អស់រយៈពេល ៥ ឆ្នាំហើយ ដែលខ្ញុំតែងតែកត់ត្រារាល់ចំណូលចំណាយជាប្រចាំថ្ងៃ និងបិទបញ្ជីរៀងរាល់ខែ។ លទ្ធផលគឺ ៥ ឆ្នាំជាងនេះ - Business Buddhism



អស់រយៈពេល ៥ ឆ្នាំហើយ ដែលខ្ញុំតែងតែកត់ត្រារាល់ចំណូលចំណាយជាប្រចាំថ្ងៃ និងបិទបញ្ជីរៀងរាល់ខែ។ លទ្ធផលគឺ ៥ ឆ្នាំជាងនេះ

សូមជួយចែករំលែកចំណេះដឹង

💵"អស់រយៈពេល ៥ ឆ្នាំហើយ ដែលខ្ញុំតែងតែកត់ត្រារាល់ចំណូលចំណាយជាប្រចាំថ្ងៃ និងបិទបញ្ជីរៀងរាល់ខែ។ លទ្ធផលគឺ ៥ ឆ្នាំជាងនេះ ខ្ញុំមិនដែលមានបញ្ហារឿងហិរញ្ញវត្ថុសោះឡើយក្នុងជីវិត។"
នេះ គឺជាបទពិសោធន៍ពិតពីបងស្រីម្នាក់បានចែករំលែកដែលបង្ហាញថា វិន័យសំខាន់ជាងចំនួនលុយ។
ថ្ងៃនេះ Money Buddy នឹងនាំអ្នកទាំងអស់គ្នាមកស្វែងយល់ថា តើយើងគួរធ្វើបែបណាខ្លះ ដើម្បីជៀសបញ្ហារឿងហិរញ្ញវត្ថុ?
✔️ជំហានទី ១ គឺកត់ត្រារាល់ការចំណាយ មិនឱ្យចន្លោះ
កុំចាំដល់ដាច់ខែទើបឆ្ងល់ថាលុយទៅណា។ អ្នកត្រូវដឹងពីចរន្តសាច់ប្រាក់ចេញចូលភ្លាមៗ។
ប្រើសៀវភៅ ឬ App កត់ត្រារាល់ពេលចាយ។ ទោះចាយ ១,០០០៛ ក៏ត្រូវកត់។
✔️ជំហានទី ២ ការបែងចែកលុយតាមរូបមន្ត ៥០/៣០/២០
មិនថាអ្នកជាអ្នកធ្វើការ ឬម្ចាស់អាជីវកម្មទេ ត្រូវចេះបែងចែកចំណូលសុទ្ធជា ៣ ផ្នែក៖
៥០% ចំណាយចាំបាច់ដូចជា ផ្ទះ ម្ហូប ទឹកភ្លើង សាំង។
៣០% ចំណាយតាមចិត្តទៅដើរលេង កាហ្វេ សម្លៀកបំពាក់។
២០% ផ្តល់អាទិភាពឱ្យអនាគត យកទៅសន្សំ ឬវិនិយោគ។
ឧបមាថាអ្នករកបាន ៤,០០០,០០០៛ រាល់ខែ៖
១. ចំណាយចាំបាច់ ៥០% = ២,០០០,០០០៛
សម្រាប់បង់ថ្លៃបន្ទប់/ផ្ទះ ម្ហូបអាហារប្រចាំថ្ងៃ និងថ្លៃធ្វើដំណើរ។
២. ចំណាយតាមចិត្ត ៣០% = ១,២០០,០០០៛
សម្រាប់ការកម្សាន្ត ឬរបស់ដែលចង់បាន ត្រូវត្បិតត្បៀតផ្នែកនេះ ដើម្បីសល់លុយកាន់តែច្រើន។
៣. សន្សំ និងវិនិយោគ ២០% = ៨០០,០០០៛
លុយផ្នែកនេះ គឺដកចេញភ្លាមនៅពេលលុយចូលដល់ដៃ។
💲ចុះបើធ្វើបែបនេះជាប់លាប់ លទ្ធផលសរុបក្រោយអនុវត្តបាន ៥ ឆ្នាំ តើការបិទបញ្ជីរាល់ខែ ផ្តល់លទ្ធផលអស្ចារ្យប៉ុណ្ណា? តោះសាកបូកលេខមើលទាំងអស់គ្នា៖
សន្សំក្នុង ១ ខែ៖ ៨០០,០០០៛
សន្សំក្នុង ១ ឆ្នាំ = ១២ ខែ៖ ៨០០,០០០៛ x ១២ = ៩,៦០០,០០០៛
សន្សំក្នុង ៥ ឆ្នាំ៖ ៩,៦០០,០០០៛ x ៥ = ៤៨,០០០,០០០៛
ពេលមានកញ្ចប់លុយបម្រុងគ្រាអាសន្ន ពេលឈឺ ឬឡានខូច មិនចាំបាច់ដើរខ្ចីបុលគេឡើយ។
មានសន្តិភាពក្នុងចិត្ត ដឹងច្បាស់ថាខ្លួនឯងមានលុយប៉ុន្មាន និងអាចចាយបានកម្រិតណា ធ្វើឱ្យគេងលក់ស្រួល។
លុយ ៤៨,០០០,០០០៛ នេះ អាចយកទៅទិញមាស ឬដីឡូត៍ ដែលនឹងកើនតម្លៃកាន់តែខ្លាំងនៅថ្ងៃមុខ។
បើអ្នកមិនទាន់ធ្លាប់ធ្វើ សាកល្បងទម្លាប់ទី ១ គឺ តាមដានការចំណាយឱ្យបាន ៣០ ថ្ងៃជាប់គ្នា នោះអ្នកនឹងឃើញពីរន្ធធ្លាយនៃលុយកាក់របស់អ្នកមិនខាន។
💬 អរគុណអ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រ Money Buddy មករហូត!
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 💚
❕ពួកយើងអានរាល់មតិយោបល់របស់បងប្អូនជានិច្ច ចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់បងប្អូននៅក្នុង Comment រាល់ការចូលរួមសុទ្ធតែជាកម្លាំងជម្រុញទឹកចិត្តដ៏សំខាន់ដែលធ្វើឲ្យពួកយើងមានកម្លាំងចិត្តបន្តបង្កើតមាតិកាល្អៗជាច្រើនទៀត។

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត