ទោះបីជាវាមិនអាចទិញបានគ្រប់យ៉ាង ប៉ុន្តែវាអាចទិញរបស់ដែលគេចង់បាន បានច្រើនជាងមនុស្សទូទៅ។
២. កុំឱ្យអ្នកដទៃមកកំណត់សមត្ថភាពរបស់អ្នក នៅពេលអ្នកចាប់ផ្តើមធ្វើអ្វីមួយ ព្យាយាមកុំឱ្យអ្នកដទៃមកធ្វើឱ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯង ឬធ្វើឱ្យអ្នកមិនអាចបំបែកដែនកំណត់របស់ខ្លួនឯងបាន។
អ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើឱ្យលើសពីគោលដៅដែលបានកំណត់ដោយមិនគួរឱ្យជឿ អ្វីៗគ្រប់យ៉ាងគឺស្ថិតលើការជ្រើសរើស និងការខិតខំប្រឹងប្រែងរបស់យើង។
៣. អ្នករកលុយពូកែ តែងតែមានចំណុចទាំង ៣ នេះ ភាពឆ្លាតវៃ នេះជាអ្វីដែលអ្នកមានតែងតែមាន។
អ្នករកលុយពូកែនឹងខិតខំសិក្សាស្វែងរកចំណេះដឹងឱ្យទាន់សម័យកាលជានិច្ច។
៤. អ្នកអាចមានទាំង លុយ និង ពេលវេលា កុំអាលគិតថាពេលធំឡើងធ្វើការ អ្នកនឹងមានលុយតែគ្មានពេល។
អ្នកអាចមានទាំងពីរបាន ដោយគ្រាន់តែខំធ្វើការក្នុងរយៈពេលណាមួយ ហើយប្រើពេលវេលាទំនេរស្វែងរកវិធី ចាត់ចែងឱ្យលុយធ្វើការជំនួស។ យុគសម័យនេះ មានវិធីជាច្រើន សាកល្បងសិក្សាមើលណា៎។
៥. ធ្វើអ្វីដែលអ្នកចូលចិត្ត និងចែករំលែកជាការលើកទឹកចិត្តដល់អ្នកដទៃ នៅពេលអ្នកធ្វើអ្វីដែលអ្នកចូលចិត្ត អ្នកនឹងមិនងាយអស់កម្លាំងចិត្ត ឬ burnout ក្នុងការធ្វើវាឡើយ។
ហើយនៅពេលអ្នកចែករំលែកការលើកទឹកចិត្តដល់អ្នកដទៃ អ្នកនឹងទទួលបានផលតបស្នងមកវិញយ៉ាងមិនគួរឱ្យជឿ។
៦. ចូរបង្កើនចំណូល មិនមែនកាត់បន្ថយតម្រូវការឡើយ មនុស្សទូទៅពេលចង់បានអ្វីមួយ គេច្រើនតែជ្រើសរើសកាត់បន្ថយការចំណាយដែលមិនចាំបាច់ ដើម្បីសន្សំលុយទៅទិញរបស់ដែលចង់បាន។
សម្រាប់ខ្ញុំ វិធីនោះមិនសូវមានប្រសិទ្ធភាពទេ សាកប្តូរមកជាការរកវិធីបង្កើនចំណូលឱ្យកាន់តែច្រើន ដើម្បីទិញរបស់ដែលយើងចង់បាន វាមិនប្រសើរជាងទេ ឬ?
៧. ជ្រើសរើសការងារដែលលក់ តម្លៃ មិនមែនលក់ ពេលវេលា ចំណុចនេះស័ក្តិសមសម្រាប់អ្នកដែលចង់មានលុយកាន់តែច្រើន។
បើអ្នកផ្ដោតតែលើការធ្វើការតាមម៉ោង ចូលព្រឹក ចេញល្ងាច ចំណូលរបស់អ្នកនឹងនៅទ្រឹង ហើយមិនច្រើនដូចអ្វីដែលអ្នកចង់បានឡើយ។
បើចង់មានលុយច្រើន ចូរយកពេលទំនេរសាកល្បងរកការងារដែល លក់តម្លៃនៃស្នាដៃវិញ ព្រោះបើអ្នកមានស្នាដៃល្អ អ្នកដទៃនឹងសុខចិត្តចំណាយលុយក្នុងតម្លៃខ្ពស់ដើម្បីជួលអ្នក។
៨. ត្រូវមានវិន័យ វិន័យគឺជាអ្វីដែលធ្វើឱ្យអ្នកធ្វើរឿងណាមួយបានយ៉ាងទៀងទាត់។
បើខ្វះវិន័យ ធ្វើខ្លះមិនធ្វើខ្លះ ជីវិតនឹងពិបាកជោគជ័យណាស់ ដូច្នេះ ចូរធ្វើជាមនុស្សដែលមានវិន័យ ធ្វើអ្វីៗឱ្យបានទៀងទាត់ និងបន្តបន្ទាប់។
៩. អ្វីសំខាន់ជាងការរកលុយពូកែ គឺត្រូវចេះប្រើលុយយ៉ាងឆ្លាតវៃ យុគសម័យនេះមានការបោកប្រាស់ផ្នែកហិរញ្ញវត្ថុច្រើនណាស់។
បើខ្វះចំណេះដឹងក្នុងការយកលុយទៅបង្កើតលុយ ឬការវិនិយោគ វានឹងធ្វើឱ្យលុយដែលអ្នករកមកបានទាំងលំបាក រលាយបាត់អស់ក្នុងពេលដ៏ខ្លី។
ដូច្នេះ កុំសិក្សាតែវិធីរកលុយ ត្រូវសិក្សាពីវិធីប្រើប្រាស់លុយឱ្យឆ្លាតវៃ និងមានសុវត្ថិភាពផង។
១០. ជ្រើសរើសមនុស្សរាប់អាន ជីវិតយើងតែងតែជាមធ្យមភាគនៃមនុស្សដែលយើងចំណាយពេលជាមួយច្រើន។
ដូច្នេះ បើចង់ក្លាយជាមនុស្សបែបណា ឬមានទម្លាប់បែបណានៅថ្ងៃអនាគត ចូរនាំខ្លួនឯងទៅនៅក្បែរមនុស្សដែលអ្នកគោរព ហើយជីវិតរបស់អ្នកនឹងត្រូវបានទាញឱ្យខ្ពស់ឡើងដោយស្វ័យប្រវត្តិ។
អរគុណអ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រ Money Buddy មករហូត!
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 
























































