ឈប់ទិញរបស់ដែលធ្វើឱ្យមើលទៅដូចជាអ្នកមាន - Business Buddhism



ឈប់ទិញរបស់ដែលធ្វើឱ្យមើលទៅដូចជាអ្នកមាន

សូមជួយចែករំលែកចំណេះដឹង
ឈប់ទិញរបស់ដែលធ្វើឱ្យមើលទៅដូចជាអ្នកមាន ហើយងាកមកទិញទ្រព្យដែលធ្វើឱ្យក្លាយជាអ្នកមានពិតវិញ។
របស់របរដូចជា ស្បែកជើង កាបូប ទូរស័ព្ទ គឺមានតម្លៃធ្លាក់ចុះរាល់ថ្ងៃ រីឯទ្រព្យសកម្មដូចជា ភាគហ៊ុន មាស ដី គឺមានឱកាសកើនឡើងរាល់ឆ្នាំ។
🎯តោះសាកមកមើលរយៈពេល ១០ ឆ្នាំ៖
ជម្រើសទី ១ ទិញរបស់របរ អ្នកដូរទូរស័ព្ទស៊េរីថ្មីរាល់ ២ ឆ្នាំម្តង តម្លៃប្រហែល ១,០០០$។ បើគិតក្នុងរយៈពេល ១០ ឆ្នាំ អ្នកចំណាយអស់ ៥,០០០$។
១០ ឆ្នាំក្រោយ អ្នកសល់ទូរស័ព្ទចាស់ ៥ គ្រឿង ដែលលក់ចេញស្ទើរគ្មានតម្លៃ។
ជម្រើសទី ២ ទិញទ្រព្យសកម្ម អ្នកប្រើទូរស័ព្ទធម្មតា ហើយយកលុយ ៥,០០០$ នោះ ប្រហែល ៥០០$ ក្នុង ១ ឆ្នាំ ទៅវិនិយោគក្នុងកញ្ចប់ទ្រព្យសកម្ម ដូចជា S&P 500 ដែលមានផលចំណេញមធ្យម ១០% ក្នុង ១ ឆ្នាំ។
តាមរយៈអំណាចនៃការត្រួតត្រាការប្រាក់ ឬ Compound Interest លុយ ៥,០០០$ របស់អ្នកនឹងកើនឡើង។
១០ ឆ្នាំក្រោយ លុយ ៥,០០០$ របស់អ្នកនឹងក្លាយទៅជាប្រហែល ៧,៩៦៨$។
✔️ចូរបែងចែកឱ្យលុយគ្រប់កាក់សេនមានតួនាទី បង្កើតកូនចៅ
លុយរបស់អ្នកត្រូវតែមានតួនាទីជាអ្នកធ្វើការមិនមែន សម្រាប់តែចាយទេ។
ចូរប្រើរូបមន្តបែងចែកចំណូលដែលងាយអនុវត្ត សម្រាប់អ្នកធ្វើការ និងម្ចាស់អាជីវកម្ម៖
បើគណនាលើចំណូល ៤,០០០,០០០៛ ប្រហែល ១,០០០$៖
៥០% សម្រាប់តម្រូវការចាំបាច់ ២,០០០,០០០៛ ទៅលើ ថ្លៃផ្ទះ ម្ហូបអាហារ ទឹកភ្លើង។
៣០% សម្រាប់តម្រូវការអារម្មណ៍ ១,២០០,០០០៛ ទៅលើការដើរលេង ញ៉ាំអីឆ្ងាញ់ៗ។
២០% សម្រាប់វិនិយោគ និងសន្សំ ៨០០,០០០៛ លុយនេះ គឺជាគ្រាប់ពូជ សម្រាប់សេរីភាព។
លទ្ធផលសរុបក្នុងរយៈពេល ១៥ ឆ្នាំ បើអ្នកវិនិយោគ ៨០០,០០០៛ ឬ ២០០$ រាល់ខែ ក្នុងរយៈពេល ១៥ ឆ្នាំ ជាមួយនឹងផលចំណេញ ១០% ក្នុង ១ ឆ្នាំ៖
នោះប្រាក់ដើមសរុបដែលអ្នកដាក់បញ្ចូល ៣៦,០០០$ ប្រហែល ១៤៤,០០០,០០០៛។
ការប្រាក់សរុបដែលលុយបង្កើតកូនចៅឱ្យអ្នក ៤៧,៧២០$ ប្រហែល ១៩០,៨៨០,០០០៛។
ទឹកប្រាក់សរុប៖ ៨៣,៧២០$ ប្រហែល ៣៣៤,៨៨០,០០០៛។
✔️ ចាំថា វិនិយោគលើ ទ្រព្យសកម្ម ដែលមានតម្លៃគឺ ខ្លួនអ្នកផ្ទាល់
រាងកាយរបស់អ្នកគឺជា ឧបករណ៍រកលុយ ហើយខួរក្បាល គឺជា "ម៉ាស៊ីនផលិតលុយ"។
ឃើញទេ? ការយល់ដឹងពីហិរញ្ញវត្ថុតែម្តងគត់ អាចផ្លាស់ប្តូរទាំងចំណូល និងជីវិតរបស់អ្នកទាំងមូល។
កុំផ្តោតលើការឱ្យលុយធ្វើការមុន ច្បាប់ដំបូង គឺរកលុយឱ្យបានគ្រប់គ្រាន់នៅពេលដែលយើងភ្ញាក់សិន។
កុំភ្លេចអភិវឌ្ឍជំនាញផងដែរ ការវិនិយោគលើចំណេះដឹងដែលបង្កើនសមត្ថភាពរកលុយ នឹងធ្វើឱ្យអ្នកមិនដែលមានបញ្ហាក្នុងការរកលុយឡើយ។
ប្រើពេលទំនេរ ៤ ម៉ោងក្នុង ១ ថ្ងៃដើម្បីរៀនសូត្រ ជាជាងការកម្សាន្តដែលមិនបានផ្ដល់ប្រយោជន៍។
សេរីភាពហិរញ្ញវត្ថុ គឺជាការរត់ប្រណាំងចម្ងាយឆ្ងាយ។ ចាប់ផ្តើមពីថ្ងៃនេះ ឈប់ធ្វើជាអ្នកសន្សំរបស់របរ ហើយចាប់ផ្តើមសន្សំ ទ្រព្យសកម្ម ដើម្បីឱ្យលុយហូរចូលហោប៉ៅគ្រប់ពេលវេលា ទោះបីជាពេលអ្នកកំពុងគេងលក់ក៏ដោយ។
💬 អរគុណអ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រ Money Buddy មករហូត!
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 💚
❕ពួកយើងអានរាល់មតិយោបល់របស់បងប្អូនជានិច្ច ចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់បងប្អូននៅក្នុង Comment រាល់ការចូលរួមសុទ្ធតែជាកម្លាំងជម្រុញទឹកចិត្តដ៏សំខាន់ដែលធ្វើឲ្យពួកយើងមានកម្លាំងចិត្តបន្តបង្កើតមាតិកាល្អៗជាច្រើនទៀត។

 

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត