១. បង្ហាញចំណុចល្អឱ្យគេឃើញ ជំហានដំបូង បើគេមិនឃើញអ្នកផង តើគេអាចស្រឡាញ់អ្នកបានយ៉ាងម៉េច?
អ្នកត្រូវបង្កើតមាតិកា ឬវីដេអូ ដើម្បីបង្ហាញខ្លួនឱ្យអតិថិជនបានឃើញជាមុនសិន។
២. បញ្ឆេះចំណង់ឱ្យគេចង់បាន ត្រូវការការលក់ដ៏ពូកែ មិនមែនដេញប្រាប់គេឱ្យទិញទេ តែជាការធ្វើឱ្យគេចង់បានដោយខ្លួនឯង។
ផលិតផល = សំបកវេចខ្ចប់ ការតែងខ្លួន + គុណភាពខាងក្នុងដូចអត្តចរិត។
បើស្អាតតែសំបកក្រៅ តែចរិតមិនល្អ ផលិតផលប្រើមិនកើត គេនឹងរត់ចោលអ្នកមិនខាន។
៣. ទៅឱ្យចំកន្លែង និងមនុស្ស បើអ្នកលក់អាហារបំប៉នសុខភាព តែទៅផ្សព្វផ្សាយក្នុងក្លឹបផឹកស៊ី គឺខុសគោលដៅហើយ។
អ្នកត្រូវយកខ្លួនឯងទៅកន្លែងដែលមាន មនុស្សដែលអ្នកចង់បាន។
តោះ! មកមើលពីរបៀបដែលលុយរត់ចូលហោប៉ៅរបស់អ្នក តាមរយៈការអនុវត្តរូបមន្តញ៉ែខាងលើនេះ។
ឧបមាថា អ្នកលក់ផលិតផលមួយដែលមានតម្លៃ ១២០,០០០៛ ក្នុងមួយប្រអប់ ចំណេញដាច់ ៤០,០០០៛ ក្នុងមួយប្រអប់៖
ក. ដំណាក់កាលញ៉ែដំបូង ការចាយលើការផ្សព្វផ្សាយ
អ្នកចំណាយលើការរុញវីដេអូ ចំនួន ៤០,០០០៛ ក្នុងមួយថ្ងៃ។
វីដេអូរបស់អ្នកមានមនុស្សឃើញ ១០,០០០ នាក់។
ក្នុងចំណោមនោះ មានមនុស្សចាប់អារម្មណ៍សួរព័ត៌មាន ១០០ នាក់។
ខ. ដំណាក់កាលបិទការលក់
បើអ្នកញ៉ែពូកែ ឆ្លើយឆាតល្អ និងផលិតផលត្រូវចិត្ត អ្នកអាចលក់បាន ១០% នៃអ្នកសួរ។ អ្នកលក់បាន ១០ នាក់ ក្នុងចំណោម ១០០ នាក់។
គ. ដំណើរការនៃលទ្ធផលសរុបប្រចាំថ្ងៃ៖
ចំណូលសរុប ១០ នាក់ x ១២០,០០០៛ = ១,២០០,០០០៛
ប្រាក់ចំណេញដាច់ ១០ នាក់ x ៤០,០០០៛ = ៤០០,០០០៛
ដកថ្លៃផ្សព្វផ្សាយ ៤០០,០០០៛ - ៤០,០០០៛ = ៣៦០,០០០៛ ចំណេញសុទ្ធក្នុងមួយថ្ងៃ។
នៅពេលអ្នកឃើញថា ការញ៉ែរបស់អ្នកមានប្រសិទ្ធភាព អ្នកអាចពង្រីកវាបាន។
១. លទ្ធផលប្រចាំខែ ៣០ ថ្ងៃ៖
ចំណេញសុទ្ធសរុប ៣៦០,០០០៛ x ៣០ ថ្ងៃ = ១០,៨០០,០០០៛
២. អំណាចនៃការប្រាប់តៗគ្នា បើផលិតផលអ្នកមានគុណភាពល្អ អតិថិជនចាស់នឹងទិញម្តងទៀតដោយមិនចាំបាច់ឱ្យអ្នកចំណាយលុយផ្សព្វផ្សាយលើកទី ២ ឡើយ។
បើក្នុងចំណោមមនុស្ស ១០ នាក់ មាន ៣ នាក់ត្រឡប់មកទិញរៀងរាល់ខែ៖
អ្នកនឹងមានប្រាក់ចំណេញបន្ថែម ៣ នាក់ x ៤០,០០០៛ = ១២០,០០០៛ នេះគឺជាលុយចំណេញសុទ្ធ ១០០% ដោយគ្មានថ្លៃផ្សព្វផ្សាយ។
ដើម្បីទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ អ្នកត្រូវមានផលិតផលដែលល្អពិតប្រាកដ រួចយកវាទៅធ្វើទីផ្សារឱ្យចំគោលដៅ។
ការធ្វើបែបនេះ សារចុះសារឡើង នឹងធ្វើឱ្យចំនួនអតិថិជនកើនឡើង ផេករបស់អ្នកធំឡើង ហើយប្រាក់ចំណូលរបស់អ្នកក៏នឹងកើនឡើងជាលំដាប់។
តើបងប្អូនយល់ឃើញយ៉ាងណាដែរ ចំពោះរូបមន្តញ៉ែអតិថិជននេះ?
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 
























































