បីរៀនជំនាញ ឬរកស៊ីបន្ថែម លក់ដូរអនឡាញ, រកការងារខាងក្រៅម៉ោង។
បង្កើតចំណូលបន្ថែមឲ្យបានត្រឹមតែ ១០,០០០៛ ក្នុង ១ ថ្ងៃ។
ជំហានទី ១ សន្សំចំណូលបន្ថែម ១០,០០០៛ × ៣០ ថ្ងៃ = ៣០០,០០០៛ ក្នុង ១ ខែ
៣០០,០០០៛ × ១២ ខែ = ៣,៦០០,០០០៛ ក្នុង ១ ឆ្នាំ
ជំហានទី ២ ប្រើចំណេះដឹងទៅវិនិយោគ ដើម្បីទទួលបាន Compound Interest ។
យកលុយ ៣,៦០០,០០០៛ ទៅវិនិយោគ ទិញមាស, ដាក់សន្សំមានកាលកំណត់ ឬវិនិយោគអចលនទ្រព្យរួមគ្នា ដែលផ្ដល់ផលចំណេញ ១០% ក្នុង ១ ឆ្នាំ។
- ឆ្នាំទី ១ អ្នកសល់លុយដើម ៣,៦០០,០០០៛ + ការប្រាក់ = ៣,៩៦០,០០០៛
- ឆ្នាំទី ៣ លុយសរុបនឹងកើនឡើងដល់ប្រហែល ១៣,០០០,០០០៛ ដោយសារការប្រាក់ត្រួតលើការប្រាក់
- ឆ្នាំទី ៥ បើអ្នកបង្កើនសមត្ថភាព ចំណេះដឹង រហូតអាចសន្សំបាន ១,៥០០,០០០៛ ក្នុង ១ ខែ
- ១,៥០០,០០០៛ × ១២ ខែ = ១៨,០០០,០០០៛ ក្នុង ១ ឆ្នាំ
បូករួមនឹងការប្រាក់ ១០% រយៈពេល ៥ ឆ្នាំ សរុបទាំងអស់អ្នកនឹងមានលុយក្នុងដៃប្រហែល ១១០,០០០,០០០៛
- អ្នកមិនធ្វើសកម្មភាព រង់ចាំលុយធ្លាក់ពីមេឃ ៥ ឆ្នាំក្រោយសល់លុយសូន្យរៀល និងជំពាក់បំណុលគេ។
- អ្នកធាក់កង់ទៅមុខ ប្រើកម្លាំង និងចំណេះដឹងបន្តិចម្ដងៗ ៥ ឆ្នាំក្រោយក្លាយជាម្ចាស់លុយរាប់លាន។
ចូរកុំខ្លាចភាពក្រីក្រ តែត្រូវខ្លាចការដែលខ្លួនឯងគ្មានសកម្មភាព។
ចាប់ផ្ដើមប្រើពេលវេលារបស់អ្នកនៅថ្ងៃនេះ ដើម្បីកសាងទ្រព្យសម្បត្តិនៅថ្ងៃស្អែក។
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 
























































