ការពិតគឺ អ្នកប្រហែលជាកំពុងដើរថយក្រោយផ្នែកហិរញ្ញវត្ថុដោយមិនដឹងខ្លួន។
១. គ្មានលុយសន្សំ រស់នៅពេញដំបូលនៃចំណូល បើប្រាក់ខែចូលមក ហើយចេញទៅវិញអស់ៗជានិច្ច នោះមានន័យថា អ្នកគ្មានរបាំងការពារឡើយ។
គ្រាន់តែមានរឿងមិនរំពឹងទុកកើតឡើងបន្តិចបន្តួច ហិរញ្ញវត្ថុអ្នកនឹងដួលភ្លាម។
បុគ្គលិកម្នាក់រកចំណូលបាន ២,០០០,០០០៛ ក្នុង ១ ខែ។ ការចំណាយដូចជា ថ្លៃផ្ទះ ម្ហូបអាហារ និងការកម្សាន្តអស់ ២,០០០,០០០៛ ពេញ។
លទ្ធផលដើរថយក្រោយ ក្នុង ១ ឆ្នាំ គាត់សន្សំបាន ០៛ បើមានបញ្ហាសុខភាពត្រូវចំណាយ ៤០០,០០០៛ គាត់នឹងត្រូវទៅខ្ចីគេភ្លាម ដែលនេះហៅថា ការដើរថយក្រោយ។
២. បំណុលកើនឡើងជាលំដាប់ យកលុយអនាគតមកចាយ មិនថាបង់រំលស់សម្ភារៈ ឬខ្ចីបុល បើបំណុលមិនថយចុះ តែបែរកើនឡើង នោះអ្នកកំពុងចងជើងខ្លួនឯងកាន់តែតឹង។
អ្នកលក់អនឡាញម្នាក់ទិញទូរស័ព្ទស៊េរីថ្មីបង់រំលស់ ៤០០,០០០៛ ក្នុង ១ ខែ។ បើគាត់រកចំណូលបាន ៤,០០០,០០០៛ តែត្រូវបង់រំលស់ឡាន និងសម្ភារៈអស់ ២,៤០០,០០០៛ ស្មើនឹង ៦០%។
លទ្ធផលនៃការដើរថយក្រោយ គាត់សល់លុយសម្រាប់ចាយវាយ និងសន្សំត្រឹមតែ ៤០% ប៉ុណ្ណោះ។ បំណុលកាន់តែច្រើន ធ្វើឱ្យគាត់បាត់បង់សេរីភាពក្នុងការសម្រេចចិត្តរឿងធំៗ។
៣. ប្រើលុយព្យាបាលអារម្មណ៍ ភាពសប្បាយមួយពេល ស្ត្រេសក៏ទិញអីវ៉ាន់ ហត់ក៏ញ៉ាំរបស់ថ្លៃៗ ផ្តល់រង្វាន់ឱ្យខ្លួនឯងញឹកញាប់ពេក រហូតលុយក្លាយជាឧបករណ៍ព្យាបាលអារម្មណ៍ មិនមែនសម្រាប់សាងអនាគត។
រាល់ចុងសប្តាហ៍ ដើរញ៉ាំអី និងដើរលេងអស់ ២០០,០០០៛ ក្នុង ១ ខែអស់ ៨០០,០០០៛។
លទ្ធផលដើរថយក្រោយគឺ លុយ ៨០០,០០០៛ នេះបើយកទៅវិនិយោគក្នុងកម្រិត ៨% ក្នុង ១ ឆ្នាំ នោះក្នុង ១០ ឆ្នាំ អ្នកនឹងមានលុយជិត ១៥០,០០០,០០០៛។
ប៉ុន្តែការចាយតាមអារម្មណ៍ បានធ្វើឱ្យទ្រព្យសម្បត្តិមហាសាលនេះរលាយបាត់។
ដើម្បីឈប់ដើរថយក្រោយ អ្នកគួរអនុវត្តរូបមន្ត ៥០/៣០/២០ ៖
១. ការបែងចែកចំណូល ឧទាហរណ៍ចំណូល ៤,០០០,០០០៛ ៖
៥០% សម្រាប់តម្រូវការចាំបាច់ ២,០០០,០០០៛ ដូចជា ផ្ទះ, ម្ហូប, ទឹកភ្លើង
៣០% សម្រាប់តម្រូវការតាមអារម្មណ៍ ១,២០០,០០០៛ ទៅដើរលេង, កាហ្វេ, អ៊ីនធឺណិត
២០% សម្រាប់សន្សំ និងវិនិយោគ ៨០០,០០០៛ នេះជាដុំមាសរបស់អ្នក
២. ក្នុងរយៈពេល ៥ ឆ្នាំ បើអ្នកមានវិន័យសន្សំ ៨០០,០០០៛ រាល់ខែ៖
ឆ្នាំទី ១ អ្នកសល់លុយ ៩,៦០០,០០០៛
ឆ្នាំទី ៣ អ្នកសល់លុយ ២៨,៨០០,០០០៛ អាចចាប់ផ្តើមអាជីវកម្មតូចមួយបាន
ឆ្នាំទី ៥ អ្នកសល់លុយ ៤៨,០០០,០០០៛ មិនទាន់បូកបញ្ចូលការប្រាក់ ឬផលចំណេញពីការវិនិយោគ
លុយមិនសំខាន់ថាអ្នក រកបានប៉ុន្មានទេ តែសំខាន់ត្រង់ថា តើអ្នកចាត់ចែងវាដោយរបៀបណា។
ការរស់នៅឱ្យទាបជាងលទ្ធភាព និងការវិនិយោគលើខ្លួនឯង គឺជាការវិនិយោគដែលចំណេញ។
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 
























































