អរិយមគ្គមានអង្គទាំង ៨ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

អរិយមគ្គមានអង្គទាំង ៨

ចែករំលែកចំណេះដឹង

ព្រះសមណគោតមសម្មាសម្ពុទ្ធមានព្រះនាមដើមថា សិទ្ធត្ថ។ ព្រះអង្គជាបុត្ររបស់ព្រះបាទសុទ្ធោធនៈ និងព្រះអគ្គមហេសីព្រះនាងសិរិមហាមាយា ដែលសោយរាជ្យនៅនគរកបិលពស្តុ។ ព្រះបាទសិទ្ធត្ថប្រសូតក្នុងឆ្នាំ៦២៤ មុនគ្រិស្តករាជមកម្ល៉េះ បើគិតមកដល់ពេលនេះមានរយៈពេល ២៥០០ឆ្នាំមកហើយ។ ព្រះពុទ្ធ គឺជាអ្នកត្រាស់ដឹង ដែលដឹងនូវអ្វីៗគ្រប់យ៉ាងក្នុងធម្មជាតិយើងនេះ។ ព្រះអង្គគឺជាសាស្ដារនិងជាស្ថាបនិករបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋក្នុងប្រទេសកម្ពុជា។

អរិយមគ្គ មានន័យថា មាគ៌ាឬផ្លូវមានអង្គ ៨ ដ៏ប្រសើរ គឺជាធម៍រំលត់ទុក្ខ ឆ្ពោះទៅនិពាន។ សូមលើកយក អរិយមគ្គមានអង្គទាំង ៨ ក្នុងព្រះពុទ្ធសាសនា មកចែកជូនមិត្តអ្នកអាន ដែលដកស្រង់ពី BBC៖

១) សម្មាទិដ្ឋិ គឺការយល់ត្រូវ។ ព្រះសម្មាសម្ពុទ្ធមិនដែលចង់ឲ្យអ្នកគោរពទ្រង់ជឿលើការការបង្រៀនរបស់ទ្រង់ទាំងងងឹតងងុលនោះឡើយ ប៉ុន្តែបុគ្គលទាំងនោះត្រូវចេះគិតពិចារណា វាយតម្លៃថាតើពិតឬមិនពិត ត្រូវឬមិនត្រូវ។ ព្រះអង្គចង់ឲ្យបុគ្គលម្នាក់ៗមានការគិត ការយល់ដោយខ្លួនគេមុននឹងសម្រេចធ្វើអ្វីមួយ។

២) សម្មាសង្កប្បៈ គឺការត្រិះរិះត្រូវ។ ត្រិះរិះមិនបៀតបៀន មិនព្យាបាទអ្នកដទៃ។

៣) សម្មាវាចា គឺការពោលពាក្យសម្ដីល្អត្រឹមត្រូវ។ និយាយការពិត ជៀសវាងការនិយាយអុចអាល និយាយដើមអ្នកដទៃ សម្ដីទ្រគោះបោះបោក និយាយគំរាមគំហែងអ្នកដទៃ និងការនិយាយឥតប្រយោជន៍។

៤) សម្មាកម្មន្តៈ គឺការធ្វើសកម្មភាពត្រូវ។ បញ្ចេញអាកប្បកិរិយាត្រឹមត្រូវ មិនលួចទ្រព្យសម្បត្តិអ្នកដទៃ មិនសម្លាប់សត្វ ជៀសវាងការប្រព្រឹត្តក្នុងអំពើកាមទាំងឡាយ និងអំពើអប្បាយមុខផ្សេងៗ។

៥) សម្មាអាជីវៈ គឺការចញ្ចឹមជីវិតត្រូវ។ រស់នៅប្រកបរបររកស៊ីដោយសុចរិតត្រឹមត្រូវ ជៀសវាងការរកស៊ីដែលប៉ះពាល់ដល់អ្នកដទៃនិងសង្គមជាតិដូចជា ការកែងប្រវ័ញ្ញ សម្លាប់សត្វ ជួញដូរអាវុធជាដើម។

៦) សម្មាវាយាមៈ គឺការខិតខំព្យាយាមត្រូវ។ ការព្យាយាមមិនឲ្យខ្លួនធ្លាក់ក្នុងអំពើអកុសល ហើយជៀសវាងមិនឲ្យអំពើអកុសលកើតឡើងក្នុងអនាគត។

៧) សម្មាសតិ គឺការរលឹកត្រូវ។ ការដឹងខ្លួន ពិចារណាក្នុងកាយ ការកសាងចិត្ត ពិចារណាក្នុងចិត្ត ពិចារណាផ្លូវអារម្មណ៍ និងផ្លូវចិត្តឲ្យល្អ។

៨) សម្មាសមាធិ គឺការតាំងចិត្ត។ ធ្វើចិត្តឲ្យរឹងមាំ តំកល់ចិត្តឲ្យនឹង ផ្ដោតអារម្មណ៍ទៅលើរឿងត្រឹមត្រូវ ចាំបាច់៕

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត