ការចាប់ផ្ដើមរៀនពីរបៀបគ្រប់គ្រងលុយនៅពេលនេះ គឺជារឿងដែលត្រូវធ្វើបំផុត ទោះអ្នកស្ថិតក្នុងវ័យណាក៏ដោយ។
២. សេចក្តីសុខ = ការពិត - ការរំពឹងទុក បើអ្នករកបានកាន់តែច្រើន តែចំណង់ ឬ Ego របស់អ្នករីកកាន់តែធំតាមចំណូល អ្នកនឹងគ្មានថ្ងៃស្គាល់ពាក្យថាមានក្តីសុខឡើយ។
ចូរស្កប់ស្កល់នឹងអ្វីដែលមាន ហើយបន្ថយការរំពឹងទុកលើសម្ភារៈនិយម។
៣. ឈប់បង្ហាញមុខជាធំអួតអ្នកដទៃ ការពិតដ៏ឈឺចាប់គឺ គ្មាននរណាមកចាប់អារម្មណ៍អ្នកឡើយ។
គេឃើញអ្នកជិះឡានទំនើប គេមិនបានសរសើរអ្នកទេ គេគ្រាន់តែស្រមៃចង់ឃើញខ្លួនឯងជិះឡាននោះប៉ុណ្ណោះ។
កុំចំណាយលុយទិញការចាប់អារម្មណ៍ពីមនុស្សដែលមិនខ្វល់ពីអ្នក។
៤. អ្នកមានខុសពីអ្នកមានទ្រព្យស្តុកស្តម្ភ អ្នកមាន គឺជាអ្នកដែលបង្ហាញសំបកក្រៅ ចាយវាយសម្ញែងឱ្យគេឃើញ។
អ្នកមានទ្រព្យស្តុកស្តម្ភ គឺជាអ្នកដែលនៅស្ងៀមស្ងាត់ មានលុយសន្សំទុកសម្រាប់អនាគត និងមានសេរីភាពផ្លូវចិត្ត។
៥. ចំណាយលុយឱ្យខ្លួនឯងមុនគេបង្អស់ ចាត់ទុកប្រាក់សន្សំជាវិក្កយបត្រដែលត្រូវតែបង់រាល់ខែ ដូចថ្លៃទឹក ថ្លៃភ្លើង។
ដកសន្សំភ្លាមៗពេលលុយចូលដៃ កុំចាំដល់សល់ចាំសន្សំ ព្រោះវានឹងមិនដែលសល់ឡើយ។
លុយ គឺជាឧបករណ៍សម្រាប់ ទិញពេលវេលា មិនមែនទិញច្រវាក់ ដែលហៅថា បំណុល មកដាក់ខ្លួនឡើយ។ ចូរមើលពីរបៀបដែលលុយតូចតាចរបស់អ្នក ក្លាយជាទ្រព្យសម្បត្តិមហាសាលតាមរយៈ ការប្រាក់ត្រួតលើការប្រាក់។
តោះដើម្បីយល់កាន់តែច្បាស់ ឧបមាថា បុរសម្នាក់សម្រេចចិត្តត្បិតត្បៀតការចំណាយលើការដើរលេង ឬសម្ភារៈនិយម ហើយដកលុយ ៤០០,០០០៛ ក្នុងមួយខែ ដើម្បីវិនិយោគជាទៀងទាត់ទៅក្នុងកន្លែងដែលផ្ដល់ផលចំណេញមធ្យម ១០% ក្នុងមួយឆ្នាំ៖
លទ្ធផលសរុប រួមទាំងការប្រាក់ ប្រហែល ៨១,៩៥០,០០០៛
លទ្ធផលសរុប ប្រហែល ៣០៣,៧៥០,០០០៛
ដូច្នេះលទ្ធផលសរុបប្រហែល ៨៩៧,៦០០,០០០៛ ជិត ១ ប៊ីលានរៀលបាត់ទៅហើយ!
ហេតុអ្វីបានជាលទ្ធផលខុសគ្នាឆ្ងាយបែបនេះ?
លុយដែលលើសជិត ៧៥០,០០០,០០០៛ នោះមកពីណា?
ការវិនិយោគមិនត្រូវការខួរក្បាលអច្ឆរិយៈទេ តែត្រូវការការអត់ធ្មត់។
កុំលោភចង់មានតាមផ្លូវកាត់ ព្រោះការមានបានយឺតៗតែរឹងមាំ គឺប្រសើរជាងការមានសំបកក្រៅតែខាងក្នុងគ្មានអ្វីសោះ។
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 
























































