សមាធិ គឺ​ជា​ ការ​តាំង​ចិត្ត​មាំ​ក្នុង​អារម្មណ៍​តែ​មួយ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

សមាធិ គឺ​ជា​ ការ​តាំង​ចិត្ត​មាំ​ក្នុង​អារម្មណ៍​តែ​មួយ

ចែករំលែកចំណេះដឹង
សមាធិ គឺ​ជា​ ការ​តាំង​ចិត្ត​មាំ​ក្នុង​អារម្មណ៍​តែ​មួយ ឬ​ ការ​ដឹង​ច្បាស់​នូវ​អារម្មណ៍​នោះៗ ដោយ​សច្ចភាព ។ សមាធិ មាន​ ២ ​យ៉ាង គឺ សមថកម្មដ្ឋាន និង​ វិបស្សនាកម្មដ្ឋាន ។ សមថកម្មដ្ឋាន គឺ​ជា​ ការ​គ្រៀក​ចិត្ត​​ ចង​ចិត្ត​ឲ្យ​ជាប់​ ក្នុង​អារម្មណ៍​តែ​មួយ​ មិន​បណ្តោយ​ឲ្យ​ចិត្ត​ត្រាច់​ចរ​ ទៅ​រក​អារម្មណ៍​ផ្សេងៗ ។ សមថសមាធិ មាន​ ៣ កំរិត​ តាម​កម្លាំង​នៃ​ការ​ប្រតិបត្តិ ពោល​គឺ ៖
១- ខណិកសមាធិ គឺ សមាធិ​ ដែល​ចិត្ត​មាន​អារម្មណ៍​តែ​មួយ​ ឬ​ចិត្ត​ស្ងប់​កើត​ឡើង​មួយ​ជួរ​ខណៈ តែ​មិន​បាន​យូរ​ប៉ុន្នាន​ក៏​រលត់​ទៅ ។
២- ឧបចារសមាធិ គឺ សមាធិ​ ដែលចិត្ត​ស្ងប់​រំងាប់​ប្រាសចាក​និវរណៈ​ទាំង ៥ តែ​មិន​ជា​អារម្មណ៍​របស់​អង្គ​ឈាន​ មាន​បឋមជ្ឈាន​ជាដើម​នោះ​ទេ​ប៉ុន្តែ អារម្មណ៍​របស់​ឧបចារសមាធិ​នេះ​ គឺ​ជា អារម្មណ៍សមាធិ ដែល​ចិត្ត​ស្ថិត​ក្នុង​សភាព​ជិត​បាន​ឈាន​សមាបត្តិ ។
៣- អប្បនាសមាធិ គឺ សមាធិចិត្ត ដែល​គង់​ស៊ុប​ក្នុង​អារម្មណ៍​នៃ​ឈានសមាបត្តិ មាន​រូបជ្ឈាន​ជាដើម​ ដែល​ចិត្ត​ខណៈ​នោះ​កំពុង​សោយ​អារម្មណ៍​ដែល​​ជា​អង្គ​នៃ​ឈាន​ មាន វិតក្ក វិចារ បីតិ សុខ ចិត្តេកគតា រួម​ជា​អង្គ ៥ ។
អ្វី​ជា​អារម្មណ៍​របស់​សមថសមាធិ ?
ពាក្យ​ថា​ សមាធិ​ ប្រែ​ថា​ ចិត្ត​ស្ងប់ នេះ​មិន​មែន​សុទ្ធ​តែ​ត្រឹមត្រូវ​ជា​ សម្មាសមាធិ ទាំង​អស់​ទេ ។ ឯ​មិច្ឆាសមាធិ គឺ សមាធិ ខុស​ចាក​គន្លងធម៌​ឬ​សមាធិចិត្ត ដែល​ប្រកាន់​ខ្ជាប់​​នូវ​វិបស្សនូបក្កិលេស ថា​ជា​ លោកុត្តរៈ មាន​ មគ្គ ផល និព្វាន ហើយ​លះបង់​ការប្រតិបត្តិ ចម្រើន​ភាវនា ចោល​ព្រោះ​ហេតុ​ដូច្នេះ ​សមាធិចិត្ត ជា​ សម្មាសមាធិ ទៅ​បាន កេចិ​អាចារ្យ ឬ អដ្ឋកថាចារ្យ ទាំងឡាយ​ពោល​ថា​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​អារម្មណ៍​ណា​មួយ​នៃ​អារម្មណ៍​កម្មដ្ឋាន​ទាំង ៤០ យ៉ាង តាម​អធ្យាស្រ័យ ​ឬ ចរិត​រៀងៗ​ខ្លួន​នៃ​បុគ្គល​ម្នាក់ៗ ។

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត