ការនៅលីវបែបមានគុណភាព មិនមែនសំដៅលើការចាយវាយហ៊ឺហាតែមួយមុខទេ - Business Buddhism



ការនៅលីវបែបមានគុណភាព មិនមែនសំដៅលើការចាយវាយហ៊ឺហាតែមួយមុខទេ

សូមជួយចែករំលែកចំណេះដឹង

💰ការនៅលីវបែបមានគុណភាព មិនមែនសំដៅលើការចាយវាយហ៊ឺហាតែមួយមុខទេ ប៉ុន្តែវា គឺជាតុល្យភាពរវាង លុយត្រូវមាន សុខភាពត្រូវល្អ និងចិត្តត្រូវនឹងន។
នៅពេលគ្មានកូនចៅជាបង្អែក ខ្លួនទីពឹងខ្លួន គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃ។
១. ការរៀបចំផែនការហិរញ្ញវត្ថុ តាមរូបមន្តឈប់ធ្វើការតែមានលុយចាយ ដើម្បីរស់នៅបែបអ្នកមានរហូតដល់ចាស់ អ្នកត្រូវមានកញ្ចប់លុយមួយដែលអាចបង្កើតចំណូលឱ្យអ្នកបានដោយមិនបាច់ប៉ះពាល់ប្រាក់ដើម។
- គោលដៅគឺសន្សំឱ្យបាន ២០ ដង នៃចំណាយប្រចាំឆ្នាំ។
- បើផ្អែកលើចំណាយ ១,០០០$ ក្នុង ១ ខែ៖
- ចំណាយក្នុង ១ ឆ្នាំ៖ ១,០០០$ x ១២ ខែ = ១២,០០០$
- កញ្ចប់លុយសរុបដែលអ្នកត្រូវមាន៖ ១២,០០០$ x ២០ ដង = ២៤០,០០០$
បើអ្នកយក ២៤០,០០០$ ទៅវិនិយោគ ក្នុងភាគលាភ ឬសញ្ញាបណ្ណ ដែលផ្ដល់ផលតបស្នង ៥% ក្នុង ១ ឆ្នាំ អ្នកនឹងទទួលបានលុយ ១២,០០០$ ក្នុង ១ ឆ្នាំ ឬ ១,០០០$ ក្នុង ១ ខែ មកចាយវាយដោយសេរី រហូតអស់មួយជីវិត។
ពិនិត្យប្រភពចំណូលបន្ថែម សាកគណនាមើលថា ប.ស.ស ឬប្រាក់សោធននិវត្តន៍របស់អ្នកអាចជួយបានប៉ុន្មាន។ បើខ្វះខាត ត្រូវប្រញាប់សន្សំបង្គ្រប់ក្នុងកញ្ចប់ ២៤០,០០០$ នេះ។
គ្រប់គ្រងហានិភ័យ ត្រូវមានធានារ៉ាប់រងសុខភាព ព្រោះថ្លៃព្យាបាលជំងឺធ្ងន់ធ្ងរអាចបោកសម្អាតលុយ ២៤០,០០០$ របស់អ្នកត្រឹមមួយពពេចភ្នែក។
២. ការរៀបចំផែនការសុខភាព ចេះការពារទ្រព្យសម្បត្តិរស់ គ្មានអ្នកមើលថែដិតដល់ដូចខ្លួនឯងមើលខ្លួនឯងទេ ដូច្នេះរាងកាយគឺជាម៉ាស៊ីនផលិតលុយ។
បង្ការជំងឺរ៉ាំរ៉ៃ ត្រូវគ្រប់គ្រងទម្ងន់ និងរបបអាហារ។ ជំងឺលើសឈាម ឬទឹកនោមផ្អែម មិនត្រឹមតែធ្វើឱ្យសុខភាពចុះខ្សោយទេ តែវានឹងបង្កើនចំណាយប្រចាំខែរបស់អ្នក។
ទៅពិនិត្យសុខភាពប្រចាំឆ្នាំ យ៉ាងហោចណាស់ ១ ដង ក្នុង ១ ឆ្នាំ ដើម្បីតាមដានជាតិស្ករ និងខ្លាញ់។
ចូរកាត់បន្ថយគ្រឿងស្រវឹង និងបារី ដើម្បីការពារមហារីក និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។
៣. ការរៀបចំផែនការផ្នត់គំនិត ដើម្បីរស់នៅដោយមោទនភាព
ភាពនៅលីវមិនមែនជាភាពបរាជ័យទេ តែវាជាឯកសិទ្ធិនៃសេរីភាព។
សុភមង្គលចេញពីខាងក្នុង អ្នកអាចមានជីវិតពេញលេញបាន ដោយមិនចាំបាច់មានសំបុត្រអាពាហ៍ពិពាហ៍មកបញ្ជាក់តម្លៃឡើយ។
ប្រើពេលវេលាឱ្យមានតម្លៃ ក្នុងនាមជាអ្នកនៅលីវ អ្នកមានសេរីភាពច្រើនជាងគេ។ ចូរយកពេលនោះទៅធ្វើអ្វីដែលខ្លួនស្រឡាញ់ ដើរលេងកម្សាន្ត ឬរៀនជំនាញថ្មីៗដែលផ្ដល់តម្លៃដល់ខ្លួនឯង។
ការរស់នៅលីវបែបអ្នកមាន មិនមែនជារឿងចៃដន្យទេ តែវាកើតចេញពីការគណនាលេខឱ្យច្បាស់លាស់ និងការមានវិន័យលើសុខភាពតាំងពីថ្ងៃនេះ។
💬 អរគុណអ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រ Money Buddy មករហូត!
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 💚
❕ពួកយើងអានរាល់មតិយោបល់របស់បងប្អូនជានិច្ច ចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់បងប្អូននៅក្នុង Comment រាល់ការចូលរួមសុទ្ធតែជាកម្លាំងជម្រុញទឹកចិត្តដ៏សំខាន់ដែលធ្វើឲ្យពួកយើងមានកម្លាំងចិត្តបន្តបង្កើតមាតិកាល្អៗជាច្រើនទៀត។

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត