ផលនៃការព្រួយលំបាក ហើយបង្ហាញ នូវហេតុដែលនាំឱ្យកើតទុក្ខ និងប្រាប់ធម៌សម្រាប់រម្ងាប់ទុក ព្រមទាំងប្រាប់ផ្លូវឬឧបាយនៃការកាត់ផ្តាច់នូវឫសនៃតណ្ហាផុតចាកសន្តានគឺធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វានសមដូចពុទ្ធភាសិតមួយឃ្លាត្រាស់ថា អរិយសច្ចាន ទស្សនំ ឯតមង្គលមុត្តមំ ប្រែថា កិរិយាឃើញនូវអរិយសច្ចៈទាំឡាយជាមង្គលដ៏ឧត្តម ។ អរិយសច្ចៈមាន៤ប្រការគឺ៖
១-ទុក្ខសច្ចៈ ជាផលបានដល់ជាតិទុក្ខ ឬចាត់ជាភ្លើងទុក្ខ។
ពួកទុក្ខនេះមាន១២ប្រការដែលជាកំពូលនៃទុក្ខប្រជុំចុះនូវទុក្ខទាំងពួង
ដែលជាទុក្ខដ៏កំពូលនៃទុក្ខទាំងពួង ឬជាមេទុក្ខធំជាងគេទាំងអស់ក្នុងលោក
២-សមុទយសច្ចៈ ជាហេតុបានដល់តណ្ហាទាំង៣គឺៈ កាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា។ តណ្ហានេះ ជាហេតុនាំឱ្យមានទុក្ខជាផលប្រៀបបាននឹងផ្លែឈើទាំងពួងតោងជាប់ទៅពីមែកពីដើម កាលបើបុគ្គលកាប់គាស់ដើមនោះព្រមទាំងជីករំលើងឫសអស់ហើយ ផ្លែឈើនោះក៏ត្រូវវិនាសអន្តរាយដែរ ។
៣-និរោធសច្ចៈ គឺសេចក្តីរលត់ទុក្ខ ឬទីដែលរលត់ទុក្ខគឺនិព្វាន ឬទីដែលនាំចេញនូវតណ្ហាទាំង១០៨ឱ្យអស់ដោយសច្ឆិកាតព្វធម៌ពោលគឺអរហត្តផលកាត់ផ្តាច់ឫសនៃតណ្ហាឱ្យផុតចាកចិត្តសន្តាន ។
៤-មគ្គសច្ចៈ ជាផ្លូវឬឧបាយនៃការរំលត់ទុក្ខដែលប្រកបដោយអង្គ៨ប្រការ។
ផ្លូវដ៏ប្រសើរទាំង៤ប្រការនេះជាដំណើរទៅរកសេចក្តីស្ងប់ កាលបើបុគ្គលប្រតិបត្តិតាមលំអានផ្លូវសីល សមាធិ បញ្ញាហើយ នឹងបានទៅកាន់បរមសុខ ពោលគឺព្រះនិព្វានរលត់អស់ទុក្ខទាំងពួងក្នុងលោក ។
No comments:
Post a Comment