អភិញ្ញា - Business Buddhism



អភិញ្ញា

សូមជួយចែករំលែកចំណេះដឹង

 **អភិញ្ញា** (សេចក្តីដឹងដ៏ក្រៃលែង ឬញាណវិសេស) មាន ៦ យ៉ាង ដែលហៅថា **ឆឡភិញ្ញា** រួមមាន៖


 * **១. ឥទ្ធិវិធា** ការសម្ដែងឫទ្ធិបានផ្សេងៗ ដូចជា ការបំបែកកាយពីមួយទៅច្រើន បំបាំងកាយ ដើរលើទឹក ហោះលើអាកាស ឬមុជក្នុងដីជាដើម។

 * **២. ទិព្វសោត ** ត្រចៀកទិព្វ គឺអាចស្ដាប់ឮសម្លេងបានឆ្ងាយៗ ទាំងសម្លេងមនុស្ស និងសម្លេងទេវតា ដែលត្រចៀកធម្មតាមិនអាចឮបាន។

 * **៣. ចេតោបរិយញ្ញាណ ** ការកំណត់ដឹងនូវចិត្តអ្នកដទៃ គឺអាចដឹងថាតើអ្នកដទៃកំពុងគិតអ្វី មានចិត្តល្អ ឬអាក្រក់ មានរាគៈ ទោសៈ ឬមោហៈជាដើម។

 * **៤. បុព្វេនិវាសានុស្សតិញ្ញាណ ** ការរលឹកជាតិបាន គឺអាចដឹងនិងនឹកឃើញពីអតីតជាតិរបស់ខ្លួនឯង ថាកាលពីមុនធ្លាប់កើតជាអ្វី មានឈ្មោះអ្វី និងរស់នៅឯណា។

 * **៥. ទិព្វចក្ខុ ** ភ្នែកទិព្វ គឺអាចមើលឃើញសត្វលោកដែលកំពុងច្យុត និងបដិសន្ធិ (ស្លាប់ និងកើត) ទៅតាមកម្មរៀងៗខ្លួន ទោះនៅទីឆ្ងាយ ឬកំបាំងយ៉ាងណាក៏ដោយ (ជួនកាលហៅថា ចុតូបបាតញ្ញាណ)។

 * **៦. អាសវក្ខយញ្ញាណ ** ប្រាជ្ញាដឹងក្នុងការធ្វើឲ្យអស់ទៅនូវអាសវៈកិលេស គឺការកម្ចាត់កិលេសឲ្យអស់រលីងពីសន្តានចិត្ត ដែលជាញាណនាំឲ្យសម្រេចជាព្រះអរហន្ត។

#គឿនប៊ុនធីចែករំលែកព្រះធម៌

#អភិញ្ញា៦

#ឆឡភិញ្ញា

#ព្រះពុទ្ធសាសនា

#ធម៌អប់រំចិត្ត

#វិបស្សនា

#អរិយធម៌

#អាសវក្ខយញ្ញាណ

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត