រកបានច្រើន តែបើប្រើមិនចេះគ្រប់ - Business Buddhism



រកបានច្រើន តែបើប្រើមិនចេះគ្រប់

សូមជួយចែករំលែកចំណេះដឹង
១. រកបានច្រើន តែបើប្រើមិនចេះគ្រប់ = នៅតែក្រដដែល ទោះបីជាអ្នករកបានមួយខែ ១ សែន ឬ ១ លានក៏ដោយ បើអ្នកយកលុយទៅទិញតែរបស់ខ្ជះខ្ជាយ ជីវិតរបស់អ្នកនឹងដូចជាសត្វកណ្តុរដែលរត់នៅលើកង់វិល ចេះវិលវល់នៅកន្លែងដដែល គឺធ្វើការរកលុយដើម្បីយកទៅចាយឱ្យអស់រៀងរាល់ខែ។
ចុងក្រោយអ្នកនឹងគ្មានសល់អ្វីទាំងអស់ វាខុសប្លែកពីអ្នកដែលរកបានតិច តែចេះប្រើប្រាស់ និងចេះសន្សំ។
២. ប្រាក់សន្សំគឺជាអាវក្រោះការពារជីវិតកុំឱ្យខ្ទេចខ្ទី នៅពេលមានហេតុការណ៍មិនរំពឹងទុកកើតឡើង ដូចជា បាត់បង់ការងារ ឈឺថ្កាត់ ឬគ្រួសារមានបញ្ហា ប្រាក់សន្សំនេះឯងដែលនឹងជួយឱ្យអ្នកអាចឈរជើងបាន ដោយមិនចាំបាច់រត់ទៅខ្ចីបុលអ្នកដទៃ។
បើអ្នកគ្មានប្រាក់បម្រុងទេ ជីវិតរបស់អ្នកអាចនឹងរលាយបង់គ្រប់ពេលវេលា។
៣. ការប្រាក់ត្រួតលើការប្រាក់ ឬ Compound Interest គឺជាមន្តអាគម ការវិនិយោគដែលធ្វើឱ្យលុយកើនឡើងដោយខ្លួនឯង ដោយអ្នកមិនចាំបាច់ធ្វើអ្វីបន្ថែម គឺជាថាមពលដែលអាចផ្លាស់ប្តូរជីវិតបាន។
សាកគិតមើល បើអ្នកវិនិយោគហើយទុកឱ្យការប្រាក់វាកើនឡើងត្រួតគ្នាទៅមុខរហូត ១០-២០ ឆ្នាំក្រោយ លុយដុំតូចៗនឹងរីកធំក្លាយជាដុំធំដែលស្មានមិនដល់។
៤. ចំណូលច្រើនច្រកគឺជាសេរីភាព កុំពឹងផ្អែកលើការងារ ឬចំណូលតែមួយច្រកឱ្យសោះ ព្រោះបើច្រកនោះត្រូវកាត់ផ្តាច់ ជីវិតរបស់អ្នកក៏ត្រូវដួលរលំដែរ។
គួរព្យាយាមបង្កើតចំណូលបន្ថែម ដូចជា ធ្វើការងារសេរី ឬ Freelance លក់ដូរអនឡាញ ឬដាក់ជួលទ្រព្យសម្បត្តិ ដើម្បីឱ្យលុយហូរចូលមកពីច្រើនទិសដៅ។
៥. ទិញទ្រព្យសកម្ម កុំទិញបំណុល របស់ដែលធ្វើឱ្យអ្នកត្រូវចំណាយលុយចេញរហូត ដូចជា ឡានស៊េរីទំនើប ឬផ្ទះដែលធំលើសសមត្ថភាព ហ្នឹងហើយ គឺជាបំណុល។
ចំណែករបស់ដែលបង្កើតចំណូលត្រឡប់មកវិញដូចជា ភាគហ៊ុនដែលផ្តល់ភាគលាភ ឬអចលនទ្រព្យជួល គឺជាទ្រព្យសកម្ម។
ចូរជ្រើសរើសទិញឱ្យត្រូវ ប្រយ័ត្នក្រដោយសារតែបន្ទុកបំណុល។
៦. ប្រើលុយទិញ នាទីជីវិត ពេលខ្លះ លុយអាចទិញពេលវេលាឱ្យអ្នកបាន ដូចជា ជួលអ្នកមកជួយការងារផ្ទះជំនួស ដើម្បីឱ្យអ្នកយកពេលវេលានោះទៅធ្វើការដែលបង្កើតចំណូលបានច្រើនជាង ឬយកទៅនៅជាមួយមនុស្សជាទីស្រឡាញ់បានកាន់តែច្រើន។
ពេលវេលាមានតម្លៃជាងលុយ បើអ្នកចេះប្រើវាឱ្យត្រូវផ្លូវ។
៧. វិន័យឈ្នះភាពឆ្លាតវៃ រឿងហិរញ្ញវត្ថុ មិនមែនជារឿងថាអ្នកណាឆ្លាតជាងអ្នកណាទេ ប៉ុន្តែវាជារឿងថាអ្នកណាមានវិន័យជាង។
អ្នកប្រហែលជាមិនដឹងរាល់ការវិនិយោគគ្រប់បែបយ៉ាងឡើយ ប៉ុន្តែបើអ្នកសន្សំឱ្យបានទៀងទាត់ និងមិនចាយវាយលើសសមត្ថភាព ចុងក្រោយអ្នកនឹងមានបានជាងអ្នកដែលពូកែ តែប្រើលុយគ្មានសណ្តាប់ធ្នាប់។
៨. លុយត្រជាក់ ធ្វើឱ្យអ្នកហ៊ានវិនិយោគ លុយត្រជាក់ គឺជាលុយដែលបើទោះជាបាត់បង់ទៅ ក៏មិនប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នកដែរ។
ការមានលុយត្រជាក់ ធ្វើឱ្យអ្នកអាចវិនិយោគបានដោយចិត្តត្រជាក់ មិនបាច់ប្រញាប់លក់ចេញពេលទីផ្សារធ្លាក់ចុះ និងអាចរង់ចាំផលចំណេញក្នុងរយៈពេលវែងបាន។
៩. កុំប្រើលុយតាមអារម្មណ៍ ពេលអារម្មណ៍ល្អ អ្នកនឹងទិញរបស់បានយ៉ាងងាយ ពេលស្ត្រេស អ្នកនឹងដើរទិញឥវ៉ាន់ដើម្បីរំសាយទុក្ខ។ អារម្មណ៍គឺជាអ្វីដែលធ្វើឱ្យយើងសម្រេចចិត្តខុសៗញឹកញាប់។
ចូរហ្វឹកហាត់បញ្ឈប់ចិត្តឱ្យគិតសិនមុននឹងឆូតកាតចេញលុយ ហើយអ្នកនឹងសន្សំលុយបានកាន់តែច្រើន។
១០. ចូរស្គាល់ពាក្យថា គ្រប់គ្រាន់ ភាពមានបានពិតប្រាកដ គឺការមានលុយ និងមានជីវិតដែលមិនចាំបាច់ទៅប្រកួតប្រជែងជាមួយនរណាឡើយ។
អ្នកមិនចាំបាច់មានរបស់ថ្លៃជាងមិត្តភក្តិ ឬអួតថាមានជាងអ្នកណានោះទេ។
គ្រាន់តែមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ មានសេរីភាពធ្វើអ្វីដែលចង់ធ្វើ នោះហើយគឺជាអ្នកមានពិតប្រាកដ។
អរគុណអ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រ Money Buddy មករហូត!
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 💚
❕ពួកយើងអានរាល់មតិយោបល់របស់បងប្អូនជានិច្ច ចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់បងប្អូននៅក្នុង Comment រាល់ការចូលរួមសុទ្ធតែជាកម្លាំងជម្រុញទឹកចិត្តដ៏សំខាន់ដែលធ្វើឲ្យពួកយើងមានកម្លាំងចិត្តបន្តបង្កើតមាតិកាល្អៗជាច្រើនទៀត។

 

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត