បងប្អូនជាច្រើនកំពុងជួបបញ្ហារកលុយបានច្រើន តែដល់ដាច់ខែសល់តែហោប៉ៅទទេ - Business Buddhism



បងប្អូនជាច្រើនកំពុងជួបបញ្ហារកលុយបានច្រើន តែដល់ដាច់ខែសល់តែហោប៉ៅទទេ

សូមជួយចែករំលែកចំណេះដឹង

💰បងប្អូនជាច្រើនកំពុងជួបបញ្ហារកលុយបានច្រើន តែដល់ដាច់ខែសល់តែហោប៉ៅទទេ។ ការសន្សំលុយមិនមែនជារឿងពិបាកទេ បើយើងដឹងវិធីសាស្ត្រត្រឹមត្រូវ និងមានវិន័យ។
✔️១. កំណត់គោលដៅឱ្យច្បាស់ ដឹងថាចង់បានអ្វី? ការមានគោលដៅ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់។
ត្រូវកំណត់ចំនួនទឹកប្រាក់ដែលចង់បានឱ្យជាក់លាក់ និងរយៈពេលដែលត្រូវធ្វើវា។
ឧទាហរណ៍៖ ចង់សន្សំលុយឱ្យបាន ៤,០០០,០០០៛ ក្នុងរយៈពេល ៥ ខែ ដើម្បីទិញសម្ភារៈប្រើប្រាស់។
✔️២. ប្រើច្បាប់មាស សន្សំមុនចាយ រាល់ពេលចំណូលចូលមក ត្រូវដកទុកសន្សំភ្លាមៗ មិនមែនចាំចាយសល់ទើបសន្សំឡើយ។
យ៉ាងហោចណាស់គួរដក ១០% ឬច្រើនជាងនេះតាមលទ្ធភាព។ បើប្រាក់ខែ ១,៦០០,០០០៛៖
ដក ១០% សន្សំភ្លាម = ១៦០,០០០៛
លុយដែលនៅសល់សម្រាប់ចាយវាយ = ១,៤៤០,០០០៛
✔️៣. ប្រើប្រាស់គណនីប្រាក់បញ្ញើមានកាលកំណត់ បង្ខំចិត្តឱ្យសន្សំ ការដាក់លុយក្នុងគណនីមានកាលកំណត់ ជួយការពារយើងកុំឱ្យដកចាយតាមចិត្ត។
វាមានលក្ខខណ្ឌច្បាស់លាស់ និងជួយឱ្យយើងទទួលបានការប្រាក់ខ្ពស់ជាងគណនីធម្មតា។
✔️៤. គ្រប់គ្រងការចំណាយប្រចាំថ្ងៃ ចូរបិទរន្ធធ្លាយតូចៗ សាកល្បងបូកសរុបការចាយវាយលើម្ហូបអាហារ កាហ្វេ និងការធ្វើដំណើរក្នុង ១ ថ្ងៃ។
ឧទាហរណ៍៖ បើកាត់បន្ថយការញ៉ាំកាហ្វេក្រៅ ឬការចាយវាយមិនចាំបាច់បាន ១០,០០០៛ ក្នុង ១ ថ្ងៃ៖
១ ខែ អ្នកនឹងសល់លុយបន្ថែម ៣០០,០០០៛
១ ឆ្នាំ អ្នកនឹងសល់លុយដល់ទៅ ៣,៦០០,០០០៛
✔️៥. ទម្លាប់សន្សំក្នុងកូនជ្រូក សាមញ្ញតែមានប្រសិទ្ធភាព
វិធីនេះ ស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ។ គ្រាន់តែដាក់លុយចូលកូនជ្រូករាល់ថ្ងៃ ទោះតិច ឬច្រើន ក៏វានឹងក្លាយជាដុំកំភួននៅថ្ងៃមុខ។
✔️៦. ប្រើច្បាប់សន្សំគ្រប់ទើបទិញ ឈ្នះចិត្តខ្លួនឯង បើចង់បានរបស់មិនចាំបាច់ដូចជា គ្រឿងសម្អាង កាបូប ស្បែកជើង កុំប្រើលុយដែលត្រូវចាយវាយទៅទិញ ត្រូវសន្សំលុយថ្មីឱ្យគ្រប់ចំនួនសិន សឹមសម្រេចចិត្តទិញ។
បើអនុវត្តតាមផែនការនេះក្នុង ១ ឆ្នាំ
ឧបមាថា អ្នកមានប្រាក់ខែ ១,៦០០,០០០៛ ហើយអនុវត្តតាមចំណុចទី ២ និងទី ៤ ព្រមគ្នា៖
លុយសន្សំពីប្រាក់ខែ ១០% = ១៦០,០០០៛ x ១២ ខែ = ១,៩២០,០០០៛
លុយសន្សំពីការត្បិតត្បៀតប្រចាំថ្ងៃ ១០,០០០៛/ថ្ងៃ = ៣០០,០០០៛ x ១២ ខែ = ៣,៦០០,០០០៛
លទ្ធផលសរុបចុងឆ្នាំ អ្នកនឹងមានលុយសល់ក្នុងដៃរហូតដល់ ៥,៥២០,០០០៛
នេះគ្រាន់តែជាការសន្សំមូលដ្ឋានប៉ុណ្ណោះ បើអ្នកយកលុយនេះទៅដាក់ក្នុងគណនីមានកាលកំណត់ ដូចចំណុចទី ៣ អ្នកនឹងទទួលបានការប្រាក់បន្ថែមទៀត ដែលធ្វើឱ្យលុយកាន់តែកើនឡើងលើសនេះ។
អរគុណអ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រ Money Buddy មករហូត!
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 💚
❕ពួកយើងអានរាល់មតិយោបល់របស់បងប្អូនជានិច្ច ចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់បងប្អូននៅក្នុង Comment រាល់ការចូលរួមសុទ្ធតែជាកម្លាំងជម្រុញទឹកចិត្តដ៏សំខាន់ដែលធ្វើឲ្យពួកយើងមានកម្លាំងចិត្តបន្តបង្កើតមាតិកាល្អៗជាច្រើនទៀត។

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត